Thursday, March 13, 2014

៧វិធី ដើម្បីជួយគ្រប់គ្រង អារម្មណ៍ប្រច័ណ្ឌរបស់អ្នក

0 comments
ប្រភពពី amerika : ក្ដីប្រច័ណ្ឌ ជារឿងដែលមិនអាចចៀសផុតបាន រវាងគូស្នេហ៍ ដែលស្រឡាញ់គ្នា។
ពេលខ្លះអ្នកសប្បាយរីករាយ នៅពេលដែលបានឃើញ គូស្នេហ៍របស់អ្នក ប្រច័ណ្ឌខឹង ងរង៉ក់ដាក់អ្នក តែពេលខ្លះទៀត ការ ប្រច័ណ្ឌក៏ អាចបណ្ដាល អោយកើតក្ដីបែកបាក់ និង ភាពមិនសប្បាយចិត្តផងដែរ។
ដូច្នេះហើយ ទើបខ្មែរឡូតសូមលើកឡើងនូវ វិធីទាំង៧ ក្នុងការគ្រប់គ្រងការ ប្រច័ណ្ឌ ហួសហេតុ របស់អ្នក ដែលមុននឹងសំរេចចិត្តថា ត្រូវធ្វើអ្វីមួយនោះ។
១. អ្នកត្រូវតែមានហេតុផល ចំពោះរឿងដែលអ្នក ប្រច័ណ្ឌ។ ពេលខ្លះ ឬ ក៏រឿងខ្លះ ដែលមិនសមហេតុ សមផល គឺ មិនមែនត្រូវតែ រករឿងឈ្លោះអោយតែបាននោះឡើយ។ ត្រូវគិត សំអាង លើហេតុផលជាក់ស្ដែង កុំឡើយធ្វើតាមអារម្មណ៍ខ្លួនឯង។
២. ត្រូវជឿជាក់ ដៃគូរបស់អ្នក។ ទោះបីជាមានអ្នកដទៃ តាមទាក់ទង ដៃគូរបស់អ្នកក៏ដោយ ក៏អ្នកត្រូវទុកចិត្ត និង គិតថា បើគេស្រលាញ់យើងមែននោះ គេនឹងនៅតែជាមួយយើង តែបើគេបែកចិត្តទៅរកថ្មីភ្លាម វាក៏ល្អសំរាប់អ្នកដែរ ក្នុងការ សំរេចចិត្តនៅជាមួយគេយូរអង្វែង ម្យ៉ាងទៀត អ្នកត្រូវមានអំនួតលើខ្លួនឯង ទៅវិញទេ ដែលដៃគូរបស់យើង មានភាពទាក់ទាញខ្លាំងយ៉ាងនេះ។
៣. គិតថាខ្លួនអ្នក ល្អជាងអ្នកដទៃឆ្ងាយណាស់ ទើបបានជា ដៃគូរបស់អ្នក ជ្រើសយកអ្នក។ ធ្វើដូចនេះ ក៏អាចជួយ គ្រប់គ្រងស្ថានភាព ប្រច័ណ្ឌ បានមួយផ្នែកផងដែរ។
៤. បំភ្លេចអតីតកាល របស់គេចោលអោយអស់ កុំគិតតែ ប្រច័ណ្ឌ ជាមួយនឹង អតីតកាលធ្វើអ្វី។
៥. ចំនាយពេលនៅជាមួយគ្នា អោយបានច្រើន ព្រោះធ្វើអោយអ្នកទាំងពីរយល់ ពីគ្នាបានល្អ។
៦. មិនត្រូវ ប្រច័ណ្ឌ ដោយគ្រាន់តែឃើញ សកម្មភាពផ្សេងៗ របស់ដៃគូ នៅលើ បណ្ដាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុកជាដើមនោះឡើយ។
៧. ត្រូវជឿលើភាពជាក់ស្ដែង និង មើលលើអត្តចរិតរបស់ដៃគូ។ ជាការពិតណាស់ យើងអាចគ្រប់គ្រងការ ប្រច័ណ្ឌនេះបាន ជាឧទាហរណ៍ ដៃគូរបស់អ្នក ជាមនុស្សសុភាពរាបសារ តើគាត់អាចទេ ដែលក្បត់ចិត្តអ្នក? គិតដូចនេះ អាចជួយរំងាប់ អារម្មណ៍ឆេវឆាវ និង ប្រច័ណ្ឌ បានមួយគ្រា ហើយអាចអង្គុយចុះ ស្ដាប់នូវហេតុផលបកស្រាយរបស់គាត់វិញម្ដង។
តើប្រិយមិត្តយល់ស្របនឹងចំនុចទាំង៧ខាងលើនេះដែរឬទេ?

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន