Rotha Company
 
Showing posts with label South Korea. Show all posts
Showing posts with label South Korea. Show all posts

Tuesday, June 4, 2013

ម៉ូតអាវថ្មីៗ សំរាប់មិត្តបុរស ដើមខែមិថុនា

0 comments
វិលមកជួបទស្សនិកជនសារជាថ្មីទៀតហើយ ជាមួយនឹង ម៉ូតអាវបុរសថ្មីៗ ស្អាតទាន់សម័យ
បំផុត សំរាប់បុរស ដែលទើបតែនឹងចេញ ដើមខែមិថុនានេះ នៅ yesstyle ៕
ប្រភពពី  camnews.com.kh









Read more...

Friday, May 17, 2013

PSY ជោគជ័យខ្លាំងនៅអាមេរិក តាមរយៈបទ Gentleman (Video Inside)

0 comments
កូរ៉េ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ឧសភា ម្សិលមិញ នេះ ម្ចាស់បទ “Gangnam Style” ដ៏ល្បីលោក PSY បានធ្វើការប្រគំតន្ត្រី “American Idol” នៅសហដ្ឋអាមរិក។
កម្មវិធី “American Idol” នេះ គឺទុកសម្រាប់តែតារាៗណា ដែលមានឈ្មោះល្បីក្នុងសិល្បៈឡើងសម្តែងប៉ុណ្ណោះ ហើយក្នុងនោះ តារាចម្រៀងប្រុស PSY ក៏បានជាប់ឈ្មោះ ជាតារាដែលមានឈ្មោះល្បី ហើយមានឱកាសឡើងទៅសម្តែង លើឆាកកម្មវិធីនោះផងដែរ។
ជាមួយនឹងបទ “Gentleman” ថ្មីនេះ តារាប្រុសរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈទូរទស្សន៍នៅប្រទេសកូរ៉េមួយចំនួន បដិសេធមិនព្រមធ្វើការចាក់ផ្សាយ ជាសាធារណៈនោះទេ ព្រោះតែមានចំណុចមួយចំនួន ប៉ះពាល់ដល់សង្គមខ្លាំងពេក៕ ប្រភពពី lookingtoday.com


Read more...

Friday, May 3, 2013

ម៉ូដសំលៀកបំពាក់ ម៉ូដដែលថ្មី ប្លែក សិចស៊ី និង ទាក់ទាញ បំផុត នៅកូរ៉េ

0 comments
ថ្មីនេះៗ មានការបង្ហាញនូម៉ូដសំលៀកបំពាក់ ម៉ូដែលថ្មី ដ៏ស្រស់ស្អាតមួយ ដោយតារាម៉ូដែលកូរ៉េ
ល្បីៗ ជាមួយនឹង ម៉ូដ ដ៏ប្លែក សិចស៊ី និង ទាក់ទាញ។

ភាពស៊ីវីល័យ   ភាពស្រស់សោភា និង  សម្រស់ស្រី្ត គឺពឹងផ្អែក  មួយផ្នែក   ទៅលើការស្លៀកពាក់
ដើម្បីបង្ហាញនូវ សម្រស់ដ៏ស្រស់ស្អាត និង ការទាក់ទាញរបស់ខ្លួនតាមរយះ  ម៉ូដសំលៀកបំពាក់
ដ៏ទាន់សម័យ គឺអាស្រ័យលើការជ្រើសរើស ម៉ូដដែលសាកសម នឹងដងខ្លួនរបស់អ្នក។
ក្រោមនេះ  គឺជាការបង្ហាញនូវ   ម៉ូដសំលៀកបំពាក់ស្រី្ត  ដ៏ទាក់ទាញ  ពីតារាម៉ូដែលស្រីរូបស្រស់
ជាមួយម៉ូដសំលៀកបំពាក់ ម៉ូដែលថ្មី ក្នុងប្រទេសកូរ៉េ៕ ប្រភពពី Camnews.com.kh
សូមទស្សនា រូបភាព ខាងក្រោម!!!













Read more...

PSY ក្លាយជាតួរឯក ក្នុងសៀវភៅគំនូរត្លុក

0 comments
បើទោះបីជាទទួលបាន ឯត្តទគ្គកម្មកំណត់ត្រាពិភពលោករបស់ Guiness ៤ ហើយនិង អត្ថបទ
សព្វវចនាធិប្បាយ ដែលសរសេរដោយ Britannica ក៏ដោយ PSY នៅមិនទាន់ស្កប់ស្កល់ឡើយ ។

សៀវភៅរូបត្លុកមួយ ដែលបានចេញផ្សាយថ្មីៗនេះ មានឈ្មោះថា  Fame :Psy ដែលយក PSY ជា
តួរឯកតែម្តង ។ សៀវភៅរូបត្លុកនេះ និយាយអំពីដំណើររឿងរ៉ាវ របស់ PSY ក្នុងពេលប៉ូលិសរបស់
អាមេរិចចាប់ខ្លួន ដោយសាររកឃើញគ្រៀងញៀន marijuana ហើយបានបង្ហាត់ឯកអគ្គរដ្ឋទូត កូរ៉េប្រចាំនៅ សហរដ្ឋអាមេរិចអំពីក្បាច់រាំ Gangnam Style ហើយនឹងការសំដែងក្បាច់ Gangnam Style
នៅចំពោះមុខប្រធានាធិបតីអាមេរិច លោក Barack Obama ផងដែរ ។
សៀវភៅរូបត្លុកនេះមានកំរ៉ាស់ ២៦ សន្លឹក ជាស្នាដៃរបស់ក្រុមហ៊ុនអាមេរិច Bluewater Productionsនិងកូរ៉េ Able ជាសៀវភៅ ១ ក្នុងចំណោមសៀវភៅ FAME ដែលបានសរសេរទាក់ទងនឹង តារាល្បីៗ
មួយចំនួនទូទាំងពិភពលោក ៕Camnews.com.kh






Read more...

Wednesday, April 24, 2013

កូរ៉េខាងជើង​ជីក​រូង​សម្ងាត់​ចំនួន​១៣ ដើម្បី​វាយលុក​កូរ៉េខាងត្បូង​

0 comments

​អ្នកជំនាញការ​កូរ៉េខាងត្បូង​បាន​អះអាងថា ប្រសិនបើ គឹម ជុង​អ៊ុន ចេញ​បញ្ជារ​វាយលុក​នោះ តាមរយៈ​ផ្លូវ​រូង​ក្រោម​ដី កងទ័ព​កូរ៉េខាងជើង​ចំណាយពេល​ត្រឹមតែ ១ ម៉ោង​ប៉ុណ្ណោះ ដើម្បី​ទៅដល់​ក្រុង​សេ​អួល​។​
​ផ្លូវ​រូង​ក្រោម​ដី​ទី​២ ត្រូវបាន​កូរ៉េខាងត្បូង​រកឃើញ​នៅ​ឆ្នាំ​១៩៧៥
​តាម​សារព័ត៌មាន Want Daily របស់​តៃវ៉ាន់​នោះ ក្នុងអំឡុងពេល​ពី​ឆ្នាំ​១៩៧៤-១៩៩០ ផ្លូវ​សម្ងាត់​ក្រោម​ដី​ចំនួន​៤ របស់​កូរ៉េខាងជើង​កំពុងតែ​ដំណើរការ ដែល​វា​ទម្លុះ​ខ្សែបន្ទាត់​ព្រំដែន​តំបន់​គ្មាន​កងទ័ព (DMZ) រវាង​ប្រទេស​ទាំងពីរ ហើយ​ត្រូវបាន​កូរ៉េខាងត្បូង​រកឃើញ​។​

​ផ្លូវ​ សម្ងាត់​ទី​១ បណ្តោយ​ប្រវែង ៣៥០០ ម៉ែត្រ ក្នុងនោះ ១០០០ ម៉ែត្រ ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទីក្រុង​សេ​អ៊ួ​ល (​តំបន់​គ្មាន​កងទ័ព -MDL) ចន្លោះ​ប្រទេស​ទាំងពីរ និង​មាន​ចម្ងាយ​ពី​ក្រុង​សេ​អ៊ួ​ល តែ ៦៥ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ នៅ​អំឡុងពេល​ត្រូវបាន​រកឃើញ​ផ្លូវ​ក្រោម​ដី​នេះ ត្រូវបាន​បំពាក់​ប្រព័ន្ធ​ភ្លើង​, បណ្តាញ​ខ្សែ​អគ្គិសនី រួមជាមួយ​ផ្លូវដែក​។​

​ផ្លូវ​សម្ងាត់​ទី​២ សាងសង់​របៀប​ក្តោង​សំពៅ ទម្លុះ​ឆ្លងកាត់​ថ្ម ស្ថិតក្នុង​ជម្រៅ​ពី ៥០ ម៉ែត្រ ទៅ ១៦០ ម៉ែត្រ ទទឹង ២ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ ប្រវែង ៣៥០០ ម៉ែត្រ ក្នុងនោះ ១១០០ ម៉ែត្រ ស្ថិតនៅ​តំបន់ស (MDL) ហើយ​ចម្ងាយ​ពី​សេ​អ៊ួ​ល ១០១ គីឡូម៉ែត្រ ។ ផ្លូវ​ក្រោម​ដី​នេះ​មាន​ច្រកចេញ​ចំនួន​៣ ដែល​ផ្ទៃ​របស់​វា​គ្រប់គ្រាន់​សម្រាប់​ទាហាន ៣០០០ នាក់ រួមជាមួយ​កាំភ្លើង​ធំ និង​រថក្រោះ​ចលនា​ក្នុង​១​ម៉ោងៗ​។​

​ផ្លូវ​ សម្ងាត់​ទី​៣ ស្រដៀង​នឹង​ផ្លូវ​ទី​២​ដែរ មាន​ជម្រៅ ៧៣ ម៉ែត្រ បណ្តោយ ១.៦៣៥ គីឡូម៉ែត្រ ក្នុងនោះ ៤៣៥ ម៉ែត្រ ស្ថិតក្នុង​តំបន់ស ហើយ​មាន​ចម្ងាយ​ពី​សេ​អ៊ួ​ល តែ ៤៤ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ តាម Globalsecurity.org កូរ៉េខាងជើង​មានបំណង​ធ្វើ​ច្រកចេញ​៥ សម្រាប់​ផ្លូវ​នេះ ហើយ​អាច​ចល័ត​កងទ័ព​បាន​ដល់​ទៅ ៣០.០០០ នាក់ ក្នុង​១​ម៉ោង​។​

​ផ្លូវ​ សម្ងាត់​ទី​៤ មាន​រាងដូចជា​ធ្នូ ទម្លុះ​ឆ្លងកាត់​ថ្ម ស្ថិតក្នុង​ជម្រៅ ១៤៥ ម៉ែត្រ និង​បណ្តោយ​ប្រវែង ២.០៥២ ម៉ែត្រ ក្នុងនោះ​មាន ១០៥២ ម៉ែត្រ ស្ថិតក្នុង​តំបន់ស ចម្ងាយ​ពី​សេ​អ៊ួ​ល ២០៣ គីឡូម៉ែត្រ និង​អាច​ចល័ត​ទ័ព​បាន ៣០០០០ នាក់ ក្នុង​១​ម៉ោងៗ​។​

​មកទល់ពេលនេះ កូរ៉េខាងជើង​ទើបតែ​បើកផ្លូវ​ក្រោម​ដី​ចំនួន​២ ឲ្យ​ភ្ញៀវទេសចរ​ទស្សនា​។ ចំណែក​ក្រុង​ព្យុងយ៉ាង​វិញ ទទួលស្គាល់ថា ផ្លូវ​ទី​៤​ប៉ុណ្ណោះ ជា​របស់ខ្លួន​ធ្វើ​។​

​អ្នកឯកទេស​ខាង​ផ្លូវ​រូង​ក្រោម​ដី​របស់​យោធា​ កូរ៉េខាងត្បូង Lee Jong-Chang បាន​ឲ្យ​ដឹងថា កងទ័ព​កូរ៉េខាងជើង បាន​ឲ្យ​ស្ថាបនា​ផ្លូវ​សម្ងាត់​ក្រោម​ដី​ចំនួន​១៣ ដែល​តម្រង់​មកកាន់​បណ្តា​ស្ថានីយ​រថភ្លើង​ក្រោម​ដី នាទី​ក្រុង​សេ​អ៊ួ​ល​។​

​ ថ្វីត្បិតតែ​មន្ត្រី​កូរ៉េខាងជើង​ខ្លះ​បាន​លើក​ថា វិធី​ដែល​លោក Lee វិភាគ សន្និដ្ឋាន​ទីតាំង​របស់​ផ្លូវ​ក្រោម​ដី​ថា គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ក៏ដោយ ប៉ុន្តែ​លោក Lee មាន​អំណះអំណាង​តាមរយៈ​ការរកឃើញ​ទីតាំង​នៃ​ជ្រោះ​ទឹក​ក្តៅ និង​ផ្លូវទឹក​ក្រោម​ដី​កន្លងមក​របស់គាត់​។​

​នៅ​ថ្ងៃទី​7/5 ប្រធានាធិបតី​កូរ៉េខាងត្បូង Park Gean-hye នឹងធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក ដើម្បី​ពិភាក្សា ពី​គ្រោះ​គំរាមកំហែង​របស់​កូរ៉េខាងជើង​។ រីឯ​សប្តាហ៍​ខាងមុខនេះ នាយក​សេនាធិការ​ទ័ព​ចម្រុះ​របស់​អាមេរិក Martin Dempsey នឹង​ហោះហើរ​ទៅកាន់​ក្រុង​ប៉េកាំង ដើម្បី​ស្វែងរក​ការគាំទ្រ និង​សហការ​របស់​ចិន ក្នុងការ​ថែរក្សា​ស្ថេរភាព​នៅ​តំបន់​ឦ​សាន្ត​ទ្វីបអាស៊ី​៕​





ប្រភពមកពី ksn-news.com






Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន