Monday, August 9, 2010

0 comments

ប្រកួតបាល់បោះ ផ្នែកទំនាក់ទំនងសង្គម ប៉ះជាមួយ ផ្នែកអគ្គីសនី ដើម្បីយក ពានរង្វាន់ពីលោកឪពុកសំណាង ជាអធិការរង
កាលពីថ្ងៃ ចន្ទ័ ទី ៩ ខែសីហា ឆ្នាំ ២០១០ នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ បានប្រារព្ធពីធីប្រកួតកីឡា បាល់បោះដើម្បីយកពានរង្វាន់ពីលោកឪពុកសំណាង ដែលជាអធិការរងសាលាបច្ចេកទេសដុនបូស្កូ។
ការប្រកួយកីឡា បាន ប្រព្រឹត្តទៅយ៉ាងរលូន ហើយយ៉ាងល្អ ។កីឡា គីជាការលំហាត់ប្រាណមួយ ដ៏ពិសេសសម្រាប់មនុស្សយើងគ្រប់គ្នា នៅលើ ពីភពលោកដែលធ្វើអោយមនុស្សមានសុភាពល្អ មានអារម្មណ៏ស្រស់ថ្លា យកឈ្នះជម្ងឺផ្សេងៗ កាត់បន្ថយភាពខ្លាញ់នៅក្នុង ខ្លួន ។ហើយ នឹងមានអត្ថប្រយោជន៏ជាច្រើនទៀត សម្រាប់អោយមនុស្សមានអាយុវែង។ នៅសាលាបច្ចេកទេសដុនបូស្កូ នៅម៉ោង ១២:០០ ក្រោយពីទទួលទានអាហារថ្ងៃត្រង់មក
ការប្រកួតបាល់បោះបានចាប់ផ្តើមប្រកួត ដោយ ផ្នែកទំនាក់ទំនងសង្គម ជួបជាមួយ ផ្នែកអគ្គិសនី ដែល នៅក្នុង ការប្រកួតនោះ កីឡាករ ទំាងអស់បានលេងយ៉ាងមមាញឹក​ ដោយបានបញ្ជេញកំលាំងកាយចិត្តអស់ពីខ្លួនដើម្បីយកជ័យ ជំនះ​។ នៅក្នុងតង់ទី ១ ផ្នែកទំនាក់ទំនងសង្គម ទទួលបានពន្ទុ ១៣ និង ផ្នែកអគ្គីសនី ទទួលបានពន្ទុ ១ ។ឃើញថា ផ្នែកទំនាក់ទំនងសង្គម បាននាំមុខ ផ្នែកអគ្គិសនីនៅក្នុងតង់ទី ១ តែទោះបីជាយ៉ាណាក៏ដោយ ក្រុមកីឡាករ អគ្គីសនី នៅតែខំប្រឹងលេងយ៉ាងសកម្មដើម្បីយកឈ្នះ វិញ តែនៅតែមិនបានសម្រេច។​នៅពេលនោះ តង់ទី ១ក៏ត្រូវបានបញ្ចប់ ដោយ ផ្នែកទំនាក់ទំនងសង្គម មានពន្ទុ ១៣ និង​ ផ្នែងអគ្គិសនី មានពន្ទុ ១។
តង់ទី ពីរ ត្រូវបានមកជាបន្ត នៅពេលនោះ ក្រុមកីឡាករ ទំនាក់ទំនង ទទួលបានពន្ទុ ១៦ ក្រុមកីឡាអគ្គីសនីទទួលបានពន្ទុ ៥ ឃើញថា ពន្ទុក្រុមអគ្គីសនីនៅតែទាប ហើយពន្ទុក្រុមកីឡាករទំនាក់ទំនងសង្គមកាន់តែឡើងទៅៗ ។ដែល ក្រុមម្ខាងៗមានកីឡា មានកីឡាករ ចំននួ ៥នាក់ ។ម៉ោង ១២:៣០ ត្រូវបានបញ្ចប់ នោះឃើញថា ផ្នែកទំនាក់ទំនងសង្គម បានយកឈ្នះ ផ្នែកអគ្គីសនី ដោយពន្ទុ ១៦ នឹង ៥។ដោយកីឡាករ សុវណ្ណដាលីន ផ្នែកទំនាក់ទំនងសង្គម សុតបាន៦គ្រាប់ និង បងប្រុស ព្រុំ ហល បានសុត ២ គ្រាប់ ដែលគាត់ពូកែណាស់ក្នុងការលេង បាល់បោះ។ ការប្រកួតប្រព្រឹត្តទៅយ៉ាង ល្អ ហើយកីឡាករ ទំាងប្រកបដោយសុវត្តិភាពបំផុត។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន