Friday, August 13, 2010

0 comments
សិស្សស្នាក់ក្នុង ជួបជាមួយ ផ្នែក ក្រឡឹង
កីឡាបាល់បោះនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុបាន
ប្រព្រឹត្តទៅ យ៉ាងរលូន យ៉ាងត្រឹមត្រូវបំផុត។ កាលពីថ្ងៃ សុក្រ ទី
១៣ ខែសីហា ឆ្នាំ២០១០ នៅសាលាបច្ចេកទេសដុនបូស្កូ បានបន្ត
ការប្រកួតបាល់បោះផ្នែកបុរស ដែលមានដំណើតការល្អ។ គឺ ក្រុម
សិស្សស្នាក់ក្នុង ប្រកួតជាមួយ ផ្នែកក្រឡឹង ដែលចាប់ពីម៉ោង
១២:០០ រហូតដល់ ១២:៣០នាទីថ្ងៃត្រង់ បន្ទាប់ពីពេលបាយថ្ងៃ
ត្រង់រួច។ នៅក្នុងតង់ទីមួយ ជាតង់ចាប់ផ្តើមលេង នោះក្រុមកីឡាករ
ទាំងអស់ពោរពេញទៅដោយកម្លំាងនោះ បានបញ្ចេញភាពខាំ្លងក្លា រៀងៗខ្លួន។មិនបានយូរប៉ុន្មានផងក្រុមក្រឡឹងបានបោះចូល មួយ
ដែលស្មើនឹង ២គ្រាប់ ។ឃើញដូចនោះក្រុមកីឡាករសិស្សស្នាក់ក្នុង
មិនបង្អង់ បានបោះចូល ដែរដោយសងភ្លាមៗ គឺមានន័យថា ទាន់
នៅក្តៅៗ។នៅក្នុងតង់ទី ១ក្រុមកីឡាករ ទាំងពីរក្រុមមានការស្វិត
ស្វាញយ៉ាងខ្លាំងក្នុងការលេង។ កីឡាករសុទ្ធមាន ភាពអំនត់ក្នុង
ការលេង មានបទពិសោធន៏ មានក្បាច់ក្នុងការញាក់បាល់ របៀប
ការគ្រប់គ្រងបាល់ ជាពិសេសនោះ មានសីលធម៏ចំពោះគ្នានឹងគ្នា
ទៅវិញ ទៅមក។ ក្រុមកីឡាករក្រឡឹងទទួលបាន ៨គ្រាប់ នឹង
ក្រុមសិស្សស្នាក់ក្នុងទទួល បានពន្ទុ ៨ដែរ នៅក្នុងតង់ទី ១ មាន
ន័យថា ក្រុមទំាងពីរមានពន្ទុ ស្មើគ្នា។ឪកាសក្នុងកាបោះរបស់កីឡា
ករវិញមានច្រើនណាស់ តែបោះមិនចូល បើនិយាយទៅ ចូលហារ
ហុក សិបគ្រាប់ឯណោះ។ តែមិនដឹងយ៉ាងមិច បានជា កីឡាករ
បោះមិនចូល ប្រហែលជាប្រញាប់ពេក ភ័យ ឬ យ៉ាងណា គឺគួរ
អោយ ស្តាយណាស់។តង់ទី១ ដែលមានរយះពេល ១៥នាទី ត្រូវ
បានបញ្ចប់ ដោយក្រុមទំាងពីរមានពន្ទុ ស្មើគ្នា ។រយះពេល ៥នាទី
សម្រាប់អោយកីឡាករ បានសម្រាក។ តង់ទី២ បានចូលមកដល់
នៅពេលនោះកីឡាករនីមួយៗ ខិតខំលេងណាស់ដោយសារតែជា
តង់ចុងក្រោយ។រីឯអ្នកទស្សនាវិញបង្អង់ដែរ គឺថា លែងអង្គុយ
ងើបឈរទាំងអស់គ្នា ហើយក្នុងនោះផងដែរមានអ្នកអធិប្បាយ លាយឡំជាមួយនូវចម្រៀងដ៏ពិរោះយ៉ាងក្រៃលែង។ធ្វើអោយកីឡាករ
មានទឹកចិត្តលេងកាន់តែខ្លាំងឡើងៗ អ្នកទស្សនាទះដៃផង សែ្រក
ផង មើលទៅគួរអោយអារម្មណ៏ណាស់។ ភ្លេចខ្លួនមួយភ្លែត កីឡា
ករក្រឡឹងបានបោះចូល ១គ្រាប់ទៀត កីឡាករសិស្សស្នាក់ក្នុង
ឃើញដូចនោះ បោះចូលវិញ បោះទៅបោះមក ភាគច្រើន
សុទ្ធតែអត់ចូល។ក្រុមកីឡាករ ក្រឡឹង សុទ្ធតែមានមាឌថំ ខ្ពស់
ជាងក្រុមសិស្សស្នាក់ក្នុង ។នៅក្នុងតង់ទី ២នេះ ក្រុមក្រឡឹងទទួល
បានពន្ទុ ១០គ្រាប់ និងក្រុមសិស្សស្នាក់ក្នុងទទួលបានពន្ទុតែ ៥
ប៉ុណោ្ណះ ដូចនេះ ក្រុម សិស្សស្នាក់ក្នុងបានចាញ់ក្រុមកីឡាករ
ក្រឡឹង ៥ពន្ទុ។សរុបពន្ទុ តង់ទាំងពីរ ក្រុមក្រឡឹងទទួលបានពន្ទុ
ចំនួន ១៨គ្រាប់ និង ក្រុមសិស្សស្នាក់ក្នុងទទួលបាន ពន្ទុចំនួន
១៣គា្រប់ប៉ុណ្ណោះ។ដូចនេះក្រុមសិស្សស្នាក់ក្នុងចាញ់ក្នុងការ
ប្រកួតនេះ។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន