Rotha Company
 
Showing posts with label មាស សុខសោភា. Show all posts
Showing posts with label មាស សុខសោភា. Show all posts

Wednesday, May 22, 2013

វីដេអូចម្រៀង «អត្មានិយម» របស់ មាស សុខសោភា ជាប់ VEVO ក្នុងYouTube (Video Inside)

0 comments
ភ្នំពេញ៖ វីដេអូចម្រៀងមួយបទ ដែលមានចំណងជើងថា «អត្មានិយម» របស់តារាចម្រៀង
ប្រចាំផលិតកម្មថោន នាង មាស សុខ សោភា បានជាប់លើ VEVO ក្នុង YouTube ដែល
នេះជាលើកទី១ ហើយរបស់តារាចម្រៀងខ្មែរ ដែលមានការទទួលស្គាល់ ជាលក្ខណៈអន្តរ
ជាតិបែបនេះ។
VEVO គឺជាស្ថាប័នមួយចាំ វាយតម្លៃលើវីដេអូចម្រៀង ដែលផលិតមានលក្ខណៈHD ហើយ
បទភ្លេង និងទំនុកច្រៀង មិនចម្លងពីគេ គឺនិពន្ធដោយខ្លួនឯងផ្ទាល់។ បើ VEVO ទទួលស្គាល់
គឺវីដេអូនោះ មានបង្ហោះនៅលើ YouTube មានដាក់ឈ្មោះតារាចម្រៀង និងពាក្យថា VEVO
នៅពីក្រោយឈ្មោះនោះ ហើយនៅលើវីដេអូចម្រៀងក្នុង YouTube មានដាក់ត្រាពាក្យ VEVO
នៅគែមខាងស្តាំផងដែរ។
វីដេអូចម្រៀងបទ «អាត្មានិយម» របស់ មាស សុខសោភា គឺថតនៅបរទេស ហើយមានលក្ខណៈ
HD ច្បាស់ត្រជាក់ភ្នែក។ សូមទស្សនាវីដេអូចម្រៀង ៖ ប្រភពពី camnews.com.kh





Read more...

Monday, April 22, 2013

បទ«ធ្វើម៉េច ខ្ញុំមិនស្អាត ដូចគេ» បញ្ជាក់ពីក្តី ឈឺចាប់របស់ មាស សុខសោភា

0 comments
ភ្នំពេញ៖ បើទោះបីជាផលិតកម្មថោន បានចេញអាល់ប៊ុមថ្មីៗ ជាច្រើនទៅហើយក្តី ក៏ប៉ុន្តែចំពោះ បទចម្រៀងនៅក្នុង អាល់ប៊ុម VCD Vol 24 ដែលបានចរាចរលក់នៅលើទីផ្សារ កាលពីពេលកន្លងទៅនេះ បានធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើបទចម្រៀងមួយ ដែលបង្កប់ទៅដោយ មនោសញ្ចេតនាស្នេហា លន្លង់លន្លោច របស់តារាចម្រៀង លំដាប់កំពូលប្រចាំផលិតកម្ម ថោន នាង មាស សុខសោភា ដែលមានចំណងជើងថា «ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ »។ ចំពោះអត្ថន័យនៅក្នុង ខារ៉ាអូខេបទ «ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ» ធ្វើឲ្យមហាជន និងស្រទាប់យុវវ័យមួយចំនួន ដែលមានរឿងរ៉ាវស្នេហា ដូចអ្នកនាង មាស សុខសោភា ពិតជាមានអារម្មណ៍ លន្លង់លន្លោចយ៉ាងខ្លាំង ព្រោះថាមនុស្សដែលយើងស្រឡាញ់ និងធ្លាប់ស្រឡាញ់យើង បែរជាទៅស្រឡាញ់អ្នកផ្សេងទៅវិញ ។ បើយើងមើលទៅលើ ខារ៉ាអូខេបទចម្រៀងនេះ មហាជនមើលឃើញថា ស្នេហារបស់ មាស សុខសោភា ជាមួយបុរសនៅ ក្នុងបទចម្រៀងនោះ គឺពិតជាឈឺចាប់យ៉ាងខ្លាំង ព្រោះតែសង្សាររបស់នាង ដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា បានបែកចិត្តទៅរកអ្នកផ្សេង ដោយសារតែនាងមិនស្អាតដូចគេ ។ ចុងក្រោយស្នេហា របស់នាង មាស សុខសោភា នៅក្នុងបទចម្រៀងនេះ ត្រូវបានបែកគ្នាគ្មានវិលត្រឡប់ក្រោយ បន្សល់ទុកតែទឹកភ្នែកមកលើ មាស សុខសោភា៕



Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន