Thursday, March 13, 2014

បទ “ខ្ញុំអ៊ីចឹង” របស់ នាយ ពាក់មី ត្រៀម​ធ្វើឲ្យ​កក្រើក​ឆ្នាំថ្មី (video inside)

0 comments
ប្រភពពី lookingtoday.com : ភ្នំពេញ៖ នៅសល់ពេលជិតមួយខែទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ និងរំកិលចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងនោះគេសង្កេតឃើញថា នៅគ្រប់ផលិតកម្មក៏ដូចជា ស្ថានីយទូរទស្សន៍នានា កំពុងតែមានការមមាញឹកគ្រប់ៗគ្នា រៀបចំការថត MV សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ។

នៅក្នុងនោះខាងផលិតកម្មជាច្រើន បានខិតខំសម្រឹតសម្រាងបទ ចម្រៀងពិរោះរណ្តំចិត្ត ជាចង្វាក់រាំវង់ ,រាំក្បាច់, កន្ត្រឹម និងចង្វាក់ ប្រពៃណីខ្មែរជាច្រើនទៀត ដើម្បីបម្រើអារម្មណ៍បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ ជាមួយគ្នានោះតារា កំប្លែង នាយ ពាក់មី ក៏បានត្រៀមបទចម្រៀង ទុកជាចំណងដៃ និងធ្វើឲ្យកក្រើកឆ្នាំថ្មីក្រោមចំណងជើងថា “ខ្ញុំអ៊ីចឹង” របស់ផលិតកម្មថោន វ៉ុលថ្មី ។

ក្នុងបទចម្រៀងវ៉ុលថ្មី សម្រាប់បុណ្យចូលឆ្នាំខ្មែរ របស់ផលិតកម្មថោន នោះ មានបទចម្រៀងពិរោះៗ ជាច្រើនបទ តែថ្ងៃនេះ Looking TODAY សុំលើកយកតែបទ “ខ្ញុំអ៊ីចឹង” មកឲ្យទស្សនិកជនស្តាប់ កម្សាន្តនៅថ្ងៃនេះ ៕



No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន