Rotha Company
 
Showing posts with label តារាបង្ហាញម៉ូដ. Show all posts
Showing posts with label តារាបង្ហាញម៉ូដ. Show all posts

Tuesday, June 17, 2014

គង់ ចាន់រដ្ឋា អន់ចិត្តនឹង ខ្លួនឯង ពេលឡើងគីឡូ

0 comments
ប្រភពពី camnews.com.kh
ភ្នំពេញ៖ គង់ ចាន់រដ្ឋា បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា នាងកំពុងតែស្នាក់នៅសម្តែង លើទឹកដី ប្រទេសមហាអំណាច លោក បារ៉ាក់ អូបាម៉ា ជាមួយនឹងភាពជោគជ័យខ្លាំង ក្រោយពេល តារា ស្រីរូបនេះ បានចាកចេញ ពីកម្ពុជាកាលពីអំឡុងចុង ខែមីនា ឆ្នាំ២០១៤ កន្លងមកនេះ។
ជាការកត់សម្គាល់ ចាប់តាំងពី កញ្ញា គង់ ចាន់រដ្ឋា បានទៅដល់ និងស្នាក់នៅច្រៀង លើដីសហ រដ្ឋអាមេរិក អស់មួយ រយៈមកនេះ តែងមានព័ត៌មានថា នាងត្រូវបានការយកចិត្ត និងគាំទ្រខ្លាំង ពីសំណាក់បងប្អូនខ្មែរ រស់នៅទីនោះ ចំពោះ អត្តចរិតរួសរាយ រាក់ទាក់មិនឆ្មើងឆ្មៃ ពីសំណាក់ តារាចម្រៀង របស់ខ្មែរ នាង គង់ ចាន់រដ្ឋា។ មិនតែប៉ុណ្ណោះ ដោយសារ ការស្រឡាញ់ រាប់អាន ខ្លាំង រដ្ឋា ក៏តែងទទួលបានការ អញ្ជើញចូលរួម ក្នុងកម្មវិធីជប់លៀង នៅតាមហាង និងតាម គេហដ្ឋាន ទៀតផង។
យ៉ាងណាក្តី ដោយសារតែការជោគជ័យ បូករួមនឹងការសប្បាយចិត្ត នៅលើទឹកដីប្រទេស អាមេរិក រហូតធ្វើឲ្យតារាចម្រៀង គង់ ចាន់រដ្ឋា ភេ្លចគិតទៅដល់ការថែរក្សារាង បណ្តោយខ្លួន ឲ្យឡើងទម្ងន់រហូតដល់៤គីឡូ បន្ថែមទៀត ព្រោះតែការញ៉ាំ អាហារច្រើនពេក។
ឆ្លើយឆ្លងគេហទំព័រ LookingTODAY តាមសារអេឡិចត្រូនិច នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៤ នេះកញ្ញា គង់ ចាន់រដ្ឋា បានប្រាប់ឲ្យដឹងថា សម្រាប់ការងារ និងសុខភាពរបស់នាង មិនមានបញ្ហាអ្វីទេ ។ ប៉ុន្តែនាងពិបាកចិត្ត ព្រោះឡើងគីឡូ ច្រើនពេក។ គង់ ចាន់រដ្ឋា បានបន្តថា មូលហេតុនាំឲ្យនាងឡើងទម្ងន់ ព្រោះនៅទីនោះ មានភាពត្រជាក់ ហើយធ្វើឲ្យនាងញ៉ាំ អីក៏ ឆ្ងាញ់ និងបានច្រើន។ ម្យ៉ាងទៀត មកពីនាងសប្បាយចិត្ត ព្រោះបងប្អូននៅទីនោះ ចាប់អារម្មណ៍គាំទ្រច្រើន មកលើខ្លួន។
តារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បានចាកចេញពីស្រុកខ្មែរ ទៅចម្រៀង និងសម្តែងនៅ សហ រដ្ឋអាមេរិក កាលពីអំឡុងចុង ខែមីនា ឆ្នាំ២០១៤តាមរយៈប្រធាន សមាគមខ្មែរ នៅទីនោះ ជា អ្នកធានាចេញទៅ។ បើតាមគម្រោង គឺតម្រូវឱ្យ នាងស្នាក់ នៅទីនោះ រយៈពេល៣ខែ ទើប វិលត្រឡប់ មកស្រុកខ្មែរវិញ៕







Read more...

Wednesday, June 26, 2013

តារាម៉ូដែលវ័យក្មេង រូបស្រស់ បង្អួតដងខ្លួនដ៏ស្រស់ស្អាត ជាមួយនឹងរ៉ូបដ៏សិចស៊ី ម៉ូដែលថ្មី

0 comments
នេះគឺជាការបង្ហាញនូវម៉ូដសំលៀកបំពាក់ដ៏សិចស៊ី ម៉ូដែលថ្មី ដ៏ស្រស់ស្អាត ដោយតារាម៉ូដែលកូរ៉េ
វ័យក្មេង រូបស្រស់ ដែលកំពុងទទួលបានការគាំទ្រ និង ពេញនិយមយ៉ាងខ្លាំង ជាមួយនឹងដងខ្លួនដ៏
ស្រលូន សាច់សខ្ចី។
ម៉ូដសំលៀកបំពាក់  សិចស៊ីម៉ូដែលថ្មីនេះ  ត្រូវបានតុបតែង និង រចនាម៉ូដឡើង  មានបីពណ៌យ៉ាង
ស្រស់ស្អាត  ដែលស័ក្តិសមបំផុត   ជាមួយនឹងយុវនារី ដែលស្រលាញ់ និង ចូលចិត្ត បញ្ចេញភាព
សិចស៊ី របស់ខ្លួន តាមរយៈម៉ូដសំលៀកបំពាក់៕
សូមទស្សនា​ រូបភាព ខាងក្រោម!!! Camnews.com.kh






Read more...

Wednesday, June 19, 2013

តារាម៉ូដែលកូរ៉េរូបស្រស់ បង្អួតសាច់ដ៏សខ្ចី ជាមួយនឹង រ៉ូបវាលមុខវាលក្រោយ ដ៏សិចស៊ី

0 comments
នេះគឺជាការបង្ហាញនូវ ម៉ូដសំលៀកបំពាក់ម៉ូដែលថ្មីៗ  ដ៏ស្រស់ស្អាត  ពីតារាម៉ូដែលកូរ៉េ រូបស្រស់
សាច់សខ្ចី ដែលមានដងខ្លួនដ៏ស្រលូន កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង នៅកូរ៉េ។
ម៉ូដសំលៀកបំពាក់ដ៏ស្រស់ស្អាតនេះ ត្រូវបានតុបតែង និងរចនាម៉ូដឡើង វាលខាងមុខ វាលខាង
ក្រោយ យ៉ាងទាក់ទាញ ដែលស័ក្តិសមបំផុត សំរាប់យុវនារីស៊ីវីល័យសម័យថ្មី ដែលចូលចិត្តភាព
សិចស៊ី។ ជាពិសេស រ៉ូបសំលៀកបំពាក់នេះ  អាចស្លៀកពាក់ចូលរួមក្នុង  កម្មវិធីផ្សេងៗ ជាច្រើន
ដូចជា៖ ពិធីជប់លៀង ពិធីខួបកំណើត និង ពិធីអាពាហ៍ពិពាហ៍ ជាដើម៕
សូមទស្សនា រូបភាព ខាងក្រោម!!! Camnew.com .kh
















Read more...

Wednesday, June 12, 2013

តារាស្រីតៃវ៉ាន់វ័យ ៣៨ ឆ្នាំមានមុខមាត់ស្រដៀង Taylor Swift

0 comments
ថ្មីៗនេះ តារាសំដែងដ៏ស្រស់ស្អាតរបស់តៃវ៉ាន់ នាង Thien Tam បានក្លាយជាប្រធានបទថ្មី
មួយ នៅក្នុងអ៊ីធើណេត ដោយសារតែរូបថតនាងថ្មីមួយចំនួននេះ មានមុខមាត់ស្រដៀងទៅ
នឹងតារាចំរៀងអន្តរជាតិ Taylor swift ។
Thien Tam ជាតារាសំដែងដែលមានសម្រស់ស្អាត បើទោះបីនាងមានអាយុ ៣៨ ឆ្នាំក៏ដោយ
ក៏សម្រស់របស់នាង មិនចាញ់តារាក្មេងៗឡើយ ។ នាងមានច្រមុះស្រួច ហើយភ្នែកនិងមាត់
ដូច Taylor Swift អញ្ចឹង ទាស់តែថា ពណ៌ភ្នែក និង អាយុខុសគ្នាប៉ុណ្ណោះ ។ camnews.com.kh







 ទោះជាយ៉ាងណាក្តី Thien Tam មិនមែនជាតារាទីមួយទេ ដែលត្រូវបានគេ សំគាល់និងប្រៀប
ធៀបជាមួយ តារាបរទេសនោះ ។ ដោយថ្មីៗនះ Zhao Wei ដែលជាសេដ្ឋីនីនោះ ក៏ត្រូវបានគេ
ចាប់អារម្មណ៍ថា មានមុខមាត់ដូចទៅនឹងតារាចំរៀងអាមេរិច Lily Alen ផងដែរ ៕
Read more...

ខៀវ សុខារ៉ាវី ធ្លាយ​ដំណឹង​បែក​ស្នេហ៍​ឧកញ៉ា មក​ស្រវា​ចូល​សិល្បៈ​វិញ

0 comments
ភ្នំពេញ៖ បន្ទាប់ពីព័ត៌មាន ជាច្រើនបានចុះផ្សាយ ពីជីវិតឯកជនតារាស្រី ដែលធ្លាប់មានឈ្មោះ
ល្បី ក្នុងពិភពសិល្បៈ ស្រីស្អាត ខៀវ សុខារ៉ាវី ថានឹងត្រៀមធ្វើជាសេដ្ឋីនី រស់ក្នុងទ្រនំទ្រព្យ
សម្បត្តិ ស្ដុកស្ដម្ភជាមួយនឹង ស្វាមីលាក់មុខមាន ឋានៈជាឧកញ៉ា ស្រាប់តែថ្មីៗនេះ មានព័ត៌មាន
មួយ បានលេចឮថា នាងចង់វិលចូលក្នុងវិស័យសិល្បៈវិញ ខណៈនាងកំពុង មានភាពរង្គោះរង្គើ
ជាមួយម្ចាស់ស្នេហ៍ ដែលមានងារជាឧកញ៉ា និងរស់នៅជាមួយ គ្នាអស់មួយខ្យល់ធំ។
ខៀវ សុខារ៉ាវី គឺជាតារាសម្តែងស្រីមួយរូប ដែលមានសម្រស់ស្រស់សោភា និងពោរពេញទៅ
ដោយសមត្ថភាព ក្នុងការសម្តែង ប៉ុន្តែនាងបែរជា ចាកចេញពីសិល្បៈ បន្ទាប់ពីមានទំនាក់ទំនង
ជាមួយនឹងបុរសសម្បូរ ទ្រព្យម្នាក់ រហូតដល់មានកូនម្នាក់ជា ចំណងដៃឥត ខាន់ស្លាទៀតផង។
ប៉ុន្តែទំនាក់ទំនង ស្នេហ៍របស់នាង មិនបានឈានទៅ ដល់អាពាពិអាហ៍ ដូចតារាផ្សេងៗនោះទេ
ពោលគឺនាងរស់ នៅជាមួយគ្នា ដូចជាប្តី ប្រពន្ធ ដោយមិនបានរៀបការ។
ថ្មីៗនេះ មានព័ត៌មានខ្លះ បានលេចឮថា នាងចង់វិលចូលប្រឡូក ក្នុងវិស័យសិល្បៈវិញ ព្រោះ
តែនាង មានបញ្ហាគ្រួសារ ហើយទោះបីជាមាន ការហាមឃាត់ពីបុរសជា ឧកញ៉ាយ៉ាងណាក៏
ដោយ ក៏នាងនៅតែចង់ចូល ប្រឡូកក្នុងសិល្បៈ វិញដដែល។ ប៉ុន្តែទោះជាមាន ភាពរង្គោះរង្គើ
យ៉ាងណា ក៏ទំនាក់ទំនងស្នេហ៍មួយនោះ មិនទាន់ឈានទៅ ដល់ការចែកផ្លូវ គ្នាដើរនោះទេ។
ថ្វីដ្បិតតែ ខៀវ សុខារ៉ាវី គឺជាតារាស្រី ដែលធ្លាប់ទទួលបាន ការគាំទ្រខ្លាំងយ៉ាង ណាក៏ដោយ
ក៏ប៉ុន្តែមហាជនស្ទើរ តែភ្លេចមុខនាងបាត់ទៅហើយ ព្រោះតែនាងដកខ្លួន ពីសង្វៀនសិល្បៈ
អស់រយៈពេលជា ច្រើនឆ្នាំមកហើយ។ មិនដឹងថា ការវិលចូលក្នុង ពិភពសិល្បៈលើកនេះ នាង
អាចទទួល បានប្រជាប្រិយភាព ដូចកាលពីនៅក្រមុំ ឬយ៉ាងណានោះទេ។
គួររំឭកផងដែរ ថា ខៀវ សុខារ៉ាវី គឺជាអតីត គូដណ្តឹងរបស់លោក ស៊ុក សុភា ប៉ុន្តែពួកគេបាន
បែកបាក់គ្នាវិញ ទាំងអាថ៌កំបាំងកាលពីឆ្នាំ ២០០៨ ខណៈពួកគេទាំងពីត្រូវ រំសាយពិធីមង្គលការ
យ៉ាងតក់ក្រហល់បំផុត។ បន្ទាប់ពីបែកបាក់គ្នារួចមក នាងទទួលរងគ្រោះ ព័ត៌មានសេ្នហាជាបន្ត
បន្ទាប់ រហូតមកដល់ពេលនេះ នាងកំពុងតែមាន បញ្ហាជាមួយគូស្នេហ៍ ដល់ថ្នាក់សម្រេចចិត្ត
ចង់វិលចូលក្នុង ពិភពសិល្បៈ ដើម្បីស្តារកេរ្តិ៍ឈ្មោះ ឡើងវិញទៀតផង៕  Camnews.com.kh


Read more...

Tuesday, June 11, 2013

ឌួង ហ្សូរីដា ជោគជ័យ​ការងារ​សិល្បៈ តែ​មុខ​ជំនួញ​ត្រូវ​ឡុង​ចុង

0 comments
ពិធីការីនីដែលមានប្រជាប្រិយភាព ក្នុងស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ និង ប្រធានក្រុមតារា
បង្ហាញ ម៉ូដខេមបូឌា ស៊ូភើម៉ូឌែល ឌួង ហ្សូរីដា ត្រូវបានគេ មើលឃើញថា កំពុងតែដឹកនាំ ក្រុម
បង្ហាញម៉ូដ ទទួលការគាំទ្រខ្លាំងពី សំណាក់បណ្ដាក្រុមហ៊ុននានាជាច្រើន ដោយសារសម្បូរទៅ
ដោយតារាសម្ដែងល្បី និងសម្រស់ស្រស់សោភា គួរឲ្យចង់គយគន់ ។
ការងារសិល្បៈនាងពិតជា រីកចំរើនច្រើនគួរឲ្យ កត់សម្គាល់ នេះបង្ហាញឲ្យឃើញថា នាងជាថ្នាក់
ដឹកនាំ មួយរូបដែលមាន សមត្ថភាពខ្ពស់ ។ បើចាំមិនខុសទេ កាលពីប៉ុន្មានឆ្នាំមុន នាងបានបើក
ហាងកាត់ដេរមួយ ដែលមានម្ដាយជាអ្នកគ្រប់គ្រងដែល មានឈ្មោះថា ដាម៉ាណា កាត់ដេរដែល
ឈ្មោះ ហាងគឺជាការរួមបញ្ចូល គ្នានៅឈ្មោះបងប្អូន នាងទាំងបីបញ្ចូលគ្នា ។
ដោយសារមុខរបរនេះ ហាក់កាក់កបនាង ក៏បន្តបើកជា ហាងលក់សំលៀកបំពាក់ បែបស៊ីវិល័យ
បន្ថែមទៀតគឺ ហ្សូហ្វេសសិន នៅតាមបណ្ដោយ ផ្លូវកម្ពុជាក្រោម ហើយនាងក៏បន្ថែមមួយ សាខា
ទៀតនៅផ្សាចាស់ ។ យ៉ាងណាក៏ដោយ ការចាប់យកអាជីវកម្មច្រើន ក្នុងពេលតែមួយនេះ ហាក់
ដូចជាមិនអាច ទៅរួមដោយនាងក៏ បានបិទហាងនៅ ផ្សារចាស់ចោល ព្រោះគ្មានអ្នក មើលការ
ខុសត្រូវ ។
លើសពីនេះស្រាប់តែ ថ្មីកន្លងទៅនេះ មេជាងដែលធ្លាប់តែធ្វើឲ្យ ហាងនាងល្បីល្បាញ ដែលគេ
ស្គាល់ថាឈ្មោះស្នា បានដាក់មេប្រូចរត់ចោល ឌួង ហ្សូរីដា ទៅធ្វើជាមេជាងនៅ ហាងកាត់សំ
លៀកបំពាក់ខ្មែរ ឌីហ្សាញដែលគេស្គាល់ថា ជាហាងថ្មីតែ ល្បីល្បាញខ្លាំង ក្នុងអាជីវកម្ម ម៉ូដសំ
លៀកបំពាក់ ។ ដោយាសាតែក្ដៅក្រហាយ មិនអស់ចិត្តនឹង ការចាកចេញ គ្មានហេតុផលរបស់
មេការរូបនោះ ឌួង ហ្សូរីដា ក៏បង្ហោះពាក្យសម្ដី មួយចំនួនធ្វើឲ្យប៉ះពាល់គ្នា ឈានទៅរកការប្ដឹង
ប្ដល់ ឡើងតុលាការទៀតផង ។ ការជួបហេតុការណ៍នេះ ធ្វើឲ្យនាងល្វីង មុខមិនតិចទេ ព្រោះ
បាត់បង់មេជាង ក៏ចំណានម្នាក់ហើយ ថែមទាំងគេប្ដឹងទៀត ។
មិនយូរប៉ុន្មានហាងហ្សូហ្វេសិន នៅតាមផ្លូវកម្ពុជាក្រោមរបស់ ឌួង ហ្សូរីដា ក៏ត្រូវបិទទ្វារមួយ
ទៀត រួចក៏ក្លាយជាហាង លក់កុំព្យូទ័រទៅវិញ ដែលកាន់តែបញ្ជាក់ថា នាងកំពុងតែបរាជ័យមុខ
ជំនួញគួរឲ្យសោកស្ដាយ ។ ចំនែកឯរឿងស្នេហាវិញនាង ហាក់ស្ងប់ស្ងាត់យ៉ាង ចម្លែកខណះ
ដែលនាងមិន ដែលបានបង្ហាញមុខ បុរសម្នាក់ណាជា គូស្នេហ៍នាងឡើយ ក្រៅពីនាងចូលចិត្ត
បង្ហើបត្រឹមលក្ខណៈសម្បត្តិ ខាងក្រៅនឹងមុខ ដំណែងតិចតួច ថាធ្វើអីនៅឯណា ។
ឌួង ហ្សូរីដា មិនអាចទាក់ទងបំភ្លឺរឿង ដួលរំលំមុខរបរព្រមៗ គ្នានេះបានទេ ខណះដែលពេល
ជំនួប ជាមួយបណ្ដាញសារ នៅក្នុងកម្មវិធីរបស់ អ្នកសិល្បះនានា នាងបានដើរគេចចេ ញមិន
ព្រមឲ្យថតរូប ឬបទសម្ភាសន៍ អ្វីទាំងអស់ ។
គេក៏កត់សំគាល់ឃើញថា នាងហាក់បាក់ស្រុត រូបសម្រស់មិនតិចទេ គឺធាត់ឡើងគីឡូប្លែកហើយ
ពេលខ្លះ នាងតុបតែងមុខប្លែកៗ ជួនកាលចិញ្ចើម នាងម្ខាងមូល ម្ខាងជ្រុង ដែលមើលទៅនាង
ហាក់ គ្មានអារម្មណ៍ក្នុងខ្លួនសោះ ៕




ប្រភពពី     camnews.com.kh
Read more...

មាស សម្ផស្ស ល្បី​ប្តូរ​សង្សារ​ដូច​ប្តូរ​សម្លៀកបំពាក់

0 comments
ភ្នំពេញ៖ កញ្ញា មាស សម្ផស្ស គឺជាតារាសម្តែង មានឈ្មោះបោះសំឡេង គួរសមមួយរូប នៅក្នុង
ពិភពសិល្បៈ ហើយនាងក៏ជាតារាស្រី ដែលមានរូប សម្រស់ស្រស់ស្អាត មិនចាញ់តារាស្រី ស្រ
បាលនាងដែរ។ មិនតែប៉ុណ្ណោះរូបសម្រស់ស្អាត របស់នាង ក៏ជាធ្នាក់ទាក់ទាញបេះដូង កន្លង់ក្រៅ
ប្រទេស មិនតិចនោះទេ។
នាពេលកន្លងមក តារាសម្តែងស្រី កញ្ញា មាស សម្ផស្ស ធ្លាប់បានចេញមុខ ប្រកាសជាសាធារណៈ
ថា នាងមានគូសេ្នហ៍ ដែលជនជាតិកូរ៉េ ដោយបានចំណាយ ពេលវេលាមើលចិត្ត គ្នាទៅវិញទៅមក
មិនតិចឆ្នាំទេ រហូតជិតដល់ថ្ងៃ ចូលរោងការថែមទៀតផង ហើយបុរសកំពូល ស្នេហ៍របស់នាងម្នាក់
នេះ បានចំណាយទុន រាប់ម៉ឺនដុល្លារ ដើម្បីផ្គាប់ចិត្ត ស្រីស្អាតរូបនេះ។
ទំនាក់ទំនងស្នេហានេះ បានត្រឹមតែមួយចម្អិនកំពិស ក៏បែកបាក់គ្នាទៅវិញ តែការបែកបាក់ស្នេហា
នេះ មិនបានធ្វើឲ្យតារាស្រីមាស សម្ផស្ស ឈឺចិត្តស្អិតទ្រូងនោះទេ ផ្ទុយទៅវិញនាងបែរជា ទៅបង្កើត
ទំនាក់ទំនង ស្នេហាជាថ្មី ជាមួយបុរសអាណិកជន រស់នៅអាមេរិក ។ ក្នុងនោះក៏មានកំលោះ ជាអ្នក
សិល្បៈមួយចំនួន លង់នឹងសម្រស់របស់នាង រហូតដល់បុរស ទាំងអស់នោះ មានបំណងច ង់ចូល
ចែចូវនាង ទៅតាមផ្លូវមក តាមច្បាប់តម្រា។ តែមិនបានប៉ុន្មានរឿងនេះ ក៏ស្ងប់ស្ងាត់ទៅ វិញបន្តិចៗ
ម្តង ដោយស្នេហារបស់ នាងភាគច្រើន ហាក់ដូចជាមិនសមប្រកប ដូចតារាដទៃ ដែលគេបាន ជួប
បុរសគេស្រលាញ់ ហើយបានដឹកដៃគ្នា ចូលរោងការនោះទេ។
អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺរាល់ពេលដែលលេចឮថា មាស សម្ផស្ស ជួបស្នេហ៍ប្រះស្រាំម្តងៗ។
ផ្ទុយទៅវិញរា ល់ការបែកបាក់គ្នា នាងរមែងតែងតែរ កបុរសផ្សេង មកជំនួសបេះដូងទំនេរ ហើយនឹង
ស្អំបេះដូង របស់នាងភ្លាមៗ ។ ក្នុងមួយរយៈ ពេលចុងក្រោយនេះ នាងក៏លេចឮ ព័ត៌មានថ្មីមួយទៀត
ថា កំពុងតែសម្ងំ បង្កាត់ភ្លើងស្នេហា ជាមួយកំលោះវ័យ ជ្រេសម្បូរទ្រព្យម្នាក់ ដែលជាអាណិកជន រស់
នៅអូស្ត្រាលី ហើយក្នុងពេលឆាប់ៗខាងមុខ បុរសនោះនឹងឡើង យន្តហោះបោះពួយ មកជួប មុខ
ម្ចាស់ស្នេហ៍ នៅក្នុងស្រុកខ្មែរថែមទៀតផង។
តារាស្រីសម្បុរសរូបស្រស់សោភា មាស សម្ផស្ស បើនិយាយថា ការងារក្នុងសិល្បៈ នាងហាក់ដូចជា
មាន សន្ទុះកេរ្តិ៍ឈ្មោះម្តងឡើងម្តងចុះ មិនទៀងទាត់នោះទេ។ តែបើនិយាយពីរឿង ជីវិតឯកជនរបស់
តារាសម្តែង មាស សម្ផស្ស វិញ ហាក់មានភាព លេចធ្លោខ្លាំង ជាពិសេសគឺការ ផ្លាស់ប្តូរសង្សារ ពី
មួយទៅមួយ ឥតឈប់ឈរប្រៀបដូចជាផ្លាស់ប្តូរ ម៉ូដសម្លៀកបំពាក់ រាល់ការបែកបាក់ស្នេហាគេកម្រ
ឃើញតារា មាស សម្ផស្ស មានភាពស្រងូតស្រងាត់ សោកសៅឈឺចាប់ណាស់។
ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ LookingTODAY បានទាក់ទងទៅ មាស សម្ផស្ស នៅថ្ងៃទី១០ ខែ
មិថុនា នេះ តែនាងមិនបាន បកស្រាយនោះទេ ដោយនៅពេលនា ងលើកទូរស័ព្ទ គ្រាន់តែប្រាប់យ៉ាង
ខ្លីថា "ខ្ញុំអត់មានពេលផ្តល់បទ សម្ភាសន៍ទេ ពេលនេះ កំពុងតែរវល់មក ធ្វើលិខិតឆ្លងដែន( ប៉ាស្ព័រ)"
រួចក៏បិទទូរស័ព្ទតែម្តងទៅ៕



ប្រភពពី  camnews.com.kh
Read more...

Monday, June 10, 2013

ម៉ូដសំលៀកបំពាក់ ម៉ូដែលថ្មី ដ៏ស្រស់ស្អាត បង្ហាញជូន ដោយតារាម៉ូដែលកូរ៉េ សាច់សខ្ចី ដ៏ល្បីឈ្មោះ

0 comments
នេះ ជាការបង្ហាញជូន សារជាថ្មីទៀត ជាមួយនឹងម៉ូដសំលៀកបំពាក់   ដ៏ស្រស់ស្អាត  ម៉ូដែលថ្មី
ដោយ តារាម៉ូដែលកូរ៉េ ដ៏ល្បីឈ្មោះ   ដែលមានរូបសម្រស់ស្រស់ស្អាត  សាច់ស ខ្ចី  មានរាងដ៏
ស្រលូន គួរឱ្យខ្នាញ់ អមជាមួយនឹងឈុតខ្សែក ដ៏ទាក់ទាញ។
ម៉ូដសំលៀកម៉ូដែលថ្មីនេះ គឺពេញនិយម និង ស៊ីវីល័យបំផុត សំរាប់ចូលរួមក្នុងកម្មវិធីជប់លៀង
និង ជាពិសេស   សំរាប់ចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ជាមួយនឹងការតុបតែង និង រចនាម៉ូដ
ដ៏ស្រស់ស្អាត និង ស័ក្តិសមបំផុត សំរាប់នារីសម័យថ្មី៕
សូមទស្សនា រូបភាព ខាងក្រោម!!! ប្រភពពី ​ camnews.com.kh













Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន