Rotha Company
 
Showing posts with label កោះ Bled. Show all posts
Showing posts with label កោះ Bled. Show all posts

Monday, November 4, 2013

កោះ Bled កន្លែងទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ គូស្វាមីភរិយាថ្មោងថ្មី

0 comments
ប្រភពពី lookingtoday.com : ស្លូវ៉ានៀ : កោះ Bled ស្ថិតនៅក្នុងតំបន់បឹង Bled ដែលជាបឹងទឹកកកដ៏ត្រជាក់ នៅភាគពាយ័ព្យ ប្រទេសស្លូវ៉ានៀ។ កោះ Bled គឺជាតំបន់ទេសចរណ៍ធម្មជាតិ តែមួយគត់ដែលពោរពេញ ទៅដោយបរិយាកាស បរិសុទ្ធស្ថិតតាមដងព្រៃ ពណ៌បៃតងស្រងាត់ ព័ទ្ធជុំវិញ និងរដូវខ្លះមានធ្លាក់ព្រិល នៅលើកំពូលភ្នំដ៏សក្បុសទៀតផង។
ក្រៅពីការដើរទស្សនា ទេសភាពជុំវិញកោះ ឬជិះទូកកំសាន្តតាម កោះហើយនោះ អ្នកទេសចរអាចចុះងូតទឹកបឹងលេង និងឡើងលើព្រះវិហារ ធ្វើការបន់ស្រន់ទៀតផង ជាពិសេសអ្នកដែល កាន់ទីនេះភាគច្រើន ជាគូស្វាមីភរិយាដែល ទើបរៀបការថ្មោងថ្មី ពួកគេនិយមមកកំសាន្ត និងក្រេបទឹកឃ្មុំជាមួយ បរិយាកាសដ៏សែនត្រជាក់ នៅលើកោះ Bled នេះ៕



Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន