ភ្នំពេញៈ
បន្ទាប់ពីការចុះបញ្ជីរបស់ក្រុមហ៊ុនកាត់ដេររដ្ឋតៃវ៉ាន់ Grand
Twins International (Cambodia) Plc
ក្នុងផ្សារហ៊ុនកម្ពុជាត្រូវបានពន្យារពេលភ្នាក់ងារធានាទិញមូលបត្រ
របស់ក្រុមហ៊ុននេះបានឲ្យដឹងកាលពីម្សិលមិញថា ពួកគេសង្ឃឹមថា
ក្រុមហ៊ុននេះអាចចុះបញ្ជីមុនពេលការបោះឆ្នោត។
ក្រុមហ៊ុន ធានាទិញមូលបត្រ ភ្នំពេញ ស៊ីឃ្យួរីធី ភីអិលស៊ី (PPS)
បានឲ្យដឹងថា ការចរចារវាងក្រុមហ៊ុន
និងគណៈកម្មាការមូលបត្រកម្ពុជា(SECC)ស្ដីពីតម្លៃនៃការបោះផ្សាយ
មូលបត្រលក់ជាលើដំបូង(IPO) ត្រូវបានបញ្ចប់ហើយនៅពេលនេះ។
លោកបន្តថា៖ «យើងសង្ឃឹមថា
ពួកគេអាចឡើងផ្សារហ៊ុនមុនការបោះឆ្នោត
យើងនៅតែត្រូវធ្វើការច្រើន យើងខិតខំឲ្យអស់ពីសមត្ថភាព»។
កាលពីខែកុម្ភៈ ក្រុមហ៊ុន Grand Twins International និយាយថា
ខ្លួនមានបំណងដើម្បីចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជានៅខែមីនា។
ខណៈពេលនេះ ភ្នំពេញ ស៊ីឃ្យូរីធី បានឲ្យដឹងថា
ក្រុមហ៊ុននេះនឹងដាក់លក់ភាគហ៊ុនចំនួន១២លានហ៊ុន
ក្នុងតម្លៃ០,២៥ដុល្លារក្នុងមួយហ៊ុន។ កាលពីម្សិលមិញ ភ្នំពេញ
ស៊ីឃ្យូរីធី និយាយថា Grand Twins International បានចរចាជាមួយ SECC
អំពីតម្លៃ IPO ដែលខ្ពស់ជាងតម្លៃដែល SECC បានយល់ព្រម។ លោកបន្តថា
ពេលនេះពួកគេបានយល់ព្រមលើតម្លៃដោយមិនមានការបង្ហាញឲ្យដឹងពី
ចំនួនពិតនោះទេ។
អ្នកចូលរួមទីផ្សារដ៏សកម្មរបស់ CSX បានឲ្យដឹងថា
ស្ថានភាពដែលមានស្រាប់ទាក់ទងនឹង Grand Twins International
មានបញ្ហាផ្នែករដ្ឋបាលនិងការបំពេញឯកសារជាច្រើនដែលក្រុមហ៊ុនធានា
ទិញមូលបត្រកំពុងព្យាយាមបញ្ចប់ប្រមូលឯកសារនេះ។
មិនអាចទាក់ទងលោក មិញ បានកុសល អគ្គនាយក SECC បានទេពីថ្ងៃម្សិលមិញ។
កាលពីថ្ងៃចន្ទ លោក លូ គឹមឈុន
អគ្គនាយកកំពង់ផែក្រុងព្រះសីហនុបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា
ក្រុមហ៊ុននេះគឺនៅតែកំពុងធ្វើការជាមួយ ភ្នំពេញស៊ីឃ្យួរីធី
លើគម្រោង IPO របស់ខ្លួន។
លោកបន្តថា៖ «យើងទទួលបានការរីកចម្រើនច្រើនលើគម្រោងនេះ។
ពេលនេះអ្វីៗ កំពុងមានភាពរលូន»។
ប៉ុន្តែលោកមិនបានបង្ហាញពីកាលបរិច្ឆេទនៅពេលណាដែលខ្លួននឹងធ្វើ
ការចុះបញ្ជីនោះទេ យើងមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ
តែយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីធ្វើវាឲ្យឆាប់តាមតែ
អាចធ្វើទៅបាន»៕ PB ប្រភពពី postkhmer.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment