Thursday, May 12, 2011

លោក រាជ សម្បត្តិ

0 comments
លោក រាជ សម្បត្តិ ដែរជាប្រធានកិច្ចការសាធារណះនៃសាលាក្តីខ្មែរក្រហមទទួលមរណភាព
នៅម៉ោង ៩យប់ ថ្ងៃទី​ ១១ ខែឧសភា ឆ្នាំ២០១១នេះ ការស្លាប់នេះដោយសារតែការដាច់
សរសៃឈាមខួរក្បាល នៅមន្ទីពេទ្យកាល់ម៉ែត។ លោក រាជ សម្បត្តិដែលជាអ្នកបងៀនអ្នក
កាសែតផងដែរនោះ បានធ្លាក់ខ្លួនឈឺជម្ងឺលើសឈាម ដែលបណ្តាលអោយលោកដាច់សរសៃ
ឈាមខួរក្បាល។ លោក រាជ​ សម្បតិ្តមានបញ្ញាជម្ងឺលើសឈាម កាលពីល្ងាចថ្ងៃទី ១០
ខែឧសភា ឆ្នាំ២០១១ វេលាម៉ោង ៤:៣០នាទីនាទីរសៀល នៅពេលដែលលោកកំពុង
បំពេញការងា នៅសាលាក្តីខ្មែរក្រហម។ លោក ត្រូវបញ្ជូនពីសាលាក្តី ទៅកាន់មន្ទីពេទ្យកាល់ម៉ែតដើម្បីធ្វើការសង្រ្កោះជាបន្ទាន់។ ដោយសារតែស្ថានភាពជម្ងឺធ្ងន់ធ្ងរពេកធ្វើអោយលោកក្រុមគ្រូពេទ្យពិបាកព្យាបាល ហើយ
បណ្តាលអោយលោក រាជ សម្បត្តិដាច់សរសៃឈាមខួរក្បាល។
មាន​អាយុ ៤៧ ឆ្នាំ លោក រាជ ស​ម្ប​តិ្ត ទទួលបាន​សញ្ញាប័ត្រ​ជាច្រើន​ផ្នែក​កាសែត មកពី​សាកលវិទ្យាល័យ​ប្រទេស​កូ​ឡូ​ប៊ី អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក រួម​ទាំង​សញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ ជូឡា​ឡុងកន ប្រទេស​ថៃ​។

​ ​លោក​រាជ សម្បត្តិ គឺ​ជា​អតីត​អ្នកសារព័ត៌មាន​ជើងចាស់ ប្រចាំ​ទីភ្នាក់ងារ​ព័ត៌មាន​ល្បីៗ មួយចំនួន ដូចជា AFP មុន​នឹង​លោក​បាន​ក្លាយជា​អ្នកនាំពាក្យ​សម្រាប់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ដើមឆ្នាំ​២០០៦​។ ក្រោយមក លោក​បាន​ក្លាយជា​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម​។
លោក រាជ សម្បត្តិ គឺជាអ្នកកាសែតជើងចាស់មា្នក់ដែល ប្រចាំទីភ្នាក់ងារសារព័ត៏មានល្បីៗ មុននឹងលោកបានក្លាយជាអ្នកនាំពាក្យសម្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើមឆ្នាំ២០០៦។
​ ​សព​របស់លោក រាជ សម្បត្តិ តម្កល់​នៅ​គេហដ្ឋាន​របស់​លោក ស្ថិតក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ម្តុំអូរបែកក្អម​៕​

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន