Tuesday, June 11, 2013

មាស សម្ផស្ស ល្បី​ប្តូរ​សង្សារ​ដូច​ប្តូរ​សម្លៀកបំពាក់

0 comments
ភ្នំពេញ៖ កញ្ញា មាស សម្ផស្ស គឺជាតារាសម្តែង មានឈ្មោះបោះសំឡេង គួរសមមួយរូប នៅក្នុង
ពិភពសិល្បៈ ហើយនាងក៏ជាតារាស្រី ដែលមានរូប សម្រស់ស្រស់ស្អាត មិនចាញ់តារាស្រី ស្រ
បាលនាងដែរ។ មិនតែប៉ុណ្ណោះរូបសម្រស់ស្អាត របស់នាង ក៏ជាធ្នាក់ទាក់ទាញបេះដូង កន្លង់ក្រៅ
ប្រទេស មិនតិចនោះទេ។
នាពេលកន្លងមក តារាសម្តែងស្រី កញ្ញា មាស សម្ផស្ស ធ្លាប់បានចេញមុខ ប្រកាសជាសាធារណៈ
ថា នាងមានគូសេ្នហ៍ ដែលជនជាតិកូរ៉េ ដោយបានចំណាយ ពេលវេលាមើលចិត្ត គ្នាទៅវិញទៅមក
មិនតិចឆ្នាំទេ រហូតជិតដល់ថ្ងៃ ចូលរោងការថែមទៀតផង ហើយបុរសកំពូល ស្នេហ៍របស់នាងម្នាក់
នេះ បានចំណាយទុន រាប់ម៉ឺនដុល្លារ ដើម្បីផ្គាប់ចិត្ត ស្រីស្អាតរូបនេះ។
ទំនាក់ទំនងស្នេហានេះ បានត្រឹមតែមួយចម្អិនកំពិស ក៏បែកបាក់គ្នាទៅវិញ តែការបែកបាក់ស្នេហា
នេះ មិនបានធ្វើឲ្យតារាស្រីមាស សម្ផស្ស ឈឺចិត្តស្អិតទ្រូងនោះទេ ផ្ទុយទៅវិញនាងបែរជា ទៅបង្កើត
ទំនាក់ទំនង ស្នេហាជាថ្មី ជាមួយបុរសអាណិកជន រស់នៅអាមេរិក ។ ក្នុងនោះក៏មានកំលោះ ជាអ្នក
សិល្បៈមួយចំនួន លង់នឹងសម្រស់របស់នាង រហូតដល់បុរស ទាំងអស់នោះ មានបំណងច ង់ចូល
ចែចូវនាង ទៅតាមផ្លូវមក តាមច្បាប់តម្រា។ តែមិនបានប៉ុន្មានរឿងនេះ ក៏ស្ងប់ស្ងាត់ទៅ វិញបន្តិចៗ
ម្តង ដោយស្នេហារបស់ នាងភាគច្រើន ហាក់ដូចជាមិនសមប្រកប ដូចតារាដទៃ ដែលគេបាន ជួប
បុរសគេស្រលាញ់ ហើយបានដឹកដៃគ្នា ចូលរោងការនោះទេ។
អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺរាល់ពេលដែលលេចឮថា មាស សម្ផស្ស ជួបស្នេហ៍ប្រះស្រាំម្តងៗ។
ផ្ទុយទៅវិញរា ល់ការបែកបាក់គ្នា នាងរមែងតែងតែរ កបុរសផ្សេង មកជំនួសបេះដូងទំនេរ ហើយនឹង
ស្អំបេះដូង របស់នាងភ្លាមៗ ។ ក្នុងមួយរយៈ ពេលចុងក្រោយនេះ នាងក៏លេចឮ ព័ត៌មានថ្មីមួយទៀត
ថា កំពុងតែសម្ងំ បង្កាត់ភ្លើងស្នេហា ជាមួយកំលោះវ័យ ជ្រេសម្បូរទ្រព្យម្នាក់ ដែលជាអាណិកជន រស់
នៅអូស្ត្រាលី ហើយក្នុងពេលឆាប់ៗខាងមុខ បុរសនោះនឹងឡើង យន្តហោះបោះពួយ មកជួប មុខ
ម្ចាស់ស្នេហ៍ នៅក្នុងស្រុកខ្មែរថែមទៀតផង។
តារាស្រីសម្បុរសរូបស្រស់សោភា មាស សម្ផស្ស បើនិយាយថា ការងារក្នុងសិល្បៈ នាងហាក់ដូចជា
មាន សន្ទុះកេរ្តិ៍ឈ្មោះម្តងឡើងម្តងចុះ មិនទៀងទាត់នោះទេ។ តែបើនិយាយពីរឿង ជីវិតឯកជនរបស់
តារាសម្តែង មាស សម្ផស្ស វិញ ហាក់មានភាព លេចធ្លោខ្លាំង ជាពិសេសគឺការ ផ្លាស់ប្តូរសង្សារ ពី
មួយទៅមួយ ឥតឈប់ឈរប្រៀបដូចជាផ្លាស់ប្តូរ ម៉ូដសម្លៀកបំពាក់ រាល់ការបែកបាក់ស្នេហាគេកម្រ
ឃើញតារា មាស សម្ផស្ស មានភាពស្រងូតស្រងាត់ សោកសៅឈឺចាប់ណាស់។
ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ LookingTODAY បានទាក់ទងទៅ មាស សម្ផស្ស នៅថ្ងៃទី១០ ខែ
មិថុនា នេះ តែនាងមិនបាន បកស្រាយនោះទេ ដោយនៅពេលនា ងលើកទូរស័ព្ទ គ្រាន់តែប្រាប់យ៉ាង
ខ្លីថា "ខ្ញុំអត់មានពេលផ្តល់បទ សម្ភាសន៍ទេ ពេលនេះ កំពុងតែរវល់មក ធ្វើលិខិតឆ្លងដែន( ប៉ាស្ព័រ)"
រួចក៏បិទទូរស័ព្ទតែម្តងទៅ៕



ប្រភពពី  camnews.com.kh

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន