Tuesday, March 18, 2014

 Jennifer Lopez ប្រើ Nokia Lumia 2520 សម្រាប់​បទថ្មី​ចុងក្រោយ (Video Inside)

0 comments
កាលពីឆ្នាំ ២០១១ តារាចម្រៀងស្រីវ័យចាស់ បន្ដិចតែសិចស៊ី Jennifer Lopez បានប្រើប្រាស់នូវទូរស័ព្ទ BlackBerry Bold 9900 សម្រាប់សម្ដែងក្នុងបទ "Papi" ដោយឡែកនៅពេលនេះ ប្រើ Tablet របស់ Nokia វិញម្ដង។

កាលពីថ្មីៗនេះ តារាចម្រៀង Jennifer Lopez បានចេញនូវបទចម្រៀងថ្មីដែលបានចំណងជើងថា "I Luh Ya Papi" ដែលនៅក្នុងបទចម្រៀងនេះ តារាចម្រៀងបានស្រីនេះបានប្រើ Tablet ម៉ូដែល Lumia 2520 របស់ក្រុមហ៊ុន Nokia។

វាមិនមែនជាអ្វីដែលប្លែកនោះទេ ប៉ុន្តែចំណុចដែល ចាប់អារម្មណ៍គឺថា ចំណងជើងនៃ បទចម្រៀងគឺមានពាក្យ "Papi" ដែលមួយប្រើ BlackBerry មួយទៀតប្រើ Nokia។

គួរបញ្ជាក់ផងដែរថា Lumia 2520 ប្រើប្រាស់ប្រព័ន្ធដំណើរការ Windows RT 8.1 អេក្រង់ទំហំ ១០.១អ៊ីង កាមេរ៉ាទំហំ ៦.៧អ៊ីង និងមានអង្គប្រតិបត្តិប្រភេទ Qualcomm Snapdragon 800៕
ប្រភពពី lookingtoday.com 

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន