Thursday, May 5, 2011

0 comments
អត្ថប្រយោជន៏ដើមត្នោត
នៅប្រទេសកម្ពុជាយើងពោរពេញទៅដោយសម្បត្តិជាតិជាច្រើនអនែកដែលរាប់មិនអស់។ ប្រទេសកម្ពុជាយើងតូចមែនតែគ្មានខ្វះអ្វីឡើយ សំបូរគ្រប់បែបគ្រប់យ៉ាង។ ក្នុងនោះផងដែរ សម្បត្តិជាតិមួយក៏មានសារះប្រយោជន៏ផងដែរ គឺដើមត្នោត។ ដើមត្នោតមានសារះសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ត្រង់ថា ដើមត្នោតអាចជួយ ដល់មនុស្សយើងដូចជា ផ្តល់ជាជម្រកគឺថា យើងក៏អាចយកដើមរបស់វាមកធ្វើជាផ្ទះ ខ្នម និងរោងផ្សេងៗជាច្រើនទៀត។ គេអាចវាទៅធ្វើជាទូកអ៊ុំ ធ្វើជាអុស និងជាពិសេសទៅ ទៀតនោះគឺថា ប្រជាជនកម្ពុជាសព្វថ្ងៃនៅតាមជនបទភាគច្រើន សុទ្ធតែជាអ្នកកសិករ ដូច្នេះនៅពេលខែប្រាំង ពួកប្រុសតែងតែប្រកបមុខរបរមួយគឺឡើងត្នោតដើម្បីយកកម្រៃមក ផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេ។ គឺគេឡើងដើមត្នោតគៀបយកផ្កាសម្រាប់ដើមត្នោតឈ្មោល និងគៀបផ្លៃតូចសម្រាប់ដើមត្នោតញី។ សូម្បីតែត្នោតក៏មានញីនិងឈ្មោលដែរ។ ពួកគេឡើងគៀបយកទឹករបស់វាដោយយ៉ាងពិបាកណាស់ ដោយសារដើមត្នោតមានកម្ពស់ និងវាចេញទឹកមកតែមួយដំណក់ប៉ុណ្ណោះដូច្នេះមានរយះពេលយូរដើម្បីបានមួយៗអំពង់។ សូមបញ្ជាក់ថា ក្នុងមួយថ្ងៃគេឡើងពីរដង គឺពេលព្រឹក និងពេលរសៀល។ នៅពេលដែលគេបានទឹកវាហើយ គេយកវាមករម្ងោសវារហូតដល់អោយក្លាយជាស្កត្នោត ដែលហៅថា ស្កខ្មែរ។ ស្កខ្មែរនេះ មានភាពល្បីល្បាញណាស់ត្រ់ងថា វាកើតឡើងពីធម្មជាតិពិត ចេញពីស្នាដៃរបស់ខ្មែរយើង។ ហើយទឹកវាក៏អាចយកទៅធ្វើជាស្រាក៏បានដែរ ដែលហៅថា ទឹកត្នោតជូរ វាមានរសជាតិឆ្ងាញ់ណាស់ ឆ្ងាញ់ហើយមានតម្លៃថោកទៀត ជាពិសេសនោះវាក៏ជាឪសថដ៏មានប្រសិទ្ធិភាពមួយផងដែរ គឺអ្នកណាដែលមានបញ្ហាជាមួយទឹកនោម មានន័យថា ពិបាកនឹងប័តជើងតូច។ ពេលណាដែលលោកអ្នកញុំាវាត្រូវមានពេលកំណត់ ដូចជានៅពេលញុំាបាយថ្ងៃត្រង់ និងពេលល្ងាចនោះសុខភាពរបស់លោកអ្នកនឹងល្អប្រសើរឡើង(សូមបញ្ជាក់ថា កុំហូបជាអាជីប)។ ផ្លែរបស់វាអាចយកទៅលក់បាន មានរស់ជាឆ្ងាញ់ពិសារ។ ស្លឹករបស់វាអាចយកទៅកែច្នៃសម្រាប់យកប្រក់ដំបូងផ្សេងៗ។ ដើមត្នោតនេះហើយតំណាងអោយប្រទេសកម្ពុជា គឺថានៅពាសពេញប្រទេសសុទ្ធតែដើមត្នោត។ មានអាយុកាលយូរលង់ណាសមក់ហើយតាំងពីជីដូនជីតារបស់យើងមក។ អត្ថប្រយោជន៏របស់ដើមត្នោតពិតជាមានសារះសំខាន់ណាស់ ដូចតែខ្ញុំបានរៀបរាប់ខាងលើអញ្ចឹង។ និងអត្ថប្រយោជន៏របស់វាមានជាច្រើនទៀត។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន