Thursday, June 6, 2013

ផ្អើលអស់មួយមន្ទីរពេទ្យ ខណៈប្រទេសឃើញ ទារកតូច កើតមកក្នុង ស្រោមទឹកភ្លោះ នៅឡើយ

0 comments
ព័ត៌មានអន្តរជាតិ ៖ ក្រុមវេជ្ជបណ្ដិត  ប្រទេសក្រិក ពិតជាមានភាពភ្ញាក់ផ្អើល  និងស្រឡាំង
កាំងជាខ្លាំង បន្ទាប់ពីបានឃើញរូបភាពដែលស្ទើរតែមិនគួរអោយជឿមួយ នោះគឺ ទារកកើត
ចេញមកពីផ្ទៃម្តាយ    ទាំងមិនទាន់បែកទឹកភ្លោះ   គឺនៅក្នុងស្រោមទឹកភ្លោះទៅវិញ ( nside
amniotic sac ) ។
លើសពីនេះ      ប្រភពសារព័ត៌មានដដែល​  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា​
លោកវេជ្ជបណ្ដិត  Dr  Aris  Tsigris ក៏បានបង្ហោះរូបនេះ ចូលទៅក្នុងបណ្តាញទំនាក់ទំនង
សង្គមផងដែរ     បន្ទាប់ពីទទួលបានជោគជ័យ  ក្រោយពីប្រតិបត្តិការ  បង្កើតកូនមួយនេះ
តាមរយៈការវះកាត់។
លោកវេជ្ជបណ្ដិត Dr  Aris Tsigris  ក៏បានអះអាងផងដែរថា  បន្ទាប់ពីមានការវះកាត់ ពួក
យើងក៏ទទួលបានទារកតូចមួយ ស្ថិតនៅក្រោមស្រោមទឹកភ្លោះនៅឡើយ (still encased
in the sac) ខណៈវាមិនទាន់ជាការចាប់កំណើតពេញលេញនោះទេ។
អំឡុងពេលនៃការវះកាត់   ស្រោមស្រោបទារកតូចនោះក៏បានបែក  ដែលគេអាចនិយាយ
បានថា ជាការបែកទឹកភ្លោះ ។    Dr Aris Tsigris  ពិតជាមានភាពភ្ញាក់ផ្អើល និងស្រឡាំង
កាំងជាខ្លាំង    បន្ទាប់ពីបានឃើញករណីដ៏កម្របំផុតមួយនេះ ។  ភ្លាមៗនោះ ខណៈពេល
ទឹកភ្លោះបានបែក  ទារកតូចនោះ  អាចដកដង្ហើមដោយខ្លួនឯងជាធម្មតា  និងឈានជើង
ចូលមកកាន់ពិភពលោកមួយនេះ៕ ប្រភពពី  camnews.com.kh

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន