ព្រះបាទសុរិយរ្ម័នទី ២(១១១៣-១១៥០)
ព្រឹត្តិការណ៏មុនរាជ្យព្រះបាទសុរិយរ្ម័នទី២
នៅឆ្នាំ ១០៨០ ពេលដែលអភិជនមា្នក់នៅភាគខាងជើង បានប្រកាសខ្លួនជាស្តេ
ផែនដី ព្រះនាមជ័យវរ្ម័នទី ២ នោះមក ព្រះបាទហសិវរ្ម័នទី ៣ ក៏បាត់ខ្លួនពីក្រុងអង្គរដែរ។
ដោយនៅក្រុងអង្គរគ្មានស្តេចសោយរាជ្យ ក្សត្រមួយអង្គព្រះនាមន្ឬបតិន្រ្ទវរ្ម័ន ក៏ទ្រង់សោយ
រាជ្យ ហើយដឹកនាំទ័ពធ្វើសង្រ្គាមជាមួយស្តេចជ័យវរ្ម័នទី ៦។ ដូចនេះ នៅពេលនោះរាជា
ណាចក្រកម្ពុជាមានស្តេចពីរអង្គសោយរាជ្យ ហើយធ្វើចំបាំងគ្នាឯងឥតឈប់ឈរ។
នៅឆ្នាំ ១១០៧ ស្តេចជ័យវរ្ម័ទី ៦ ទ្រង់ចូលទីវង្គត។ ព្រះអនុជព្រះនាមធរណីន្រ្ទ
វរ្ម័ន ទ្រង់បន្តធ្វើសង្រ្គាមជាមួយព្រះបាទន្ឬបតីន្រ្ទវរ្ម័នទី ២ ដែលត្រូវជាភាគនេយ្យព្រះបាទ
ធរណិន្រ្ទវរ្ម័ន ទ្រង់ធ្វើសង្រ្គាមប្រឆាំងនឹងព្រះបិតុលា រហូតដល់ធ្វើគុតព្របាទធរណិន្រ្ទវរ្ម័ន
បាន នៅឆ្នាំ ១១១៣ ។
ព្រះបាទសុរិយវរ្ម័នទី ២
បន្ទាប់ពីទ្រង់ធ្វើគុតព្រះបាទធរណិន្រ្ទវរ្ម័នរួច ព្រះបាទសុរិយវរ្ម័ទី២ ក៏ទ្រង់លើក
ទ័ពមកធ្វើសង្រ្គាមនឹងព្រះបាទន្ឬបតីន្រ្ទវរ្ម័ន រហូតដល់ធ្វើគុតស្តេចអង្គនេះបាន ។ចាប់ពី
ពេលនោះមក ព្រះបាទសុរិយវរ្ម័នទី២ ក៏ទ្រង់ឡើងសោយរាជ្យ គ្រប់គ្រងលើរាជាណាចក្រ
កម្ពុជា ទាំងមូល ដោយទ្រង់គង់នៅក្នុងក្រុងអង្គរ ។
យោលតាមព្រឹត្តិការណ៏ដូចបានរៀបរាប់ខាងលើ ឃើញថា ព្រះបាទសុរិយវរ្ម័នទី៣ ជាមហា
ក្សត្រដែលល្មោភអំនាច។ ប៉ុន្តែរាល់សកម្មភាពរបស់ព្រះអង្គធ្វើអោយរាជាណាចក្រកម្ពុជា
មានសុខសន្តិភាព និង ឯកភាពជាតិឡើងវិញ។
ស្នាព្រះហស្តសំខាន់ៗរបស់ព្រះអង្គ
ក.ផ្នែកសាងសង់
ព្រះបាទសុរិយវរ្ម័នទី២ ទ្រង់គោរពបូជាចំពោះព្រះវិស្ណុ ។ហើយព្រះអង្ក ទ្រង់ចាត់
អោយកសាងបា្រសាទមួយដ៏ល្អឆើត ដែលល្បីល្បាញពេញពិភពលោក គឺបា្រសាទអង្គវត្ត។
តាមមតិអ្នកប្រវត្តិសាស្ត្រខ្លះ បានអះអាងថា ប្រាសាទអង្គវត្តត្រូវបានកសាងឡើង ដើម្បី
សម្រាប់ធ្វើពីធីបូជាចំពោះព្រះវិស្ណុ និង សម្រាប់បញ្ចុះអដិ្ឋធាតុ របស់ព្រះបាទសុរិយវរ្ម័នទី២។
ក្រៅពីនេះ ព្រះអង្គទ្រង់ចាត់អោយកសាងប្រាសាទនៅភ្នំជីសូរ សណ្តក ព្រះវិហាវត្ត
ភូ (សព្វថ្ងៃនៅក្នុងទឹកដីឡាវ) ប្រាសាទបឹងមាលានិង ប្រាសាទព្រះខ័ន (កំពង់ស្វាយ)។
ខ.ផ្នែកការពារប្រទេស
ព្រះបាទសុរិយវរ្ម័នទី២ ជាស្តេចសឹកមួយអង្គយ៉ាងឆ្នើម ព្រះអង្គទ្រង់បានដឹកនាំទ័ព
ទៅកំចាត់សត្រូវ ដែលមានបំនងចង់ឈ្លានពានរាជាណាចក្រកម្ពុជា ។ នៅក្នុងរាជ្យព្រះអង្គ
មានចំបាំងធំៗ ពីរលើក :
លើកទី១ :ក្នុងពេលដែលរាជាណាចក្រកម្ពុជាមានភាពវឹកវរនោះ ពួកចាមក៏ឆ្លៀតចូលមក
តាំងតំបន់ដីសណ្តទន្លេមេគង្គ រួចប្លន់យកវត្ថុមាតំលៃនៅតាមប្រាសាទនានារបស់ខ្មែរ ។
ក្រោយមកទ្រង់បានឡើងគ្រប់គ្រងលើរាជាណាចក្រកម្ពុជា ទាំងមូលមក ព្រះបាទ
សុរិយវរ្ម័នទី២ ក៏ទ្រង់បញ្ជាអោយទ័ពខ្មែរវាយសំរុកយ៉ាងខ្លាំងក្លាលើទ័ពចាមដែលតាំងទីលើ
ទឹកដីខ្មែរ។ កងទ័ពខ្មែរបានវាយទៅលើទ័ពចាមយ៉ាងអង់អាចក្លាហានបំផុត រហូតដល់ទ័ព
ចាមរត់ទៅពឹងពាក់យួនកុងតឹងអោយជួយ។ ដោយទ័ពយួនកុងតឹងហ៊ានចេញមុខជួយយក
អាសារចាម ព្រះបាទសុរិយវរ្ម័នទី២ ក៏ទ្រង់បញ្ជាអោយទ័ពខ្មែរវាយចាមរហូតចូលទៅក្នុងទឹក
ដីចាម ហើយបង្ខំអោយទ័ពចាមសហការជាមួយទ័ពខ្មែរ ដើម្បីបង្រ្កាបយួនកុងតឹង។ ប៉ុន្តែ
ផែនការនេះពុំបានទទួលលទ្ធផលដូចក្តីបំណងទេ។ ម្លោះហើយកងទ័ពខ្មែរក៏ដកថយត្រលប់
ចូលមកក្នុងរាជាណាចក្រកម្ពុជាវិញ ។ ព្រឹត្តិការណ៏នេះកើតឡើងក្នុងឆ្នាំ ១១៣១នៃគ.ស។
លើកទី២: នៅឆ្នាំ ១១៣៦ ដោយយល់ឃើញថា ទ័ពខ្មែរមិមអាចយកជ័យជំនះលើយួន
កុងតឹង ស្តេចចាមក៏បែរជាត្រូវវូវជាមួយយួនកុងតឹង ក្នុងបំនងឈ្លានពានរាជាណាចក្រ
កម្ពុជា។ ចំពោះសភាពការណ៏នេះ នៅឆ្នាំ ១១៤៥នៃ គ.ស ព្រះបាទសុរិយវរ្ម័នទី២ ក៏
ទ្រង់ដឹកនាំទ័ពទៅវាយលុកប្រទេសចំប៉ា ហើយយកប្រទេសចំប៉ាជានគរចំនុះរាជាណាចក្រ
កម្ពុជា ព្រមទាំងតាំងក្សត្រខ្មែរមួយអង្គព្រះនាមហារិទេវះអោយគ្រងរាជ្យនៅក្នុងនគរចំប៉ា
ទៀតផង។ ប៉ុន្តែ ឆ្នាំក្រោយមក ចាមបានរើបំរះរួចខ្លួនវិញ ដោយបានធ្វើគុកស្តេចខ្មែរដែល
សោយរាជ្យនៅក្នុងនគរចាម។
ក្រៅពីចំបំាងធំៗ ទាំងពីរលើកនេះ ទ័ពខ្មែរក៏បានធ្វើសង្រ្គាមជាមួយទ័ពមននៅ
លពបុរី ដោយដេញពួកមនរហូតដល់ហិរិបុញ្ជ័យ (ប្រទេសភូមា)។
គេពុំបានដឹងច្បាស់ថា ព្រះបាទសុរិយវរ្ម័នទី២ ទ្រង់សុគតនៅក្នុងឆ្នាំណាទឹ ប៉ុន្តែ
ក្រោយពីព្រះអង្គទ្រង់ចូលទីវង្គតទៅ រាជាណាចក្រកម្ពុជាមានព្រំប្រទល់ខាងជើងទល់នឹង
ប្រទេសចិន ខាងត្បូងទល់នឹងសមុទ្រ ខាងកើតទល់នឹងប្រទេសចំប៉ា ហើយនឹងខាងលិច
ទល់នឹងប្រទេសភូមា ។
No comments:
Post a Comment