Saturday, February 27, 2010

0 comments

បទកាកគតិ


ព្រះកេគុសូរ្យវង្ស​ មៀងមើលរូបទ្រង់ អស់នាងកញ្ញា
សើចលេងក្អាកក្អាយ សប្បាយណាស់ណា មុខគួរសេ្នហា
នូវនាងទាំងឡាយ ។


ស្តេចគិតររាលោះ អាល័យស្រណោះ ពុំចង់ឃ្លាតឆ្ងាយ
គន់គិតជញ្ជឹង រំពឹងសព្វសាយ រែងគិតរែងឆ្ងាយ
ពុំចង់ឃ្លាឃា្លត ។


រីអស់ទេពផង នាំគ្នាត្រសង ក្រាបទូលឥន្រា្ទ
អោយស្តេចឆាប់នាំ បុត្រស្ងួនពុំងា រួសរាន់ម្និម្នា
មិនអោយយូរលង់ ។


រីព្រះឥន្រា្ទ​ ចមនៅទេវា អំបូរពូជពង្ស
អាសូរបុត្រស្ងួន ខ្លឹមខ្លួនវរវង្ស កបរូបកបទ្រង់
លើសលែងនានា ។


ទើបស្តេចឆ្លាស់ឆ្លើយ ថាហៃទេពអើយ កុំគិតសងា្ក
អញនិងនាំបុត្រ បរិសុទ្ធពុំងា ចរចាកឃ្លាតឃ្លា
រួសរាន់ទៅហោង ។


ស្តេចលោមបុត្រា ថាស្ងួនស្នេហា សំលាញ់ស្នេហស្នង
ឪពុកនិងជូន កូនស្ងួនទៅហោង ឥលូវជាម្តង
ឥតឯរួញរា ។


ចៅកេតុសូរិយា វិសេសសេដោ្ឋ​ ឆ្នួតឆ្នើមលោកា
លើកលរបង្គំ ប្រណម្យបិតា ទើបទូលក្រាបថា
បពិត្រម្ចាស់ថ្លៃ​ ។


ឆ្នើមអស់លោកា ច្បងលើទេវតា នៅនាឋានត្រៃ
ត្រឹង្សាពិភព សួគ៏សក្តិសព្វថ្ងៃ ចិត្តខ្ញុំអាល័យ
ពុំចង់ឃ្លាតឆ្ងាយ ។


វិបុត្រសេ្នហា​ ស្តែងស្តាប់បិតា សាងសងសូមៃ
បើកឪស្ធប៉ប្រិម ញញឹមប៉ប្រៃ និងព្រះចមត្រ័យ
ជាតិជាបិតា ។


បើស្តេចអាសូរ មេត្រីអនុកួល អញខ្ញុំករុណា
សូមស្តេចយកឋាន​ ពិមានទេវតា ស្អាងតាមសញ្ញា
ចិត្តខ្ញុំបំណង ។


កែងកនឧត្តម មុខនាគបន្សំ ភ្នាក់ដៃខ្វាត់ខ្វែង
ក្លាយជារូបសឹង្ហ ប្រែប្រឹងសំញែង ស្លេញស្លាញយល់ស្តែង
ហាក់រស់វិស័យ ។


ប្រាសាទប្រាំបួន រុងរឿងថែធួន ឆ្លៅឆ្លាក់ក្រាស់ក្រៃ
ភ្លីវលិ្លលូតសាស់ ហាក់ដូចឋានត្រៃ ត្រឹងត្រឹមវិស័យ
មុខគួរឧបមា ។


បល្លង្កទ្រាប់ខ្សាច់ ក្បាលពេជ្រសំរេច ក្លាយជាបក្សា
គ្រុឌយក្សគន្លព ទ្រផ្ទប់ក្រលា​​ កា្លយបែកជាផ្លា
ឈូកផ្តាច់សួនសម ។


មានរូបបីជាន់ ល្អល្អះគ្រប់គ្រាន់ ត្រសាយត្រសុំ
ជាសារពើសូត​ រហូតដល់កំ ពូលពេជ្រឧត្តម
បាកានទាំងប្រាំ ។


មើលទៅស្រោងស្រឹង ត្រដូចត្រដឹង ជំនាងវិលតាម
ល្អល្អះថែធួន សំនួនសួនសម មើលយល់ជាកំ
រអ្នកឯណា ។


បាកានទាំងបួន រួតប្រាំជាន់ជួន ចែកជាមុខរាហ៏
ក្នុងភ្នក់សឹងក្បាច់ ស្រស់ស្រេចដូចគ្នា ព្រះកេតុមាលា
មានបុណ្យស្ងប់ស្ងែង ។


រីព្រះពិស្ណុការ រណ្តាប់សព្វសារ​​ ពើការកំប្លែង
ជារូបកញ្ញា កាន់ផ្កាដៃឯង ខ្លះកាន់កន្សែង
ឈរដោយចន្លោះ ។


ក្បែរព្យូហ៏ជុំជាក់ ក្លាយជារូបយក្ស រូបគ្រុឌសា្មនសោ្មះ
ឈរឈានចាំទ្រង់ ដោយតួឥតខ្ចោះ របត់បោះ
គ្រប់ផ្ទាំងនោះណា ។


គន់មើលគាងឃ្វាយ ត្រីសូល៏ពណ្ណរាយ សឹងកែវមុក្តា
ពិទូរ្យពិទាយ រៀងរាយសោភា ក្រគិតគណនា
ក្រស្គាល់សព្វសាយ ។


ប្រដាប់ក្រលា​ បន្កំសោភា ឆ្វេងស្តាំប្រពៃ
ស្រណុកសប្បាយ លោះលាយពេកក្រៃ ហាក់សួគា៏ល័យ
ទិព្វទេពទេវា ។


ត្រង់ទា្វរចូលទៅ ប្រដាប់លំនៅ​ មហារាជមហិមា
គជាប្រាសាទ ស្អាងស្អាតរចនា ឆ្លាក់ជាភ្លីផ្កា
រំយោលឆ្វាត់ឆ្វាយ ។


ឆ្លាក់ជាទេព្រក្ស សឹងរឹទឹ្ធសិទិ្ធសកិ្ត​ ឈរឈមរៀងរាយ
ខ្លះកាន់ដំបង ផ្គាប់ផ្គងហាត់វាយ គ្រទាកកាយ
នែបនៅមាត់ទារ ៕



សូមអរគុណ ដែលបានអាននូវកំណាព្យនេះ

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន