នំពេញៈ ក្នុងការពិភាក្សាអនុម័តច្បាប់ស្តីពីសហគមន៍កសិកម្ម
កាលពីម្សិលមិញទាំងគណបក្សកាន់អំណាច
និងគណបក្សប្រឆាំងបានងាកចេញពីភារកិច្ចរបស់ខ្លួន
ហើយយកអង្គប្រជុំរដ្ឋសភាជាវេទិកាវាយប្រហារគ្នាទៅវិញទៅមក
ដើម្បីចំណេញនយោបាយគណបក្សរៀងខ្លួន។
ទោះជាយ៉ាងណា
ពេលវេលារបស់គណបក្សប្រឆាំងក្នុងការវាយបកលើគណបក្សកាន់អំណាច
គណបក្សប្រជាជនកម្ពុជាមានតិចជាងក្នុងកិច្ចប្រជុំរដ្ឋសភាដោយសារ
មានអន្តរាគមន៍ពីលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ងួន ញិល
ជាអនុប្រធាន។
ក្នុងអំឡុងអង្គប្រជុំ លោក យឹម សុវណ្ណ
តំណាងរាស្រ្តគណបក្សប្រឆាំងដែលឆ្លៀតឱកាសឆ្លើយតបនឹងការចំអកឡកឡឺយ
របស់តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា
មកលើការសន្យារបស់គណបក្សប្រឆាំងជាមួយនឹងប្រជាជននោះ
បានលើកឡើងនូវការសន្យារបស់លោក សម រង្ស៊ី
មេដឹកនាំគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ជម្រាបទៅអង្គសភា។
លោក យឹម សុវណ្ណ បានថ្លែងថា ៖
«សុំអភ័យទោសឯកឧត្តមប្រធានអង្គប្រជុំ
ខ្ញុំមិនចង់លើកឈ្មោះ.គណបក្សទេ ប៉ុន្តែ
ប្រសិនបើខ្ញុំមិននិយាយសាររបស់គណបក្សណាមួយនោះវាពិបាក។ ដូច្នេះ
យើងនិយាយសាររបស់គណបក្សសង្គ្រោះជាតិនោះ។ តាងនាមឯកឧត្តម សម រង្ស៊ី
និងឯកឧត្តម កឹម សុខា ខ្ញុំសូមធានាជូនប្រជាជនទាំងមូលថា
ប្រសិនប្រាំពីរចំណុចនៃសារទាំងនេះ
ចំណុចណាមួយមិនអាចធ្វើបាននៅពេលឯកឧត្តមទាំងពីរគ្រប់គ្រង
រដ្ឋាភិបាល ត្រូវចុះចេញពីតំណែងភ្លាមៗ។
នេះជាការសន្យានៅចំពោះប្រទេសជាតិ។ អ្វីដែលយើងបានលើកឡើង
យើងអាចធ្វើបានទាំងអស់»។
ប្រតិកម្មតប លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាបានព្រមានលោក យឹម
សុវណ្ណ ថា
ក្នុងរដ្ឋសភាគ្មានអ្នកណាម្នាក់មានសិទិ្ធវាយប្រហារមេដឹកនាំ
ប្រទេសឡើយ។ លោក ងួន ញ៉ិល បានបន្ថែមថា៖ «ឯកឧត្តម បានលាលែងរួចហើយ។
ឯកឧត្តមអង្គុយនៅទីនេះតើឯកឧត្តមជាអ្នកណា! ឯកឧត្តមលើកឡើងពីលោក
សម រង្ស៊ី ប្រសិនបើគាត់មិនអាចអនុវត្តបាននឹងចុះចេញ
នេះហាក់ដូចជាការវាយប្រហារមកលើរដ្ឋាភិបាល ដូច្នេះមានន័យថា
គណបក្សប្រជាជនកម្ពុជាមិនអាចធ្វើបានចុះចេញ ទៅឲ្យគេធ្វើ»។
លោកជាម
យៀបតំណាងរាស្រ្តជាន់ខ្ពស់និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច
ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា
បានប្រតិកម្មថា តំណាងរាស្រ្តគណបក្ស សម រង្ស៊ី
ដែលបានចូលរួមគណបក្សសង្គ្រោះជាតិ គ្មានសិទិ្ធអង្គុយក្នុងរដ្ឋសភា
និងនិយាយគ្មានន័យបែបនេះទេ។
លោកបន្តថាសមាជិកភាពនៃតំណាងរាស្រ្តទាំងនោះ
គឺគ្មានទេសម្រាប់គណបក្សសមរង្ស៊ី អង្គុយក្នុងរដ្ឋសភា
ព្រោះពួកគេបានចូលរួមគណបក្សសង្គ្រោះជាតិរួចហើយ។
លោក ជាម យៀប បានបន្ថែមថា៖ «ឯកឧត្តមមិនអាចយកសម្តីសម រង្ស៊ី
ដែលជាជនជាប់ទោស ១២ឆ្នាំ មិនទាន់ទទួលនៅឡើយ មកនិយាយនៅទីនេះទេ។
កឹម សុខា មានបីអាសនៈតែឥឡូវសមាជិកចូលរួមគណបក្សថ្មី
គ្មានសិទិ្ធក្នុងរដ្ឋសភាទេ»។ លោក ជាម យៀប បានពន្យល់ថា រយៈពេល ៦ ខែ
មុនការបោះឆ្នោតគណបក្សនយោបាយមិនអាចយកសមាជិកជំនួសត្រូវរក្សាអាសនៈ
ទាំងនេះឲ្យនៅទំនេរ។
លោក ជាម យៀប បន្ថែមថា លោកបានផ្ញើលិខិតទៅលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភាពីម្សិលមិញ
ដែលនិយាយអំពីការបង្កកប្រាក់បៀវត្សរ៍តំណាងរាស្រ្តទាំងឡាយដែលចូល
រួមគណបក្សសង្គ្រោះជាតិ។
លោកបានបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ថា
នេះជាការអនុគ្រោះរបស់សម្តេចប្រធានរដ្ឋសភានិងមេដឹកនាំរដ្ឋសភា។
តាមពិត អ្នកត្រូវទាត់ចេញ
គ្មានសមាជិកគណបក្សសង្គ្រោះជាតិនៅទីនេះទេ»។
ទោះជាយ៉ាងណាសេចក្តីព្រាងច្បាប់ស្តីពីសហគមន៍កសិកម្មក៏បាន
គាំទ្រដោយគណបក្សប្រឆាំង
និងទទួលបានការអនុម័តកាលពីម្សិលមិញដោយសំឡេង ៨០ លើ ៨៣។ លោក យឹម
សុវណ្ណ
បានស្នើរដ្ឋាភិបាលឲ្យបញ្ចប់ផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន
ឯកជន ដោយលើកឡើងថា
ការផ្តល់ដីសម្បទាននេះធ្វើឲ្យប៉ះពាល់ដល់ការធ្វើស្រែចម្ការរបស់
ប្រជាជន ខណៈមនុស្សជាច្រើនគ្មានដីធ្វើស្រែ។ ម្យ៉ាងទៀត
លោកក៏ស្នើរដ្ឋាភិបាលបង់ប្រាក់១០០ លានដុល្លារអាមេរិកជួយកសិករ
នៅពេលតម្លៃស្រូវអង្ករធ្លាក់ចុះក្រោម ១០០០
រៀលក្នុងមួយគីឡូក្រាមដោយបានចង្អុលថា ប្រាក់ ១០០
លានដុល្លារអាមេរិកយកពីកាស៊ីណូ ៦០ នៅកម្ពុជានិងបានអះអាងថា
កាស៊ីណូទាំងនោះរកចំណេញបានប្រាក់ ៤០០
លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ប៉ុន្តែ អនុសាសន៍ទាំងនេះត្រូវច្រានចោលដោយលោក ច័ន្ទ សារុន
រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលថ្លែងថា
តម្លៃស្រូវអង្ករធ្លាក់ចុះក្នុងរយៈពេលខ្លី
ខណៈកម្ពុជាជួបទឹកជំនន់ ហើយក្រុមហ៊ុនបានទិញស្រូវអង្ករស្តុកទុក
ប៉ុន្តែ ប្រជាជនអាចលក់ស្រូវអង្ករក្នុងតម្លៃ៨០០
រៀលក្នុងមួយគីឡូក្រាម បានតម្លៃនេះអាចទទួលយកបានសម្រាប់ប្រជាជន»៕
TK ប្រភពពី Postkhmer.com
Friday, May 10, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment