Wednesday, June 19, 2013

ក្រុមតារាចម្រៀង TEEN TOP ជួយសង្គ្រោះអ្នកក្រីក្រ

0 comments
កូរ៉េ៖ ប្រភពព័ត៌មាន ពីគេហទំព័រកូរ៉េមួយ បានឲ្យដឹងថា ក្រុមតារាចម្រៀងប្រុស TEEN TOP នឹងអ្នកគាំទ្រ បានឧបត្ថម្ភមី ជាច្រើនកេះ ដល់អ្នក ដែលខ្វះខាតអាហារ ក្នុងកម្មវិធី “Babfor Sharing”។
កម្មវិធី “Babfor Sharing” នេះ ធ្វើឡើងសម្រាប់ ផ្តល់អាហារថ្ងៃត្រង់ ដល់ប្រជាជន ១០០០ ទៅ ១៥០០ នាក់។ កម្មវិធីនេះ ចាប់ផ្តើម តាំងពីឆ្នាំ ២០០២ មកម្ល៉េះ។ អ្នកតំណាងរបស់កម្មវិធី “Babfor Sharing” បាននិយាយថា “ពួកយើងអរគុណខ្លាំងណាស់ សម្រាប់ក្រុម TEEN TOP នឹងអ្នកគាំទ្រ របស់ពួកគេ ដែលបានចូលរួមជាមួយពួកយើង។ ប្រជាជន ១០០០ នាក់ ឬ ច្រើនជាងនេះ អាចមក ចូលរួមក្នុងកម្មវិធីនេះបាន ដើម្បីទទួលបានអាហារយកទៅញុំា។
ទន្ទឹមនឹងនេះក្រុម TEEN TOP នឹងធ្វើ ការប្រគំតន្ត្រី “TEEN TOP Summer Special Concert” នៅថ្ងៃទី ១៤ និង ១៥ កក្កដា ខាងមុខនេះ៕



Lookingtoday.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន