ផ្នែកយន្តសាស្ត្ររថយន្ន ជួបជាមួយ ផ្នែកក្រឡឹង
នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ មានការប្រារព្ធពិធីប្រកួតបាល់បោះក្រុមបុរស។ដែលប្រព្រឹត្តទៅជារៀងរាល់ ថ្ងៃនៅពេលថ្ងៃត្រង់។ ក្រុមផ្នែក យន្តសាស្រ្តរថយន្ត ជួបជាមួយ ផ្នែក ក្រឡឹង ។ដែលក្រុមនីមួយមានចំនួន ៥ ជាសិស្សឆ្នាំទី ១។ឃើញថា ក្រុមកីឡាករទំាងអស់ខិតខំលេងមែនទែន ដោយអស់ពីចិត្តពីកាយតែម្តង។ជាពិតណាស់សាលា តែងតែប្រារព្ធនូវកម្មវិធីថ្មីជានិច្ច សម្រាប់ទៅដល់សិស្សានុសិស្សដែលរៀននៅសាលាបច្ចេកទេសដុនបូស្កូនេះ។ អស់ពីកីឡាបាល់ទះ ចូលបាល់ទាត់ និង បាល់បោះនេះតែម្តង ។គ្រប់ផ្នែកទាំង ត្រូវប្រកួត គ្នា និង គ្នា ។នៅថ្ងៃ អង្គារ៏ ទី ១០ ខែ សីហា ឆ្នាំ ២០១០ នៅវេលាម៉ោង ១២:០០ រហូតដល់ ១២:៣០ នាទី ថ្ងៃត្រង់ក្រោយពីពេលបាយរួចនោះ។ផ្នែក យន្តសាស្ត្ររថយន្ត ប៉ះជាមួយ ផ្នែកក្រឡឹង នៅតង់ទី១ ក្រុមយន្តសាស្ត្ររថយន្តទទួលបានពន្ទុ ១០គ្រាប់ និង ក្រុមក្រឡឹង ទទួលបានពន្ទុ ៨គ្រាប់។ នៅក្នុងតង់ទី១នេះក្រុមកីឡាករយន្តសាស្ត្ររថយន្តបាននាំមុខ ក្រុមកីឡាករក្រឡឹង ចំនួន ២ពន្ទុ។ ទោះបីជាយ៉ាងណាក៏ដោយក្រុមក្រឡឹងនៅតែខិតខំស្វិតស្វាញហើយនឹងបាន
វឹកហាត់ជារៀងរាល់ថ្ងៃនោះ ធ្វើអោយក្រុមយន្តសាស្ត្ររថយន្តពិបាក
នឹងទទួលពន្ទុដែរនិង ដណ្តើមបាល់សុតដើម្បីទទួលពន្ទុ។ តែក្រុមយន្តសាស្ត្ររថយន្តវិញសុទ្ធក្រុមកីឡាករដែលបានលេងជារៀងរាល់
ល្ងាចផងដែរក្រោមពីចេញការសិក្សានោះ ជាជំហានមួយដែល ធ្វើអោយពួកគេនៅមានសង្ឃឹមថានិងយកឈ្នះនូវក្នុងការប្រកួតនេះ។ ផ្ទៃមេឃខ្មៅងងឹត ហើយមានៅភ្លៀងធ្លាក់មកបន្តិចបន្តួចផងនោះ ធ្វើអោយក្រុមកីឡាករ
ទំាងអស់លេងគ្មានហត់ប៉ុន្មានឡើយនោះ។ តង់ទី ១ បានបញ្ចប់ទៅហើយ
ដោយ ក្រុមយន្តសាស្ត្ររថយន្តទទួលបានពន្ទុ ១០ និង ក្រុមក្រឡឹងទទួលបានពន្ទុ ៨។ ឃើញថា ក្រុមក្រឡឹងចាញ់ ក្រុមយន្តសាស្ត្ររថយន្ត ២គ្រាប់ក្រុមត់ងទី ១នេះ។ រយះពេល ៥នាទី ដែលជាការសម្រាករបស់ក្រុមកីឡាករ ត្រូវបានបញ្ចប់ តង់ទី ២ បានមកដល់។ នៅតង់ទី ២ ក្រុមក្រឡឹងមានសន្ទុះយ៉ាងខ្លាំង ទៅលើក្រុមយន្តសាស្ត្ររថយន្ត ដោយកីឡាករគ្រប់គ្រងបាល់បានល្អមានឪកាសនិងទទួល នូវពន្ទុកយ៉ាងច្រើនបំផុត។ ចំណែកក្រុមយន្តសាស្ត្ររថយន្តវិញ នៅក្នុងតង់ទី១ មានឪកាសគ្រង់គ្រងបាល់បានច្រើនជាងក្រុមក្រឡឹង។ ប្រហែលជាង ៥នាទី ក្រោយមក ក្រុមកីឡាករ ក្រឡឹងបានបោះចូល ២គា្រប់ ទៀត ហើយនឹង គ្រប់គ្រងបាល់បានល្អ មែនទែន។ក្រុមយន្តសាស្ត្ររថយន្តវិញមានឪកាសគ្រប់គ្រងបាល់ដែរ គ្មានសំណាងវាសនា ក្នុងការបោះចូលនោះទេ។កីឡាករក្រឡឹង សម្រុកយ៉ាងខ្លាំងទៅលើក្រុមយន្តសាស្ត្ររថយន្ត ដោយទទួលបាននូវពន្ទុ ជាបន្តបន្ទាប់ ។នៅក្នុងតង់ទី ២ ក្រុមយន្តសាស្ត្ររថយន្ត មិនបានទទួលពន្ទុទេ ចំណែកឯក្រុមក្រឡឹងវិញ ទទួលបានពន្ទុ ១០ គ្រាប់។ឃើញថា នៅតង់ទី ១ ចាញ់ក្រុមយន្តសាស្ត្ររថយន្ត ២គ្រាប់ នៅក្នុងតង់ទី ២ ឈ្នះទៅវិញ គួរអោយចាប់អារម្មណ៏មែន។សរុបពន្ទុ ក្រុមយន្តសាស្ត្ររថយន្ត ទទួលបាន ១០ពន្ទុ និង ក្រុមក្រឡឹងទទួលបាន ១៨ពិន្ទុ។ នៅក្នុងការប្រកួត ថ្ងៃ អង្គារ៏ នេះ ក្រុមក្រឡឹងបានយកឈ្នះ ទៅលើក្រុម ក្រុមយន្តសាស្ត្ររថយន្ត នៅក្នុងតង់ទី ២។
សូមបន្តរីករាយតាមដានទស្សនា នូវពឥមានកីឡារបស់ខ្ញុំបាទ លើក្រោមទៀត ជាទីមេត្រី។
Tuesday, August 10, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment