Thursday, August 12, 2010

0 comments
ផ្នែកសណ្ឋាគារ ជួបជាមួយ សិស្សស្នាក់ក្នុង(សិស្សដែលរស់នៅក្នុងសាលាដុនបូស្កូ)
ក្រោមពីពេលបាយថ្ងៃត្រង់រូច សាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ បានបន្តនូវការប្រកួតបាល់បោះ បុរសគ្រប់ផ្នែកទាំងអស់ដែលមាននៅក្នុងសាលា។ ជារៀងរាល់ថ្ងៃ ថ្ងៃត្រង់ដែល ក្រោយពីពេលបាយរួចរាល់នោះ កូនសិស្សទាំងអស់តែង តែនាំគ្នាមកមើលការប្រកួតដណ្តើមជើងឯក បាល់បោះនៅក្នុងសាលា បច្ចេកទេសដុនបូស្កូនេះ។ កាលពីថ្ងៃ ព្រហស្បត្តិ៏ ទី១២ ខែ សីហាឆ្នាំ ២០១០ ការប្រកួតបាល់បោះ រវាងផ្នែក សណ្ឋាគារ នឹង ក្រុមសិស្ស ស្នាក់ក្នុង បានប្រព្រឹត្តទៅយ៉ាងសកម្មអស្ចារ្យ យ៉ាងចាប់អារម្មណ៏។ ក្រុមកីឡាករនីមួយៗ បានបញ្ចេញកំលាំងកាយចិត្ត អស់ពីខ្លួនដើម្បី ទទួលបានជ័យជំនះ រៀងៗខ្លួន។ នៅក្នុងតង់ទី ១ សិស្សសា្នក់ក្នុង មាន ពន្ទុនាំមុខផ្នែកសណ្ឋាគារដោយ ពន្ទុ ៤ ទល់នឹង ២។ឃើញថា ក្រុម កីឡាករផ្នែកសណ្ឋាគារ បានស្វិតស្វាញយ៉ាងខ្លាំងក្នុងការដណ្តើម យកបាល់ ដើម្បីទទួលពន្ទុ អោយបានស្មើ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមកីឡាករសិស្សស្នាក់ក្នុង មិនបណ្តោយអោយបាល់ ធ្លាក់ទៅក្នុងដៃ ក្រុមសណ្ឋាគារងាយៗទេ ដោយម្នាក់បានបញ្ចេញនូវក្បាច់ក្នុងការ ញ៉ាក់ បាល់ពីកីឡាករសណ្ឋាគារ។មិនបានប៉ុន្មានផង បានបញ្ចប់តង់ទី ១ ដោយ ក្រុមសិស្សស្នាក់ក្នុងទទួល បានពន្ទុ ៤គ្រាប់ និង ក្រុមកីឡា ករសណ្ឋាគារទទួលបាន ២ពន្ទុ។ក្រុមកីឡាករផ្នែកសណ្ឋាគារចាញ់ ក្រុមសិស្សស្នាក់ក្នុង ចំនួន ២គ្រាប់ នៅក្នុងតង់ទី ១។ រយះពេល៥នាទី កន្លងផុតទៅ សម្រាប់ការសម្រាកទៅដល់កីឡាករ តង់ទី ២បានចូលមកដល់ ក្រុមកីឡាករ ក្រោមពីបានឈប់សម្រាកដូចជាមានកំលាំងគ្រប់គ្នា បានបញ្ចេញភាពក្លាហ៊ានជាងមុនដោយសារជាតង់ចុងក្រោយ។មិនបានប៉ុន្មានផង កុ្រមសណ្ឋាគារបានបោះចូល តែក្រុមសិស្សស្នាក់ក្នុង ឃើញដូចនោះ មិនបង្អង់ បោះចូលដែរ ដេញតាមគ្នាទៅវិញទៅមក ឃើញថា ក្រុមទំាងពីរពិតជាល្អមើលមែន សម្រុកទៅសម្រុកមក។ រីឯអ្នកទស្សនាវិញ ស្រែកទៅស្រែមកដែលធ្វើអោយកីឡាករមានកំលាំងចិត្តក្នុងលេង។ហើយនឹងមានន័យថា ភ័យផង និង អរផងនៅពេលដែលបោះម្តងៗ ភ័យជាងក្រុមកីឡាករ និង អរជាងក្រុមកីឡាករ ។និងមានតន្រ្តីអមជាមួយផងនោះ ពិតជាទាក់ទាញ និង សមទៅនឹងការប្រកួត ដែលអ្នកទស្សនាទះដៃជាមួយបទភ្លេង ស្រែកអ៊រយ៉ាងសប្បាយ។ តង់ទី ២ សណ្ឋាគារបានពន្ទុ ៤ និង ក្រុមសិស្សស្នាក់ក្នុងទទួលបានពន្ទុ ៤ដែរ។តង់ទី ២ក្រុមទាំងពីរបានពន្ទុស្មើគ្នា។ សរុបពន្ទុទៅ ក្រុមសណ្ឋាគារទទួលបានពន្ទុ ៦គ្រាប់ និង ក្រុមសិស្សស្នាក់ក្នុង ទទួល បានពន្ទុ ៨ ដូចនេះ ក្រុមសិស្សស្នាក់ក្នុងជាអ្នកឈ្នះទៅលើ ក្រុមសណ្ឋាគារ នៅក្នុងតង់ទី ១ ។ រីឯអ្នក

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន