Rotha Company
 
Showing posts with label ការរួមភេទ. Show all posts
Showing posts with label ការរួមភេទ. Show all posts

Friday, March 14, 2014

មូលហេតុ៤យ៉ាងដែលស្ត្រី ភ័យខ្លាចនៅពេលរួមរ័ក លើកដំបូង

0 comments
ប្រភពពី lookingtoday.com
១- ខ្លាចការឈឺចាប់៖ ឈឺចាប់ គឺ ជាការភ័យខ្លាចមួយ ដែលស្ត្រីនឹងជួបប្រទះក្នុង ពេលរួមភេទលើកដំបូង ប៉ុន្តែការឈឺ ចាប់នេះនឹងប្តូរមកវិញ នូវភាពស្រណុក ស្រួលពេលក្រោយ ។ នៅពេលរួមភេទ លើកដំបូងម្តង ឬពីរដងវាអាចនឹងធ្វើឱ្យ នាងមានការឈឺចាប់ ប៉ុន្តែចាប់ពី៣-៤ ទៅ៥ដងឡើងទៅការឈឺចាប់ក៏ថយចុះ ហើយភាពស្រណុកស្រួល ក៏កើតមានដែរ ។

២- ខ្លាចដៃគូមានប្រដាប់ភេទធំ ហើយវែង៖ ស្ត្រីជាច្រើនមិនហ៊ានរួម ភេទ ព្រោះតែពួកគេខ្លាចប្រដាប់ភេទ បុរសធំ ។ ពួកគេគិតថា បើធំម្ល៉ឹងៗពិត ជាធ្វើឱ្យឈឺចាប់ជាមិនខាន ។ នេះជា មូលហេតុចម្បង ដែលធ្វើឱ្យស្ត្រីមួយ ចំនួនសុខចិត្តរក្សាទុកព្រហ្មចារីរបស់ ខ្លួនដោយមិនអើពើនឹងរឿងលើគ្រែ ។ ស្ត្រីភាគច្រើនចាត់ទុកព្រហ្មចារី គឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ។ ពួកគេចង់រក្សាទុកជូនបុរសជាគូគ្រង របស់ខ្លួនទៅថ្ងៃអនាគត ។ លើសពីនេះ ការនិយាយប្រាប់តៗគ្នាថា បាត់បង់ព្រហ្ម ចារីដំបូងធ្វើឱ្យយើងឈឺចាប់ខ្លាំងណាស់ ទើបធ្វើឱ្យស្ត្រីកាន់តែភ័យខ្លាច ។

៣- បារម្ភខ្លាចមានផ្ទៃពោះ៖ ស្ត្រី ស្ទើរតែគ្រប់គ្នាតែងតែខ្លាចមានផ្ទៃពោះ បន្ទាប់ពីរួមភេទមិនប្រើស្រោមអនាម័យ ។ ការរួមភេទដោយមិនប្រើស្រោមអនាម័យ ពិតជាបន្ថែមនូវភាពស្រណុកស្រួលខ្លាំង ប៉ុន្តែវាក៏ប្រឈមខ្លាំងនឹងការមានផ្ទៃពោះ ឬឆ្លងរោគផ្សេងៗផងដែរ ជាពិសេស សម្រាប់អ្នកដែលមិនបានត្រៀមខ្លួនជា មុន ។

៤-ខ្លាចចេញខ្យល់ ពេលកំពុងរួមភេទ៖ វាអាចជាការអៀនខ្មាសមួយដែរ ដែលចេញខ្យល់ពេលកំពុងប្រតិបត្តិការ ។ ម្យ៉ាង វាអាចធ្វើឱ្យបុរសជាដៃគូអស់ អារម្មណ៍ ។ តាមអ្នកជំនាញបានឱ្យដឹងថា ខ្យល់ដែលចេញពីប្រដាប់ភេទស្ត្រី គឺជា ខ្យល់ក្នុងអំឡុងពេលរួមភេទ ខ្យល់នោះក៏ នឹងចេញមកវិញភ្លាមៗ ។ ចំណែកសំឡេង ផោមដែលចេញមកនោះ អាចជាស្ថាន ភាពអាក្រក់មួយដែលធ្វើឱ្យ ស្ត្រីមិនមានអារម្មណ៍ល្អ ឬភាពស្រណុកស្រួលជាមួយ នឹងក្បាច់រួមភេទមួយចំនួន ៕


Read more...

Friday, November 29, 2013

វិធីងាយៗតាមបែបធម្មជាតិ ដើម្បីទទួលបានកូនប្រុស ដូចបំណង

0 comments
ប្រភពពី​ lookingtoday.com :មានគ្រូសារជាច្រើន ចង់បានកូនប្រុស តែមិនដឹងថា ត្រូវធ្វើយ៉ាងដូចម្តេច ជាការឆ្លើយតប ទៅនិងបញ្ហានេះ មានបណ្តាសារព័ត៌មាន សុខភាពជាច្រើន បានចេញផ្សាយសេចក្តីណែនាំ របស់ខ្លូន ជួនដល់ប្រិយមិត្តអ្នកអានស្តាប់ និងអ្នកទស្សនា។ ដោយឡែកនៅក្នុងថ្ងៃនេះយើងខ្ញុំ សូមចូលរួមចំនែក ក្នុងបញ្ហានេះដែរ ដោយបានពាំនាំនូវ វិធីងាយៗតាមធម្មជាតិ ដោយមិនចាំបាច់ចំណាយថវិកា ហើយមានប្រសិទ្ធភាពខ្ពស់ តាមការសិក្សាស្រាវជ្រាវ របស់គ្រូពេទ្យជំនាញ បួនចំនុច ដូចខាងក្រោម៖
1.ត្រូវធ្វើឲ្យជាតិបាស (pH) នៅក្នុងខ្លួនធ្លាក់ចុះ
ដោយសារក្រូម៉ូសូម របស់ស្ត្រី (x) មានយុវែងជាង ក្រូម៉ូសូមរបស់បុរស (y) ដូច្នេះគេត្រូវព្យាយាម បញ្ចុះកំរិតជាតិ បាស(pH) នៅក្នុងខ្លួន ឲ្យចុះទៀប ព្រោះក្រូម៉ូសូម (y) ងាយនឹងស្លាប់ណាស់នៅកំរិត pH ខ្ពស់។ ក្រូម៉ូសូម (y) កាន់តែមានអាយុវែង ឱកាសមានកូនប្រុសកាន់តែច្រើនហើយ។
ដើម្បីបញ្ចុះកំរិត ជាតិបាស (pH) យើងត្រូវទទួលទៀនអាហារ ដែលមានកំរិតជាតិ ប៉ូតាស្យូម និង សូដ្យូមខ្ពស់ ដូចជាគ្រាប់ធញ្ញជាតិ និងបន្លែបង្កាផ្សេងៗ លើកលែងតែ ពោត។ ត្រូវជៀសវាងការ ទទួលទៀនអាហារ មានកំរិតជាតិកាល់ស្យូមខ្ពស់ដូចជា ប្រហុកនិង ទឹកដោះគោជួជាដើម។
២.ត្រូវចេះរើសថ្ងៃឡើងឋានសួគ៌
នៅចន្លោះថ្ងៃទី ១២-១៤ នៃវដ្តិរដូវរបស់ស្ត្រី ជាថ្ងៃដែលល្អបំផុត សម្រាប់បង្ករកំណើត ឲ្យបានកូនប្រុស ពីព្រោះមេជីវិតឈ្មោះ របស់បុរស មានអាយុខ្លី ហើយការបង្ករកំណើតនៅក្នុងចន្លោះថ្ងៃទាំងនេះ មានប្រសិទ្ធភាពបំផុត។
៣.ចេះជ្រើសរើសតិចនិក និងក្បាច់នៅលើក្រែ
ត្រូវជ្រើសរើសរើសយកក្បាច់ណា ដែលអាចឲ្យប្រដាប់ភេទរបស់បុរស ចាក់ទំលុះចូលទៅក្នុង ប្រដាប់ភេទ របស់ស្រីបានជ្រៅបំផុត ហើយការដែល ប្រើទិចនិកនិងក្បាច់ វាយលុកពីក្រោយ គឺវាសមស្របបំផុត សម្រាប់បង្ករកំណើត បានកូនប្រុស។
៤.ធ្វើឲ្យមេជីវិតឈ្មោល ឬទឹកកាមបុរស ធ្វើដំណើរបានលឿនទៅ រកអូវ៉ែរបស់ស្ត្រី
ពេលចេញទឹកកាម ស្ត្រីត្រូវផ្អិបជើងទាំងពីរ របស់ខ្លួឲ្យជាប់ ហើយយកខ្នើយកល់ ត្រង់ខ្នងផ្នែកខាងក្រោម ក្បែរចង្កេះ ដើម្បីឲ្យទឹកកាម របស់បុរស ធ្វើដំណើរទៅកាន់អូវ៉ែបានលឿន  ទិចនិកមួយនេះ វាជួយបង្កើតឱកាស ឲ្យមានកូនប្រុសបាន៕

Read more...

Thursday, November 28, 2013

គុណប្រយោជន៍​​​នៃការបរបោស​​​អង្អែល មុនពេលរួមភេទ

0 comments
ប្រភពពី  LookingToday.com​ : ការបរបោសអង្អែល មុនពេលរួមភេទ ត្រូវបានចាត់ទុក ថាជាអ្វីៗដែលបុរស ម្នាក់គួរតែធ្វើ​​​ចំពោះដៃគូ ដើម្បីត្រៀម ខ្លួង រួមភេទ។ បច្ចុប្បន្ននេះ ការបរបោស អង្អែលមុន​​​ពេលរួមភេទ​​​បានក្លាយ ផ្នែកមួយដ៏សំខាន់នៃ បទពិសោធន៍ រួមភេទ ទាំងមូលតែម្តង។

ពិតណាស់​​​ការរួមភេទ ដោយមិនបាន​​​គ្រោងទុក និងគ្មានការ​​​បរបោសអង្អែល អ្វីសោះពេល​​​ខ្លះអាចជា បទពិសោធន៍ រួមភេទដ៏ ល្អបំផុត ប៉ុន្តែជាទូទៅស្ត្រី​​​ភាគច្រើន នឹងយល់ព្រមថា​​​វាគឺជាការ​​​រួមភេទដ៏ល្អ បាននៅពេល ដែលអ្នក បានសិក្សាអំពីសារៈសំខាន់ នៃការបរបោសអង្អែល មុនពេលរួមភេទសិន។ បែបបទនៃការបរបោស អង្អែល ដ៏ប្រុងប្រយ័ត្ននឹងផ្តល់ជាការសប្បាយដល់ ដៃគូរទាំងពីរកាន់តែខ្លាំង ព្រមទាំងធ្វើអោយពិសោធន៍ ខាង រួមភេទកាន់តែរីករាយ ទៀតផង។
ដើម្បីបន្ថែមគ្រឿងដល់ជីវិតផ្លូវភេទរបស់អ្នក ដើម្បីទទួលបានការសម្រើប និងការសប្បាយដល់ កម្រិតខ្ពស់បំផុត បុរសត្រូវតែបន្តការបរបោសអង្អែល ដល់ខាងស្រីអោយបានយូរ ដើម្បីអោយលិង្គរឹង ហើយខាងស្រីត្រូវធ្វើដូចគ្នា ដើម្បីអោយមានការ បញ្ចេញទឹករំអិល ទ្វារមាសច្រើន។ អ្នកឯកទេសខាងការរួមភេទភាគ ច្រើនយល់ថាគ្មាន អ្វីសំខាន់ ជាងការចំណាយ ពេលអោយបានច្រើនសម្រាប់ ការបរបោសអង្អែលមុនពេល រួមភេទឡើយ។ ចូរចាប់ ផ្តើមរួមភេទនៅ ពេលដៃគូរទាំងសងខាង កំពុងតែស្ថិតក្នុងការ ស្រើបស្រាលខ្ពស់បំផុត និងពិបាកគ្រប់គ្រង ចំណង់ ផ្លូវភេទ។
ការបរបោសអង្អែលមុនពេលរួមភេទគឺជាការផ្សំគ្នា នៃសកម្មភាពជាច្រើន ដូចជា ការអោប ការអង្អែលថ្នមៗ ការដោះសម្លៀកបំពាក់អោយគ្នា ការថើប និងការប្រើមាត់រួមភេទ។ សំណួរសួរថា ហេតុអ្វីបានជាការបរ បោស អង្អែលមុនពេលរួមភេទ មានសារៈសំខាន់? ដំបូងឡើយ បុរសដែលចេះ ថ្នាក់ថ្នម និងថើបដៃគូររបស់គេ ហើយ ដឹងពីរបៀបបរបោសអង្អែល អោយដៃគូរពេញចិត្តនោះ ច្រើនតែរកឃើញថា ដៃគូររបស់ពួកគេនោះមិនត្រឹមតែ ពេញចិត្តក្នុងការរួមភេទ កាន់តែច្រើន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើអោយដៃគូ ទទួលបាន ចំនុចកំពូលកាន់តែ ស្រួល ដែរ។ ស្ត្រីភាគច្រើនត្រូវការការភ្ញោច អោយបានយូរដើម្បីទទួល បានសម្រើបដ៏ ពេញលេញមួយ ហើយការបរ បោសអង្អែល មុនពេលរួមភេទនេះនឹង ផ្តល់នូវតម្រូវការរបស់ នាងបាន។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com
ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com
Read more...

Monday, November 11, 2013

ទឹក​រំអិល​​ទ្វារ​មា​ស​អាច​ជួយ​​ឲ្យ​​​ការ​រួ​ម​​ភេទ​របស់​ស្ត្រី​មាន​ការ​ស្រើប​ស្រាល​ខាំ្លង…..

0 comments
ប្រភពពី http://www.techno2day.biz/
រាជធានី​ភ្នំពេញ ៖ ទឹករំអិល​ទ្វារមាស​ស្ដ្រី ត្រូវបាន​ផលិត​ចេញ តាមបែប​ធម្មជាតិ ហើយ​កោសិកា​ទាំងឡាយ នៅក្នុង​ទ្វារមាស​ស្ដ្រី ផលិត​ចេញ នូវ​បាក់តេរី ល្អប្រសើរ​សម្រាប់​សុខភាព ដែលមាន​គុណប្រយោជន៍ ជួយ​រក្សា​បរិវេណ​ទ្វារមាស ឱ្យមាន​សំណើម​។ កម្រិត ទឹករំអិល​មួយចំនួន កើតមាន​ជាធម្មតា សូម្បីតែ​មិនមាន​ការ​ភ្ញោ​ច អារម្មណ៍​ពី​បុរស​ក៏ដោយ​។​
 
 ​ការកើនឡើង​លំហូរ​ឈាម ក្នុងអំឡុងពេល​ស្រើបស្រាល ពេល​រួមភេទ ជួយ​ផលិត​ចេញ​នូវ​ទឹករំអិល ដែល​ស្ដ្រី​ត្រូវការ​ចាំបាច់ ដើម្បី​សម្រួល​ដល់​ការរួម​ភេទ បាន​រអិល​ស្រួល​។ ក្រពេញ Bartholin  ស្ថិតនៅក្នុង​បរិវេណ​ទ្វារមាស បញ្ចេញ​នូវ​វត្ថុ​រាវ ដែល​បង្កើន​នូវ​ភាព​រអិល របស់​ទ្វារមាស​។ បរិមាណ និង​ស្ថេរភាព​នៃ​ទឹករំអិល​ទ្វារមាស ស្ដ្រី​អាច​ផ្លាស់ប្ដូរ ដោយ​ការប្រែប្រួល​អ័ក​ម៉ូ​ន នៅក្នុង​រាងកាយ​ស្ដ្រី​។​
 
​បញ្ហា​បង្ក​ការប៉ះពាល់ ដល់​ការផលិត​ចេញ ទឹករំអិល​ទ្វារមាស​ស្ដ្រី ៖ ទឹករំអិល​ទ្វារមាស​ស្ដ្រី ភាគច្រើន​ហូរ​ចេញពី​ជម្រាប​តាមរយៈ​សរសៃឈាម ដែល​ផ្គត់ផ្គង់​ជញ្ជាំង​ទ្វារមាស​។ ទឹករំអិល​សាមញ្ញ មាន​លក្ខណៈ​ថ្លា មិនមាន​ក្លិន និង​មិន​បណ្ដាលឱ្យ​ក្រ​ហុ​ល ក្រហាយ​ទ្វារមាស​នោះទេ​។ អាកា​រៈ​អស់​រដូវ​ស្ដ្រី ការ​បំបៅ​ដោះ​កូន ការព្យាបាល​ជំងឺមហារីក ការជក់បារី ឬ​ដំណើរ​ច្របូកច្របល់ នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ការប្រើ​ឱសថ និង​ការវះកាត់​អូវែ អាច​បណ្ដាលឱ្យ កម្រិត​អ័ក​ម៉ូ​ន Estro-gen ធ្លាក់ចុះ​។ ការធ្លាក់ចុះ​អ័ក​ម៉ូ​ន Estrogen បណ្ដាលឱ្យ​ជញ្ជាំង ទ្វារមាស​ស្ដើង និង​ប្រែ​ទៅជា​ស្ពឹក មិន​រលាស់​ខ្លាំង​ដូច​ប្រក្រតី ជាហេតុ​ដឹកនាំ​ទៅរក អាកា​រៈ​ស្ងួត​ទ្វារមាស​។​
 
​មូលហេតុ​ធ្វើឱ្យ​ទឹករំអិល ទ្វារមាស​ស្ដ្រី​មានការ​ប្រែប្រួល ៖ គុណប្រយោជន៍​ជំនួយ ដល់​ការផលិត​ចេញ​ទឹករំអិល និង​សុខភាព​ទ្វារមាស​ស្ដ្រី សម្រេចបាន​ពី​កត្ដា​សរីរាង្គកាយ ផ្សេងៗ​ជាច្រើន​។ ជាទូទៅ​គុណប្រយោជន៍​នោះ សម្រេចបាន​ដោយសារ សារធាតុ lactobacilli ជា​សារធាតុ​ម្យ៉ាង រកឃើញ​នៅក្នុង​បាក់តេរី​ប្រូ​បាយ អូ​ទិ​ក​(Probiotic) ។ ជាធម្មតា​កម្រិត PH នៃ​ទ្វារមាស​ស្ដ្រី មាន​លក្ខណៈ​ជា​អាស៊ីដ ដោយសារ​បាក់តេរី ប្រកបដោយ​គុណប្រយោជន៍​របស់​វា​។​ទ្វារមាស និង​ក​ស្បូន​ស្ដ្រី ជា​រន្ធ​ឆ្ពោះទៅកាន់​ស្បូន និង​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ស្បូន ផលិត​ចេញ​នូវ​ភ្នាស​ទឹករំអិល​។​ស្ថេរភាព និង​បរិ​មាណនៃ​ទឹករំអិល​ប្រែប្រួល តាមរយៈ​វដ្ដ​នៃ​ការ​មក​រដូវ​របស់​ស្ដ្រី និង​ក្រោយពេល​អស់​រដូវ​។ ការធ្លាក់ចុះ​កម្រិត អ័ក​ម៉ូ​ន Estrogen អាច​បណ្ដាលឱ្យ​ការផលិត​ចេញ​ទឹករំអិល​ទ្វារមាស មានការ​ថយចុះ​៕​

Read more...

Friday, November 8, 2013

ដឹងអត់ថា បុរសៗប្រទេសណា​​ ខ្ជិលរួមភេទជាងគេ និងពូកែជាងគេ?

0 comments
ប្រភព Lookingtoday
ការសិក្សាថ្មីបំផុតមួយ បានរកឃើញថា បុរសនៅប្រទេសអាស៊ីខាងត្បូង ត្រូវគេចាត់ទុកជាប្រទេស ដែលមានបុរសខ្ជិលប្រព្រឹត្តសិច ជាងគេលើកពិភពលោក ក្នុងនោះ គឺប្រទេសឥណ្ឌាតែម្តង  ខណៈដែលបុរសៗរបស់ប្រទេស ក្រូអាតពូកែ ប្រព្រឹត្តសិចបំផុត ហើយប្រទេសដែលប្រព្រឹត្ត សិចចម្លែកៗជាងគេនោះ គឺបុរសស្ត្រីប្រទេសអង់គ្លេស។
យោងតាមការសិក្សាថ្មីមួយ របស់ទស្សនាវដ្តី Men’s Health ដែលដឹកនាំសម្រាប់បុរសៗ ជនជាតិឥណ្ឌាបានធ្វើការអង្កេត សាកសួរ លើមនុស្ស ៥០.៥៩៦នាក់ នៅប្រទេស៣០ លើពិភពលោកទាំងមូល។
លទ្ធផលនៃការសិក្សាបង្ហាញថា គិតជាមធ្យមបុរសឥណ្ឌារួមភេទ មិនបាន១ដងផងក្នុង១សប្តាហ៍ តិចជាងគេក្នុងចំណោម បណ្តាប្រទេសដែលធ្វើការអង្កេត ។ ហើយបុរសជិតពាក់កណ្តាល នៃមុខសញ្ញាអង្កេត ស្មើនឹង៤៨ភាគរយ ជឿថា ដៃគូ ឬភរិយារបស់គេ បានបន្លំធ្វើជាដល់កំពូល ។
ការសិក្សាបង្ហាញទៀតថា បុរសឥណ្ឌាគិតជាមធ្យម ក៏ធ្លាប់រួមភេទតែជាមួយ ស្ត្រី៣នាក់ប៉ុណ្ណោះ ហើយក៏ស្ថិតក្នុងលំដាប់ទាបជាងគេ ក្នុងការអង្កេតនេះដែរ ។ អ្នកស្រាវជ្រាវបានរកឃើញឯតទគ្គកម្ម បានទៅបុរសប្រទេសក្រូអាត ដែលជាមធ្យមគេមានដៃគូរួមភេទ១១នាក់ ។
លើសពីនេះ បុរសក្រូអាតនិយមការរួមភេទ កណ្តាលវាល នៅអាងហែល ទឹកសួនឧទ្យាន វាលស្រែ ឬរថយន្ត លើសពីបុរសនៅ ប្រទេស២៩ទៀត។ លទ្ធផលអង្កេតដែល គួរឲ្យភ្ញាក់ផ្អើល នោះគឺទាំងបុរស និងនារីអង់គ្លេស ត្រូវបានចាត់បញ្ចូលក្នុង ប្រភេទប្រព្រឹត្តសិច ចម្លែក ជាងគេលើលោក ហើយស្ត្រីនៅប្រទេសនេះ ត្រូវបានចាត់ក្នុងលំដាប់ទី១ ដែលរួមភេទ ពាសវាលពាសកាលបំផុត គ្រាមានដៃគូរួមភេទ ជាមធ្យម៩នាក់ឯណោះ។
ការសិក្សាដដែលបានបង្ហាញឲ្យ បុរសនៅយកគំរូតាមបុរស របស់ប្រទេសហូឡង់ ព្រោះតែដៃគូរបស់ពួកគេ ទទួលបានសេចក្តីសុខ និងសរសើរមិនដាក់ពីមាត់ នូវភាពប៉ិនប្រសព្វរបស់ពួកគេ។
Jamal Shaikh អគ្គនិពន្ធនាយកទស្សនាវដ្តី Men’s Health ប្រកាសថា ការសិក្សាថ្មីនេះពុំគ្រាន់តែផ្តល់ពត៌មានធម្មតាប៉ុណ្ណោះទេ ព្រោះថា យើងខ្ញុំបានសាកល្បងពិសោធន៍មើលបុរសៗនៅតាមតំបន់ផ្សេងគ្នាលើពិភពលោក មានការលើអ្វីខ្លះចំពោះបុរសដូចគ្នានៅទីកន្លែងផ្សេងលើបញ្ហាផ្លូវភេទ និងរបៀបទំនាក់ទំនងផ្លូវភេទ ។ បន្ទាប់មកយើងខ្ញុំនឹងចង្អុលបង្ហាញគេពីរបៀបកែសម្រួលឲ្យបានល្អជាងមុន ។ តាមនោះបុរសៗនាបណ្តាប្រទេសគប្បីសិក្សាពីបុរសហុល្លង់ គ្រាដែលដៃគូពួកគេ តែងបង្ហាញការពេញចិត្ត និង “សេចក្តីផ្តើម” របស់ដៃគូ ៕


Read more...

Wednesday, November 6, 2013

កាយវិការបញ្ជាក់ថា បុរសចង់រួមភេទជាមួយស្ត្រី

0 comments
ប្រភពពី Lookingtoday.com : បុរសភាគច្រើន មិនខ្មាសអៀននឹងបង្ហាញ ឱ្យស្ដ្រីដឹងនៅពេលដែល ពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កាត់ភ្លើងស្នេហានោះទេ ។ ប៉ុន្ដែភាគីបុរសមួយចំនួន ដែលមានភាព ខ្មាសអៀនរមែងបញ្ចេញកាយវិការឱ្យភាគី ខាងស្ដ្រីដឹងគ្រប់ពេលវេលា នូវសញ្ញាណមួយ ចំនួនបញ្ជាក់ពីភាព រោលរាលក្នុងអារម្មណ៍ របស់ពួកគេ ។ ដូច្នេះ សុភាពស្ដីទាំងឡាយ អាចស្វែងយល់ពីសញ្ញាណ មួយចំនួនដែលភាគី បុរស បង្ហាញដោយមិនដឹងខ្លួនផងដែរ ។
1-ភាគីបុរសបង្ហាញកន្ទុយភ្នែកសម្លក់ ៖ ប្រសិនបើប្រស្រីភ្នែក របស់ភាគីបុរសបើក ពង្រីកពីតូចទៅធំ នោះបង្ហាញពីចំណង់ផ្លូវ ភេទរបស់គេកំពុងតែ ឆេះឡើង ។
2-ភាគីបុរសភ្ជង់មេដៃ ចូលក្នុងរន្ធខ្សែក្រវាត់ ៖ គឺគេព្យាយាមទាញចំណាប់ អារម្មណ៍របស់ នាងឱ្យមកគយគន់រូបភាពល្វែងក្រោមរបស់ គេ និងផ្ដល់ឱកាស ឱ្យនាងគិតស្រមៃពីទ្រង់ ទ្រាយអាវុធសម្ងាត់ របស់គេដែលកំពុងលាក់ ទុកក្នុងខោនោះ ។
3-បើភាគីបុរសកេះច្រមុះ ជាញឹកញាប់ ៖ ការបង្ហាញនេះ លុះត្រាតែបុរសរូបនោះ កើតជំងឺផ្ដាសាយ ទើបធ្វើសញ្ញាណនេះបញ្ជាក់ ពីទង្វើធម្មតា ។ ប៉ុន្ដែបើភាគីបុរសនោះមិន មានផ្ដាសាយទេ គឺគេចង់បង្ហាញពីការពង្រីក ខ្លួននៃអាវុធសម្ងាត់ របស់គេដោយមាន អារម្មណ៍ត្រេកត្រអាលចង់រួមភេទ ។
4-បើភាគីបុរសនិយាយ ស៊ីជម្រៅច្រើនជាងធម្មតា ៖ ទង្វើនេះគេអាចសម្គាល់បានថា មនុស្សប្រុសឱ្យតែប្រើពាក្យ សម្ដីលួងលោមដ៏សែន ស្រទន់ទៅលើស្រីខណៈ នោះគឺគេមានបំណង ចង់រួមរ័កជាមួយនាងហើយ ។
5-បើគេឱប ឬក៏ច្របាច់ស្មារបស់នាង ៖ នេះគឺជាសញ្ញាណបំភ័ន្ដ ដែលធ្វើឡើងដោយ មិនដឹងខ្លួនដែលភាគីបុរសមិននិយាយថា ពាក្យលាគ្នា ។
6-បើគេចូលទៅឱបនាង យ៉ាងណែន និង រំកិលដៃចុះទៅ ក្រសោបចង្កេះ ៖ ប្រសិនបើគេក្រសោប ដល់ត្រគាករបស់នាង គឺគេកំពុងបញ្ឆេះភ្លើងតណ្ហាដល់ចំណុច ពុះកញ្ជ្រោលហើយ ។
7-បើគេខាំបបូរមាត់ខាងក្រោម និងងក់ក្បាលបន្ដិច ៖ បើគេបង្ហាញសកម្មភាព បែបនេះនៅពេល ដែលគេកំពុងនិយាយជាមួយនាង គឺគេកំពុង តែមានអារម្មណ៍ ពុះកញ្ជ្រោលខ្លាំងចង់រួមរ័ក ជាមួយនាង៕
Read more...

Monday, November 4, 2013

ប្រដាប់ភេទបុរស មានទំហំ និងប្រវែងប៉ុណ្ណា ទើបរួមរ័កបានស្រួល?

0 comments
ប្រភពពី lookingtoday.com : បុរសដែលមានប្រដាប់ភេទតូច ជាបញ្ហាចម្រងមួយ ធ្វើឲ្យកើតមានការតូចចិត្ត និងមិនទុកចិត្តខ្លួនឯង នៅពេលរួមភេទម្តងៗ។ បើយោងការស្ទង់មតិ ពីស្រ្តីជាច្រើននាក់ បានឲ្យដឹងថា ពួកគេមិនសូវមានការចាប់អារម្មណ៍ លើប្រដាប់ភេទបុរសនោះទេ។ ប៉ុន្តែយោងតាមការស្ទង់មតិពីបុរសៗវិញនោះ បុរស ៧១ភាគរយ ដែលចាប់អារម្មណ៍ លើប្រវែង និងទំហំប្រដាប់ភេទបុរស។
ទំហំប្រដាប់ភេទបុរសប៉ុណ្ណា ទើបគេចាត់ទុកថាតូច ឬ ធំ និងវែង ឬខ្លី?
យោងតាមរបាយការណ៍ផ្លូវការមួយ បានឲ្យដឹងថា ប្រវែង និងទំហំប្រដាប់ភេទធំ ដែលវាស់នៅពេលរឹងនោះ មិនត្រូវបានធ្វើការរាប់បញ្ចូលតូច ឬធំទាំងស្រុងនោះទេ។ ប្រសិនបើចង់ដឹងថា ប្រដាប់ភេទបុរសធំ ឬតូច យើងត្រូវធ្វើការស្វែង តាមរយៈស្ថិតិមួយចំនួន ដូចខាងក្រោម ៖
-ប្រវែងប្រដាប់ភេទបុរស ដែលវាស់នៅពេលទន់ មានប្រវែងប្រហែល ៩ ទៅ ១០សង់ទីម៉ែត្រ និងនៅពេលរឹង មានប្រវែងប្រហែល ពី១២,៩ ទៅ ១៥សង់ទីម៉ែត្រ។ នេះជាទំហំធម្មតា របស់ប្រដាប់ភេទបុរស។
-ប្រវែងប្រដាប់ភេទបុរស ដែលត្រូវបានគេចាត់ទុកថាតូច គឺនៅពេលវារឹង មានប្រវែងខ្លីជាង ៧សង់ទីម៉ែត្រ។ តាមការស្ទង់មតិលើបុរស ចំនួន១.០០០នាក់ មានតែ ៦នាក់ប៉ុណ្ណោះ ដែលមានប្រវែងខ្លីជាង ៧សង់ទីម៉ែត្រ។
ប្រដាប់ភេទធំ ឬតូចមិនសំខាន់ ប៉ុន្តែត្រូវមានភាពជឿជាក់លើខ្លួនឯង
ប្រសិនបើអ្នកមានប្រដាប់ភេទតូចខុសខ្នាត មិនចាំបាច់មានការភ័យព្រួយបារម្ភនោះឡើយ សំខាន់អ្នកត្រូវបានភាពជឿជាក់លើខ្លួនឯង ហើយត្រូវចង់ចាំថា ការរួមភេទ ដែលឈានដល់ចំណុចជោគជ័យ គឺការបបោសអង្អែល អនាម័យប្រដាប់ភេទ និងការរួមរ័ក បានរយៈពេលយូរ។
យល់ដឹងពីចំណុចសំខាន់ៗ ដែលត្រូវធ្វើការវាយលុក
ចំណុចរំញោចផ្លូវអារម្មណ៍របស់ស្រ្តី មិនមែនស្ថិតនៅចំណុចស្រៀវស្រើប តែម៉្យាងនោះទេ សំខាន់បុរសត្រូវធ្វើការវាយលុក ឲ្យបានច្រើនចំណុច ដែលស្ត្រីពេញចិត្ត ឬអាចឈានដល់ ចំណុចកំពូលជាមួយគ្នាបាន។
បើតាមការស្រាវជ្រាវ បានឲ្យដឹងថា ប្រវែងប្រដាប់វែងរបស់បុរស មិនបានធ្វើឲ្យស្រ្តី មានការពេញចិត្តនោះឡើយ ព្រោះទំហំធំ និងវែង បានធ្វើឲ្យមានការកកិតខ្លាំង នៅពេលធ្វើចលនារុញចេញចូល បង្កើតឲ្យមានការឈឺចាប់។ អ្នកត្រូវចង់ចាំថា ចំណុចស្រៀវស្រើប របស់ស្រ្តីស្ថិតនៅ មាត់រន្ធប្រដាប់ភេទផ្នែកខាងលើ មានជម្រៅប្រហែលជា ២,៥ ទៅ ៥សង់ទីម៉ែត្រតែប៉ុណ្ណោះ។
យល់ដឹងពីភាពគ្រោះថ្នាក់
នៅពេលដែលបុរសដឹងថា ប្រដាប់ភេទធំ និងវែង មានប្រយោជន៍ និងអាចផ្គាប់ចិត្តស្ត្រី មានបុរសជាច្រើន បានទៅចាក់ថ្នាំពង្រីកឲ្យធំនោះ វាមិនមានផលល្អនោះទេ ព្រោះកន្លងមក មិនមានបុរសណាមួយ ទទួលបានលទ្ធផលល្អឡើយ ផ្ទុយទៅវិញបានធ្វើឲ្យបុរសខ្លះ ត្រូវខូចប្រដាប់ភេទ និងអ្នកខ្លះទៀតបានស្លាប់ទៀតផង៕

Read more...

Thursday, June 20, 2013

សិចល្អទាក់ទងនឹង អារម្មណ៍ និងពេលវេលា

0 comments
កិច្ចការសិច របស់គូស្នេហ៍ នីមួយៗ គឺវាមានពាក់ព័ន្ធ នឹងអារម្មណ៍ និងពេលវេលាផងដែរ ដែលយើងមិនអាច មើលរំលង បានឡើយ ។ ព្រោះថា ប្រសិនបើ ភាគីមួយ មានចំណង់ តែភាគីមួយទៀត បែរជាគ្មានអារម្មណ៍ នោះគឺការងារ សិចរបស់អ្នក ទាំង២ប្រាកដ ជាជួបភាពបរាជ័យ ដោយចៀសមិនផុត ។
អារម្មណ៍ដែលមិនត្រូវ គ្នាក្នុងខណៈពេល ត្រូវការរួមភេទគឺជាបញ្ហា មួយកំពុងកើតមានច្រើន បំផុតនៅក្នុងសង្គម បច្ចុប្បន្ននេះ រហូតដល់ពេលខ្លះក៏ ត្រូវបានគេចាត់ទុកថា ជារឿងធម្មតាព្រោះតែ រវាងមនុស្ស២នាក់ មានអារម្មណ៍មិនត្រូវ គ្នាមានគំនិត ផ្សេងគ្នា ធ្វើការផ្សេងគ្នាចូលចិត្ដការងារ កំប៉ិកកំប៉ុក ផ្សេងគ្នា មានវ័យផ្សេងគ្នាមាន វប្បធម៌ផ្សេងគ្នា ។ ដូច្នោះហើយ ទើបធ្វើឱ្យអារម្មណ៍ផ្លូវ ភេទមិនអាចដំណើរការទៅរលូនបាន ។ ប្រសិនបើគូស្នេហ៍ណាមួយកំពុងប្រឈម នឹង បញ្ហាដូចបានរៀបរាប់មកខាងលើនេះ គួរសាក ល្បងដោះស្រាយបញ្ហាតាមការណែនាំដូចខាង ក្រោមនេះ ៖
១-ស្វែងរកពេលវេលាណាមួយដែលប្រ ហាក់ប្រហែលគ្នា ៖ ប្រសិនបើមានពេលវេលា ប្រហាក់ប្រហែលគ្នានោះ បញ្ហារឿងតម្រូវការ ផ្លូវភេទដែលមិនស្របគ្នា នឹងត្រូវបានកាត់បន្ថយចុះ ។ អ្នកអាចចេញទៅហាត់ប្រាណជាមួយ ស្វាមី ឬអាចបំបែរពេលវេលាដែលស្វាមីចេញទៅហាត់ប្រាណ អ្នកទៅធ្វើអ្វីមួយដែលខ្លួនឯងមានចំណូលចិត្ដដូចជាធ្វើ កិច្ចការផ្ទះ វាយស៊ី ហែលទឹក ឬចូលក្លឹបហាត់ប្រាណ។ល។ បន្ទាប់ពីទទួលទានអាហារហើយត្រូវចូលគេងក្នុងពេល វេលាមួយស្របគ្នាជាមួយនឹងស្វាមី ។
២-មើលថែទាំសុខភាពរាងកាយខ្លួនឯងឱ្យ មាំមួន ៖ ដូចជាយកចិត្ដទុកដាក់ លើអាហារ ទទួលទានសម្រាកឱ្យបាន គ្រប់គ្រាន់ និងត្រូវហាត់ប្រាណ ជាពិសេសរក្សាទម្ងន់ខ្លួន ឱ្យនៅសម ល្មមក្នុងកម្រិត មួយជាមាត្រដ្ឋាន ។ ក្រៅពីនេះ ក៏ នៅមានការថែ ទាំសុខភាព សាច់ដុំឱ្យរឹងមាំ និង រស់រវើកអាចធ្វើការងារផ្សេងៗ  បានដោយគ្មាន ក្ដីបារម្ភផងដែរ ។ អ្នកតោងចាំទុកថា រាងកាយមាំមួន វាជួយធ្វើឱ្យអារម្មណ៍ផ្លូវភេទបាននឹងន៎ អាចទទួលយកការងារសិចបានគ្រប់ ពេល វេលាទាំងអស់ ។
៣-ថែទាំសុខភាពផ្លូវចិត្ដខ្លួនឯងឱ្យល្អជានិច្ច ៖ ស្វែងរកវិធីកាត់បន្ថយអារម្មណ៍ ធុញថប់តប់ ប្រមល់ ។ នោះក៏ព្រោះថា បុរស និងស្ដ្រី គឺស្ដ្រីងាយប្រឈមនឹងអារម្មណ៍ឆាប់តប់ប្រមល់ជាង បុរស ព្រោះនាងត្រូវរងនឹងកិច្ចការផ្ទះ បន្ទុក គ្រួសារ សេដ្ឋកិច្ចទំនាក់ទំនង រវាងមិត្ដភ័ក្ដិ បង ប្អូន កូនចៅ។ល។ ដែលទាំងអស់នេះអាចជះឥទ្ធិ ពលធ្វើឱ្យអារម្មណ៍ភេទរបស់ នាងស្រកស្រុតចុះ ដោយសារតែក្ដីតប់ប្រមល់ ទាំងអស់នេះជាដើម ចម ។
៤-ទំនាក់ទំនង ការចរចា ការព្រមព្រៀង គ្នាជាមួយស្វាមីថាដល់ពេលវេលាស័ក្ដិសមនឹង រួមភេទ ៖ អ្នកទាំង ពីរភាគីណា មួយក៏ដោយមិនគួរនិយាយ រឿងនេះក្នុងផ្លូវអវិជ្ជមាន ក្នុងពេលគេគ្មាន ពេលវេលាផ្ដល់ឱ្យ ។ តែផ្ទុយទៅវិញ គួរនិយាយក្នុងផ្លូវល្អ ដូចជាការសរសើរពីការហាត់ ប្រាណរបស់គេ ដែលជួយឱ្យ គេងលក់បានស្កប់ស្កល់ ជួយឱ្យមានសុខ ភាពល្អ ជាពិសេសជួយឱ្យ ការងារនៅលើគ្រែកាន់តែ មានប្រសិទ្ធភាពគួរ ឱ្យជាប់ចិត្ដជំនួសវិញ ។
ជាការពិតកិច្ចការនៅលើគ្រែកាន់តែមាន ប្រសិទ្ធភាពខ្លាំងទៀត ប្រសិនបើអ្នកទាំង២មានអារម្មណ៍ និងពេលវេលា ត្រូវគ្នាទៀតនោះ ជឿជាក់ថា ក្នុងរាត្រីនោះនឹងធ្វើឱ្យអ្នកទាំង២ដិត ជាប់ក្នុងអារម្មណ៍នៃ រសជាតិដែលបានប្រគល់ឱ្យគ្នា ទៅវិញទៅមកជាក់ជាមិនខាន ។
តែទោះយ៉ាងណាក្ដីកុំភ្លេចសាងអារម្មណ៍រ៉ូម៉េនទិកមុនពេល ដល់វេលាសិច ដោយប្រើពាក្យផ្អែមល្ហែម ដល់គ្នាទៅវិញទៅ មកជ្រើសរើស អាហារដែលខ្លួនឯង មានចំណូលចិត្ដដូចគ្នា ។ កុំភ្លេចថា សិចដែលល្អតោងផ្ដើម ចេញពីក្រៅបន្ទប់ទុកដូច ជាការកម្ដៅ គ្រឿងម៉ាស៊ីន ជាមុនផងដែរ ។ lookingtoday.com
www.lookingtoday.com
Read more...

Wednesday, June 19, 2013

អ្វីដែលបុរសគួរ យល់ដឹងនៅពេលរួមភេទ

0 comments
គ្មាននរណាម្នាក់ ដែលចង់ក្លាយជា មនុស្សធុញទ្រាន់ ចំពោះដៃគូស្នេហា របស់ខ្លួនឡើយ
ជាពិសេស រឿងលើគ្រែ។ ខាង ក្រោមនេះគឺជា វិធីខ្លះដើម្បីឱ្យបុរស ជួយឱ្យអ្នកស្ដារ ភាព
ស្រើបស្រាល របស់នាងឡើងវិញ ។
ស្ដ្រីតែងតែចូលចិត្ដ   បុរសសម្បូរ បច្ចេកទេសលើគ្រែ   ដូច្នេះលោកអ្នក  គួរតែ បង្កើននូវ
អតិបរិមារាល់ចំណុច ខ្លាំងរបស់ ខ្លួន ដើម្បីជួយឱ្យនាង បានសុខស្រួល។ ការរួមភេទមិន
ត្រឹមតែជាកំសាន្ដទេ តែវាជាចំណុច ពិសេសមួយដែល នាង អាចវាយ តម្លៃពីសមត្ថភាព
របស់លោក បាន ។
បបូរមាត់គ្រាន់តែជាផ្នែកមួយនៃរាង កាយដើម្បីឱ្យនាងអាចបូជាអ្វីៗជូនអ្នក វាជា ការពិត
ណាស់ តែអ្នកត្រូវតែថើបត្រង់កន្លែង ផ្សេងៗដែលមានដូចជា គុម្ពត្រចៀក ថ្ងាស ផ្ចិតចុង
សុដន ជាពិសេសគឺត្រង់ចំណុតអាថ៌ កំបាំងរបស់នាង ។
ខោអាវនិងអ្វីៗដែលជាប់ខ្លួនគួរតែដោះ ចេញមុនចូលទីលានប្រយុទ្ធ ។ ចូរកុំឱ្យនាងរំឭក
រឿងនេះជាញឹកញាប់ ។
បុរសជាច្រើនដែលច្រើនតែធ្វើតម្រាប់តាមរឿងសិចទើបធ្វើឱ្យនាងបានស្កប់ស្កល់។ តែកុំ
ធ្វើបែបនេះជាញឹកញាប់ ពេក  ហើយចូរ អ្នកឆ្ពោះទៅរកបញ្ហាចម្បង ដើម្បីឱ្យនាងដឹងថា
នៅពេលណា និង នៅត្រង់ណា ដែលអ្នកទាំងពីរ ទទួលបាន ភាពស្រណុកដល់កំពូល។
ចំណុចមួយទៀតដែលមិនគួរមើលរំលង ផងដែរនោះ   គឺកុំគេចចេញពីក្រសែភ្នែករបស់
នាង ព្រោះតែអៀនប្រៀន ។ ការសម្លឹងតាម នេត្រាគ្នាជួយឱ្យ   យើងអាចគ្រប់គ្រងស្ថាន
ភាព ស្រើបស្រាលរបស់គ្នាទៅវិញទៅមក ។
ជាងនេះទៅទៀតយើងមិនគួររួមមេត្រីដូចជាម៉ាស៊ីននោះទេ យើងត្រូវចាប់អារម្មណ៍ និង
យកចិត្ដទុកដាក់លើគ្នាផង។ ស្ដ្រីតែងតែចង់   បានបុរសបែបនេះ      ព្រោះជួនកាលដឹង
ច្បាស់ពី ចំណូលចិត្ដរបស់ដៃគូ គឺអាចជួយឱ្យស្ថានភាពរួមភេទ កាន់តែក្ដៅគគុក ៕
 ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
Read more...

Wednesday, June 12, 2013

ទង្វើមួយចំនួន គួរប្រយ័ត្នពេលបើក ប្រតិបត្ដិការសិច

0 comments
ដូចខាងក្រោមនេះ ៖
បញ្ហារមួលសាច់ដុំ ៖ ការរមួលសាច់ដុំកំភួនជើង គឺជាប្រភេទ របួសនៅក្នុងអំឡុងពេលរួមភេទដែលកើតឡើង ជា ទូទៅ ដោយ សារតែការប្រើក្បាច់ប្លែកៗ និងពិបាកសម្របខ្លួនតាម ។ លោកអ្នកកុំព្យាយាម ប្រើក្បាច់ច្រើនខ្លាំងពេក លុះត្រាតែ អ្នកមានភាពប្រាកដច្បាស់ថា អ្នកទាំង២អាចប្រព្រឹត្ដទៅបាន ដោយគ្មានបង្ករបួសស្នាមដល់ខ្លួនប្រាណ ។ បើសិន អ្នកជួបបញ្ហានេះ អ្នកត្រូវយកកន្សែងឱ្យ ត្រជាក់មកស្អំ អាចបំបាត់ភាពឈឺចាប់ក្នុងរយៈ ពេលប៉ុន្មានម៉ោង ក្រោយមក ។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវប្រើឱសថជំនួយផងដែរ ។
ប្រដាប់ភេទមានការឈឺចាប់៖ ស្ដ្រីរួមភេទរមែងឈឺចាប់នៅត្រង់ប្រដាប់ ភេទក្រោយពីប្រតិបត្ដិការរួច ។ ការឈឺចាប់ នេះអាចបណ្ដាល មកពីត្រដុសខ្លាំងៗពេក ដោយ សារតែមានជាតិរំអិលមិនគ្រប់គ្រាន់ ដែលច្រើន កើតមានញឹក ញាប់ នៅពេលពួកគេ ឈានដល់វ័យ អស់រដូវ ។ លោកអ្នកគួរផ្ដល់ពេលវេលាបបោស អង្អែលឱ្យបានយូរបន្ដិច ដែល វិធីនេះអាចជួយឱ្យ ស្ដ្រីផលិតទឹករំអិលបានគ្រប់គ្រាន់សម្រាប់ទទួល យកអាវុធដ៏រឹងរបស់អ្នកបាន ដោយគ្មានបញ្ហា ឬ ក៏ អ្នកអាចប្រើទឹក រំអិលជាជំនួយក៏បានដែរ ។ ម្យ៉ាងទៀតអ្នកអាចទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ជំនាញ ដើម្បីធ្វើការ ព្យាបាលឱ្យបាន ត្រឹមត្រូវ ប្រសិនបើអ្នកតែងតែឈឺចាប់ក្នុងអំឡុងពេលរួម ភេទ ឬក៏ក្រោយពីប្រតិបត្ដិការរួច ។
ជួនកាលការឈឺចាប់ទាំងនេះអាចបណ្ដាល មកពីជំងឺឆ្លងតាមប្រដាប់ភេទ ឬក៏រន្ធនោម ។ ជំងឺឆ្លងអាច បង្កឱ្យរលាក ប្រដាប់ភេទដែលរមែង តែងតែភាយក្លិនអាសោច និងឈឺត្រង់ប្រដាប់ភេទ ។ ប្រសិនបើជួបបញ្ហា នេះសូមទៅរក សេវាកម្មថែទាំសុខភាពឱ្យបានម៉ត់ចត់ ដើម្បី ព្យាបាលឱ្យទាន់ពេលវេលា ។
ប្រដាប់ភេទរលាត់៖ ការដាច់រលាត់ទាំងនេះតែងតែកើតឡើង ចំពោះនារីគ្រប់រូបមិនអាចចៀសផុតនោះទេ ។ ការ ដាច់ រលាត់ លើប្រដាប់ភេទបន្ដិចបន្ដួច អាច កើតឡើងនៅពេលការរួមរ័កដែលប្រព្រឹត្ដទៅ ក្នុងរូបភាពកម្រោលពេក ខណៈ ពេលដែលពុំមានទឹករំអិលគ្រប់គ្រាន់ ។ ប៉ុន្ដែស្ដ្រីអាចគ្មាន អារម្មណ៍ឈឺចាប់នៅពេល ទទួលបានអារម្មណ៍ ស្រណុក ស្រួលដល់កំពូល ។
ការដាច់រលាត់បន្ដិចបន្ដួចវាអាចជាសះ ស្បើយឡើងវិញដោយខ្លួនឯង ប៉ុន្ដែប្រសិនបើវា មានលក្ខណៈ ធ្ងន់ធ្ងរ និង ចេញឈាម នោះវាអាច បង្កគ្រោះថ្នាក់បាន ។ ដូច្នេះភាគីស្ដ្រីគួរតែស្វែង រកការព្យាបាលរបួសទាំងនោះ ដើម្បីបង្ការ ជំងឺឆ្លងផ្សេងៗ ។ ប្រសិនបើមានទឹករំអិលគ្រប់គ្រាន់ វាគឺជាកត្ដាសំខាន់ដែលអាចជួយកាត់បន្ថយ ការ ដាច់រលាត់ បានច្រើនបំផុត ។
បញ្ហាអាវុធសម្ងាត់បាក់៖ វាមិនមែនបាក់ ឬដាច់ចេញពីគ្នាទេ គឺវា គ្រាន់តែរហែកកោសិកាលិង្គប៉ុណ្ណោះ ។ ប្រការនេះ វាកើតឡើង នៅពេលដែលអាវុធសម្ងាត់វា កំពុងសម្ដែងឫទ្ធិឡើងរឹងដូចជាថ្ម ហើយត្រូវ បានប្រើប្រាស់វាទាំងបង្ខំ តែ ស្ថានភាព បែបនេះ កម្រកើតមានណាស់ ។ ប៉ុន្ដែវាក៏អាចកើត មានដែរ ពិសេសអំឡុងពេលប្រើក្បាច់វាយ ប្រហារ ទាំង កម្រោល និងជិតដល់ទីជម្រៅ ។ ប្រសិនបើវាកើតឡើងចំពោះរូបអ្នក សូមទៅ កាន់មន្ទីរពេទ្យ ជាបន្ទាន់ មុន ពេល ដែលវាកាន់តែ ធ្ងន់ធ្ងរកែលែងឡើង ។ ដើម្បីទទួលបានសុវត្ថិភាព និងភាពស្រណុកសុខស្រួលក្នុងអំឡុងពេល រួមភេទអ្នកគួរតែប្រើក្បាច់ធម្មតាៗបានហើយ  ព្រោះយើងម្នាក់ៗចង់បានតែសេចក្ដីសុខស្រួល តែប៉ុណ្ណោះ ដូច្នេះមិន គួរប្រើក្បាច់ជ្រុលហួស ហេតុពេកនោះទេ ៕ ប្រភពពី  lookingtoday.com
Read more...

Tuesday, June 11, 2013

ប្រើក្បាច់ឱ្យស័ក្ដិសម នឹងអវយវៈភេទ

0 comments
ក្នុងការរួមភេទអ្វី ដែលសំខាន់ជាងគេ គឺការធ្វើឱ្យនាងទទួល បានសេចក្ដីសុខ មិនមែនខ្នាតអវយវៈភេទ នោះទេ ។ ទោះ បីយ៉ាងនេះក្ដី ក៏នៅមានកត្ដាមួយទៀត ដែលមិនអាចខ្វះបាននោះ គឺការយល់ដឹង ពីបច្ចេកទេស ក្នុងការ រួមភេទ ។ បញ្ហានេះ មានបុរសជាច្រើនបាន ផ្ដោតទំនុកចិត្ដទៅ លើខ្នាតអវយវៈភេទ ក្នុងនោះមិនថា ខ្នាត រូបរាង ឬភាពរឹងមាំ ។ យើងសូមអះអាងថា ស្ដ្រីមួយចំនួនធំនាង ទទួលបានសេចក្ដី សុខជាមួយនឹងខ្នាតអវយវៈមធ្យម ហើយ ក៏នៅមានចំនួនមិនតិចដែរ ដែលត្រូវការ អវយវៈភេទខ្នាតតូចដែរ ។ មានស្ដ្រីខ្លះក៏ ចូលចិត្ដឱ្យបុរស ប្រើអង្គ ជាតិរុលចូលរាក់ៗ ច្រើនជាងរុលចូលជ្រៅ ដោយសារចំណុច ភ្ញោចអារម្មណ៍របស់ស្ដ្រីភាគច្រើនវាស្ថិតនៅ ក្បែរៗ នឹងមាត់ទ្វារមាសនោះឯង ។
-ក្បាច់រួមភេទសម្រាប់អង្គជាតិធំវែង
សម្រាប់សុភាពបុរសទាំងអស់ដែលមានខ្នាតអង្គជាតិធំ គួរប្រើក្បាច់រួមភេទដេកផ្អៀង (Pretzel) ដោយឱ្យភាគីខាង ស្រីដេកផ្ងារ ចំណែកភាគីបុរសដេកផ្អៀងពីចំហៀង ហើយប្រើជើង ម្ខាងស៊កចូលប្រឡោះ ភ្លៅរបស់នាង ។ រួចឱ្យ នាងលើកជើងម្ខាងពាក់លើត្រគាករបស់បុរស ចំណែកជើងម្ខាងទៀតលាតត្រង់ ។ ក្រោយ ពេល ភាគីបុរសស៊កអង្គ ជាតិ ចូលហើយ ភាគីបុរស ត្រូវរំកិលខ្លួនឡើងទៅលើ រួចទម្លាក់ចុះមកវិញ ហើយនៅ រាល់ពេលអ្នកធ្វើចលនារាង កាយចុះ ឡើងនោះ អង្គជាតិរបស់អ្នកនឹងរុលចូលដោយ ស្វ័យប្រវត្ដិ ។
ក្រៅពីក្បាច់ខាងលើនេះ ក៏មានក្បាច់ស្រី នៅពីខាងលើ ក៏ស័ក្ដិសមនឹងខ្នាតអង្គជាតិបុរស ធំដែរ ព្រោះ ក្បាច់នេះ នាងអាចគ្រប់គ្រងជម្រៅ ក្នុងការវាយលុករបស់បុរសបានយ៉ាងងាយ ហើយ ខណៈពេលនោះនាងគឺជា ភាគីគ្រប់ គ្រងហ្គេម និងបញ្ចេញកម្លាំង ។ ពេលនោះធានាថា ការរួម ភេទរបស់អ្នកទាំងពីរប្រាកដជាទទួលនូវភាព ញញឹម ប្រកប ដោយសេចក្ដីសុខមិនចាំបាច់ នឿយហត់ ។
-ក្បាច់រួមភេទសម្រាប់ខ្នាតអវយវៈភេទ មានទំហំល្មម
សម្រាប់ខ្នាតអង្គជាតិទំហំល្មមនេះក្បាច់ ដែលស័ក្ដិសម គឺជាក្បាច់ឱ្យភាគីស្ដ្រីនាងអង្គុយ បែរមុខទៅរក ចុងជើង រួច តម្រង់អវយវៈភេទ នាងឱ្យចំអង្គជាតិ ក្បាច់នេះជួយឱ្យនាងគ្រប់គ្រង ជម្រៅរុលចូលនៃអង្គជាតិបាន ទៅតាម អារម្មណ៍ ប្រាថ្នារបស់នាង ។ ស្របពេលនោះដែរ ភាគី បុរសមានឱកាសបាន គយគន់សោភ័ណភាព ត្រគាករបស់ នាង ដែលកំពុងធ្វើចលនាដោយ បង្ហាញនូវសាច់ខ្នងដ៏ម៉ដ្ឋខៃ របស់នាងផងដែរ ។
ទោះបីយ៉ាងណាក៏ដោយ ក្បាច់មួយនេះអាចមានបញ្ហាខ្លះ ក្នុងការភ្ញោចចំណុចគ្លីតូរីសរបស់ នាង ដូច្នេះយក ល្អអ្នក គួរប្រើដៃ ឱ្យមានប្រយោជន៍ ខ្លះដោយជួយភ្ញោចនៅ ត្រង់ចំណុចពិសេស ដើម្បីឱ្យនាងទទួល បានសេចក្ដីសុខ ព្រមគ្នា ។
ជាទូទៅក្បាច់រួមភេទឈ្មោះ ម៉ិចសិនណារី គឺបុរសនៅលើស្ដ្រី ក្បាច់នេះក៏អាចសាងសេច ក្ដីសុខដល់បុរស ដែល មានខ្នាតអង្គជាតិធំបានដូច គ្នាដែរ ។ ក៏ប៉ុន្ដែបើក្នុងករណី ខាងស្រីនៅតែរអ៊ូថា ខ្នាតអង្គជាតិធំពេក ឬប្រសិន បើ ភាគីស្ដ្រីនាង ត្រូវការឱ្យភ្ញោចចំណុចគ្លីតូរីស ដើម្បីជួយរុញច្រានឱ្យ កាន់តែមានសេចក្ដីសុខ ភាគីបុរសក៏អាច ជួយបានដោយងាយផងដែរ ។
ចំណុចនេះភាគីបុរសអាចធ្វើបាន ដោយប្រើបច្ចេកទេស បបោសអង្អែលជាជំនួយ ពិសេសនោះ គឺពេលធ្វើ សកម្មភាព អង្គជាតិចេញចូល  គួរផ្លាស់ប្ដូរចលនាឡើងចុះៗ ។ ភាគីបុរសចាប់ត្រគាកនាង ធ្វើយ៉ាងណាឱ្យអាវុធ សម្ងាត់របស់ អ្នកកកិតនឹងចំណុចគ្លីតូរីសរបស់នាង ។ ការធ្វើ ចលនាក៏ស្ថិតនៅក្នុងកម្រិតយោគខ្លួនជាចង្វាក់ច្រើន ជាងការទង្គិចអុកខ្លាំងទៀតផង៕
ប្រភពពី ​ lookingtoday.com
Read more...

Friday, May 10, 2013

កែព្រហ្មចារី ៖ សារៈប្រយោជន៍ និងផលប៉ះពល់

0 comments
ការកែព្រហ្មចារី មិនមែនជារឿងមួយ ដែលអាក្រក់នោះទេ ផ្ទុយទៅវិញវាជារឿង មួយដែលល្អសម្រាប់ស្ដ្រី ដែលបាន បាត់បង់ នូវភាពបរិសុទ្ធដោយ ប្រការណាមួយ។ ស្ដ្រីដែលបានបាត់បង់ នូវភាពបរិសុទ្ធតែងតែ មានការព្រួយ បារម្ភជាខ្លាំង ជាពិសេសចំពោះ អនាគតស្វាមីតែម្ដង។ ដូច្នេះហើយទើបធ្វើឱ្យស្ដ្រី មួយចំនួនបានសម្រេចចិត្ដ កែព្រហ្មចារី សាជាថ្មីម្ដងទៀត ព្រោះតែការយល់ថា ភាពបរិសុទ្ធគឺជាវត្ថុដ៏ មានតម្លៃបំផុតសម្រាប់ បុរស ដែលជា អនាគតស្វាមី។
គេហទំព័រសុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត រីដ សេហ្វផល ប្រធានវះកាត់ជំងឺទូទៅ និងវះកាត់កែ សម្ផស្ស នៅគ្លីនិក ឌីប្រេស លោកនឹងធ្វើការពន្យល់ អំពីវិធីកែព្រហ្មចារី។
ព្រហ្មចារីជាអ្វី?
ព្រហ្មចារី គឺជាសន្ទះស្បែកស្ដើង នៅក្នុងទ្វារមាសស្ដ្រី ហើយមានរន្ធប្រហោង ដើម្បីឱ្យឈាមរដូវធ្លាក់ចេញមក។ គេ អាចនិយាយបានម្យ៉ាងទៀតថា ព្រហ្មចារីគឺសំដៅទៅលើភាពស្អាតបរិសុទ្ធទាំង ផ្លូវកាយទាំងផ្លូវចិត្ដ ដែលមិន មានដាច់រហែក និងមិនធ្លាប់បានឆ្លងកាត់ការរួមភេទ ទោះក្នុងករណីណាក៏ដោយ។
តើអ្វីទៅគឺជាការកែព្រហ្មចារី?
ការកែព្រហ្មចារី គឺជាការកែសន្ទះព្រហ្មចារី ដែលដាច់រហែកមកជិត ដូចដើមវិញ។ ការដាច់រហែកសន្ទះព្រហ្មចារី គឺបណ្ដាលមកពីកត្ដា ច្រើនយ៉ាងដែលទាក់ទង ទៅនឹងសកម្មភាពប្រចាំថ្ងៃ ដូចជាដើរ ដេក ឈរ អង្គុយ កន្ធែកជើង ការធ្វើការងារធ្ងន់ និងហាត់កីឡាជាដើម។ រាល់ស្ដ្រីឱ្យតែបានឆ្លងកាត់ការរួមភេទ ចំពោះសន្ទះ ព្រហ្មចារីសុទ្ធតែ ទទួលការធ្លុះរហែកទាំងអស់។ ចំពោះក្មេងស្រីដែលទើប នឹងពេញវ័យងាយនឹង ទទួលរងនូវ ការដាច់រហែកសន្ទះ ព្រហ្មចារីណាស់ ជាក់ស្ដែងដូចជា ការប្រើប្រាស់ថ្នាំសុលចូល ទៅដល់ទ្វារមាសជាដើម។
វិធីកែព្រហ្មចារី
ព្រហ្មចារីមិនអាចកែបានទាំងអស់ ឬទាំងស្រុងនោះទេ អាចកែបានតែ ចំពោះស្ដ្រីដែលមានសល់ បំណែកខ្លះៗ របស់សន្ទះ ក្រដាសព្រហ្មចារីតែប៉ុណ្ណោះ ដោយការដេរភ្ជាប់គ្នាឱ្យដូចដើមវិញ។ តែបើសិនជាស្ដ្រីដែល មិនមាន បំណែកសល់នៃសន្ទះក្រដាស ព្រហ្មចារី គឺមិនអាចកែបាននោះទេ។ នៅពេលដែលកែព្រហ្មចារីហើយ មានស្ដ្រី ៩០ភាគរយដែលមានធ្លាក់ឈាមដូចជាក្រមុំបរិសុទ្ធនៅពេលដែលរួមភេទ ជាមួយដៃគូឬក៏ជាស្វាមីជា លើក ដំបូងបន្ទាប់ពីកែហើយ។
សារៈប្រយោជន៍ នៃការកែព្រហ្មចារី
ការកែព្រហ្មចារី គឺពិតជាផ្ដល់សារៈប្រយោជន៍ យ៉ាងច្រើនចំពោះស្ដ្រី ដែលបានបាត់បង់នូវភាពបរិសុទ្ធ ហើយក៏ មិនមែនជារឿងមួយដែលអាក្រក់នោះដែរ។ ផ្ទុយទៅវិញវាជារឿងមួយល្អសម្រាប់សុភាពនារី ដើម្បីបញ្ជាក់ថា ខ្លួន នៅតែមានភាពបរិសុទ្ធទុក ជូនបុរសដែលជាអនាគត ស្វាមី ដើម្បីឱ្យស្វាមីមានភាពសប្បាយចិត្ដ និងទុកចិត្ ដចំពោះនារីដែលជាភរិយារបស់ខ្លួន និងអាចរស់នៅជាមួយគ្នា យ៉ាងមានភាពកក់ក្ដៅ និងមានសេចក្ដីសុខ បំផុត។
ផលប៉ះពាល់នៃការកែព្រហ្មចារី
ជាធម្មតានៅពេលដែលកែព្រហ្មចារី អាចធ្វើឱ្យហើមប្រដាប់ភេទ និងមានការឈឺចាប់បន្ដិចបន្ដួចតែប៉ុណ្ណោះ មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ តែបើសិនជាអ្នកនាង កញ្ញាទៅធ្វើការកែព្រហ្មចារីនៅកន្លែងដែលមិនមាន សុវត្ថិភាពឬគ្មានមិនមាន ជំនាញច្បាស់លាស់ អាចបង្កឱ្យអ្នកនាងកញ្ញាមានផលប៉ះពាល់ជាច្រើន ដូចជាឆ្លង នូវមេរោគផ្សេងៗ នៅក្នុងទ្វារមាសដែលធ្វើឱ្យកើតមានបញ្ហាដែល មិនអាចស្មានដល់។ ដូចនេះស្ដ្រីគ្រប់រូប ដែលចង់កែព្រហ្មចារីឱ្យមានសាជាថ្មីម្ដងទៀតនោះ គឺត្រូវតែទៅកន្លែង ដែលមានសុវត្ថិភាព និងមានជំនាញ ខ្ពស់បំផុត ព្រោះកន្លែងដែលមានសុវត្ថិភាព និងមានជំនាញច្បាស់លាស់ គឺអាចឱ្យអ្នកនាងកញ្ញាចៀសផុត ពីការឆ្លងនៅមេរោគផ្សេងៗជាច្រើនដែល បង្កឱ្យមានបញ្ហាចំពោះសុខភាព។
វិធីការពារក្រោយ ពេលកែព្រហ្មចារី
វិធីការពារនៅក្រោយពេល កែព្រហ្មចារីវាជារឿងមួយសំខាន់ណាស់សម្រាប់ សុភាពនារី ដូចនេះនៅក្រោយ ពេលដែល កែ ហើយមិនត្រូវធ្វើការរួមភេទភ្លាមៗនោះទេ គឺត្រូវតមការរួមភេទរយៈពេល១ខែ ការធ្វើបែបនេះគឺ ដើម្បីឱ្យ មុខរបួសឆាប់ជាសះស្បើយ។ ម្យ៉ាងទៀតនៅមុនពេលដែលរួមភេទត្រូវតែទៅឱ្យអ្នកជំនាញពិនិត្យមើល សាជាថ្មីម្ដងទៀត និងទទួលការណែនាំពីអ្នកជំនាញនៅពេលរួមភេទជាលើកដំបូងបន្ទាប់ពីកែហើយ។ នៅក្រោយ ពេលដែលរួមភេទជាលើកដំបូង គឺតែងតែមានការឈឺចាប់ និងមានឈាមដូចជានារីក្រមុំបរិសុទ្ធ។ ម្យ៉ាងទៀត បើសិនជាមានបញ្ហាអ្វីមួយនៅក្រោយពេលដែលរួមភេទហើយ ដូចជាមានការឈឺចាប់យូរថ្ងៃ គួរតែប្រញាប់មក ពិភាក្សាជាមួយអ្នកជំនាញ មិនត្រូវបណ្ដោយទុកយូរថ្ងៃពេកនោះទេ។ ត្រូវមកជួបជាមួយអ្នកជំនាញ ដើម្បីឱ្យអ្នក ជំនាញពិនិត្យរកមូលហេតុ ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរ។
ដំបូន្មានអ្នកជំនាញ
សុភាពនារីគ្រប់រូបគួរតែយល់ដឹងថា ព្រហ្មចារីគឺមានតែម្ដងគត់សម្រាប់មួយជីវិត បើសិនជាសុភាពនារី ចង់ថែរក្សា សន្ទះ ព្រហ្មចារីកុំឱ្យដាច់រហែក ត្រូវតែមានការប្រយ័ត្នប្រយែងជានិច្ច ព្រោះសន្ទះព្រហ្មចារីស្ដើងណាស់។ គួរចៀសវាងចំពោះការងារធ្ងន់ មិនត្រូវអង្គុយចោងហោងឬកន្ធែកជើង មិនត្រូវប្រើប្រាស់ថ្នាំសុល និងធ្វើ លំហាត់ប្រាណ ខ្លាំងៗពេកនោះទេ។ ជាពិសេសសុភាពនារីគ្រប់រូប មិនត្រូវរួមភេទមុនរៀបការនោះទេ ព្រោះធ្វើឱ្យ សុភាពនារីបាត់បង់នូវវត្ថុដ៏មានតម្លៃ ដែលអនាគតស្វាមីគិតថា ព្រហ្មចារីមានសារៈសំខាន់ ណាស់សម្រាប់កាត់ បុរសដែលជាស្វាមី។ បើសិនជាសុភាពនារីចង់ធ្វើការកែព្រហ្មចារី គួរតែស្វែងរកកន្លែងដែលមានជំនាញ ហើយមាន សុវត្ថិភាពដើម្បីការពារកុំឱ្យកើតមានបញ្ហាមិនល្អសម្រាប់ សុខភាព៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

Read more...

Friday, April 26, 2013

យុទ្ធសាស្ត្រ ៣យ៉ាង ធ្វើឲ្យសិចលើកដំបូង ទទួលបានអារម្មណ៍ ស្កប់ស្កល់

0 comments
ការរួមភេទជាលើកដំបូង គឺជារឿងមួយ ដែលពិបាក ក្នុងការធ្វើ ជាពិសេស នារីៗ តែម្ដងព្រោះ ពួកគេមិនដែលមាន បទពិសោធន៍ ក្នុងការរួមភេទ ក៏ដូចជាមាន ការភ័យខ្លាច ក្នុងការទទួលរង ការឈីចាប់លើដោយ ដាច់សន្ទះ ព្រហ្មចារីជាដើម។
ខាងក្រោមនេះ គឺវិធីសាស្ត្រ ៣យ៉ាងសម្រាប់ ការរួមភេទជាលើកដំបូង ដើម្បីឱ្យបុរសជា ជំនួយក្នុងការទាក់ទាញ នារីកុំឱ្យភ័យហើយធ្វើ ឱ្យការរួមភេទ ធ្វើឡើងដោយរលូន។
១.កុំបង្ខំ គួររង់ចាំភ្លើងខៀវ
ការរង់ចាំភ្លើងខៀវគឺសំខាន់ណាស់ កុំប្រញ៉ាប់ក្នុងការដាក់ប្រដាប់ភេទ របស់អ្នកចូល ទៅក្នុងប្រ ដាប់ភេទ នារីពេក គួរណាបបោសអង្អែល នាងឱ្យមានទំនុកចិត្តសិន ហើយចាំមើល សញ្ញារបស់ នាងរួចចាំ ចាត់ការជា ក្រោយ។
២. ប្រើមាត់ឱ្យបានច្រើន
គួរមានការថើបជាញឹកញ៉យ ដើម្បីកុំឱ្យនាងមាន អារម្មណ៍ភ័យ ហើយក៏នាំឱ្យ នាងមានអារម្មណ៍ ពុះកញ្ជ្រោល ផងដែរ។
៣. ចំណាយពេលច្រើន និងប្រតិបត្តការយឺតៗ
គួរណាចំណាយពេលបបោសអង្អែល ឱ្យបានច្រើន និងធ្វើការមួយៗកុំបង្ខំ ៕
www.lookingtoday.com
ប្រភពមកពី Lookingtoday.com
Read more...

Monday, April 22, 2013

ភាពខុសគ្នា រវាងក្មេងសម័យឥឡូវ និងក្មេងសម័យមុន

0 comments
ដោយសារតែការលំហូរចូលដ៏ច្រើននូវ វប្បធម៌បរទេស បានធ្វើឲ្យមានការផ្លាស់ប្តូរនូវឥរិយាបទ
ក៏ដូចជាផ្នត់គំនិតក្មេងៗសម័យឥឡូវ ដែលមានលក្ខណៈខុសប្លែកគ្នាច្រើនពីក្មេងៗសម័យមុន។
តើមានការខុសប្លែកគ្នាដូចម្តេចខ្លះទៅរវាងក្មេងសម័យឥឡូវ និងក្មេងសម័យមុន? សូមតាមដាន
ស្តាប់ចម្រៀងអាយ៉ៃដែលច្រៀងដោយលោកតា គង់ ណៃ ក៏ដូចជាទស្សនារូបភាព នៅក្នុងវីដេអូ
ដែលគេកាត់ត ខាងក្រោមនេះទាំងអស់គ្នា៖



វីដេអូកាត់តដោយ សម្ព័ន្ធហ្វេសប៊ុកកម្ពុជា (CFA)
សូមយុវវ័យទាំងអស់ ចូលរួមថែរក្សាការពារ វប្បធម៌ប្រពៃណីដ៏ល្អ ថ្លៃថ្លារបស់ខ្មែរយើង ឲ្យស្ថិតស្ថេរ
គង់វង្ស ជានិច្ចនិរន្តន៍រៀងអើយ។ សូមចងចាំពាក្យស្លោកដ៏មានន័យ របស់ខ្មែរយើងមួយឃ្លាថា ៖
"វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កានថ្កើន" ៕

ប្រពភមកពី Camnews.com.kh
Read more...

Sunday, April 21, 2013

បុរសធាត់ និងសុខភាពផ្លូវភេទ

0 comments
បច្ចុប្បន្ន នេះធាត់កំពុងតែរីករាលដាល ជាខ្លាំងសម្រាប់សុខភាពសាធារណៈ។ លោកអ្នកដែលកើតជម្ងឺ ធាត់តែងតែប្រឈមមុខ ជាមួយជម្ងឺជាច្រើន ជាពិសេសគឺជម្ងឺរ៉ាំរ៉ៃតែម្ដង ដូចជាជម្ងឺបេះដូង ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម លើសពីនេះធាត់ក៏ អាចបង្កឱ្យមានផលប៉ះពាល់ដែលទាក់ទង ជាមួយនឹងសុខភាព ផ្លូវភេទផងដែរ។
HealthCambodia ជួបសម្ភាសលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យព្យាបាលជម្ងឺទូទៅ និងផ្នែកសុខភាពបុរស នៃសមាគមកម្ពុជា ហៅកាត់ថា“រ៉ាក់” នឹងធ្វើការពន្យល់អំពីបុរសធាត់ និងសុខភាពផ្លូវភេទនេះជូនមិត្ដអ្នកអានដូចតទៅ។
ធាត់ ឬមិនធាត់?
ដើម្បីឱ្យដឹងច្បាស់ថា លោកអ្នកកើតមានជម្ងឺធាត់ ឬមិនធាត់នោះ គឺត្រូវគិតទៅតាមអំពី វាជាខ្នាតអន្ដរជាតិមួយដែល អាចបញ្ជាក់បានយ៉ាងច្បាស់ អំពីភាពធាត់នេះ ដែលមានដូចជា ៖
BMI ស្មើទម្ងន់ខ្លួនគិតជាគីឡូក្រាម ចែកជាមួយកម្ពស់គិតជាម៉ែត្រលើកជាការេ។
BMI¬ = ទម្ងន់(គក) ចែកនឹង (កម្ពស់)²
ដើម្បីយល់កាន់តែច្បាស់ សូមលោកអ្នកក្រឡេកមើលឧទាហរណ៍ខាងក្រោមនេះ ៖
BMI = Weight (Kg)/ (H)²
W = 80Kg
H = 1.58m
BMI = 80/(1.58)2 = 32.06
BMI = 32.06 ធាត់ដំណាក់កាលទី១
- BMI ទាបជា១៨.៥ទម្ងន់ក្រោមធម្មតា
- BMI ១៨.៥ ទៅដល់ ២៤.៩ ទម្ងន់ធម្មតា
- BMI ចន្លោះពី២៥ទៅដល់២៩.៩ លើសទម្ងន់
- BMI ចាប់ពី៣០ទៅដល់៣៤.៩ ធាត់ដំណាក់កាលទី១
- BMI ចន្លោះពី៣៥ទៅដល់៣៩.៩ ធាត់ដំណាក់កាលទី២
- BMI លើសពី៤០ធាត់ខ្លាំង ឬក៏ធាត់ដំណាក់កាលទី៣
មូលហេតុដែលបណ្ដាលឱ្យ កើតជម្ងឺធាត់លើសទម្ងន់
ចំពោះមូលហេតុដែលបណ្ដាលឱ្យ កើតមានជម្ងឺធាត់លើសទម្ងន់នេះ មានច្រើនកត្ដាដូចជា :
- បុគ្គលដែលចូលចិត្ដទទួលទានអាហារច្រើន ឬក៏ទទួលទានញឹកញាប់ ឬក៏ទទួលទានមិនឈប់
- បុគ្គលដែលចូលចិត្ដទទួលទានអាហារបំប៉នច្រើន
- បុគ្គលដែលចូលចិត្ដទទួលទានអាហារ ដែលសម្បូរទៅដោយជាតិសាច់ហើយនឹងខ្លាញ់
- បុគ្គលដែលផ្ដាច់ការជក់បារី (ប៉ុន្ដែមិនមែនលើកទឹកចិត្ដបុគ្គលទាំងនេះ ឱ្យបន្ដការជក់បារីវិញនោះទេ)
- បុគ្គលដែលជាពីជម្ងឺ
- បុគ្គលដែលមិនសូវធ្វើពលកម្មបញ្ចេញញើស។
ទំនាក់ទំនងបញ្ហាធាត់ជាមួយ សុខភាពផ្លូវភេទបុរស
នៅពេលដែលបុគ្គលកើតជម្ងឺធាត់លើសទម្ងន់ សុខភាពផ្លូវភេទអាចមិនប្រកតី ដូចបុគ្គលដែលមានទម្ងន់ខ្លួន ធម្មតានោះទេ។ ព្រោះបុរសដែលធាតុលើសទម្ងន់អាចឆាប់ហត់នៅពេលដែលរួមភេទជាមួយដៃគូ នេះជាហេតុដែលធ្វើឱ្យបុគ្គល ប្រភេទនេះមិនសូវជា ចូលចិត្ដការរួមភេទនោះទេ។ ប៉ុន្ដែបញ្ហាអន់ថយចំពោះសុខភាពផ្លូវភេទនេះ ក៏មិនអាចបញ្ជាក់ថា បណ្ដាលមកពីបញ្ហាធាត់លើស ទម្ងន់តែមួយមុខនោះទេ វាអាចបណ្ដាលមកពីការរួមផ្សំជាមួយនឹងកត្ដាជាច្រើន ដែលបណ្ដាលមកពីជម្ងឺធាត់នេះ ដែលមានដូចជា ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ជម្ងឺសន្លាក់ ជម្ងឺបេះដូង និងជម្ងឺលើសជាតិខ្លាញ់ជាដើម។
វិធីព្យាបាលបុរសធាត់ហើយមានបញ្ហាផ្លូវភេទ
ប្រសិនបើបុគ្គលដែលធាត់លើសទម្ងន់ ហើយមានការថយចុះនូវសមត្ថភាពផ្លូវភេទ បុគ្គលប្រភេទនេះគួរតែទៅពិភាក្សា ជាមួយគ្រូពេទ្យឯកទេស ដើម្បីស្វែងរកជម្ងឺផ្សេងក្រៅពីជម្ងឺធាត់នេះ។ ប្រសិនបើពិនិត្យឃើញថា លោកអ្នកកើតមានជម្ងឺផ្សេងៗទៀត ដែលបណ្ដាលមកពីជម្ងឺធាត់នេះ ឬក៏បណ្ដាលមកពីកត្ដាផ្សេងៗ គ្រូពេទ្យនឹងធ្វើការព្យាបាល ទៅតាមអាការរោគរបស់អ្នកជម្ងឺ ក្រោយពី ការព្យាបាលនេះហើយ គឺអាចដោះស្រាយបញ្ហាសមត្ថភាពផ្លូវភេទបាន។ ប្រសិនបើរកមូលហេតុមិនឃើញ ក្រៅពីភាពធាត់លើសទម្ងន់ នេះ គឺត្រូវព្យាបាលដោយការបញ្ចុះទម្ងន់ ឱ្យចុះទម្ងន់មកធម្មតាវិញ ទាំងនេះគឺអាចជាការព្យាបាលសមត្ថភាពផ្លូវភេទបាន។
ផលប៉ះពាល់នៃបុរសដែលកើតមានរោគធាត់
ជម្ងឺធាត់បង្កផលប៉ះពាល់ជាច្រើន ដែលលោកអ្នកមួយចំនួន កំពុងតែព្រួយបារម្ភជាខ្លាំង ព្រោះជម្ងឺធាត់ធ្វើឱ្យបាត់បង់នូវ សោភ័ណភាពនៃរូបរាង បង្កឱ្យមានជម្ងឺសរសៃឈាមបេះដូង ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ដែលជាជម្ងឺរ៉ាំរ៉ៃអាចបណ្ដាលឱ្យអ្នក ជម្ងឺបាត់បង់នូវសមត្ថភាព ផ្លូវភេទរួមទាំងជីវិតថែមទៀតផង។
វិធីការពារដើម្បីកុំឱ្យកើតមានបញ្ហាធាត់ ហើយចុះខ្សោយនូវសមត្ថភាពផ្លូវភេទ
ដើម្បីការពារកុំឱ្យកើតមានជម្ងឺធាត់ លើសទម្ងន់ ហើយបង្កឱ្យកើតមាន នូវបញ្ហាផ្លូវភេទនេះ លោកអ្នកត្រូវតែធ្វើការកំណត់ នូវពេលវេលាឱ្យបានច្បាស់លាស់នៅក្នុងការទទួលទានអាហារ ហើយមិនគួរទទួលទាន ទៅតាមចិត្ដចង់នោះទេ។ ជាពិសេសត្រូវចៀស វាងចំពោះអាហារដែល សម្បូរទៅដោយជាតិខ្លាញ់ ជាតិស្ករ អាហារដែលសម្បូរទៅដោយសារជាតិបំប៉ន និងប៊ឺរខ្លាំងពេក ព្រោះអាហារ ទាំងនេះអាចបង្កឱ្យឡើងទម្ងន់ យ៉ាងឆាប់រហ័ស។ ត្រូវចៀសវាងចំពោះការទទួលទានគ្រឿងស្រវឹង ព្រោះគ្រឿងស្រវឹងក៏អាចធ្វើឱ្យ លោកអ្នកដុះក្បាលពោះ អ្វីដែលល្អបំផុតនោះគឺត្រូវធ្វើការហាត់ ប្រាណឱ្យបានទៀងទាត់ ដើម្បីការពារកុំឱ្យកើតមានជម្ងឺផ្សេងៗ ជាពិសេសជម្ងឺធាត់។
ដំបូន្មានអ្នកជំនាញ
ប្រជាពលរដ្ឋទូទៅគួរតែការពារខ្លួន ធ្វើយ៉ាងណាកុំឱ្យកើតមានជម្ងឺធាត់ ព្រោះជម្ងឺធាត់នេះបង្កឱ្យកើតមានជម្ងឺជាច្រើនផ្សេង ទៀត ភាគច្រើនសុទ្ធតែជាជម្ងឺដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលត្រូវចំណាយពេលនៅក្នុងការព្យាបាលយូរ ដែលធ្វើឱ្យខាតបង់ទាំងថវិកា និងពេលវេលាផងដែរ។ ប្រសិនបើលោកអ្នកមានឪពុកម្ដាយបងប្អូនកើតមានជម្ងឺធាត់នេះ ឬក៏មានជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ជម្ងឺលើសជាតិខ្លាញ់ លោកអ្នកគួរតែមានវិធីបង្ការការពារ ដើម្បីកុំឱ្យកើតមានជម្ងឺទាំងនេះ អ្វីដែលសំខាន់បំផុតនោះគឺត្រូវតែ ចៀសវាងការកើតមានបញ្ហាធាត់៕
អត្ថបទ និងរូបភាព រក្សាសិទ្ធិដោយ  www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

Photo by LookingTODAY
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន