Rotha Company
 
Showing posts with label Resort. Show all posts
Showing posts with label Resort. Show all posts

Monday, November 4, 2013

កោះ Bled កន្លែងទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ គូស្វាមីភរិយាថ្មោងថ្មី

0 comments
ប្រភពពី lookingtoday.com : ស្លូវ៉ានៀ : កោះ Bled ស្ថិតនៅក្នុងតំបន់បឹង Bled ដែលជាបឹងទឹកកកដ៏ត្រជាក់ នៅភាគពាយ័ព្យ ប្រទេសស្លូវ៉ានៀ។ កោះ Bled គឺជាតំបន់ទេសចរណ៍ធម្មជាតិ តែមួយគត់ដែលពោរពេញ ទៅដោយបរិយាកាស បរិសុទ្ធស្ថិតតាមដងព្រៃ ពណ៌បៃតងស្រងាត់ ព័ទ្ធជុំវិញ និងរដូវខ្លះមានធ្លាក់ព្រិល នៅលើកំពូលភ្នំដ៏សក្បុសទៀតផង។
ក្រៅពីការដើរទស្សនា ទេសភាពជុំវិញកោះ ឬជិះទូកកំសាន្តតាម កោះហើយនោះ អ្នកទេសចរអាចចុះងូតទឹកបឹងលេង និងឡើងលើព្រះវិហារ ធ្វើការបន់ស្រន់ទៀតផង ជាពិសេសអ្នកដែល កាន់ទីនេះភាគច្រើន ជាគូស្វាមីភរិយាដែល ទើបរៀបការថ្មោងថ្មី ពួកគេនិយមមកកំសាន្ត និងក្រេបទឹកឃ្មុំជាមួយ បរិយាកាសដ៏សែនត្រជាក់ នៅលើកោះ Bled នេះ៕



Read more...

Tuesday, May 7, 2013

ទស្សនារមណីយដ្ឋាន ៤ រដូវ ឬ Four Seasons Resort

0 comments
រមណីយដ្ឋាន ៤ រដូវ ឬ Four Seasons Resort ត្រូវបាន គេចាត់ទុកប្រៀបបាន នឹងកោះឋានសួគ៌មួយ នៅឯ Nevis ដែល សម្រស់ដ៏ស្រស់ស្អាត របស់កោះនេះ បើយើងមិនជឿគឺមិនបាន នោះទេ។
នៅទីនេះ មានឆ្នេរខ្សាច់ Cabanas សម្រាប់ភ្ញៀវទេសចរ មុជទឹកកម្សាន្ត និងមានជាស្តង់ធ្វើពីឈើ ដ៏ប្រណីតឲ្យភ្ញៀវ អង្គុយកម្សាន្តដែលមាន បម្រើសេវាអាហារសមុទ្រ គ្រប់ប្រភេទ ជាពិសេសក៏មាន ឃ្មុំញ៉ាំផងដែរ។
ភ្ញៀវទេសចរដែល មកដល់ទីនេះ ក៏អាចរកសេវា Spa លំដាប់ពិភពលោក និងមានក្លឹបសម្រាប់ ក្មេងលេងកម្សាន្ត សម្រាប់អ្នកដែល យកបុត្រធីតា មកជាមួយ ៕
ប្រភពពី Lookingtoday.com


Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន