Monday, June 7, 2010

0 comments
របាយការណ៏ការទៅសិក្ខាសាលានៅទីក្រុងភ្នំពេញ
មានសិស្សានុសិស្សមួយកុ្រមចង់ដឹងប្រព័ន្ធផ្សព្វផ្សាយ
នៅកាសែតដើមអម្ពិល

ប្រទេសកម្ពុជាលមានការរីកចម្រើនខ្លាំងណាស់ គ្រប់ផ្នែកគ្រប់វិស័យ។ ផ្នែកសេដ្ឋកិច្ច ទេសចរណ៏ ទីផ្សារ និង ផ្នែកផ្សេងៗទៀត ដោយជាពិសេស គឺ វិស័យអប់រំនៅកម្ពុជា យើងនេះ។ដោយឃើញថាការអប់រំមានសារះសំខាន់បំផុតចំពោះសិស្សានុសិស្ស កុមារា កុមារី អោយបានយល់ដឹងច្បាស់ អោយមានចំណេះដឹង អោយមានការគិតខ្ពស់ និង អប់រំអោយ មនុស្ស សិស្សានុសិស្សអោយមានសីល
ធម៏ល្អ ហើយនៅពេលមានចំណេះ
ដឹងហើយ គឺជួយ គ្រួសារ និងជួយសង្គម
ជាតិ។ សិស្សានុសិស្សទាំងអស់ បានធ្វើការស្រាវជ្រាវអ្វីដែលថ្មី ទៅ កន្លែងនេះ ទៅកន្លែងនោះ
ដើម្បីធ្វើការសិក្សា។ ទន្ទឹមនិងនេះផងដែរ ទើបមានសិស្សមួយបាន ធ្វើសិក្ខាសាលានៅឯទីក្រុងភ្នំពេញ ដើម្បីយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា។ សិស្សានុសិស្ស ទាំងអស់មកពី សាលាបច្ចេកទេសដុនបូស្កូ ផ្នែកទំនាក់ទំនងសង្គម ខេត្តព្រះសីហនុ បានទៅកន្លែងប្រព័ន្ធផ្សព្វផ្សាយចំនួន បី គឺ មជ្ឈមណ្ឌលសារពត៌មានដើម អម្ពិល សា្ថនីយ៏ទូរទស្សន៏ជាតិ (ទទក) សា្ថនីយ៏ទូរទស្សន៏បាយ័ន កាលពីថ្ងៃ ពុធ ទី ២៦ ខែ ឧសភា ឆ្នាំ២០១០ នៅម៉ោ ១២: ៣០ នាទី ថ្ងៃត្រង់ ក្រុមសិស្សានុសិស្សទាំងអស់បានចេញ ពីសាលាបច្ចេកទេសដុនបូស្កូ ។ ការធ្វើដំណើរមានលក្ខណះល្អប្រសើរណាស់ ។នៅម៉ោង ៥: ១៧ នាទីល្ងាច បានដល់ទីក្រុងភ្នំពេញ ដែលនៅក្នុងយប់នោះក្រុមសិស្សនិង គ្រូស្នាក់នៅ សាលាបច្ចេកទេសដុនបូស្កូភ្នំពេញ (ទឹកថ្លា) មានរយះពេល ២យប់។ លុះដល់ព្រលឹមឡើង ថ្ងៃ ថ្មី ថ្ងៃព្រហស្បត្តិ៏ ទី២៧ ខែឆ្នាំដដែល សិស្សនិង លោកគ្រូ បានបរិភោគអាហារពេលព្រឹកនៅ ទីនោះ ។ បរិភោគរួចហើយ វេលាប្រហែល ៨:១៦នាទី ព្រឹកបានទៅ ស្តាអូឡាំពិត ដើម្បីធ្វើ ការកស្តានបន្ថិបន្ថូច រហូតដល់វេលា ៩:១៧នាទី ចេញពីទីនោះ ហើយធ្វើដំណើរបន្តទៅ ផ្សារ សូរិយាទៀត។ ម៉ោង ១:៤០នាទី ទើបចេញពីផ្សារ។ ហើយនៅពេលនោះផងដែរក្រុមសិស្សានុ សិស្ស និង លោកគ្រូ បានបន្តដំណើរទៅមជ្ឈមណ្ឌលសារពត៌មានដើមអម្ពិល នៅម៉ោង ២:៣១នាទី ទៅដល់។ ដែលស្ថិតនៅមហាវិថីព្រះមុនីវង្ស។ ក្រុមការងារនៅទីនោះមានករាក់ ទាក់យ៉ាងខ្លាំង ដោយទឹកមុខទាំងញញឹម ។នៅទីនោះមានអាគារតូចល្មមសមរម្យ ២ជាន់។ ដែលជាន់ក្រោមមាន ៤ បន្ទប់ ១.បន្ទប់ការិយាល័យ ២.បន្ទប់បចេ្ចកទេសពត៌មាន ៣.បន្ទប់បច្ចេកទេសគេហទំព័រ ៤.បន្ទប់បច្ចេកទេសទស្សនាវដ្តី ។ ក្នងកនះនោះ លោក វណ្ណ សារ៉ា ដែលជាបុគ្គលិក បាននិយាយថា ការធ្វើពត៌មានមិនអាចធ្វើតែម្នាក់ឯងបានទេ គឺត្រូវចែកគ្នាធ្វើ ដើម្បីអោយមានលក្ខណះងាយស្រួល។ ចំពោះការយកពត៌មានវិញការសែត ដើមអម្ពិលមានក្រុមការងារ គ្រប់ខេត្តក្រុង ទាំងអស់។ ការបញ្ជួនពត៌មានតាមទួរសព្ទ័ ប្រព័ន្ធ អ៊ីធឺណែត ដែលមានលក្ខណះលឿននិងស្រួល។ គាត់បានបន្តទៀតថា គារសរសេរពត៌មាន គឺ មិនសរសេរនៅក្នុងកម្មវិធី Word នោះទេ គឺសរសេរនៅក្នុងកម្មវិធី Quart Xpress ដែលជាកម្ម វិធីសម្រាប់សរសេរតែពត៌មានមួយប៉ុណ្ណោះ ។ លោកសារ៉ា បានបន្ថែមទៀតថា ពុម្ពអក្សរ គឺយើងសរសេរជា Limon ធម្មតា តែនៅពេលដែលយើងយកទៅបោះពុម្ព គឺយើងត្រូវបង្កើត Font អក្សរផ្សេងទៀត ដែលផ្សេងពីLimon និង Unicode។ បើមិនដូច្នេះទេការបោះពុម្ពអក្សរ នោះមានការរញ៉េរញ៉ាយ ដូចនេះហើយទើបទាមទារបង្កើតពុម្ពអក្សរខ្លួនឯង។ ចំពោះពត៌មាន អន្តរជាតិវិញ ការសែតដើមអម្ពិល បានទិញពត៌មានពីវែបសាយ AFP ដែលគ្រប់គ្រងដោយ ប្រទេសបារាំង និង Singhour របស់ប្រទេស ចិន។ មុនចេញផ្សាយពត៌មាននីមួយៗ គឺមានការ ត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីលោកនិពន្ធនាយក លោកនិពន្ធនាយករង និង ក្រុមមួយចំនួនទៀត។ ម្យ៉ាងវិញទៀត ចំពោះបុគ្គលិក អាចយកពត៌មានចំនួន ពីររឿង ក្នុងមួយថ្ងៃ ។ការសែត ដើមអម្ពិល ចេញផ្សាយជារៀងរាល់ថ្ងៃ។ ចំពោះការបញ្ជួនពត៌មានទៅខេត្តឆ្ងាយ គឺមានផលពិ បាកខ្លះដែរ ដោយសារការធ្វើដំណើរយូរ។ គាត់បានបន្ថែមទៀតថា នៅក្នុងមជ្ឈមណ្ឌល
សារពត៌មានដើមអម្ពិលមានបុគ្គលិកចំនួន ជាង ១០០នាក់។ ឃើញថាបុគ្គលិកនៅទី នោះមានសកម្មភាពមមាញឹកយ៉ាងខ្លាំង ។ជា
សម្តីរបស់លោក ម៉ា យ៉ារឹទ្ធ ដែលជានិពនុ្ធនា យករង។ គាត់
បានបន្ថែមទៀតថា ការធ្វើជាអ្នកការសែត មិនអាស្រ័យទៅលើ ការពាក់ក្រវាត់ក អាចធំ មានរាងសង្ហា នោះទេ។ អ្នកការសែតជាមនុស្សដែលសាមញ្ញ គ្រាន់ តែពាក់អាវយឺតខោវខូវប៊យ ជាការស្រេច។ ការយកពត៌មានអន្តរជាតិ គ្មានការពិបាក នោះទេ គឺយើងសំឡឹងទៅលើការយកពត៌ មានពីប្រទេសថៃ គឺ មានប្រភពច្រើន តាម ភ្នំ ពេញប៉ុស្ត ប៉ុស្តអាវក្រហម បាងកកប៉ុស្ត ជាពិសេសប៉ុស្តអាវក្រហមតែម្តង។ ជាន់ក្រោមរៀបរាប់រួចហើយ ចំពោះជាន់ទី ២ មានច្រើនបន្ទប់ តែយើងផ្តោតទៅលើបន្ទាប់ ថត សម្លេង គឺបន្ទប់វិទ្យុ។ លោក ទៀង ជា អ្នកគ្រប់គ្រងខាងវិទ្យុ បាននិយាយទាំងស្រុង ថា អង់តែនវិទ្យុ មាននៅឯ ព្រែកហូរឯនោះ។ ដែលមានកំលាំង ២ គីឡូវ៉ាត់ តែនៅពេលខាង មុខ នឹងមានគម្រោង ១០ គីឡូវ៉ាត់។ ចំពោះការផ្សាយ មិនសុទ្ធតែជាពត៌មានទាំងស្រុងនោះទេ គឺមានគ្រប់ទាំងអស់មាន ការអប់រំ កសិកម្ម សំនូមពរបទចម្រៀង តែចំពោះក្នុងកម្មវិធី សំនូមពរបទចម្រៀងប្រិយមិត្តណា ដែលសុំបទ ញាក់ ឌីចេ គឺ កម្មវិធីមិនចាក់អោយទេ មានន័យថា ចាក់តែបទណាដែលជាបទប្រពៃណី បទពីដើមៗ ។ ក្នុងមួយថ្ងៃ ផ្សាយចេញ
១៩ម៉ោង។ មានលេខប៉ុស្ត ៩៣.៧៥ ។ក្នុងពេល នោះផងដែរ ក្រុមការងាររបស់ការសែតដើមអម្ពិលបាន ធ្វើការសម្ភាសន៏ ទៅដល់លោកគ្រូ និង សិស្ស ចំនួន ២នាក់ ផងដែរ។ ជាចុងក្រោយ ក៏មានការថតរូប រួមគ្នា ជាមួយលោក និពន្ធ នាយករង អ្នកគ្រប់គ្រង បុគ្គលិក ទុកជាអនុ ស្សាវរីយ៏ ។ហើយលោកគ្រូ និង សិស្សានុសិស្ស បានថ្លែងអំណរគុណយ៉ាង ខ្លាំងក្នុងការផ្តល់ឪកាសដ៏មានតំលៃនេះ ។ លោកគ្រូ និង សិស្ស បានត្រលប់មក សាលា ដុន បូស្កូ វិញ ដើម្បីធ្វើការសម្រាក។
៤:១៥នាទី ចេញពីមជ្ឈមណ្ឌលសារពត៌មាន ដើមអម្ពិល ដែលមានរយះពេល ២:២៤នាទី ។


មានសិស្សមួយក្រុមទៅទស្សនកិច្ចនៅ សា្ថនីយ៏ទូរទស្សន៏ជាតិ (ទទក)

កាលពីថ្ងៃ សុក្រទី ២៨ ខែឧសភា ឆ្នាំ ២០១០ មានក្រុមសិស្សានុសិស្ស មួយក្រុម បានទៅ ស្ថា នីយ៏ទូរទស្សន៏ជាតិ នៅវេលាម៉ោង ៨:១៧នាទី ព្រឹក ។ នៅពេលនោះក្រុមការងាររបស់ស្ថានី យ៏ទូរទស្សន៏ មានការរាក់ទាក់បំផុត។ កនះនោះ លោក នូ វណ្ណា មានតូនាទី ខាងបច្ចេកទេស ដែលបានបញ្ចប់ការសិក្សានៅប្រទេស រុស្សី ផ្នែកអេឡិចត្រូនិច ។ គាត់បានប្រាប់ទៀតថា អាគារ នេះមានជំនួយពី ប្រទេសជប៉ុន ចំនួន ១៣លានយេន រួមទាំងឧបករណ៏។ មានច្រើន បន្ទប់ ដូចជា studio បន្ទប់កាត់ត បន្ទប់បញ្ជូលសំលេង …។ ដែលមានដំណើរ ការ ៥ទៅ ៦ខែមកហើយ។ គាត់បានរៀបរាប់ អំពី ប្រពន្ធ័ T-DMB ដែលមាន ២ប៉ុស្ត ទទក និង បាយ័ន។ ដែលអាចមើលបានចំនួន ១២៦ប្រទេស នៅលើសកលោក។ កំលាំងផ្សាយមាន ១០គីឡូវ៉ាត់។ លោក នូ វណ្ណា ដើរបណ្តើរប្រាប់បណ្តើរថា គាត់ក៏នាំ ចូលបន្ទប់សាខាសំខាន់ ក្នុងបន្ទប់នោះមានឧ បករណ៏ទំនើបៗ ដែលអ្នកធ្វើការនៅទីនោះ ទាមទារអ្នកបច្ចេកទេសទំាងអស់ តែសព្វថ្ងៃ នេះ មានការខ្វះខាត។ បន្ទប់ចាក់ផ្សាយ មានបន្ទប់ពត៌មាន ធំល្មម ដែលនៅក្នុងនោះជាទូទៅមាន កាម៉ារ៉ា ចំនួន ៣ ។ បន្ទប់ពត៌មានក្នុងប្រទេសកម្មវិធីពត៌
រៀបចំតាមលំដាប់លំដោយ ពត៌ាមានដែល ទាក់ទង ព្រះមហាក្សត្រ ត្រូវដាក់មុខ បន្ទប់កម រដ្ឋាភិបាល រដ្ឋសភា និងនយោបាយ។ ចំពោះពត៌មានចែកចេញជា បី គឺ សង្គម ផលិតផល និង ការងារបង្កបង្កើនផល។ ការយកពត៌មានមានបែងចែក អ្នកនៅតាមខេត្តផ្សេងៗ ហើយជាពិសេសពត៌មានផ្តោតទៅលើ សកម្មភាពរាជរដ្ឋាពិបាល ។ ហើយនៅពេល ដែលពត៌មានអានរួចហើយ គឺមានបន្ទប់សម្រាប់រក្សាទុក។ ចំពោះអាគារផ្កាយរណបវិញ បានជួបជាមួយ លោក ជ័យ សោភា មាននាទីជា អគ្គនាយករង ទទក ។ គាត់បានប្រាប់ថា ការ ផលិត វីដេអូ ធ្វើតាមកម្មវិធី Adobe Primaer ។ កម្មវិធី
ធ្វើអោយអក្សររត់កាត់តាមទូរទស្សន៏គឺ Storm Edit។ ហើយបញ្ជូនទៅអង់តែនទូក គោកតាម មីក្រូវ៉ែ។ នៅទៅនោះមាន Studio ធំ ហើយមានបន្ទប់ច្រើនណាស់សម្រាប់ក្មមវិ ធីផ្សេងៗ ។ លោក នូ វណ្ណា បាន បន្ថែមថា នៅក្នុងស្ថានីយ៏ ទូរទស្សន៏ ជាតិ មាន បុគ្គលិក ៤០០នាក់។ ជាចុងក្រោយ ក្រុមសិស្ស និង លោកគ្រូ បានថតរូបរួមគ្នា ជាមួយលោក នូ វណ្ណា ។ នៅម៉ោង ១០: 5 នាទី ចេញពីសា្ថនីយ៏ទូរទស្សជាតិ។


ស្ថានីយ៏ទូរទស្សន៏បាយ័នត្រូវបានសិស្សានុសិស្សមួយក្រុមចូលធ្វើការសិក្ខាសាលា
ស្ថានីយ៏ទូរទស្សន៏បាយ័នជាស្ថានីយមូយ ដែលមានប្រជាប្រិយនុភាព ខ្លាំង នៅប្រទេសកម្ពុជា។ ហេតុនេះហើយទើប មានក្រុមសិស្សមួយក្រុមមកធ្វើការស្វែងយល់អំពី ប្រព័ន្ធផ្សព្វផ្សាយ។ដែលសិស្សានុ សិស្សនិង លោកគ្រូ មកពី សាលាបច្ចេកទេសដុនបូស្កូ ផ្នែកទំនាក់ទំនង សង្គម ខេត្តព្រះសីហនុ ។កាលពីថ្ងៃ សុក្រ ទី ២៨ ខែ ឧសភា ឆ្នាំ ២០១០ ។នៅវេលាម៉ោង ១:០០ រសៀល ក្រុមសិស្ស បានទៅដល់ ស្ថានីយទូរទស្សន៏បាយ័ន ដែលស្ថិតនៅ ច្ប៉ារ អំពៅ។ បុគ្គលិក ដែលធ្វើការនៅទីនោះ មានការរ៉ាកទាក់យ៉ាងខ្លាំងក្រៃលែង។ លោក នៅ អ៊ានរ៉ាន ជាប្រធានផ្នែកបច្ចេកទេស បាន នាំក្រុមសិស្សានុសិស្ស គ្រប់បន្ទប់ទាំងអស់។ ការរៀបចំកម្មវិធី វីដេអូរ ប្រើតាមកម្មវិធី Adobe Primaer ។គាត់បានបន្តទៀតថា ទូរទស្សន៏ ចាប់ផ្តើមតាំងពី ឆ្នាំ ១៩៩៨ ហើយ វិទ្យុ ១៩៩៦។ មានបុគ្គលិក ជាង ២០០នាក់។ ហើយក្នុងផ្សាយចេញ បាន ១៤ខេត្ត។ នៅ អាស៊ី មានប្រទេស ប្រហែល ៣០ប្រទេស អាចមើលបាន។ បារាំង អូស្រ្តលី អាមេរិក ក៏អាចមើលបានដែរ ដោយសារតែទិញ កម្ម វិធី។ បានកំលាំង ផ្សាយ ១០គីឡូវ៉ាត់។ តាម បណ្តាខេត្ត មាន ១គីឡូវ៉ាត់។ លោក នៅ អ៊ានរ៉ាន បាននិយាយទាំងទឹកមុខរីករាយថា គាត់បានធ្វើការនៅទីនេះអស់ រយះពេល ១២ ឆ្នាំហើយ។ ឧបករណ៏ បានមកពីប្រទេស អង់គេ្លស និង ជប៉ុន។ កម្មវិធី ផលិតមានច្រើន ដូចជា ពត៌មាន កុនខ្មែរ កូរ៉េ ហុងកុង កម្មវិធីធ្វើម្ហូប រាត្រីពណ៏ស្វាយ ប្រដាល់ និង យុងតារា និងកម្មវិធីជាច្រើនទៀត…។មានការផ្សាយនៅតាម អ៊ីនធឺណែតតែមិនទាំងស្រុងនោះទេ មួយចំនួនប៉ុណ្ណោះ គឺកម្មណាដែលសំខាន់ៗ សិល្បះ ពាណិជ្ជកម្ម ជាដើម។ ស្ថានីយ៏ទូរទស្សន៏បាយ័ន មាន Studio ច្រើននៅពេលនោះ ក្រុមសិស្សានុសិស្ស បានចូល Studio ចំនួនបី គឺបន្ទប់សម្រាប់អានពត៌មាន ដែលស្អាតមែនទែន ជួនគ្នានោះផងដែរក៏ បានមើលនូវសកម្មភាពការអានពត៌មាន មានន័យថាចំពេលដែលគេអានពត៌មាន។ ហើយមួយវិញទៀត ចូល Studio ទី២ គេក៏កំពុងថតដូចគ្នា គឺ ថតអំពីកម្មវិធី ចាបី។
Studio មួយទៀតសម្រាប់ថត ចម្រៀងប្រដាលនិងផ្សេងៗ ទៀត។ Studio ទាំងអស់សុទ្ធតែធំ ហើយស្អាតណាស់។ ចំពោះកម្មវិធីចេញឆ្ងាយដូចជា តន្រ្តីស្រុកស្រែ វិញបាន ប្រារព្ធស្ទើរគ្រប់ខេត្ត តែមានខេត្តខ្លះ មិនបានទៅដល់ ដូចជា ខេត្ត រតនគិរី មណ្ឌលគីរី ជាដើម។ កន្លែងកាត់តពត៌មានឃើញថាមានលក្ខណះទំនើប ប្រើសុទ្ធតែប្រព្ធន័កុំព្យូទ័រ។ ហើយចំពោះការពត៌មាន មិនអាចអានផ្ទាល់បាន ទេ ដោយសារតែខ្លាចអាចអាក់ មានសម្លេងមិន ល្អ ផ្សេងៗទៀត។ ចំពោះអ្នកធំៗ ក្រុមការងារស្ថានីយ៏ទូរទស្សន៏បាយ័ន ដើរតាមរហូត គ្រប់ពេលវេលា ហើយថតរូបភាព អោយច្បាស់ ហើយសរសេរអត្ថបទអោយបានល្អ ។ស្ថានីយ៏នោះមានទំហំដី ក្បាល ៩០ និង បណ្តោយ ១៦០។ ជាចុងក្រោយក៏បានថតរួបរួម គ្នា ។ហើយបុគ្គលិកនៅទីនោះពិតជាមានការស្វា គមន៏ណាស់។ ម៉ោង ៣:០០ចេញពីស្ថានីយ៏ទូរទ ស្សន៏បាយ័ន ។មានរយះពេល ២ម៉ោង។ នៅពេលនោះផងដែរក្រុមសិស្សានុសិស្សបាន ធ្វើដំណើរប្រលប់មកសាលាបចេ្ចកទេស ដុនបូស្កូ វិញ។ ការធ្វើដំណើរប្រកបដោយសុវត្តិភាព ហើយ ក្រុមសិស្សានុសិស្ស និង លោកគ្រូ មានការសប្បាយរីករាយយ៉ាងខ្លាំងណាស់។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន