Rotha Company
 
Showing posts with label វិចិត្រសិល្បៈ. Show all posts
Showing posts with label វិចិត្រសិល្បៈ. Show all posts

Thursday, May 22, 2014

ចាន់ កែវនិមល មិន​ចង់​រស់ ឱប​ទ្រព្យក្ដៅ​ក្រហាយ

0 comments
ប្រភពី Khmerload.com 
ភ្នំពេញ៖ អស់រយៈពេលបី សប្ដាហ៍មកហើយ ការប្រគំតន្រ្តី វីខនសឺត បានដំណើរការ តាមខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជា ក្នុងនោះ រួមមានខេត្ត កំពង់ចាម ខេត្តសៀមរាប និង ខេត្តបាត់ដំបង មានព្រឹត្តិការណ៍ប្លែកៗ ជាច្រើនបានកើតឡើង ក្នុងការប្រគំតន្រ្តី ដូចជា តារាចម្រៀងល្បីៗ មកច្រៀងក្នុងបទចម្រៀងតែមួយ មានការំឭកឡើងវិញ នូវបទចម្រៀងល្បីល្បាញ របស់តារាចម្រៀងទាំងនោះ ជាដើម។ ក្នុងនោះគេក៏សង្កេតឃើញ វត្តមានពីធីការិនីមួយរូប ដែលមានសំនួន វោហាស័ព្ទ មិនចេះរីងស្ងួត ខណៈទស្សនិកជនជាច្រើន មិនទាន់ស្គាល់ថា ជានរណា មកពីណា? ហេតុអ្វី ក៏មានវត្តមាន លើកញ្ចក់ទូរទស្សន៍ ហង្សមាស ទៅវិញ ។
ពិធីការិនីសម្បូរសំនួន វោហាស័ព្ទ និងរូបសម្រស់ស្រស់ សោភាម្នាក់នេះ មានឈ្មោះថា ចាន់ កែវនិមល មិនមែនទើបតែប្រឡូកសិល្បៈ ក្នុងរយៈពេលខ្លីទេ គឺនាងបានប្រឡូក ក្នុងសិល្បៈ តាំងពីឆ្នាំ២០០៩មកម្ល៉េះ ប៉ុន្តែកាលនោះ នាងជាពិធីការិនីមួយរូប នៅស្ថានីយទូរទស្សន៍ អប្សរា ។ ក្រោយមកក៏បានធ្វើតេស្ត ជាប់នៅទូរទស្សន៍ ហង្សមាស ខណៈកម្មវិធីដំបូងរបស់នាង គឺ "តន្រ្តីពិសេស" និងជាកម្មវិធីប្រគំតន្ត្រី ដំបូងបំផុត របស់ទូរទស្សន៍ ហង្សមាស ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល សម្រាប់នាង ក៏ព្រោះតែពិធីការិនីវ័យក្មេងនេះ មិនមែនជាស្ត្រីនៅលីវទេ គឹនាងមានប្ដី និង កូនធំជិតទន្ទឹមខ្លួនទៅហើយ ប៉ុន្តែបើក្រឡេកមើលរូបរាង របស់អ្នកនាងវិញ គឺស្អាតជាងក្រមុំទៅទៀត ។ ទស្សនិកជនខ្លះ រឹតតែមិនជឿថា ចាន់ កែវនិមល មានគ្រួសារហើយ ពោលស្មានតែអ្នកនាងកុហក ។ កន្លងមក ក៏មានបុរស សម្បូរដុំដុល្លារ ចូលចែចង់អ្នកនាងដែរ ព្រោះមិនបានដឹងថា មានគ្រួសារ ស្រាប់តែអ្នកនាង និមល តបតវិញយ៉ាង សមរម្យថា អ្នកនាងមានប្ដីហើយ ។
នាង ចាន់ កែវនិមល បាននិយាយប្រាប់ LookingTODAY ថា នាងមិនខ្លាចនឹងប្រាប់គេថា អ្នកនាងមានកូន និងប្ដីនោះទេ ព្រោះសិល្បៈគឺ និយាយពីសមត្ថភាព មិនមែនរឿងអ្វីផ្សេង ព្រោះមនុស្សម្នាក់ៗ សុទ្ធតែមានជីវិតឯកជនរៀងៗខ្លួន ។ ចាន់ កែវនិមល បន្តថា ធ្វើការងារ សិល្បៈព្រោះតែស្រឡាញ់ មិនមែនដើម្បីលាភសក្ការៈ នាងជាមនុស្សស្រឡាញ់សេចក្ដីថ្លៃថ្នូរ ។ រាល់ថ្ងៃពិតជា មានសុភមង្គល ជាមួយ ក្រុមគ្រួសារ ពិសេសស្វាមីអ្នកនាង បានផ្គល់ភាពកក់ក្ដៅ ដល់ក្រុមគ្រួសារមួយនេះ នឹងកូនស្រីដ៏គួរឲ្យស្រឡាញ់ ជាចំណែកមួយ នៃសុភមង្គល ដ៏ពិតប្រាកដ ។ ចាន់ កែវនិមល មិនត្រូវការអ្វីផ្សេងទៀតទេ ព្រោះជាទ្រព្យក្ដៅក្រហាយ មិនសប្បាយចិត្ត នឹងប្រើប្រាស់ ទ្រព្យអ្នកដទៃឡើយ ។
អ្នកនាង ចាន់ កែវនិមល មិនត្រឹមតែជាពិធីការិនី សម្បូរសំនួន វោហាស័ព្ទទេ នាងក៏ជាអតីតនិស្សិតម្នាក់ បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ ន័រតុន ផ្នែកគូរប្លង់ ។ ចាន់ កែវនិមល ក៏មានមុខជំនួញនាំចូល គ្រឿងសំអាង គឺអាមេរិកផ្ទាល់ មកស្រុកខ្មែរ ។ ពិសេសអ្នកនាងកំពុងតែ រស់នៅក្នុងវីឡាដ៏ស្កឹមស្កៃ នៅស្ទឹងមានជ័យ ដែលមើលទៅ នាងជាពិធីការិនីម្នាក់ មានសុភមង្គលខ្លាំងណាស់ ។ ផ្ទុយពីពិធីការិនីខ្លះ រស់នៅជាមួយភាពហ៊ឺហារ ប៉ុន្តែក្នុងចិត្តបង្កប់ ដោយរឿងភ័យខ្លាច ៕








Read more...

Monday, August 19, 2013

បុរសម្នាក់បានបង្កើតនូវរូបមនុស្សតូចៗ ដ៏អស្ចារ្យអាចធ្វើការងារជាច្រើន

0 comments
ប្រភព Khmerloadវិចិត្រករ ជនជាតិអង់គ្លេសម្នាក់ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ជាមួយនឹងសិល្បៈធ្វើរូបមនុស្សតូចៗរបស់គាត់។
វិចិត្រកររូបនេះ មានឈ្មោះថា Roy Tyson ជំនាញក្នុងការធ្វើរូបមនុស្សតូចៗ ដែលរួមផ្សំជាមួយនឹង របស់ប្រើប្រាស់ផ្សេងៗ ឬ សត្វដែលមានទំហំធំ ប្រៀបដូចជាមនុស្ស និងយក្សអញ្ចឹង។ គាត់តែងតែបង្កើតនូវទិដ្ឋភាពប្លែកៗ និងគួរឲ្យអស់សំណើចជាច្រើន ពីរូបមនុស្សដ៏តូចៗរបស់គាត់។ ដូចជាមនុស្សមួយក្រុមនោះ ដូចជាអ្នកវិទ្យាសាស្ដ្រ ដែលកំពុងតែសិក្សាស្រាវជ្រាវពី កន្ទុយបារី ដែលប្រើប្រាស់រួចជាដើម។
លោក Roy មានអាយុ ២៦ឆ្នាំ មកពីក្រុង Essex បានទិញនូវរូបតូចៗជាច្រើនទុក បន្ទាប់មកក៏ចាប់ផ្ដើមដាក់ពណ៌ ទៅលើរូបទាំងនោះ ទើបចាប់ផ្ដើមថតរូប។ រូបរបស់គាត់ ធ្លាប់បានដាក់តាំងបង្ហាញក្នុងកម្មវិធីជាច្រើន និងបានដាក់លក់ផងដែរ។
នៅពេលទំនេរគាត់ចូលចិត្តដើរមើល ទេសភាពនៅតាមផ្លូវ ហើយគិតពីមនុស្សតូចៗរបស់គាត់ អាចធ្វើអ្វីខ្លះជាមួយនឹងវត្ថុទាំងនោះ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះគំនិតច្នៃប្រឌិតរបស់ លោក Roy? សូមទស្សនារូបភាពរបស់គាត់ខាងក្រោម៖









Read more...

Friday, February 22, 2013

ចំណាប់អារម្មណ៍ របស់​អ្នក​ហាត់រៀន របាំ​បុរាណ​

0 comments
ភ្នំពេញ: ​របាំ​គឺជា​ផ្នែក​មួយ នៃ​វប្បធម៌​ជាតិ​។ ទន្ទឹមនឹងនោះ ការហ្វឹកហាត់​រាំ​របាំ​បុរាណ ឬ​របាំ​ព្រះ រាជ្យទ្រព្យ គឺ​ត្រូវ​ការចំណាយ​ពេលវេលា យូរ ទើប​ចេះ​ចាំ និង​អាច​ក្លាយ​ទៅ ជា​អ្នករាំ​របាំ បុរាណ​អាជីព​បាន​។ ម្យ៉ាងទៀត​ការហាត់​រាំ​របាំ​បុរាណ​នេះ​ត្រូវ​ការប្រើ​អារម្មណ៍ និង មនោសញ្ចេតនា​ច្រើន ជាពិសេស​គឺ​ការ​អត់ធន់​។ 
ស៊ី​អ៊ី​អិន បាន​ជួប​សម្ភាសន៍​ជាមួយ​អ្នករាំ​របាំ​បុរាណ​ផ្ទាល់ ដើម្បី​បង្ហាញថា តើ​ហេតុអ្វី បាន ជា​ពួកគេ សម្រេចចិត្ត ចាប់យក​ជំនាញ ផ្នែក​រាំ​របាំ បុរាណ​យ៉ាង​ដូច្នេះ​?

​កញ្ញា រ៉ុង រស្មី អាយុ​១៧​ឆ្នាំ ជា​សិស្ស​រាំ​របាំ​ផ្នែក​បុរាណ នៃ​សាលាធ​ម្យ​មសិ​ក្សា​វិចិត្រ សិល្បៈ បាន​ហាត់រៀន​មុខវិជ្ជា​នេះ អស់​រយៈពេល ៩​ឆ្នាំ កន្លងមកហើយ បាន​ឲ្យ​ដឹងថា ខ្លួន​ស្រឡាញ់​ពេញចិត្ត នឹង​មុខវិជ្ជា​នេះ ហើយ​ព្រមទាំង​មានការ​ជំរុញ​លើក ទឹកចិត្ត​ពី ក្រុមគ្រួសារ​។​

កញ្ញា​រូបនេះ បាន​និយាយថា “​ខ្ញុំ​ស្រឡាញ់​មុខវិជ្ជា​នេះ ហើយ​មានការ​ជំរុញ​លើកទឹកចិត្ត ពី​ក្រុមគ្រួសារ​ផង ទើប​មក​រៀន នៅ​សាលា មធ្យមសិក្សា វិចិត្រសិល្បៈ​។ ចំពោះ​ការហាត់ របាំ​បុរាណ​ហ្នឹង​ខ្ញុំ​យល់ថា វា​មាន​លក្ខណៈ​ល្អ ពិសេស សម្រាប់​ដងខ្លួន និង​ល្អ​សម្រាប់ សុខភាព​”​។​


កញ្ញា​ដដែល​បាន​បន្តថា “​ខ្ញុំ​ហាត់​បាន​៩​ឆ្នាំ​មកហើយ ដោយ​ចាប់​ហាត់​តាំងពី​អាយុ​៩​ឆ្នាំ​មកម្ល៉េះ​។ ការហាត់​រៀន​រាំ របាំ ហ្នឹង​ក្នុង​មួយ អាទិត្យ ហាត់​តែ​៥​ថ្ងៃ​ទេ បើ​ថ្ងៃ​សម្រាក​នៅ​ជួយ​កិច្ចការងារ​ផ្ទះ​។ ណាមួយ​ខ្ញុំ ត្រូវ​ចំណាយពេល​៤​ឆ្នាំ​ទៀត​ដើម្បី​បន្ត​យក​បរិញ្ញាបត្រ​”​។

​ចំណែក កញ្ញា សុខ ណា​លី​ស អាយុ​១៩​ឆ្នាំ បាន​ហាត់​រាំ​របាំ​បុរាណ​ដូច​កញ្ញា​ខាងលើ​ដែរ​។ កញ្ញា​បាន​ប្រាប់​ឲ្យ​ដឹងថា រយៈពេល ដែល​ខ្លួន​ហ្វឹកហាត់​រាំ​របាំ​បុរាណ ឬ​របាំ​ព្រះរាជ​ទ្រព្យ​នោះ ចាប់តាំងពី​អាយុ​១០​ឆ្នាំ និង​ត្រូវ​ចំណាយពេល​៤​ឆ្នាំ​ដើម្បី​បន្ត​យក​បរិញ្ញាបត្រ និង​ឈានចូល​ជា​អ្នករាំ​របាំ​អប្សរា​ពេញលក្ខណៈ​តែម្តង​។​


ជិត​នឹង​បញ្ចប់​ការសិក្សា ឬក៏​ហ្វឹកហាត់​រាំ​របាំ​បុរាណ​ទៅហើយនោះ កញ្ញា ណា​លី​ស បាន​និយាយថា “​ព្រោះតែ​ខ្ញុំ​ស្រា​ឡាញ់​ផ្នែក​ហ្នឹង ព្រមទាំង​បានកើត​មកជា​កូន​ខ្មែរ និង​បាន​ហាត់​រាំ​របាំ​ព្រះ​រាជ្យទ្រព្យ ដែលមាន​តម្លៃ​ដូច្នេះ ខ្ញុំ​ចង់​ក្លាយខ្លួន​ទៅជា​មនុស្ស​ម្នាក់ ដែល​រក្សា​វប្បធម៌​ជាតិ​”​។​

​កញ្ញា​ខាងលើ បាន​បន្តថា “​និយាយ​ទៅ​របាំ​បុរាណ​នេះ​មាន​ភាពទន់ភ្លន់ ហើយ​បានធ្វើ​ឲ្យ​ខ្ញុំ​មានការ​អត់ធន់​នឹង​ការហាត់​ហ្នឹង ព្រោះថា​ការហាត់​មាន​រយៈពេល​យូរ និង​មានការ​លំបាក​ខ្លាំង ព្រោះ​យើង​ត្រូវ​ប្រើ​កម្លាំង ការគិត និង​ការចងចាំ​ក្បាច់ នីមួយៗ តាំងពី​ចុងដៃ រហូតដល់​ចុងជើង​គ្រប់​វិនាទី ហើយនឹង​ប្រើ​មនោសញ្ចេតនា​ផង​”​។​


ចំពោះ​អ្នកស្រី សំ សត្យា ជា​អ្នកគ្រូ​បង្រៀន​ផ្នែក​របាំ​បុរាណ​អស់​រយៈពេល​២៥​ឆ្នាំ​កន្លងមកហើយ បាន​ថ្លែង​ឲ្យ​ដឹងថា ដោយបាន​ឆ្លងកាត់​បទពិសោធន៍​បង្រៀន​ជាច្រើន​ឆ្នាំកន្លងមក គាត់​យល់ឃើញថា ចំពោះ​សិស្ស ដែល​ស្រឡាញ់​ផ្នែក​រាំ​របាំ គឺ​ពួកគាត់​នឹង​ខំប្រឹងប្រែង រួមផ្សំ​នឹង​ទេពកោសល្យ​ពី​កំណើត​ផង​នោះ ពួកគាត់​ងាយ​នឹង​ចាប់បាន​។​

​ អ្នកគ្រូ​បង្រៀន​ផ្នែក​របាំ​បុរាណ​ខាងលើ បាន​និយាយថា “​កា​ណា​សិស្ស​គាត់​ស្រឡាញ់​នោះ នឹង​ខំប្រឹង​បូករួម​នឹង​ទេពកោសល្យ​របស់គាត់ ដែល​អំណោយផល​ពី​ធម្មជាតិ​មក​ច្រើន​នោះ គឺ​គាត់​ឆាប់​ចាប់បាន ហើយនឹង​មានការ​ព្យាយាម​ទៀត ធ្វើ​ឲ្យ​គាត់ ងាយ​នឹង​ក្លាយ ទៅជា​តួឯក​ទៀតផង​”​។

​ប្រភព​ដដែល​បាន​បន្តថា “​ក៏ប៉ុន្តែ​ទាំងនេះ​សម្រេច​ទៅបាន​អាស្រ័យ​លើ​លក្ខណៈ​ដងខ្លួន​របស់គាត់​ទៀត ព្រោះថា​មុននឹង​ក្លាយទៅជា​តួឯក គេ​មើល​តាំងពី​អាកប្បកិរិយា ដងខ្លួន មុខមាត់ ដៃជើង ទាំងអស់ ដូច្នេះ​គឺថា​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ​មិន​ឲ្យ​ទាស់​កន្លែង​ណា​ទេ​”៕​ប្រពភមកពី Cen.com.kh

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន