Rotha Company
 
Showing posts with label Health in Cambodia. Show all posts
Showing posts with label Health in Cambodia. Show all posts

Friday, March 14, 2014

មូលហេតុ៤យ៉ាងដែលស្ត្រី ភ័យខ្លាចនៅពេលរួមរ័ក លើកដំបូង

0 comments
ប្រភពពី lookingtoday.com
១- ខ្លាចការឈឺចាប់៖ ឈឺចាប់ គឺ ជាការភ័យខ្លាចមួយ ដែលស្ត្រីនឹងជួបប្រទះក្នុង ពេលរួមភេទលើកដំបូង ប៉ុន្តែការឈឺ ចាប់នេះនឹងប្តូរមកវិញ នូវភាពស្រណុក ស្រួលពេលក្រោយ ។ នៅពេលរួមភេទ លើកដំបូងម្តង ឬពីរដងវាអាចនឹងធ្វើឱ្យ នាងមានការឈឺចាប់ ប៉ុន្តែចាប់ពី៣-៤ ទៅ៥ដងឡើងទៅការឈឺចាប់ក៏ថយចុះ ហើយភាពស្រណុកស្រួល ក៏កើតមានដែរ ។

២- ខ្លាចដៃគូមានប្រដាប់ភេទធំ ហើយវែង៖ ស្ត្រីជាច្រើនមិនហ៊ានរួម ភេទ ព្រោះតែពួកគេខ្លាចប្រដាប់ភេទ បុរសធំ ។ ពួកគេគិតថា បើធំម្ល៉ឹងៗពិត ជាធ្វើឱ្យឈឺចាប់ជាមិនខាន ។ នេះជា មូលហេតុចម្បង ដែលធ្វើឱ្យស្ត្រីមួយ ចំនួនសុខចិត្តរក្សាទុកព្រហ្មចារីរបស់ ខ្លួនដោយមិនអើពើនឹងរឿងលើគ្រែ ។ ស្ត្រីភាគច្រើនចាត់ទុកព្រហ្មចារី គឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ។ ពួកគេចង់រក្សាទុកជូនបុរសជាគូគ្រង របស់ខ្លួនទៅថ្ងៃអនាគត ។ លើសពីនេះ ការនិយាយប្រាប់តៗគ្នាថា បាត់បង់ព្រហ្ម ចារីដំបូងធ្វើឱ្យយើងឈឺចាប់ខ្លាំងណាស់ ទើបធ្វើឱ្យស្ត្រីកាន់តែភ័យខ្លាច ។

៣- បារម្ភខ្លាចមានផ្ទៃពោះ៖ ស្ត្រី ស្ទើរតែគ្រប់គ្នាតែងតែខ្លាចមានផ្ទៃពោះ បន្ទាប់ពីរួមភេទមិនប្រើស្រោមអនាម័យ ។ ការរួមភេទដោយមិនប្រើស្រោមអនាម័យ ពិតជាបន្ថែមនូវភាពស្រណុកស្រួលខ្លាំង ប៉ុន្តែវាក៏ប្រឈមខ្លាំងនឹងការមានផ្ទៃពោះ ឬឆ្លងរោគផ្សេងៗផងដែរ ជាពិសេស សម្រាប់អ្នកដែលមិនបានត្រៀមខ្លួនជា មុន ។

៤-ខ្លាចចេញខ្យល់ ពេលកំពុងរួមភេទ៖ វាអាចជាការអៀនខ្មាសមួយដែរ ដែលចេញខ្យល់ពេលកំពុងប្រតិបត្តិការ ។ ម្យ៉ាង វាអាចធ្វើឱ្យបុរសជាដៃគូអស់ អារម្មណ៍ ។ តាមអ្នកជំនាញបានឱ្យដឹងថា ខ្យល់ដែលចេញពីប្រដាប់ភេទស្ត្រី គឺជា ខ្យល់ក្នុងអំឡុងពេលរួមភេទ ខ្យល់នោះក៏ នឹងចេញមកវិញភ្លាមៗ ។ ចំណែកសំឡេង ផោមដែលចេញមកនោះ អាចជាស្ថាន ភាពអាក្រក់មួយដែលធ្វើឱ្យ ស្ត្រីមិនមានអារម្មណ៍ល្អ ឬភាពស្រណុកស្រួលជាមួយ នឹងក្បាច់រួមភេទមួយចំនួន ៕


Read more...

វិធីងាយៗ ៥យ៉ាង ជួយឱ្យលូតកំពស់ បានឆាប់រហ័ស

0 comments
ប្រភពពី Camnews.com.kh :  ឆ្អឹង​មាន​ពីរ​ផ្នែក​គឺ Epiphyseal Plate និង Diaphysis​។ នៅ​ចន្លោះ​ផ្នែក​ទាំងពីរ​នេះ​មាន​ផ្នែក​រួម​តូច​មួយ​ឈ្មោះថា Metaphysis​។ Metaphysis នេះ​គឺជា​កន្លែង​លូតលាស់​ដែល​អាច​អោយ​កុមារ​មាន​ការ​លូត​ឆ្អឹង​បាន ប៉ុន្តែ​កន្លែង​លូត​នេះ​នឹង​កើត​ជា​ឆ្អឹង​រឹង​ជាប់​នៅ​ចន្លោះ​អាយុ​ពី ១៨ ទៅ​២៥​ឆ្នាំ​។ ឆ្អឹង Xyphoid Process របស់​ឆ្អឹង​សន្ទះ​ទ្រូង​គឺជា​ឆ្អឹង​ចុងក្រោយបង្អស់​ដែល​ត្រូវ​ក្លាយទៅជា​ ឆ្អឹង​។ ដោយសារ​តែ​ការកកើត​ជា​ឆ្អឹង​របស់ Metaphysis ធម្មជាតិ​ត្រូវបាន​បញ្ឈប់ ប៉ុន្តែ​វា​ក៏​មាន​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​ពន្លូត​កម្ពស់​ក្រោយពី​អាយុ ២២​ឆ្នាំ​បាន​ដែរ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​អោយ​អ្នក​អាច​លូត​កម្ពាស់​ បាន​ខ្ពស់​ជាង​មុន​ខ្លះ​។


ធ្វើលំហាត់ប្រាណ
​ការ​ហាត់ប្រាណ​គឺជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​សុខភាព​ជា​ច្រើន ហើយក៏​មាន​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពន្លូត​កម្ពស់​ក្រោយ​ពី​អាយុ ២២​ឆ្នាំ​ដែរ​។ មានការ​ហាត់ប្រាណ​បែប​ពន្យឺត​ខ្លួន​ជាច្រើន​ដូចជា​ការ​ឈ​អោយ​ត្រង់​ខ្លួន​ ទល់​នឹង​ជញ្ជាំង និង​ធ្វើ​ចលនា​ដៃ​ឡើង​លើ និង​ចុះក្រោម ខណៈពេល​កំពុង​តែ​ដកដង្ហើម​ចូល​និង​ដក​ដង្ហើមចេញ និង​ទាញ​របា​យឺត​ខ្លួន​ឡើង​លើ​។ ការ​ហាត់ប្រាណ​បែបនេះ​អាច​ជួយ​ថែរក្សា​ជំហរ​រាងកាយនិង​ពន្លូត​កម្ពស់​បាន​។​
ទទួលទានដំណេក
​អ័រម៉ូន​លូតលាស់​ របស់​មនុស្ស​ត្រូវ​បាន​ផលិតឡើង​ក្នុង​ពេល​ដេក ដូច្នេះ​ការ​ដែល​ដេក​បាន​គ្រប់គ្រាន់​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​ ពន្លូត​កម្ពស់​ក្រោយពី​អាយុ​បាន​២២​ឆ្នាំ​។ ការកែរ​សម្រួល​របៀប​ដេក​គឺជា​រឿង​សំខាន់​ណាស់​។ ឆ្អឹងខ្នង​គួរតែ​ដេក​អោយ​ត្រង់ ហើយ​បុគ្គល​នោះ​គួរតែ​ដេក​ដោយ​គ្មាន​កល់​ខ្នើយ​ថែមឬ​ប្រើ​ខ្នើយ​ដែល​ទាប​។

ការទទួលទានអាហារ
​របប​អាហារ និង​មាន​ជីវជាតិ​គ្រប់គ្រាន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពន្លូត​កម្ពស់​ ក្រោយពី​អាយុ ២២​ឆ្នាំ​។ វីតាមីន និង​ជាតិ​រ៉ែ​គឺជា​កាតា​លី​ស (Catalyst), កូ​អង់ស៊ីម​(Co Enzyme) និង​កូហ្វា​ក់ទ័រ​(Co Factor) សម្រាប់​ប្រតិកម្ម​រំលាយ​អាហារ​ជាច្រើន​របស់​រាងកាយ ដូច្នេះ​វា​នឹង​មាន​ការ​បឺត​ស្រូប​នូវ​ចំនួន​ជីវជាតិ​បាន​យ៉ាងច្រើន​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​កាលស្យូម​, ផូស្វ័​រ​,  និង​ម៉ាញ៉េ​ស្យូម​។ អាហារ​ដែល​មាន​ចំនួន​ជាតិ​ខ្លាញ់ Trans Fats និង Saturated Fats គួរតែ​ចៀសវាង ព្រោះ​វា​ផ្តល់​ការពិបាក​ដល់​ការ​បឺត​ស្រូប​អាហារ និង​រំខាន​ដល់​ការ​បឺត​ស្រូប​ជាតិ​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រាត​។ អាហារ​ដែល​សម្បូរ​ជាតិ​កាលស្យូម និង​អាស៊ីតអាមីណេ​សំខាន់​ សម្រាប់​ការលូតលាស់​បាន​យ៉ាង​ល្អ​ មាន​ដូចជា ការ៉ុត​, ស៊ុត​ពណ៌​ស​, សាច់គោ​, ត្រី​, ថ្លើម​សត្វ​, បន្លែ​ពណ៌​បៃតង​, ដំឡូង​, អាហារ​ប្រភេទ​គ្រាប់​ដូចជា សណ្តែកដី និង​ផ្លែ​អាល​ម៉ុន​, សាច់មាន់​, សណ្តែក​, សណ្តែកហ័​រឡាំ​ងតាវ​, ផ្លែ​ប៉ម​, ចេក និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​គ្រប់​ប្រភេទ​។ ដោយសារ​តែ​កាលស្យូម​គឺជា​ សមាសធាតុ​ដ៏​សំខាន់​របស់​ឆ្អឹង ចូរ​ទទួល ទាន ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​អោយ​បាន​ច្រើន ព្រោះ​វា​ជា​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាលស្យូម​ខ្ពស់បំផុត​។ ក្រៅពីនេះ គួរតែ​ទទួល​ទាន​ទឹក​អោយបាន​គ្រប់​គ្រាប់​ដើម្បី​ជា​ជំនួយ​ដល់​ការ​ច្រោះ​ជាតិពុល​។ 

ស្រូបយកកម្តៅព្រះអាទិត្រ
​ពន្លឺព្រះអាទិត្យ​គឺជា​ប្រព័ន្ធ​វីតាមីន D ដ៏​ល្អ​បំផុត ហើយ​បើ​គ្មាន​វីតាមីន​នេះ​ទេ កាលស្យូម​គឺ​មិន​អាច​បឺត​ស្រូប​ចូលទៅក្នុង​ឆ្អឹង​បានឡើយ​។ សារធាតុ Calbindin គឺជា​ប្រូតេអ៊ីន​តោង​កាលស្យូម​ដែល​មាន​ប្រតិកម្ម​ជា​មួយ TRPV6 និង​ធ្វើអោយ​មាន​ការដឹកជញ្ជូន​សកម្មភាព​នៃ​ជាតិ​កាលស្យូម​នៅក្នុង​រាងកាយ​។ ប្រូតេអ៊ីន​ទាំងនេះ​អាច​ធ្វើការ​បាន​អាស្រ័យ​ទៅលើ​វីតាមីន D ដែរ​។ ការ​ហាលថ្ងៃ​នឹង​ទៅ​បំលែង​សារធាតុ 7-dehydrocholesterol ដែល​មាន​ក្នុង​ស្បែក​ទៅជា​វីតាមីន D ដូច្នេះ​ការ​ហាលថ្ងៃ​កាន់តែ​ច្រើន​មាន​សារៈសំខាន់​សម្រាប់​ពន្លូត​កម្ពស់​ ក្រោយ​ពី​អាយុ​២២​ឆ្នាំ​។ 
  
​លេងកីឡា​
​កីឡា​ដែល​មាន​ការចូលរួម​ ដោយ​ពន្យឺត​រាងកាយ​ដូចជា​ហែល​ទឹក និង​ជិះ​កង់​ក៏​អាចជួយ​ពន្លូត​កម្ពស់​បានដែរ​។ ​ការវះកាត់ និង​ការប្រើ​ថ្នាំ​ជំនួស​អ័រម៉ូន​ ក៏​ជា​រឿង​ដែល​គួរ​ជួបប្រទះ​ ជា​ញឹកញាប់​ នាពេល​ថ្មីៗ​នេះដែរ ប៉ុន្តែ​ វា​មិន​ត្រឹមតែ​ជា​រឿង​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សញ្ញា​បញ្ជាក់​អំពី​ ការបរាជ័យ​ភាគច្រើន​ផងដែរ​៕
Read more...

Thursday, December 26, 2013

កើតអង្គែបណ្តាល មកពីមូលហេតុអ្វី?

0 comments
ប្រភពពី khmerload.com : អង្គែអាចចោទជាបញ្ហាសំរាប់មនុស្សគ្រប់រូបទាំង ប្រុសទាំងស្រី។ ចុះអ្នកដឹងទេតើអង្គែកើតមកពី មូលហេតុអ្វី? វាមានចំនុចជាច្រើនដែលបណ្តាល អោយមានអាការៈបែបនេះ។
១) មិនសូវសិតសក់៖ ចំពោះមនុស្សខ្លះមិនសូវសិត និងកក់សក់របស់ពួកគេ អោយបានទៀងទាត់ទេ វាជាសញ្ញាអោយមាន អង្គែលើស្បែកក្បាល។ ពីព្រោះការសិតសក់ក៏ ជាជំនួយដល់សរសៃស្បែក ក្បាលបានដែរ។
២) ស្បែកស្ងួត ៖ អ្នកដែលមាន ស្បែកស្ងួតមានទំនោរ កើតអង្គែស្បែកក្បាលជាញឹកញាប់។ ជាពិសេសរដូវរងាខ្យល់ត្រជាក់រួមបញ្ចូល គ្នាជាមួយនឹង បន្ទប់កម្ដៅផងនោះ វាជាមូលហេតុនៃការ រមាស់ស្បែក ។ វានឹងមានការរបកស្បែក តិចៗនៅលើក្បាលប៉ុន្តែ វាមិនមែនជាតិខ្លាញ់ទេ ។
៣)ប្រើសាប៊ូកក់សក់មិនគ្រប់គ្រាន់៖  មនុស្សមួយចំនួនបាននិយាយ ថាប្រសិនបើអ្នកមិនប្រើ សាប៊ូអោយបានគ្រប់គ្រាន់នោះទេ  អាចទៅជាការកើនឡើងនៃសារធាតុប្រេង និងកោសិកា ស្បែកត្រូវស្លាប់ បណ្តាលមកពីអង្គែក្បាល ។យើងត្រូវកក់សក់ក្នុងបរិមាណល្មម មិនញាប់ពេកនិង តិចពេកក្នុងមួយសប្តាហ៍ ។ អ្នកជំនាញជាច្រើន បាននិយាយថាវាជាការពិត។
៤)លក្ខខណ្ឌស្បែក៖  អ្នកដែលមានជំងឺស្បែករបកក្រហម , ត្រអកនិងរោគសើស្បែកមួយចំនួនផ្សេងទៀត និងទទួលបាន ការកើតអង្គែស្បែកក្បាលជាញឹកញាប់ ជាងមនុស្សដទៃទៀត។
៥) ជំងឺមួយចំនួន៖ មនុស្សពេញវ័យ ដែលមានជំងឺ Parkinson និងជំងឺសរសៃប្រសាទ មួយចំនួនផ្សេងទៀត គឺងាយនឹងមានអង្គែស្បែកក្បាលណាស់ ។ ចំនែកឯអ្នកជំងឺងើបឡើងវិញ ពីការគាំងបេះដូងនិង ជំងឺដាច់សរសៃឈាមខួរក្បាល និងមនុស្ស មួយចំនួន ដែលមានប្រព័ន្ធ ការពាររាងកាយចុះខ្សោយ ក៏អាចមានអង្គែក្បាលផងដែរ។
៦) ប្រតិកម្មជាមួយផលិតផល ថែរក្សាសក់និងស្បែក៖ មនុស្សមួយចំនួនប្រតិកម្ម ទៅនឹងផលិតផលថែរក្សាសក់ បណ្តាលអោយ ស្បែកក្បាលទៅជាក្រហម រមាស់។ អ្នកជំនាញជាច្រើន បាននិយាយថាការប្រើសាប៊ូញឹកញាប់ពេក អាចបណ្តាលឱ្យកើតអង្គែក្បាលនិង រលាកស្បែកក្បាលបាន  ។



Read more...

Thursday, December 19, 2013

ពាក់អាវទ្រនាប់ មិនត្រឹមត្រូវអាច បង្កើនហានិភ័យ កើតជម្ងឺមហារីកសុដន់

0 comments
ប្រភពពី www.healthcambodia.com : បើនិយាយចំពោះ មិត្តៗនារី រាល់គ្នាវិញ អាវទ្រនាប់ ត្រូវបានភ្ជាប់ជាមួយ នឹងខោទ្រនាប់ ឆ្វេងនិងស្ដាំ តាំងពីជំទង់ ម៉្លេះ វាមិនត្រឹមតែអាច ការពារសុដន់ដែល ធ្វើឲ្យទន់ខ្សោយ ក៏អាចជារាងប្រភេទ រាងកាយដ៏ស្រស់ស្អាត។ ដូច្នេះ ការពាក់អាវទ្រនាប់ រយៈពេលវែងមិនត្រឹមត្រូវ វាអាចបង្កើនហានិភ័យ នៃមហារីកសុដន់ ក៏អាចក្លាយជាឃាតករ លាក់មុខមួយដែល មានការគំរាមកំហែង ដល់សុដន់របស់ស្ត្រី។
ទំហំអាវទ្រនាប់ធំពេកបណ្តាល ឲ្យផ្នែកទ្រូងមានការប្រែប្រួល
ទំហំអាវទ្រនាប់ធំពេកវាមិនអាច មានផលប៉ះពាល់ធំធេង ដល់សុខភាពទេ ប៉ុន្តែវាមិនមានប្រសិទ្ធភាព ចំពោះ រូបរាងខ្សែកោង ផ្នែកទ្រូង របស់ស្ត្រីឡើយ។ ស្ត្រីមួយចំនួនពេលជ្រើសរើស អាវទ្រនាប់ សូមណែនាំ ថាជ្រើសរើស អាវទ្រនាប់ ណាដែលមានទំហំធំជាងមួយ លេខដែលអាច ពាក់បានក្នុងជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែក៏មិនត្រូវធំពេកដែរ វាអាចងាយនឹងបណ្តាលឲ្យ មានការប្តូរសណ្ឋានផ្នែកទ្រូង។
ទំហំអាវទ្រនាប់តូចពេកធ្វើឲ្យ សាច់ដុំលេចចេញ
មានទ្រឹស្តីជាប់ទាក់ទងពីទំហំ នៃការពាក់អាវទ្រនាប់ ៖ សុខចិត្តឲ្យរលុងកុំឲ្យតឹង! អ្នកឯកទេសនៃ មន្ទីរពេទ្យ ក្វាងចូវទំនើប ផ្នែកមហារីក ដាស់តឿនថា ទំហំអាវទ្រនាប់ តូចពេកអាចមានគាប សង្កត់ដល់ផ្នែកទ្រូង បណ្តាល ឲ្យលីមហ្វម៉ាឈាម រត់មិនបានល្អ ងាយនឹងបណ្តាលឲ្យ កើតមានជម្ងឺមហា រីកសុដន់។ ក្រៅពីនេះ វាអាច ធ្វើឲ្យសាច់ដុំ លេចចេញ បណ្តាលឲ្យមានសុដន់ មួយទៀត មិនត្រឹមតែប៉ះពាល់ ដល់សុខភាពទេ ថែមទាំង ប៉ះពាល់ ភាពស្រស់ស្អាតទៀតផង។
ខ្សែអាវទ្រនាប់ពាក់តឹងពេក គាបសង្កត់ ដល់សុដន់
ខ្សែអាវទ្រនាប់ តឹងពេកក្រៅពីអាចបណ្តាលឲ្យ ផ្នែកស្មាមិនសូវស្រួល ថែមទាំងធ្វើឲ្យអាវទ្រនាប់ មានចលនា អាវ ទ្រនាប់បច្ចុប្បន្នសុទ្ធតែមាន ដែកថែទាំនៅនឹងមួយកន្លែង ពីព្រោះបើសិនអាវទ្រនាប់ មានចលនា ដែកថែទាំដ៏រឹងមាំ នោះនឹងអាចមានការគាបសង្កត់ ដល់ជាលិកាសុដន់ បើសិនស្ថិតក្រោមស្ថានភាព មានចលនានោះ អាវទ្រនាប់ មានចលនា ចាំបាច់ត្រូវផ្លាស់ប្តូរ អាវទ្រនាប់ជាបន្ទាន់។
អាវទ្រនាប់ពាក់តឹងខ្លាំងពេកធ្វើឲ្យ សាច់ខ្លាញ់លៀនចេញ
មិនត្រូវយល់ថាអាវទ្រនាប់ កាន់តែចង្អៀត ប្រសិទ្ធភាពនៃម៉ូដែលកាន់ តែល្អនោះទេ។ អ្នកឯកទេសនៃមន្ទីរពេទ្យ ក្វាងចូវទំនើបផ្នែក មហារីកដាស់តឿនថា អាវទ្រនាប់តឹងពេក អាចបណ្តាលឲ្យដំណើរ ឈាមរត់មិនស្រួល តឹង ទ្រូងមានសម្ពាធ ថែមទាំងមានការរំខាន ពីសាច់ខ្លាញ់ ដែលលៀនចេញទៀតផង! កំរិតដែលតឹងចង្អៀត ដ៏ត្រឹម ត្រូវនោះគួរតែខ្សែសំប៉ែត អាវទ្រនាប់ស័ក្តិសម នឹងស្បែក មិនចង្អៀតដល់សាច់ដុំ ផ្នែកក្រោមឆ្វេងស្តាំ នៃអាវ ទ្រនាប់គួរតែ ឋិតក្នុងកំរិតមួយដូចគ្នា។
ក្រៅពីព័ត៌មានដែលបានលើកឡើងខាងលើនេះ ក្រៅពីនេះនៅមានអ្នកដែលពាក់ វាលើសពី១២ម៉ោង ក៏អាច បង្កើនអត្រាកើតមាន ជម្ងឺមហារីកសុដន់ ដែរ ពីព្រោះប្រសិនបើនៅក្នុងផ្ទះ ឬឱកាសដែលមិនមែន ជាសាធារណៈ អាចព្យាយាម កុំពាក់អាវទ្រនាប់អី វាមានប្រយោជន៍ចំពោះការ ការពារជម្ងឺមហារីកសុដន់។
តើអាវទ្រនាប់មិនត្រឹមត្រូវអាចបណ្តាលឲ្យ សុដន់មានផលប៉ះពាល់ មិនល្អអ្វីខ្លះ? អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវ ទំនើបផ្នែកមហារីក បានពន្យល់ថា ជាបឋម អាវទ្រនាប់មិនត្រឹមត្រូវ អាចធ្វើឲ្យបំពង់ទឹកដោះស្ទះ។ ពីព្រោះអាវ ទ្រនាប់ភ្ជាប់នឹង ក្បាលសុដន់ ពេលមានចលនា ក្បាលសុដន់កកិតនឹង ជាតិសរសៃអាវទ្រនាប់ ធ្វើឲ្យជាតិសរសៃ ជ្រាតចូលទៅក្នុងបំពង់ទឹកដោះ។ មិនយូរមិនឆាប់ បំពង់ទឹកដោះនឹងស្ទះ មិនត្រឹមតែមាន ការប៉ះពាល់ដល់ ការ បំបៅកូនទេ ថែមទាំងបណ្តាលឲ្យ រលាកទៀតផង។ ទីពីរគឺងាយនឹងបណ្តាលឲ្យក្បាលសុដន់ មានសណ្ឋាន ក្រហូង។ ប្រសិនបើជ្រើសរើសប្រវែង អាវទ្រនាប់ខ្លីជាង ទំហំដើមទ្រូង ដូច្នេះ អាវទ្រនាប់នឹង គាបសង្កត់លើសុដន់ ប៉ះពាល់ដល់របត់ឈាម រត់របស់សុដន់ និងគាបសង្កត់ ដល់ក្បានសុដន់ ធ្វើឲ្យក្បាលសុដន់ រាបស្មើនិងក្រហូង ចូលក្នុង ហើយក៏ប៉ះពាល់ដល់ ការបំបៅកូនផងដែរ។ ដូច្នេះ មិត្តៗនារីចាំបាច់ត្រូវ ជ្រើសរើសអាវទ្រនាប់ដ៏ សមស្រប បន្ទាប់មកពាក់វាឲ្យ បានត្រឹមត្រូវទើបអាចការពារ សុខភាពសុដន់ បានយ៉ាងពិតប្រាកដ ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com


Read more...

Monday, December 2, 2013

ចំណេះ៖ គេងថ្ងៃ ប៉ុន្មាននាទី ទើបធ្វើអោយ ខួរក្បាលចងចាំបានល្អ?

0 comments
ប្រភពពី khmerload.com : មនុស្សគ្រប់ៗរូប ទាំងតូច ទាំងធំ តែងតែ ត្រូវការ ការសំរាកបន្តិច នាពេលរសៀល បន្ទាប់ពីបានសិក្សា ឬ បំពេញ ការងារពេញមួយព្រឹកមក។
ក៏ប៉ុន្តែ តែលោកអ្នកដឹងទេថា ការគេងថ្ងៃក្នុងរយៈពេល ប៉ុន្មានទើបធ្វើអោយ ខួរក្បាលចងចាំបានល្អ និង មានថាមពលខ្លាំងក្លាវិញ?

នៅក្នុងអត្ថបទ Wall Street Journal  បានបង្ហាញ ពីការសំរាកនាពេលរសៀល អោយបានត្រឹមត្រូវ និង សមស្រប ក្នុងការជា ប្រយោជន៍ដល់ខួរក្បាល។
១, ការសំរាក ពី ១០ ទៅ ២០នាទី អាចជួយអោយ ខួរក្បាលមានភាពរវៀសរវៃ និង មានថាមពលគ្រប់គ្រាន់ សំរាប់ធ្វើការងារបន្តទៅទៀត។
២, ប្រើអស់ពេល ៦០នាទី ក្នុងការសំរាក ពិតជាផ្ដល់ប្រយោជន៍ល្អ ចំពោះខួរក្បាល ព្រោះ ដោយយោងតាម ការស្រាវជ្រាវរបស់វេជ្ជបណ្ឌិត ការគេងដល់ទៅ ៦០នាទី អាចជាជំនួយក្នុង ការចងចាំ ច្រើនដូចជា ការចងចាំពី ឈ្មោះ ទីកន្លែង និង រឿងរ៉ាវផ្សេងៗ ដែលបានកើតឡើងនានា។ប៉ុន្តែ ការគេងបែបនេះ នៅពេលដែលក្រោកឡើង អាចបណ្ដាលអោយលោកអ្នក វិលមុខ បន្តិចបន្តួច។
៣, ៩០នាទី នៃការសំរាកថ្ងៃ ជាការសំរាកពេញ ថាមពល និង ជាជំនួយដល់ខួរក្បាល ខាងផ្នែក អារម្មណ៍ ការច្នៃប្រឌិត និង ដំណើរការនៃ ការចងចាំ។
ទាំងនេះ ជាចំណេះដឹងបន្តិចបន្តួចដើម្បីចែកជូនប្រិយមិត្ត ក្នុងការថែរក្សា សុខភាព អោយបានល្អទាំងអស់គ្នា។
តើប្រិយមិត្តមានមតិយោបល់ បន្ថែមពីលើនេះ ដែរឬទេ?
Read more...

Friday, November 29, 2013

វិធីងាយៗតាមបែបធម្មជាតិ ដើម្បីទទួលបានកូនប្រុស ដូចបំណង

0 comments
ប្រភពពី​ lookingtoday.com :មានគ្រូសារជាច្រើន ចង់បានកូនប្រុស តែមិនដឹងថា ត្រូវធ្វើយ៉ាងដូចម្តេច ជាការឆ្លើយតប ទៅនិងបញ្ហានេះ មានបណ្តាសារព័ត៌មាន សុខភាពជាច្រើន បានចេញផ្សាយសេចក្តីណែនាំ របស់ខ្លូន ជួនដល់ប្រិយមិត្តអ្នកអានស្តាប់ និងអ្នកទស្សនា។ ដោយឡែកនៅក្នុងថ្ងៃនេះយើងខ្ញុំ សូមចូលរួមចំនែក ក្នុងបញ្ហានេះដែរ ដោយបានពាំនាំនូវ វិធីងាយៗតាមធម្មជាតិ ដោយមិនចាំបាច់ចំណាយថវិកា ហើយមានប្រសិទ្ធភាពខ្ពស់ តាមការសិក្សាស្រាវជ្រាវ របស់គ្រូពេទ្យជំនាញ បួនចំនុច ដូចខាងក្រោម៖
1.ត្រូវធ្វើឲ្យជាតិបាស (pH) នៅក្នុងខ្លួនធ្លាក់ចុះ
ដោយសារក្រូម៉ូសូម របស់ស្ត្រី (x) មានយុវែងជាង ក្រូម៉ូសូមរបស់បុរស (y) ដូច្នេះគេត្រូវព្យាយាម បញ្ចុះកំរិតជាតិ បាស(pH) នៅក្នុងខ្លួន ឲ្យចុះទៀប ព្រោះក្រូម៉ូសូម (y) ងាយនឹងស្លាប់ណាស់នៅកំរិត pH ខ្ពស់។ ក្រូម៉ូសូម (y) កាន់តែមានអាយុវែង ឱកាសមានកូនប្រុសកាន់តែច្រើនហើយ។
ដើម្បីបញ្ចុះកំរិត ជាតិបាស (pH) យើងត្រូវទទួលទៀនអាហារ ដែលមានកំរិតជាតិ ប៉ូតាស្យូម និង សូដ្យូមខ្ពស់ ដូចជាគ្រាប់ធញ្ញជាតិ និងបន្លែបង្កាផ្សេងៗ លើកលែងតែ ពោត។ ត្រូវជៀសវាងការ ទទួលទៀនអាហារ មានកំរិតជាតិកាល់ស្យូមខ្ពស់ដូចជា ប្រហុកនិង ទឹកដោះគោជួជាដើម។
២.ត្រូវចេះរើសថ្ងៃឡើងឋានសួគ៌
នៅចន្លោះថ្ងៃទី ១២-១៤ នៃវដ្តិរដូវរបស់ស្ត្រី ជាថ្ងៃដែលល្អបំផុត សម្រាប់បង្ករកំណើត ឲ្យបានកូនប្រុស ពីព្រោះមេជីវិតឈ្មោះ របស់បុរស មានអាយុខ្លី ហើយការបង្ករកំណើតនៅក្នុងចន្លោះថ្ងៃទាំងនេះ មានប្រសិទ្ធភាពបំផុត។
៣.ចេះជ្រើសរើសតិចនិក និងក្បាច់នៅលើក្រែ
ត្រូវជ្រើសរើសរើសយកក្បាច់ណា ដែលអាចឲ្យប្រដាប់ភេទរបស់បុរស ចាក់ទំលុះចូលទៅក្នុង ប្រដាប់ភេទ របស់ស្រីបានជ្រៅបំផុត ហើយការដែល ប្រើទិចនិកនិងក្បាច់ វាយលុកពីក្រោយ គឺវាសមស្របបំផុត សម្រាប់បង្ករកំណើត បានកូនប្រុស។
៤.ធ្វើឲ្យមេជីវិតឈ្មោល ឬទឹកកាមបុរស ធ្វើដំណើរបានលឿនទៅ រកអូវ៉ែរបស់ស្ត្រី
ពេលចេញទឹកកាម ស្ត្រីត្រូវផ្អិបជើងទាំងពីរ របស់ខ្លួឲ្យជាប់ ហើយយកខ្នើយកល់ ត្រង់ខ្នងផ្នែកខាងក្រោម ក្បែរចង្កេះ ដើម្បីឲ្យទឹកកាម របស់បុរស ធ្វើដំណើរទៅកាន់អូវ៉ែបានលឿន  ទិចនិកមួយនេះ វាជួយបង្កើតឱកាស ឲ្យមានកូនប្រុសបាន៕

Read more...

វិធីកម្ចាត់មុន ដែលតែងតែងកើតមាន លើផ្ទៃមុខរបស់អ្នក

0 comments
ប្រភពពី lookingtoday.com : មុន គឺជាបញ្ហាដែល តែងតែកើតឡើងនៅលើស្បែក ជាពិសេសស្បែករបស់យុវវ័យ មិនថាបុរសឬស្រ្តីនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញនឹងប្រាប់ថា អ្នកអាចកំចាត់បញ្ហានេះបាន ប្រសិនបើអ្នកចេះថែទាំស្បែកឲ្យបានល្អ។
មូលហេតុដែលនាំឲ្យកើតមុនៈ
វាកើតឡើងដោយសារ តែអ័រម៉ូនភេទនៅក្នុងរាងកាយ ជំរុញឲ្យក្រពេញខ្លាញ់ ផលិតខ្លាញ់ចេញមកខ្លាំងពេក ហើយមិនអាចជំរុះកោសិកា ស្បែកដែលងាប់ៗចោលបាន។
មូលហេតុដែលធ្វើឲ្យស្បែកមានបញ្ហាគឺ ភាពតានតឹង ការមានរដូវ ការមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំឬបញ្ហាតំណពូជ។ ជាមួយគ្នានេះដែរ មានអ្នកមួយចំនួនជឿថា សូកូឡា និងដំឡូងបារាំងចៀន ជាមូលហេតុដែលនាំឲ្យកើតមុន។
 ក៏ប៉ុន្តែបច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការជឿបែបនេះមិនត្រឹមត្រូវនោះទេ។ ចំណែកឯបារី និងជាតិអាកុល វិញអាចធ្វើឲ្យស្បែកខូចតុល្យភាពបាន ព្រោះទាំងបារី និងជាតិអាកុលធ្វើឲ្យក្រពេញ ខ្លាញ់ធ្វើការបានកាន់តែច្រើនឡើង។ ជាមួយគ្នានេះដែរ មានការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា មនុស្សដែលមិនធ្លាប់កើតមុន តែប្រសិនបើពួកគេជកបារីពី១០ ទៅ២០ដើម នោះនឹងធ្វើឲ្យពួកគេកើតមុនជាក់ជាពុំខាន។
តើអ្នកគួរព្យាបាលមុនយ៉ាងដូចម្តេច?
ការព្យាបាលមុនសម្រាប់មនុស្សចាស់ ពួកគេគួរតែប្រើប្រាស់ផលិតផលណាដែរ ប្រឆាំងនឹងបាក់តេរី និងប្រើប្រាស់ផលិតផល ដែលផ្តល់ភាពសំណើមដល់ស្បែក។ ចំណែកឯផលិតផលព្យាបាលមុន ដែលមានអាស៊ីតអាល់ហ្វា អ៊ីដ្រុកស៊ីល អាចជួយកំចាត់កោសិកាចាស់ៗរបស់ស្បែកចោល។
ក្រៅពីនេះទៀត នៅមានផលិតផល ជាច្រើនប្រភេទទៀត ដែលមានភាគផ្សំពីធម្មជាតិ ជាក់ស្តែងរួមមាន ផ្កាកិចហួយដែលជាជួយការពារ ស្បែកកុំឲ្យមានអាការៈក្រហាយ រមាស់ និងសណ្តែកដែលវាជួយ កាត់បន្ថយការផលិតខ្លាញ់ នឹងបញ្ហានៅលើស្បែកផ្សេងៗ៕
Read more...

Thursday, November 28, 2013

រដ្ឋាភិបាល និងដៃគូ​​​អភិវឌ្ឍន៍ ពង្រឹងទម្លាប់​​​ប្រើសាប៊ូ ដើម្បីឲ្យមាន​​​អនាម័យ តាមសាលារៀន

0 comments
ប្រភពពី LookingToday.com​ : ដើម្បីកាត់បន្ថយ​​​​​​ចំនួនកុមារកម្ពុជា ដែលបានស្លាប់​​​​​​ដោយសារ​​​​​​រោគរាករូស រដ្ឋាភិបាល ព្រមទាំងដៃគូ​​​អភិវឌ្ឍន៍នានា បានរួមគ្នា​​​ដើម្បីពង្រឹង​​​​​​ការអនុវត្ត ទៅលើអនាម័យ នៅតាមសាលារៀន និងដើម្បីលុបបំបាត់ការសាយភាយ នៃជំងឺដែលអាច ទប់ស្កាត់បានផងដែរ។
យោងតាមសេចក្តី​​​ជូនដំណឹងមួយ ដែលមជ្ឈមណ្ឌល​​​ព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី២៦ ខែវិច្ចិកានេះ បានឲ្យដឹងថា អង្គការយូនីសេហ្វ (UNICEF) និងក្រសួង​​​អប់រំ យុវជន និងកីឡា នឹងបើកកិច្ចប្រជុំ​​​មួយនៅថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៣នេះ នៅសណ្ឋាគារ អ៊ីមភែរៀល ភ្នំពេញ ជាមួយនឹងមន្ត្រី​​​អប់រំទូទាំងប្រទេស ដើម្បីធ្វើការ​​​ផ្សព្វផ្សាយ អំពីសារៈសំខាន់នៃអនាម័យតាមសាលារៀន និងការកាត់បន្ថយជម្ងឺ ដែលអាចទប់ស្កាត់បាន។
សេចក្តីជូនដំណឹងខាងលើបានឲ្យដឹងទៀតថា យុទ្ធនាការ ក្រោមពាក្យស្លោក «ខ្ញុំឆ្លាត!ខ្ញុំលាងដៃនឹងសាប៊ូ» ដែលបានផ្សព្វផ្សាយចាប់តាំងពីថ្ងៃទី២១ ខែតុលា កន្លងមក តាមរយៈវិទ្យុ និងទូរទស្សន៍ បានធ្វើឲ្យប្រទេសកម្ពុជា កំពុងឈានទៅរកទម្លាប់ ប្រកបទៅដោយអនាម័យ។
គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំ កុមារកម្ពុជា ប្រមាណជា ២.០០០នាក់ បានបាត់បង់ជីវិត ដោយសាររោគរាករូស ហើយវិធីងាយៗ ព្រមទាំងចំណាយតិចតួចបំផុត ដើម្បីទប់ស្កាត់ជំងឺនេះ គឺការលាងសម្អាតដៃនឹងសាប៊ូ។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com
ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com
Read more...

គុណប្រយោជន៍​​​នៃការបរបោស​​​អង្អែល មុនពេលរួមភេទ

0 comments
ប្រភពពី  LookingToday.com​ : ការបរបោសអង្អែល មុនពេលរួមភេទ ត្រូវបានចាត់ទុក ថាជាអ្វីៗដែលបុរស ម្នាក់គួរតែធ្វើ​​​ចំពោះដៃគូ ដើម្បីត្រៀម ខ្លួង រួមភេទ។ បច្ចុប្បន្ននេះ ការបរបោស អង្អែលមុន​​​ពេលរួមភេទ​​​បានក្លាយ ផ្នែកមួយដ៏សំខាន់នៃ បទពិសោធន៍ រួមភេទ ទាំងមូលតែម្តង។

ពិតណាស់​​​ការរួមភេទ ដោយមិនបាន​​​គ្រោងទុក និងគ្មានការ​​​បរបោសអង្អែល អ្វីសោះពេល​​​ខ្លះអាចជា បទពិសោធន៍ រួមភេទដ៏ ល្អបំផុត ប៉ុន្តែជាទូទៅស្ត្រី​​​ភាគច្រើន នឹងយល់ព្រមថា​​​វាគឺជាការ​​​រួមភេទដ៏ល្អ បាននៅពេល ដែលអ្នក បានសិក្សាអំពីសារៈសំខាន់ នៃការបរបោសអង្អែល មុនពេលរួមភេទសិន។ បែបបទនៃការបរបោស អង្អែល ដ៏ប្រុងប្រយ័ត្ននឹងផ្តល់ជាការសប្បាយដល់ ដៃគូរទាំងពីរកាន់តែខ្លាំង ព្រមទាំងធ្វើអោយពិសោធន៍ ខាង រួមភេទកាន់តែរីករាយ ទៀតផង។
ដើម្បីបន្ថែមគ្រឿងដល់ជីវិតផ្លូវភេទរបស់អ្នក ដើម្បីទទួលបានការសម្រើប និងការសប្បាយដល់ កម្រិតខ្ពស់បំផុត បុរសត្រូវតែបន្តការបរបោសអង្អែល ដល់ខាងស្រីអោយបានយូរ ដើម្បីអោយលិង្គរឹង ហើយខាងស្រីត្រូវធ្វើដូចគ្នា ដើម្បីអោយមានការ បញ្ចេញទឹករំអិល ទ្វារមាសច្រើន។ អ្នកឯកទេសខាងការរួមភេទភាគ ច្រើនយល់ថាគ្មាន អ្វីសំខាន់ ជាងការចំណាយ ពេលអោយបានច្រើនសម្រាប់ ការបរបោសអង្អែលមុនពេល រួមភេទឡើយ។ ចូរចាប់ ផ្តើមរួមភេទនៅ ពេលដៃគូរទាំងសងខាង កំពុងតែស្ថិតក្នុងការ ស្រើបស្រាលខ្ពស់បំផុត និងពិបាកគ្រប់គ្រង ចំណង់ ផ្លូវភេទ។
ការបរបោសអង្អែលមុនពេលរួមភេទគឺជាការផ្សំគ្នា នៃសកម្មភាពជាច្រើន ដូចជា ការអោប ការអង្អែលថ្នមៗ ការដោះសម្លៀកបំពាក់អោយគ្នា ការថើប និងការប្រើមាត់រួមភេទ។ សំណួរសួរថា ហេតុអ្វីបានជាការបរ បោស អង្អែលមុនពេលរួមភេទ មានសារៈសំខាន់? ដំបូងឡើយ បុរសដែលចេះ ថ្នាក់ថ្នម និងថើបដៃគូររបស់គេ ហើយ ដឹងពីរបៀបបរបោសអង្អែល អោយដៃគូរពេញចិត្តនោះ ច្រើនតែរកឃើញថា ដៃគូររបស់ពួកគេនោះមិនត្រឹមតែ ពេញចិត្តក្នុងការរួមភេទ កាន់តែច្រើន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើអោយដៃគូ ទទួលបាន ចំនុចកំពូលកាន់តែ ស្រួល ដែរ។ ស្ត្រីភាគច្រើនត្រូវការការភ្ញោច អោយបានយូរដើម្បីទទួល បានសម្រើបដ៏ ពេញលេញមួយ ហើយការបរ បោសអង្អែល មុនពេលរួមភេទនេះនឹង ផ្តល់នូវតម្រូវការរបស់ នាងបាន។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com
ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com
Read more...

Wednesday, November 20, 2013

វិធី៧យ៉ាង ជួយទប់ស្កាត់​​​ជម្ងឺមហារីកសុដន់

0 comments
ប្រភពពី Healthcambodia.com : យោងតាមទិន្នន័យ​​​បូកសរុបរបស់ មន្ទីរពេទ្យក្វាង​​​ចូវ​​​ទំនើប​​​ផ្នែកមហារីក បានបង្ហាញថា ប៉ុន្មានឆ្នាំកន្លង​​​មកនេះ អត្រាកើតជម្ងឺមហារីក​​​សុដន់កាន់តែឈាន​​​ទៅរកអាយុវ័យក្មេង ជះឥទ្ធិពលធ្ងន់ធ្ងរ​​​ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត​​​របស់នារីវ័យក្មេង។ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ​​​ក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា មូលហេតុអត្រាជម្ងឺមហារីកសុដន់កើតលើវ័យក្មេង មានពាក់ព័ន្ធចាំបាច់ជាមួយការផ្លាស់ប្តូរទំលាប់រស់នៅ នារីក្នុងសង្គមបច្ចុប្បន្នមានសម្ពាធការងារធ្ងន់ ចង្វាក់រស់នៅញាប់ គេងមិនស្រួលគ្រប់គ្រាន់ ជីវភាពការងារសំរាកមិនទៀងទាត់ បណ្តាលអោយរញ៉េរញ៉ៃ ទាំងនេះជាកត្តានាំអោយកើតមហារីកសុដន់។
ដូច្នេះ​ក្នងជីវភាព​​​រស់នៅសព្វថ្ងៃ​​​យើងត្រូវ ទប់ស្កាត់ជម្ងឺ​​​មហារីកសុដន់ ដោយវិធីណា?

១. ឧស្សាហ៍​​​ហាត់ប្រាណ
ថ្មីៗនេះទស្សនាវដ្តី​​​សមាគមន៍មហារីក​​​សហរដ្ឋអាមេរិក​​​បានចេញផ្សាយ​​​ របាយការណ៍​​​ស្រាវជ្រាវមួយ​​​បង្ហាញថា ហាត់ប្រាណ​​​អាចធ្វើអោយអត្រាកើត ជម្ងឺមហារីកសុដន់ សម្រាប់ស្រ្តីក្នុងវ័យមុននិងក្រោយអស់រដូវកាត់បន្ថយ៦០%។ ស្ថាប័នស្រាវជ្រាវមួយរបស់ប្រទេសន័វ៉េសបានធ្វើការអង្កេតស្រាវជ្រាវទៅលើនារី២៥៦២៤នាក់រកឃើញថា ស្រ្តីដែលហាត់ប្រាណយ៉ាងហោចណាស់៤ម៉ោងក្នុង១សប្តាហ៍ អត្រាកើតមហារីកសុដន់បានធ្លាក់ចុះ៣៧%។
២. គ្រប់គ្រងរក្សាទម្ងន់រាងកាយ
ហាត់ប្រាណអាចទប់ស្កាត់ជម្ងឺមហារីកសុដន់ មូលហេតុចំបងគឺហាត់ប្រាណអាចរក្សាទម្ងន់ខ្លួនប្រាណមនុស្សប្រែធាត់។ របាយការណ៍ស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យហាវឺតបានបង្ហាញថា ស្រី្តដែលក្រោយអាយុ១៨ឆ្នាំទម្ងន់ខ្លួនប្រាណកើនឡើងរហ័ស បើប្រៀបធៀបនឹងស្រ្តីដែលរក្សាទម្ងន់ស្តង់ដាររយៈយូរ នោះអត្រាកើតជម្ងឺមហារីកសុដន់ក្រោយពេលអស់រដូវមានកម្រិតទ្វេរដង។
៣. មិនសេពគ្រឿងស្រវឹង
វេជ្ជបណ្ឌិតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយល់ឃើញថា បើអ្នកញ៉ាំស្រាម្តងក្នុង១ថ្ងៃ ហានិភ័យនៃការកើតមហារីកសុដន់អាចបន្ថែម១១%។ ញ៉ាំ២ដងក្នុង១ថ្ងៃ ហានិភ័យគឺ២៤%។ បើមួយថ្ងៃលើសពី២ដង នោះហានិភ័យកើនដល់៤០%។ ដូច្នេះ រំលឹកដល់ស្រ្តីទាំងឡាយដែលចូលចិត្តផឹកស្រា ល្អបំផុតគឺញ៉ាំស្រាមិនលើសពី៣ដងក្នុង១សប្តាហ៍ ហើយក្នុងបរិមាណសមល្មមជាការល្អ។
៤. ប្រើប្រាស់វីតាមីនD
លទ្ធផលស្រាវជ្រាវថ្មីបំផុតបង្ហាញថា វីតាមីនDមានប្រសិទ្ធិភាពទប់ស្កាត់ជម្ងឺមហារីកសុដន់។ ការស្រាវជ្រាវរកឃើញថា ស្រ្តីដែលរៀងរាល់ថ្ងៃទទួលទានវីតាមីនD ២០០ឯកតាអន្តរជាតិ(ម្សៅទឹកដោះគោរមានសារធាតុវីតាមីនឌីប្រមាណ២ស្លាបព្រាកាហ្វេ) អត្រាកើតមហារីកសុដន់ធ្លាក់ចុះប្រហែល៣០%។ ដូចនេះវេជ្ជបណ្ឌិតផ្តល់ដំបូន្មានថា ៖ ស្រ្តីមានអាយុក្រោម៥០ឆ្នាំរៀងរាល់ថ្ងៃទទួលទានវីតាមីនDយ៉ាងហោចណាស់២០០ឯកតាអន្តរជាតិ។ ស្រ្តីដែលមានអាយុលើសពី៥០ឆ្នាំ យកល្អគឺរៀងរាលថ្ងៃទទួលទានវីតាមីនD ៤០០ទៅ៦០០ឯកតាអន្តរជាតិ។
៥. នៅក្រោមកម្តៅថ្ងៃអោយបានច្រើន
ពាក់ព័ន្ធនឹងការទទួលទានវីតាមីនDនោះគឺ នៅក្រោមកំដៅថ្ងៃច្រើនក៏អាចកាត់បន្ថយអត្រាកើនជម្ងឺមហារីកសុដន់ផងដែរ ពីព្រោះស្បែកទទួលកម្តៅថ្ងៃអាចបង្កើតជាវីតាមីនD។ វេជ្ជបណ្ឌិតអាមេរិកបាននិយាយថា ៖ ចំពោះមនុស្សភាគច្រើន រៀងរាល់ថ្ងៃហាលថ្ងៃ១០ទៅ១៥នាទីគឺគ្រប់គ្រាន់ហើយ នេះល្មមអាចធ្វើអោយមនុស្សរក្សាសមតុល្យវីតាមីនDដែលខ្លួនប្រាណត្រូវការ។ ប៉ុន្តែ ក៏មានវេជ្ជបណ្ឌិតលើកឡើងថា ៖ ស្បែកហាលថ្ងៃច្រើនពេក ហានិភ័យនៃមហារីកស្បែកក៍កើនឡើង ដូច្នេះ ហាលថ្ងៃក៍ត្រូវមានកម្រិតសមរម្យ។
៦. ជីវិតរួមភេទ
ស្រ្តីដែលមានជីវិតរួមភេទគួរប្រុងប្រយ័ត្ន និងជ្រើសរើសវិធីការពារមិនអោយមានកូនសមរម្យ ទិន្នន័យសរុបមួយចំនួនបង្ហាញថា ៖ ជម្ងឺមហារីកសុដន់កើតឡើងដោយមូលហេតុការទម្លាក់កូនមានប្រមាណ៤០% ឯស្រ្តីដែលប្រើប្រាស់ថ្នាំការពារផ្តេសផ្តាសក៏ងាយស្រួលនឹងកើតមហារីកសុដន់ដែរ។
៧. ការជ្រើសរើសអាវក្នុង
ក្នុងការរស់នៅរបស់ស្ត្រីគួរប្រុងប្រយ័ត្នការជ្រើសរើសអាវក្នុង សមរម្យសម្រាប់ប្រភេទក្រណាត់សំលី។ អាវក្នុងមានជរខ្សែវ័ន្តច្រើន រូបភាពប្រហោងខាងក្នុង សារធាតុនីលុង សុទ្ធតែ​អាចបណ្តាលអោយស្បែកសុដន់ប្រតិកម្ម ហើយខ្សែអំបោះដែលជ្រុះអាចចូលក្នុងចុងសុដន់ បណ្តាលអោយកើតជារលាកក្រពេញសុដន់។ ម្យ៉ាងវិញទៀត កម្រិតរលុងតឹងនៃអាវក្នុងគឺសមល្មម អាវក្នុងដែលរឹតតឹងពេកអាចបណ្តាលអោយសសៃឈាមសុដន់ចលនាមិនស្រួលនិងឈឺដោយការគាបរឹប នេះងាយស្រួលឈានដល់កើតជម្ងឺសុដន់១ចំនួន។
ខាងលើគឺជាវិធី៧យ៉ាងក្នុងការទប់ស្កាត់កើតមានជម្ងឺមហារីកសុដន់ សង្ឃឹមថាអាចជួយដល់មិត្តនារីទាំងឡាយ ក្រៅពីនេះ វេជ្ជបណ្ឌិតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមរំលឹកថា ៖ មិត្តនារីគួរធ្វើការពិនិត្យសុខភាព២ដងក្នុង១ឆ្នាំ។
អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
Read more...

Monday, November 11, 2013

ទឹក​រំអិល​​ទ្វារ​មា​ស​អាច​ជួយ​​ឲ្យ​​​ការ​រួ​ម​​ភេទ​របស់​ស្ត្រី​មាន​ការ​ស្រើប​ស្រាល​ខាំ្លង…..

0 comments
ប្រភពពី http://www.techno2day.biz/
រាជធានី​ភ្នំពេញ ៖ ទឹករំអិល​ទ្វារមាស​ស្ដ្រី ត្រូវបាន​ផលិត​ចេញ តាមបែប​ធម្មជាតិ ហើយ​កោសិកា​ទាំងឡាយ នៅក្នុង​ទ្វារមាស​ស្ដ្រី ផលិត​ចេញ នូវ​បាក់តេរី ល្អប្រសើរ​សម្រាប់​សុខភាព ដែលមាន​គុណប្រយោជន៍ ជួយ​រក្សា​បរិវេណ​ទ្វារមាស ឱ្យមាន​សំណើម​។ កម្រិត ទឹករំអិល​មួយចំនួន កើតមាន​ជាធម្មតា សូម្បីតែ​មិនមាន​ការ​ភ្ញោ​ច អារម្មណ៍​ពី​បុរស​ក៏ដោយ​។​
 
 ​ការកើនឡើង​លំហូរ​ឈាម ក្នុងអំឡុងពេល​ស្រើបស្រាល ពេល​រួមភេទ ជួយ​ផលិត​ចេញ​នូវ​ទឹករំអិល ដែល​ស្ដ្រី​ត្រូវការ​ចាំបាច់ ដើម្បី​សម្រួល​ដល់​ការរួម​ភេទ បាន​រអិល​ស្រួល​។ ក្រពេញ Bartholin  ស្ថិតនៅក្នុង​បរិវេណ​ទ្វារមាស បញ្ចេញ​នូវ​វត្ថុ​រាវ ដែល​បង្កើន​នូវ​ភាព​រអិល របស់​ទ្វារមាស​។ បរិមាណ និង​ស្ថេរភាព​នៃ​ទឹករំអិល​ទ្វារមាស ស្ដ្រី​អាច​ផ្លាស់ប្ដូរ ដោយ​ការប្រែប្រួល​អ័ក​ម៉ូ​ន នៅក្នុង​រាងកាយ​ស្ដ្រី​។​
 
​បញ្ហា​បង្ក​ការប៉ះពាល់ ដល់​ការផលិត​ចេញ ទឹករំអិល​ទ្វារមាស​ស្ដ្រី ៖ ទឹករំអិល​ទ្វារមាស​ស្ដ្រី ភាគច្រើន​ហូរ​ចេញពី​ជម្រាប​តាមរយៈ​សរសៃឈាម ដែល​ផ្គត់ផ្គង់​ជញ្ជាំង​ទ្វារមាស​។ ទឹករំអិល​សាមញ្ញ មាន​លក្ខណៈ​ថ្លា មិនមាន​ក្លិន និង​មិន​បណ្ដាលឱ្យ​ក្រ​ហុ​ល ក្រហាយ​ទ្វារមាស​នោះទេ​។ អាកា​រៈ​អស់​រដូវ​ស្ដ្រី ការ​បំបៅ​ដោះ​កូន ការព្យាបាល​ជំងឺមហារីក ការជក់បារី ឬ​ដំណើរ​ច្របូកច្របល់ នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ការប្រើ​ឱសថ និង​ការវះកាត់​អូវែ អាច​បណ្ដាលឱ្យ កម្រិត​អ័ក​ម៉ូ​ន Estro-gen ធ្លាក់ចុះ​។ ការធ្លាក់ចុះ​អ័ក​ម៉ូ​ន Estrogen បណ្ដាលឱ្យ​ជញ្ជាំង ទ្វារមាស​ស្ដើង និង​ប្រែ​ទៅជា​ស្ពឹក មិន​រលាស់​ខ្លាំង​ដូច​ប្រក្រតី ជាហេតុ​ដឹកនាំ​ទៅរក អាកា​រៈ​ស្ងួត​ទ្វារមាស​។​
 
​មូលហេតុ​ធ្វើឱ្យ​ទឹករំអិល ទ្វារមាស​ស្ដ្រី​មានការ​ប្រែប្រួល ៖ គុណប្រយោជន៍​ជំនួយ ដល់​ការផលិត​ចេញ​ទឹករំអិល និង​សុខភាព​ទ្វារមាស​ស្ដ្រី សម្រេចបាន​ពី​កត្ដា​សរីរាង្គកាយ ផ្សេងៗ​ជាច្រើន​។ ជាទូទៅ​គុណប្រយោជន៍​នោះ សម្រេចបាន​ដោយសារ សារធាតុ lactobacilli ជា​សារធាតុ​ម្យ៉ាង រកឃើញ​នៅក្នុង​បាក់តេរី​ប្រូ​បាយ អូ​ទិ​ក​(Probiotic) ។ ជាធម្មតា​កម្រិត PH នៃ​ទ្វារមាស​ស្ដ្រី មាន​លក្ខណៈ​ជា​អាស៊ីដ ដោយសារ​បាក់តេរី ប្រកបដោយ​គុណប្រយោជន៍​របស់​វា​។​ទ្វារមាស និង​ក​ស្បូន​ស្ដ្រី ជា​រន្ធ​ឆ្ពោះទៅកាន់​ស្បូន និង​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ស្បូន ផលិត​ចេញ​នូវ​ភ្នាស​ទឹករំអិល​។​ស្ថេរភាព និង​បរិ​មាណនៃ​ទឹករំអិល​ប្រែប្រួល តាមរយៈ​វដ្ដ​នៃ​ការ​មក​រដូវ​របស់​ស្ដ្រី និង​ក្រោយពេល​អស់​រដូវ​។ ការធ្លាក់ចុះ​កម្រិត អ័ក​ម៉ូ​ន Estrogen អាច​បណ្ដាលឱ្យ​ការផលិត​ចេញ​ទឹករំអិល​ទ្វារមាស មានការ​ថយចុះ​៕​

Read more...

អត្ថប្រយោជន៍​នៃ​ទឹកដូង​…

0 comments
តើ​ប្រិយមិត្ត​ដែរ​ដឹង​ពី​ អត្ថប្រយោជន៍​នៃ​ទឹកដូង​ទេ​? ដែរ​ធ្លាប់​ញ៉ាំ​វា​ពីមុន​ទេ​?​ថ្ងៃនេះ​ប្រិយមិត្ត នឹង​បាន​ពី​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​នៃ​ទឹកដូង​?​ បើតាម​គេហទំព័រ​naturalhealth101.net បាន​ឲ្យ​ដឹងថា​ពេល​អ្នក​អស់កម្លាំង​ប្រហែល​ប្រិយមិត្ត​អាច​ញ៉ាំ​កាហ្វេ​ឬ​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ​ជំនួស​វិញ​ហើយ​។​តាមពិតទៅ​ទឹកដូង​ជា​ភេសជ្ជៈ​ ដែល​ផ្ដល់នូវ​ថាមពល​ដ៏​ល្អ​បំផុត​មួយ​ហើយ​មាន​លក្ខណៈ​ធម្មជាតិ​ហើយ​ល្អ​ជាង​ ទឹកបរិសុទ្ធ​ផ្សេងៗ​។​
 
​មួយវិញទៀត ទឹកដូង​ជួយ​រក្សា​ទម្ងន់​រូបរាងកាយ​ឲ្យ​ស្លី​ម​ពោលគឺ​ពិសេស​សម្រាប់​អ្នក​ ដែល​ចង់​សម្រក​ទម្ងន់​តែម្ដង​ដោយសារតែ​វា​មាន​ជាតិ​កាឡូរី​តិច​
​ពិសេស​លើស​នេះ​ទៀត ទឹកដូង​អាច​ប្រើ​ជំនួស​ទឹក​សេរ៉ូម​បាន​សម្រាប់​ជួយ​អ្នកជំងឺ​ឬ​អ្នក​ដែល​កើត​ជំងឺ​រួសរាយ​ខ្លាំង​ឬ​ក្អួតចង្អោរ​
​បន្ថែម​លើ​នេះ​ទៀត​ទឹកដូង​គឺ​សំបូរ​ដោយ​អាហារ​បំប៉ន​fiber,​វីតាមីន C​និង​ជាតិ​ខនិជ​(​ម៉ាញេ​ស្សូម ប៉ូ​តា​ស្យូ​ម​)​និង​ម៉ូណូអាស៊ីដ​ជាដើម​ដែល​អាចជួយ​ដល់​ស្បែក កាត់បន្ថយ​ការកើត​មុន ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ ប្រឆាំងនឹង​ជំងឺ​គ្រុនផ្ដាសាយ​និង​ជំងឺ​ផ្សេងៗ​ទៀត​មួយចំនួន​។​

​តើ​ប្រិយមិត្ត​យល់ថា​ទឹកដូង​អាចមាន​អត្ថប្រយោជន៍​ផ្សេងទៀត​ទេ​? តើ​ប្រិយមិត្ត​នឹង​ញ៉ាំ​ទឹកដូង​ឲ្យ​បាន​ទៀត​ទាត់​ទេ​?​
ប្រភពពី៖ fnb.khmer79.com

Read more...

Friday, November 8, 2013

ដឹងអត់ថា បុរសៗប្រទេសណា​​ ខ្ជិលរួមភេទជាងគេ និងពូកែជាងគេ?

0 comments
ប្រភព Lookingtoday
ការសិក្សាថ្មីបំផុតមួយ បានរកឃើញថា បុរសនៅប្រទេសអាស៊ីខាងត្បូង ត្រូវគេចាត់ទុកជាប្រទេស ដែលមានបុរសខ្ជិលប្រព្រឹត្តសិច ជាងគេលើកពិភពលោក ក្នុងនោះ គឺប្រទេសឥណ្ឌាតែម្តង  ខណៈដែលបុរសៗរបស់ប្រទេស ក្រូអាតពូកែ ប្រព្រឹត្តសិចបំផុត ហើយប្រទេសដែលប្រព្រឹត្ត សិចចម្លែកៗជាងគេនោះ គឺបុរសស្ត្រីប្រទេសអង់គ្លេស។
យោងតាមការសិក្សាថ្មីមួយ របស់ទស្សនាវដ្តី Men’s Health ដែលដឹកនាំសម្រាប់បុរសៗ ជនជាតិឥណ្ឌាបានធ្វើការអង្កេត សាកសួរ លើមនុស្ស ៥០.៥៩៦នាក់ នៅប្រទេស៣០ លើពិភពលោកទាំងមូល។
លទ្ធផលនៃការសិក្សាបង្ហាញថា គិតជាមធ្យមបុរសឥណ្ឌារួមភេទ មិនបាន១ដងផងក្នុង១សប្តាហ៍ តិចជាងគេក្នុងចំណោម បណ្តាប្រទេសដែលធ្វើការអង្កេត ។ ហើយបុរសជិតពាក់កណ្តាល នៃមុខសញ្ញាអង្កេត ស្មើនឹង៤៨ភាគរយ ជឿថា ដៃគូ ឬភរិយារបស់គេ បានបន្លំធ្វើជាដល់កំពូល ។
ការសិក្សាបង្ហាញទៀតថា បុរសឥណ្ឌាគិតជាមធ្យម ក៏ធ្លាប់រួមភេទតែជាមួយ ស្ត្រី៣នាក់ប៉ុណ្ណោះ ហើយក៏ស្ថិតក្នុងលំដាប់ទាបជាងគេ ក្នុងការអង្កេតនេះដែរ ។ អ្នកស្រាវជ្រាវបានរកឃើញឯតទគ្គកម្ម បានទៅបុរសប្រទេសក្រូអាត ដែលជាមធ្យមគេមានដៃគូរួមភេទ១១នាក់ ។
លើសពីនេះ បុរសក្រូអាតនិយមការរួមភេទ កណ្តាលវាល នៅអាងហែល ទឹកសួនឧទ្យាន វាលស្រែ ឬរថយន្ត លើសពីបុរសនៅ ប្រទេស២៩ទៀត។ លទ្ធផលអង្កេតដែល គួរឲ្យភ្ញាក់ផ្អើល នោះគឺទាំងបុរស និងនារីអង់គ្លេស ត្រូវបានចាត់បញ្ចូលក្នុង ប្រភេទប្រព្រឹត្តសិច ចម្លែក ជាងគេលើលោក ហើយស្ត្រីនៅប្រទេសនេះ ត្រូវបានចាត់ក្នុងលំដាប់ទី១ ដែលរួមភេទ ពាសវាលពាសកាលបំផុត គ្រាមានដៃគូរួមភេទ ជាមធ្យម៩នាក់ឯណោះ។
ការសិក្សាដដែលបានបង្ហាញឲ្យ បុរសនៅយកគំរូតាមបុរស របស់ប្រទេសហូឡង់ ព្រោះតែដៃគូរបស់ពួកគេ ទទួលបានសេចក្តីសុខ និងសរសើរមិនដាក់ពីមាត់ នូវភាពប៉ិនប្រសព្វរបស់ពួកគេ។
Jamal Shaikh អគ្គនិពន្ធនាយកទស្សនាវដ្តី Men’s Health ប្រកាសថា ការសិក្សាថ្មីនេះពុំគ្រាន់តែផ្តល់ពត៌មានធម្មតាប៉ុណ្ណោះទេ ព្រោះថា យើងខ្ញុំបានសាកល្បងពិសោធន៍មើលបុរសៗនៅតាមតំបន់ផ្សេងគ្នាលើពិភពលោក មានការលើអ្វីខ្លះចំពោះបុរសដូចគ្នានៅទីកន្លែងផ្សេងលើបញ្ហាផ្លូវភេទ និងរបៀបទំនាក់ទំនងផ្លូវភេទ ។ បន្ទាប់មកយើងខ្ញុំនឹងចង្អុលបង្ហាញគេពីរបៀបកែសម្រួលឲ្យបានល្អជាងមុន ។ តាមនោះបុរសៗនាបណ្តាប្រទេសគប្បីសិក្សាពីបុរសហុល្លង់ គ្រាដែលដៃគូពួកគេ តែងបង្ហាញការពេញចិត្ត និង “សេចក្តីផ្តើម” របស់ដៃគូ ៕


Read more...

Wednesday, November 6, 2013

កាយវិការបញ្ជាក់ថា បុរសចង់រួមភេទជាមួយស្ត្រី

0 comments
ប្រភពពី Lookingtoday.com : បុរសភាគច្រើន មិនខ្មាសអៀននឹងបង្ហាញ ឱ្យស្ដ្រីដឹងនៅពេលដែល ពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កាត់ភ្លើងស្នេហានោះទេ ។ ប៉ុន្ដែភាគីបុរសមួយចំនួន ដែលមានភាព ខ្មាសអៀនរមែងបញ្ចេញកាយវិការឱ្យភាគី ខាងស្ដ្រីដឹងគ្រប់ពេលវេលា នូវសញ្ញាណមួយ ចំនួនបញ្ជាក់ពីភាព រោលរាលក្នុងអារម្មណ៍ របស់ពួកគេ ។ ដូច្នេះ សុភាពស្ដីទាំងឡាយ អាចស្វែងយល់ពីសញ្ញាណ មួយចំនួនដែលភាគី បុរស បង្ហាញដោយមិនដឹងខ្លួនផងដែរ ។
1-ភាគីបុរសបង្ហាញកន្ទុយភ្នែកសម្លក់ ៖ ប្រសិនបើប្រស្រីភ្នែក របស់ភាគីបុរសបើក ពង្រីកពីតូចទៅធំ នោះបង្ហាញពីចំណង់ផ្លូវ ភេទរបស់គេកំពុងតែ ឆេះឡើង ។
2-ភាគីបុរសភ្ជង់មេដៃ ចូលក្នុងរន្ធខ្សែក្រវាត់ ៖ គឺគេព្យាយាមទាញចំណាប់ អារម្មណ៍របស់ នាងឱ្យមកគយគន់រូបភាពល្វែងក្រោមរបស់ គេ និងផ្ដល់ឱកាស ឱ្យនាងគិតស្រមៃពីទ្រង់ ទ្រាយអាវុធសម្ងាត់ របស់គេដែលកំពុងលាក់ ទុកក្នុងខោនោះ ។
3-បើភាគីបុរសកេះច្រមុះ ជាញឹកញាប់ ៖ ការបង្ហាញនេះ លុះត្រាតែបុរសរូបនោះ កើតជំងឺផ្ដាសាយ ទើបធ្វើសញ្ញាណនេះបញ្ជាក់ ពីទង្វើធម្មតា ។ ប៉ុន្ដែបើភាគីបុរសនោះមិន មានផ្ដាសាយទេ គឺគេចង់បង្ហាញពីការពង្រីក ខ្លួននៃអាវុធសម្ងាត់ របស់គេដោយមាន អារម្មណ៍ត្រេកត្រអាលចង់រួមភេទ ។
4-បើភាគីបុរសនិយាយ ស៊ីជម្រៅច្រើនជាងធម្មតា ៖ ទង្វើនេះគេអាចសម្គាល់បានថា មនុស្សប្រុសឱ្យតែប្រើពាក្យ សម្ដីលួងលោមដ៏សែន ស្រទន់ទៅលើស្រីខណៈ នោះគឺគេមានបំណង ចង់រួមរ័កជាមួយនាងហើយ ។
5-បើគេឱប ឬក៏ច្របាច់ស្មារបស់នាង ៖ នេះគឺជាសញ្ញាណបំភ័ន្ដ ដែលធ្វើឡើងដោយ មិនដឹងខ្លួនដែលភាគីបុរសមិននិយាយថា ពាក្យលាគ្នា ។
6-បើគេចូលទៅឱបនាង យ៉ាងណែន និង រំកិលដៃចុះទៅ ក្រសោបចង្កេះ ៖ ប្រសិនបើគេក្រសោប ដល់ត្រគាករបស់នាង គឺគេកំពុងបញ្ឆេះភ្លើងតណ្ហាដល់ចំណុច ពុះកញ្ជ្រោលហើយ ។
7-បើគេខាំបបូរមាត់ខាងក្រោម និងងក់ក្បាលបន្ដិច ៖ បើគេបង្ហាញសកម្មភាព បែបនេះនៅពេល ដែលគេកំពុងនិយាយជាមួយនាង គឺគេកំពុង តែមានអារម្មណ៍ ពុះកញ្ជ្រោលខ្លាំងចង់រួមរ័ក ជាមួយនាង៕
Read more...

អាថ៌កំបាំង ជួយ​ឱ្យ​ក្រែ​ម​បបូរមាត់ មិនឆាប់​ហើរ​ពណ៌

0 comments
ប្រភពពី Camnews.com.kh : ជាមួយនឹង​វិធី​ខាងក្រោម​នេះ អ្នកនឹង​មិនចាំបាច់ “អង្គុយ” ចាំតែ លាប​ក្រែ​ម​បបូរមាត់​ឡើងវិញ​ជា​រៀងរាល់​ម៉ោង ដោយសារតែ​ភ័យខ្លាច​ក្រែ​ម​ហើរ​ពណ៌។

ត្រូវតែ​បំប៉ន​បបូរមាត់​ជាមុន
ការធ្វើឱ្យ​បបូរមាត់​ទន់ និង​សើម​បន្ដិច មុនពេល​លាប​ក្រែ​ម​បបូរមាត់​គឺជា​វិធី​ចាំបាច់​ដើម្បី​រក្សា​គុណភាព​ឱ្យ​ ក្រែ​ម​ជាប់​បានយូរ។ ល្អ​បំផុត អ្នក​គួរតែ​បំប៉ន​បបូរមាត់​ជាប្រចាំ ដោយ​ប្រើ​ក្រែ​ម​បបូរមាត់​ប្រភេទ​មិនមាន​ពណ៌។ ប៉ុន្ដែ អ្នក​ក៏​មិនគួរ​លាប​ក្រាស់​ពេក​នោះទេ ប្រសិន​មិន​ចង់​មាន​អារម្មណ៍​ពិបាក​ទ្រាំ​នៅក្នុង​មាត់។

គូស​គែម​បបូរមាត់ មុនពេល​លាប​ក្រែ​ម
ការ​គូស​គែម​បបូរមាត់ នៅមុន​ពេល​លាប​ក្រែ​ម គឺជា​វិធី​ល្អ ដើម្បី​ពណ៌​ក្រែ​ម នៅជាប់​បានយូរ។ ដោយសារតែ ខ្មៅ​ដៃ ត្រូវបាន​ធ្វើឡើង​អំពី​វត្ថុ​ធាតុ​ស្ងួត ដូច្នេះ​វា​នឹង​ជួយ​មិនឱ្យ​ក្រែ​ម​ប្រឡាក់​ចេញមក​ខាងក្រៅ​គែម​បបូរមាត់។ ក្រៅពី​ជួយ​ឱ្យ​ពណ៌​ក្រែ​ម​នៅជាប់​បានយូរ គំនូស​ខ្មៅ​ដៃ គឺជា​វិធី​មួយ ជួយ​ឱ្យ​បបូរមាត់​បាន​លេចធ្លោ​នៅលើ​រង្វង់​មុខ។

ផាត់ម្សៅ
ប្រសិន​អ្នក​ចង់ឱ្យ​ពណ៌​ក្រែ​ម​បបូរមាត់ មាន​សភាព​ស្រទន់ នោះ​ការ​ផាត់ម្សៅ​នឹងធ្វើ​ឱ្យ​អ្នក​ពេញចិត្ត។ ប៉ុន្ដែ អ្នក​មិនត្រូវ​ផាត់ម្សៅ​ផ្ទាល់​ទៅនឹង​បបូរមាត់ តែ​គួរ​ផាត់​ពីលើ​កន្សែង​ស្បៃ​ជូត​មាត់។
Read more...

Tuesday, November 5, 2013

នំា​ចូល​ឧសថ​ពី​ឥណ្ឌា​មាន​ជាង​$១០​លាន

0 comments
 
ប្រភពពី Postkhmer.com : ភ្នំពេញៈ ការ​នាំ​ចូល​ឱសថ​របស់​កម្ពុជា​ពី​ប្រទេស​ឥណ្ឌា​ក្នុង​ រយៈពេល​១០​ខែ​ ក្នុង​ឆ្នាំ​២០១៣​នេះ​មាន​ទំហំ​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​អាមេរិក។ តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឱសថ​របស់​ប្រទេស​ឥណ្ឌា​បាន​ទទួល​ចំណែក​ទីផ្សារ​យ៉ាង​ធំ​នៅ​ប្រទេស​កម្ពុជា​។
ក្នុង​កិច្ចប្រជុំ​អ្នក​ជំនួញ​ឱសថ​ឥណ្ឌា​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន ​លោក ​ជូ ​យិន​ស៊ីម រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ​នា​ពេល​បច្ចុប្បន្ន មាន​រោងចក្រ​ឱសថ​ជាច្រើន​បាន​មក​វិនិយោគ​នៅ​កម្ពុជា ពិសេស​ក្រុមហ៊ុន​ផលិត​ឱសថ និង​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​ឱសថ​របស់​ប្រទេស​ឥណ្ឌា។
លោក​មាន​ប្រសាសន៍​ថា៖ «​ឥណ្ឌា​បាន​ចូល​មក​វិនិយោគ​យ៉ាង​ច្រើន​លើ​វិស័យ​ឱសថ​នៅក្នុង​ប្រទេស​ កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ មាន​សហគ្រាស​ផលិត​ឱសថ​ពី​ប្រទេស​ឥណ្ឌា​ចំនួន​ ២១១ ​ហើយ បាន​មក​ចុះ​បញ្ជី​ការ​សហគ្រាស​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ផលិតផល​ឱសថ​របស់​ឥណ្ឌា​ចំនួន​ ៣ ៤៦៦ ​ប្រភេទ ​បាន​ទទួល​លេខ​បញ្ជី​ការ​រួច​ហើយ​ពី​ក្រសួង​សុខាភិបាល»។
ជាមួយ​នឹង​កំណើន​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱសថ​នៅ​កម្ពុជា​នេះ លោក យិន​ស៊ីម បាន​បញ្ជាក់​ថា ​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៣ រហូត​ដល់​ខែ​តុលា​ ទំហំ​នៃ​ការ​នាំ​ចូល​ឱសថ​ពី​ប្រទេស​ឥណ្ឌា​មក​កម្ពុជា​មាន​ទឹកប្រាក់​ ប្រមាណ​ ១០,២​លាន​ដុល្លារ​។ ឱសថ​ភាគច្រើន​ដែល​នាំ​ចូល ​ជា​ឱសថ​សារវ័ណ្ឌ ហើយ​ការ​នាំ​ចូល​ភាគច្រើន​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន​ឯកជន​នៅ​ កម្ពុជា។
យោងតាម​ក្រុមហ៊ុន​វាយ​តម្លៃ Brand India Equity Foundation ​ទីផ្សារ​ឱសថ​ឥណ្ឌា​ទំនង​ជា​នឹង​រីកចម្រើន​ក្នុង​អត្រា​កំណើន​ប្រចាំ​ ឆ្នាំ ពី​១៤​ទៅ​១៧ ភាគរយ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៦។ បច្ចុប្បន្ន ​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ឱសថ​លេចធ្លោ​ទាំង​ប្រាំ​របស់​ពិភពលោក។
សម្រាប់​ទីផ្សារ​ឱសថ​ក្នុង​ពិភពលោក ការ​នាំ​ចេញ​ផលិតផល​ឱសថ​ពី​ប្រទេស​ឥណ្ឌា បាន​កើនឡើង​ពី ៦,២៣​ពាន់​លាន​ដុល្លារអាមេរិក ​ក្នុង​ឆ្នាំ២០០៦-២០០៧ ​ដល់ ​៨,៧ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០០៨-២០០៩ ស្មើ​នឹង​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​រួម​គ្នា​ចំនួន ​២១,​២៥​ភាគរយ​។​ យោងតាម ​Price water house Coopers (PWC) ក្នុង​ឆ្នាំ​២០១០ ប្រទេស​ឥណ្ឌា​បាន​ចូលរួម​ក្នុង​ចំណោម​សម្ព័ន្ធភាព​ទីផ្សារ​ឱសថ​សកល​ កំពូល​ទាំង ១០ លើ​ផ្នែក​លក់​ត្រឹម​ឆ្នាំ​២០២០​ ដែល​មាន​តម្លៃ​ស្មើ​នឹង​៥០​ពាន់​លាន​ដុល្លារ​។
លោក ​Sandeep ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា (ICC) បាន​ឲ្យ​ដឹង​ថា សមាជិក​សភា​ពាណិជ្ជកម្ម​៩០​ភាគរយ មកពី​ឧស្សាហកម្ម​ឱសថ ហេតុដូច្នេះ​ហើយ សភា​ពាណិជ្ជកម្ម​ឥណ្ឌា​បាន​សម្រេច​ចិត្ត​បង្កើត​ស្ថាប័ន​រង​មួយ​ក្នុង ICC ដែល​មាន​ឈ្មោះ​ថា គណៈកម្មាធិការ​ឱសថ​កម្ពុជា (PCC ​) ដើម្បី​ពិនិត្យ​មើល​បញ្ហា​នានា​ទាក់ទង​នឹង​វិស័យ​ឱសថ​។ PCC កំពុង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើឲ្យ​ឧស្សាហកម្ម​ឱសថ​ឥណ្ឌា​ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។
លោក​បន្ត​ថា៖​ «​ប្រទេស​ឥណ្ឌា គឺជា​ឧស្សាហកម្ម​ផលិត​ឱសថ​ធំ​ជាង​គេ​ទី​បួន​នៅ​លើ​ពិភពលោក និង​ល្បី​ល្បាញ ដោយសារ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​របស់​ខ្លួន​ក្នុង​តម្លៃ​ថោកសមរម្យ​។ នេះ​គឺជា​មូលហេតុ​តែ​មួយ​គត់​ដែល​យើង​ឃើញ​ផលិតផល​ឥណ្ឌា​កំពុង​ត្រូវ​ បាន​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​ ហើយ​ក៏​សុំ​ឲ្យ​ជន​រួម​ជាតិ​ឥណ្ឌា​ទាំងអស់​ដែល​កំពុង​តំណាង​ឲ្យ​ក្រុមហ៊ុន ​ឱសថ​ឥណ្ឌា និង​កំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា នាំ​អាជីវកម្ម​ឱសថ​ឥណ្ឌា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ខ្ពស់​បំផុត»។
ទន្ទឹម ​នឹង​ភាព​រីកចម្រើន​នៃ​ពាណិជ្ជកម្ម​ឱសថ​របស់​ឥណ្ឌា​នៅ​កម្ពុជា មន្ត្រី​ក្រសួង​សុខាភិបាល​លោក ជូ យិន​ស៊ីម ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ឱសថ​ឥណ្ឌា​ទាំងអស់​ធ្វើ​កិច្ចប្រតិបត្តិការ​ឲ្យ​ កាន់​តែ​ប្រសើរ​ជាមួយ​ក្រសួង​ និង​គោរព​ច្បាប់​នានា​ដើម្បី​ធានា​សុខភាព និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់​៕
Read more...

វិធីបង្កើនភាព ស្រើបស្រាល ជំរុញឲ្យសិចកាន់តែ មានប្រសិទ្ធភាព

0 comments
ប្រភពពី lookingtoday.com
ដើម្បីឲ្យសិចមាន ប្រសិទ្ធភាព គូស្នេហ៍ទាំងអស់គ្នាគួរតែ ចាប់ផ្តើមដាស់អារម្មណ៍ តាំងពីនៅខាងក្រៅ បន្ទប់គេង ជាមួយនឹងបច្ចេកទេស បបោសអង្អែលឲ្យ មានការស្រើបស្រាល ដើម្បីជួយបង្កើនសេចក្តីសុខដល់ គូស្នេហ៍ យ៉ាងពេញចិត្ត។
-ប្រើឪសថប៉ូវ៖ ការប្រើថ្នាំប៉ូវ ថ្វីត្បិតតែមានប្រសិទ្ធភាពចំពោះ បុរសភាគច្រើនក៏ពិតមែន ប៉ុន្តែពេលខ្លះវាក៏ មាន ការ រំខានដែរ ហើយពុំមែនគ្រប់គា្នសុទ្ធ ប្រើថ្នាំទាំងអស់នោះទេ។ ដូច្នេះគួរសាកល្បងប្រើអាហារដែល ជួយ ជំរុញចំណង សិចយ៉ាងមានប្រសិទ្ធភាព គឺ «យ៉ិនស៊ិន» ព្រោះការស្រាវជ្រាវបានបង្ហាញថា យ៉ិនស៊ិនពណ៌ក្រហម ជួយជំរុញ ថាមពលផ្លូវភេទឲ្យប្រសើរឡើង។
-ឈប់ប្រើអ៊ីនធើណេត៖ ការស្រាវជ្រាវបានបង្ហាញថាមនុស្សម្នាក់ៗក្នុង ចំណោម៣នាក់ ដែលប្រើអ៊ីនធើណេត ភាគច្រើន គឺជាបុរសចូលចិត្ត មើលគេហទំព័រអាសអាភាស ហើយបុរសមួយចំនួនធំ ចូលចិត្តផ្តាច់ខ្លួនឆ្ងាយ ពីគូ ស្នេហ៍ប្រចាំជីវិតរបស់ខ្លួន ដើម្បីរកសេចក្តីសុខតាមអនឡាញ ។ ដូច្នេះស្តី្រគួរតែណែនាំឲ្យគូស្នេហ៍ជួលវិឌីអូសិច មកមើលជំនួយ ព្រោះអ្នក អាចមើលជុំគ្នាបាន។

-គួរតែហាត់ប្រាណជាមុន៖ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយ សាកលវិទ្យាល័យ តិចសាស សហរដ្ឋអាមេរិក បានរកឃើញថាការធ្វើការលំហាត់ប្រាណរាងកាយមានកំលាំងខ្លាំងក្លាក្នុងការរួមភេទ ។ ការស្រាវជ្រាវ នោះ បានបង្ហាញថា ស្ត្រីមួយក្រុមដែលបានមើល កុនអាសអាភាសនៅ ក្រោយពេលហាត់ប្រាណ គេរកឃើញថា គម្រិតនៃភាពស្រើបស្រាល កើតឡើងពិតមែន៕

Read more...

ថើបយ៉ាងម៉េច ទើបធ្វើឲ្យដៃគូ ឈ្លក់វង្វេង?

0 comments
ប្រភពពី lookingtoday.com
១-ចូរប្រើប្រាស់ដៃ៖ ចូរអ្នកប្រើដៃ របស់អ្នកស្ទាបអង្វែល ខ្លួនប្រាណរបស់នាង នៅពេលដែល អ្នកថើបនាង។ ការស្ទាប អង្វែលខ្លួនប្រាណរបស់នាង គ្រប់ជ្រុងជ្រោយអាច បង្កើន អារម្មណ៍ក្តៅសាច់ ថែមមួយកម្រិតទៀត។
២-ចូរស្វែងយល់អំពីរបៀប ថើបរបស់ដៃគូ៖ ដោយសារតែមនុស្សភាគច្រើន ចង់ដើរតួជាអ្នករង អំពើក្នុងរឿងហ្នឹង ចូរអ្នកយក ចិត្តទុកដាក់ខ្ពស់អំពី របៀបដែលនាងថើបអ្នក ក៏ដូចជារបៀបដែល នាងចង់ឲ្យអ្នកថើបនាង។ តើនាង ខាំបបូរមាត់ របស់អ្នកដែរឬទេ ឬក៏គ្រាន់តែជញ្ជក់អណ្តាត របស់អ្នកប៉ុណ្ណោះ? តើនាងថើបអ្នក ហាក់ដូចជាចង់ ស្រូបព្រលឹងចេញ ពីខ្លួនអ្នកឬយ៉ាងណា? ឬក៏នាងថើបលឿនពេក យឺតពេក ឬក៏មិនប្រើអណ្តាតសោះ? សូមចងចាំ ថា មិនត្រូវប្រាប់នាងអំពីអ្វីដែល អ្នកមិនពេញចិត្តឲ្យសោះ តែប្រាប់តែអ្វីដែល អ្នកពេញចិត្តបានហើយ នោះនឹង ធ្វើឲ្យ នាងមិនមានអារម្មណ៍ តូចចិត្ត ឬខឹងសម្បារនោះទេ។
៣-ទប់មាត់របស់នាងឲ្យនឹង៖ នៅពេលដែលថើបនាង ចូរយកដៃទប់មុខរបស់នាងឲ្យនឹង ហើយថើបនាងតាម តែ ចិត្តចង់ទៅ។ ប្រសិនបើ ការទប់មុខនាង ធ្វើឲ្យនាងមិនមានអារម្មណ៍ក្តៅសាច់ ពុះកញ្ជ្រោលទេនោះ ចូរប្រើ អណ្តាតរបស់អ្នក ដើម្បីធ្វើឲ្យនាង មានអារម្មណ៍រំភើបវិញ។
៣-ប្តូរវេណគ្នា៖ ចូរប្រាប់នាងថា អ្នកសប្បាយរីករាយខ្លាំងណាស់ ដែលបានថើបនាង ហើយសំណូមពរ ឲ្យនាង ថើបអ្នក ឲ្យដូចដែលអ្នកថើបនាងវិញ ព្រោះអ្នកចង់ដឹងថា ការធ្វើអីចឹងអ្នកនឹងមាន អារម្មណ៍យ៉ាងម៉េច។ ការ និយាយ ដូច្នេះ នោះនាងនឹងយល់ព្រម លើសពី ១០០ភាគរយទៅទៀត។
៤-ចូរថើបឲ្យយូរ៖ ការថើបប្រកបដោយសិល្បៈ គឺពោរពេញដោយអារម្មណ៍ជ្រាលជ្រៅនិងសកម្មភាពខ្លាំង។ ដូច្នេះ ការថើបយឺតៗក្នុងរយៈពេលយូរ អាចនឹងធ្វើឲ្យអ្នកនិងដៃគូ កើតមានអារម្មណ៍នេះ។
៥-ចូរថើបនាងគ្រប់ទីកន្លែង៖ សូមកុំខ្មាស់អៀនអី។ អ្នកមិនត្រូវធ្វើរឿងដដែលៗដ៏គួរឲ្យ ធុញទ្រាន់ដោយ ថើបតែ បបូរមាត់ នាងនោះទេ តែត្រូវចេះថើបផ្ទៃមុខ ទាំងមូលរបស់នាង និងសព្វខ្លួនប្រាណ របស់នាងផងដែរ។ ចូរចេះ ថើប នាងនៅត្រង់ថ្ពាល់ ចង្កា ក និងដើមទ្រូង នាងផងដែរ ៕
Read more...

Monday, November 4, 2013

ប្រដាប់ភេទបុរស មានទំហំ និងប្រវែងប៉ុណ្ណា ទើបរួមរ័កបានស្រួល?

0 comments
ប្រភពពី lookingtoday.com : បុរសដែលមានប្រដាប់ភេទតូច ជាបញ្ហាចម្រងមួយ ធ្វើឲ្យកើតមានការតូចចិត្ត និងមិនទុកចិត្តខ្លួនឯង នៅពេលរួមភេទម្តងៗ។ បើយោងការស្ទង់មតិ ពីស្រ្តីជាច្រើននាក់ បានឲ្យដឹងថា ពួកគេមិនសូវមានការចាប់អារម្មណ៍ លើប្រដាប់ភេទបុរសនោះទេ។ ប៉ុន្តែយោងតាមការស្ទង់មតិពីបុរសៗវិញនោះ បុរស ៧១ភាគរយ ដែលចាប់អារម្មណ៍ លើប្រវែង និងទំហំប្រដាប់ភេទបុរស។
ទំហំប្រដាប់ភេទបុរសប៉ុណ្ណា ទើបគេចាត់ទុកថាតូច ឬ ធំ និងវែង ឬខ្លី?
យោងតាមរបាយការណ៍ផ្លូវការមួយ បានឲ្យដឹងថា ប្រវែង និងទំហំប្រដាប់ភេទធំ ដែលវាស់នៅពេលរឹងនោះ មិនត្រូវបានធ្វើការរាប់បញ្ចូលតូច ឬធំទាំងស្រុងនោះទេ។ ប្រសិនបើចង់ដឹងថា ប្រដាប់ភេទបុរសធំ ឬតូច យើងត្រូវធ្វើការស្វែង តាមរយៈស្ថិតិមួយចំនួន ដូចខាងក្រោម ៖
-ប្រវែងប្រដាប់ភេទបុរស ដែលវាស់នៅពេលទន់ មានប្រវែងប្រហែល ៩ ទៅ ១០សង់ទីម៉ែត្រ និងនៅពេលរឹង មានប្រវែងប្រហែល ពី១២,៩ ទៅ ១៥សង់ទីម៉ែត្រ។ នេះជាទំហំធម្មតា របស់ប្រដាប់ភេទបុរស។
-ប្រវែងប្រដាប់ភេទបុរស ដែលត្រូវបានគេចាត់ទុកថាតូច គឺនៅពេលវារឹង មានប្រវែងខ្លីជាង ៧សង់ទីម៉ែត្រ។ តាមការស្ទង់មតិលើបុរស ចំនួន១.០០០នាក់ មានតែ ៦នាក់ប៉ុណ្ណោះ ដែលមានប្រវែងខ្លីជាង ៧សង់ទីម៉ែត្រ។
ប្រដាប់ភេទធំ ឬតូចមិនសំខាន់ ប៉ុន្តែត្រូវមានភាពជឿជាក់លើខ្លួនឯង
ប្រសិនបើអ្នកមានប្រដាប់ភេទតូចខុសខ្នាត មិនចាំបាច់មានការភ័យព្រួយបារម្ភនោះឡើយ សំខាន់អ្នកត្រូវបានភាពជឿជាក់លើខ្លួនឯង ហើយត្រូវចង់ចាំថា ការរួមភេទ ដែលឈានដល់ចំណុចជោគជ័យ គឺការបបោសអង្អែល អនាម័យប្រដាប់ភេទ និងការរួមរ័ក បានរយៈពេលយូរ។
យល់ដឹងពីចំណុចសំខាន់ៗ ដែលត្រូវធ្វើការវាយលុក
ចំណុចរំញោចផ្លូវអារម្មណ៍របស់ស្រ្តី មិនមែនស្ថិតនៅចំណុចស្រៀវស្រើប តែម៉្យាងនោះទេ សំខាន់បុរសត្រូវធ្វើការវាយលុក ឲ្យបានច្រើនចំណុច ដែលស្ត្រីពេញចិត្ត ឬអាចឈានដល់ ចំណុចកំពូលជាមួយគ្នាបាន។
បើតាមការស្រាវជ្រាវ បានឲ្យដឹងថា ប្រវែងប្រដាប់វែងរបស់បុរស មិនបានធ្វើឲ្យស្រ្តី មានការពេញចិត្តនោះឡើយ ព្រោះទំហំធំ និងវែង បានធ្វើឲ្យមានការកកិតខ្លាំង នៅពេលធ្វើចលនារុញចេញចូល បង្កើតឲ្យមានការឈឺចាប់។ អ្នកត្រូវចង់ចាំថា ចំណុចស្រៀវស្រើប របស់ស្រ្តីស្ថិតនៅ មាត់រន្ធប្រដាប់ភេទផ្នែកខាងលើ មានជម្រៅប្រហែលជា ២,៥ ទៅ ៥សង់ទីម៉ែត្រតែប៉ុណ្ណោះ។
យល់ដឹងពីភាពគ្រោះថ្នាក់
នៅពេលដែលបុរសដឹងថា ប្រដាប់ភេទធំ និងវែង មានប្រយោជន៍ និងអាចផ្គាប់ចិត្តស្ត្រី មានបុរសជាច្រើន បានទៅចាក់ថ្នាំពង្រីកឲ្យធំនោះ វាមិនមានផលល្អនោះទេ ព្រោះកន្លងមក មិនមានបុរសណាមួយ ទទួលបានលទ្ធផលល្អឡើយ ផ្ទុយទៅវិញបានធ្វើឲ្យបុរសខ្លះ ត្រូវខូចប្រដាប់ភេទ និងអ្នកខ្លះទៀតបានស្លាប់ទៀតផង៕

Read more...

Sunday, August 25, 2013

ទំហំប្រដាប់ភេទ និង សេចក្តីសុខផ្លូវភេទ

0 comments

ប្រភព www.healthcambodia.com : មិត្ដភក្ដិស្រី របស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា នាងចូលចិត្ដបុរសដែលមានប្រដាប់ភេទធំ និងរាងកាយមានសាច់ដុំមាំមួន។ ខ្ញុំមានសង្សារម្នាក់ជានារីផ្សេង តែមិនធ្លាប់បានរួមភេទ ជាមួយគ្នាទេ នាងនៅបរិសុទ្ធដោយ យើងគ្រាន់តែធ្លាប់ថើប និងថ្នាក់ថ្នមគ្នាតែប៉ុណ្ណោះ។ ខ្ញុំសូមសួរថា ប្រដាប់ភេទធំអាចផ្ដល់សេចក្ដីសុខផ្លូវភេទ បានច្រើនជាងប្រដាប់ភេទតូចដល់ ស្ដ្រីឬទេ? ពីលោក អ.ដ.រ អាយុ២៣ឆ្នាំ ភ្នំពេញ។

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ មិនពិតទេ ប្អូនប្រុស! ប្រដាប់ភេទធំមិនមែនសុទ្ធតែ ផ្ដល់សេចក្ដីសុខផ្លូវភេទដល់ស្ដ្រីដូច ដែលប្អូនគិតនោះទេ។ តាម ពិត វាជាគំនិតរវើរវាយរបស់មនុស្សទេ មនុស្សប្រុសគិតចង់បានប្រដាប់ភេទធំ រីឯមនុស្សស្រីក៏គិតអំពីទំហំ សុដន់របស់ពួកគាត់ដែរ។

ករណីប្អូនប្រុសប្រើពាក្យថា ប្រដាប់ភេទធំនេះ ប្រហែលជាសំដៅទៅទំហំធំ(ទទឹង) និងបណ្ដោយវែង។ កាលណាប្រដាប់ ភេទធំជ្រុល វាអាចបង្កការឈឺចាប់នៅពេល ស៊កប្រដាប់ភេទចូលទៅក្នុងទ្វារមាស ពេលប្រដាប់ភេទធ្វើចលនា ដកចេញរុញចូល ដោយ បង្កការកកិតខ្លាំងជាមួយ ជញ្ជាំងទ្វារមាស ឬពេលរុញទៅជ្រៅ ប្រដាប់ភេទអាចបុកទៅ លើមាត់ស្បូនខ្លាំង។ ប្រការទាំងនេះបង្កជាការ ឈឺចាប់នៅពេលរួមភេទ។ ហើយចំពោះស្ដ្រីបរិសុទ្ធនៅសន្ទះព្រហ្មចារី រិតតែបន្ថែមទម្ងន់ទៅលើការ ឈឺចាប់មួយកម្រិតទៀត ពេល ចាប់រួមភេទដំបូងៗ។

សរុបមកប្រដាប់ភេទទំហំធំ ឬទ្រវែងវែង មិនជាសំខាន់ទេ។ ផ្ទុយទៅវិញ ការស្រុះស្រួលគ្នា និងចំណង់កាមតណ្ហារបស់ដៃគូ ស្នេហាទាំងពីរទេ ដែលអាចផ្ដល់សេចក្ដីសុខផ្លូវភេទ បានប្រសើរជាង។ សូមប្អូនប្រុសកុំគិតអាក់អន់ចិត្ដថាខ្លួនមានប្រដាប់ភេទមិនសម ល្មម សម្រាប់សង្សាររបស់ប្អូនប្រុសអី។ ជីវភាពផ្លូវភេទ ជាពេលផ្ដល់សេចក្ដីស្រឡាញ់ ការយកចិត្ដទុកដាក់នឹងគ្នា និងជាពេលបង្កើត បរិយាកាសថ្នាក់ថ្នមគ្នាទៅវិញទៅមក៕

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន