Rotha Company
 
Showing posts with label SaSa Singer. Show all posts
Showing posts with label SaSa Singer. Show all posts

Sunday, August 18, 2013

សាសា គ្រាន់តែបាត់ឆ្កែ សោះ.. ផ្អើលគេផ្អើលឯង..!​​ (Video Inside)

0 comments
ភ្នំពេញៈ  តារាចម្រៀង ច្រមុះស្រួច សម្បូរសាច់ដើមទ្រូង កញ្ញា សាសា បានធ្វើឲ្យផ្អើល អស់អ្នក
ជិតខាង និងអាជ្ញាធរព្រោងព្រាត ពេញទឹកពេញដី ដោយសារតែស្រីស្រស់ រូបនេះបាន បាត់ឆ្កែ 
ជាទីស្រលាញ់ ធ្វើឲ្យនាងខូចចិត្ត រហូតត្រូវដើរ រកគ្រប់ជ្រកល្ហក។
សាសា បានធ្វើឲ្យផ្អើលអស់ អ្នកជិតខាង រហូតធ្វើឲ្យនាងចំណាយលុយ ក្នុងជួលគេឲ្យជួយតាម
រក “អាឡុក” ដែលជាឆ្កែបណ្តូលចិត្តរបស់នាង ក្រោយពីនាង បានងូតទឹក ឲ្យឆ្កែរួចនាង ក៏ដើរ
ចូលក្នុងផ្ទះមួយភ្លេត ក្រោយមកនាងចេញមុខវិញ ស្រាប់តែបាត់កូនឆ្កែជាទីស្រលាញ់តែម្ដង។
ក្រោយពីបាត់ឆ្កែរួច ធ្វើឲ្យតារាស្រីរូបនេះ មានការឈឺចាប់សម្រក់ទឹកភ្នែក ខលទូរស័ព្ទទៅប្រឹក្សា
ជាមួយវីជេ ក្នុងស្ថានីយវិទ្យុផង ទៅប្តឹងប៉ូលីសផង ហាក់ដូចជាមានរឿងធំដុំខ្លាំងណាស់ ។ មិនតែ
ប៉ុណ្ណោះ កញ្ញា សាសា ថែមទាំងយកលុយជួលគេ ឲ្យជួយដើររក និងបើកឡានតាមរកឆ្កែ គ្រប់
កន្លែង។
តែទីបំផុតក្នុង ព្រឹត្តិការណ៍នោះ គ្រាន់តែសកម្មភាពសម្ដែង ក្នុងបទចម្រៀងមួយ មានចំណងជើង
ថា “បាត់ឆ្កែ” ។ ប៉ុន្តែនាងបានពើបប្រទះ ឃើញឆ្កែនៅផ្ទះ តារាចម្រៀង រួមដំបូល គឺ លោក មង្គល
ទីណា ហើយនាងក៏មានការយល់ច្រឡំថា លោក ទីណា ជាចោរលួចឆ្កែនាង ។ រឿងនេះធ្វើឲ្យ
ពួកគេទាំងពីរនាក់ មានបញ្ហាប៉ះពាក្យសំដី ឈ្លោះប្រកែកជាមួយគ្នាថែមទៀតផង។
ដូច្នេះដើម្បីចង់ដឹងថាអត្ថន័យ និងការសម្ដែង ក្នុងបទចម្រៀង “បាត់ឆ្កែ” របស់តារាចម្រៀងល្បី
ឈ្មោះ ប្រចាំផលិតកម្មថោន កញ្ញា សាសា មានការទាក់ទាញ អារម្មណ៍យ៉ាងណានោះ សូម
ទស្សនាទាំងអស់គ្នា ៖


ប្រភព ពី camnews.com.kh

Read more...

Tuesday, May 7, 2013

សា​សា ចង់​ដកខ្លួន​ចេញពី​សិល្បៈ​?

0 comments
ភ្នំពេញ: ​ប្រភពពី​អ្នកសិល្បៈ​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា​ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​ កញ្ញា​សា​សា ​ត្រៀមខ្លួន​ចាក​ចេញពី​សិល្បៈ​ក្នុងពេល​ឆាប់ៗ​នេះ ​ដោយសារ​មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​មិនសូវមាន​វត្តមាន​រប​ស់​នាង​ នៅលើ​ឆាក​តន្ត្រី​តាម​បណ្តា​ស្ថានីយទូរទស្សន៍​ដូច​លើក​មុនៗ​ឡើយ​។

​  
ជួប​ជាមួយ​អ្នកយកព័ត៌មាន​តាម​ទូរស័ព្ទ​ តារា​ស្រី​ច្រមុះ​ស្រួច​បាន​ចេញមក​បកស្រាយ​ទាំងអស់​សំណើច​ថា “​អ្នកណា​ថា​ខ្ញុំ​ចេញពី​សិល្បៈ មាន​ឯណា​បង ​មួយរយៈ​នេះ​ខ្ញុំ​រវល់​គួរសម ជាពិសេស​ការងារ​ច្រៀង​លក់​សំបុត្រ​តាម​ខេត្ត ​ខ្ញុំ​គ្មាន​គម្រោង​ដូច​គេ​ថា​នោះទេ​”​។​

​ស្រប​ពេលដែល​ការងារ​ សិល្បៈ​រាង​មមាញឹក​ក្នុង​ការចេញ​ច្រៀង​លក់​សំបុត្រ​តាម​ខេត្ត​នោះ​ កញ្ញា សា​សា ក៏បាន​ត្រៀម​ចេញ​បទ​ចម្រៀង​ពីរ​បទ​នូវ Vol ថ្មី​នេះដែរ ​បើទោះបីជា​ទឹកដម​សំនៀង​របស់​នាង​ទទួលបាន​ការគាំទ្រ​គួរសម​ក៏ដោយ ​តែ​ខាង​ផលិតកម្ម​តែងតែមាន​បទ​ថ្មីៗ​ឲ្យ​នាង​ជា​ហូរហែ​។​

​ទាក់ទិន​ ជាមួយ​រឿង​បេះ​ដួង តារា​ស្រី​រូបនេះ​ហាក់បីដូចជា​មិន​ចង់​បកស្រាយ​អ្វី​វែងឆ្ងាយ​ឡើយ ក្រៅ​ពិ​និយាយថា​ “​បង​ ខ្ញុំ​សុំ​មិន​និយាយ​រឿង​ស្នេហា ខ្ញុំ​សំណួ​ម​ពរ​ដល់​អ្នកសារព័ត៌មាន​ថា​សុំ​មិន​និយាយ​រឿង​ស្នេហា​”៕​ S - See more at: http://www.cen.com.kh/localnews/show_detail/23?token=Y2QzODRmNm#sthash.znxh6k7B.dpuf



Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន