Monday, March 17, 2014

ដល់ក! Barcelona ស៊ុត Osasuna មិនកំចីជើង​ ៧-០ (Video Inside)

0 comments
ក្រុងបាសេឡូណាៈ ក្រុមអ្នកមានបុណ្យ FC Barcelona បានស៊ីមិនយល់មុខ ចំពោះក្រុមភ្ញៀវ Osasuna រហូតដល់ទៅ ៧-០ ដាច់ក្នុងក្របខណ្ឌ កំពូល La Liga BBVA របស់អេស្ប៉ាញ ប្រចាំសប្តាហ៍ទី២៨ យប់មិញនេះ ជាមួយនឹង កីឡាករជើង ខ្លាំងប្រចាំក្លឹប Lionel Messi ធ្វើបានគ្រាប់បាល់ ហ៊ែកទ្រីក ។
គ្រាន់តែចាប់ផ្តើមលេង ក្នុងវគ្គទី១ Barca រកបានគ្រាប់នាំមុខ ៣-០ ជាបណ្តោះអាសន្នពី ការធ្វើបានសម្រេច ដោយកីឡាករជនជាតិ អាហ្សង់ទីន Messi គ្រាប់ទី១ នៅនាទី១៨ មុនពេលមិត្តរួម ក្រុមកីឡាករខ្សែបម្រើ Alexis Sanchez នៅ ៤នាទីបន្ទាប់ ជាមួយនឹង Andres Iniesta នៅនាទី៣៤ ទៀត ។ ក្រុមរបស់លោក Martino នៅបន្តដាក់គំនាប ទៅលើ ក្រុម Osasuna ដដែលក្នុងវគ្គទី២ ដោយរកបាន៤ គ្រាប់បន្ថែមទៀត ដោយ Messi រកបាន ២គ្រាប់ទៀតនៅ នាទី៦៣ និង ៨៨ ខណៈដែល មិត្តរួមក្រុម Cristian Herrera Tello និង Pedro Rodriguez រកបានម្នាក់មួយគ្រាប់ ដូចគ្នានៅនាទី ទី៧៨ និង ៩០ ។
ក្រុមខ្សោយ Osasuna គ្មានបានចាក់ Barca សូម្បីតែមួយគ្រាប់សោះ និងបន្តបាត់បង់ ៣ពិន្ទុដោយងាយ នៅទឹកដីក្រៅ ផ្ទះ ថែមទាំងបន្តឈរ នៅក្បែរតំបន់កាត់ចោល លេខរៀងទី១៥ បណ្តោះអាសន្ន ដោយមានតែ ២៩ពិន្ទុប៉ុណ្ណោះ ស្របពេល ដែល Barcelona នៅសល់សំណល់ គ្រាប់បាល់ស៊ុតបញ្ចូលទី ច្រើនជាងគេដាច់រហូត ដល់ទៅ៥៩គ្រាប់ ជាមួយនឹង៦៦ ពិន្ទុ ឈរនៅលេខរៀងទី៣ ដដែល ខណៈដែល Real Madrid ឈរនៅលេខរៀងទី១ និង Atletico Madrid ឈរនៅ លេខ២នោះ ។
ក្នុងចំណោម៣ពានដែល Barcelona កំពុងតែដណ្តើម យ៉ាងស្វិតស្វាញ នៅរដូវកាលថ្មីឆ្នាំ ២០១៣-២០១៤នេះ មិនទាន់ មានពានណាមួយរបូត នៅឡើយទេ ខណៈដែល Barca បានឈានដល់ វគ្គផ្តាច់ព្រ័ត្រនៃពាន Copa del Rey ហើយដោយត្រូវ ជួបជាមួយ Real Madrid និងពាន Champions League បានឈានដោយវគ្គ ៨ក្រុងចុងក្រោយ បន្ទាប់ពី បានទម្លាក់ក្រុម Manchester City មកពីអង់គ្លេស ទាំងពីរជើងរួចមក ៕




No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន