Rotha Company
 
Showing posts with label សហរដ្ឋអាមេរិក. Show all posts
Showing posts with label សហរដ្ឋអាមេរិក. Show all posts

Tuesday, December 3, 2013

រូបភាព​៧សន្លឹក​នៃ​អន្លង់ជ្រោះ​ ដ៏ជ្រៅ​ជាងគេ​លើលោក​

0 comments
ប្រភពពី lookingtoday.com : អាមេរិក៖ សហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាច ទីមួយលើលោក ទន្ទឹមនឹងនោះក៏មាន សម្បត្តិធម្មជាតិមួយចំនួន ដែលល្បីល្បាញផងដែរ យ៉ាងណាមិញ LookingTODAY សូមបង្វែរអាម្មណ៏ ប្រិយមិត្តមកធ្វើការ ទស្សនានិងធ្វើការកោតស្ញប់ស្ញែង ចំពោះសម្បត្តិធម្មជាតិ មួយនេះ។
អន្លង់ជ្រោះដ៏ជ្រៅមួយនេះ ស្ថិតនៅរដ្ឋ Colorado សហរដ្ឋអាមេរិក ដែលធ្វើឲ្យប្រជាជន ក៏ដូចជាភ្ញៀវទេសចរ មានការកោតសរសើរ ចំពោះអន្លង់ជ្រោះមួយនេះថា មានជម្រៅជ្រៅ និង គួរជាទីទស្សនាសម្រាប់ មនុស្សខ្លាំងណាស់។ អន្លង់ជ្រោះ មួយនេះ ប្រៀបបានដូចទៅនឹង ឋានសួគ៌ាមួយដែលពោរពេញ ទៅដោយពពក សត្រៀបត្រាគួរឲ្យ ចង់គយគន់។
សូមកុំបង្អង់យូរ សូមមកទស្សានា អន្លង់ជ្រោះមួយនេះ ជាមួយនឹង LookingTODAY ទាំងអស់គ្នា៖






Read more...

Friday, May 10, 2013

សហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណ នាសតវត្សរ៍ទី១០ មកឲ្យប្រទេសកម្ពុជា

0 comments
ភ្នំពេញៈ សារមន្ទីរមេត្រូប៉ូលីតែន (Metropolitan Museum) នៅទីក្រុងញ៉ូវយ៉ក បានសម្រេចប្រគល់ រូបបដិមាខ្មែរ មកឲ្យកម្ពុជាវិញ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៩ ខែឩសភា ឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា រូបបដិមាថ្មពីរ នៃសតវត្សរិ៍ទី១០ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas) ពេលខ្លះត្រូវបាន គេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants) ដែលត្រូវបានគេលួចចេញ ពីប្រាសាទចិន នៅកោះកែរ អំឡុងពេលសង្គ្រាមស៊ីវិល ក្នុង ប្រទេសកម្ពុជា នាទស្សវត្សរិ៍ទី៧០ ត្រូវបានសារមន្ទីរ Metropolitan នៅទីក្រុងញ៉ូវយ៉ក សម្រេចប្រគល់ មកឲ្យ ព្រះរាជាណាចក្រកម្ពុជាវិញ ក្រោយពីមានការពិភាក្សាជាច្រើន លើកជាមួយទីស្តីការគណរដ្ឋមន្រ្តី។ ប្រភពពី Dap-news.com


Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន