Rotha Company
 
Showing posts with label ប្រពៃណី. Show all posts
Showing posts with label ប្រពៃណី. Show all posts

Monday, April 22, 2013

ភាពខុសគ្នា រវាងក្មេងសម័យឥឡូវ និងក្មេងសម័យមុន

0 comments
ដោយសារតែការលំហូរចូលដ៏ច្រើននូវ វប្បធម៌បរទេស បានធ្វើឲ្យមានការផ្លាស់ប្តូរនូវឥរិយាបទ
ក៏ដូចជាផ្នត់គំនិតក្មេងៗសម័យឥឡូវ ដែលមានលក្ខណៈខុសប្លែកគ្នាច្រើនពីក្មេងៗសម័យមុន។
តើមានការខុសប្លែកគ្នាដូចម្តេចខ្លះទៅរវាងក្មេងសម័យឥឡូវ និងក្មេងសម័យមុន? សូមតាមដាន
ស្តាប់ចម្រៀងអាយ៉ៃដែលច្រៀងដោយលោកតា គង់ ណៃ ក៏ដូចជាទស្សនារូបភាព នៅក្នុងវីដេអូ
ដែលគេកាត់ត ខាងក្រោមនេះទាំងអស់គ្នា៖



វីដេអូកាត់តដោយ សម្ព័ន្ធហ្វេសប៊ុកកម្ពុជា (CFA)
សូមយុវវ័យទាំងអស់ ចូលរួមថែរក្សាការពារ វប្បធម៌ប្រពៃណីដ៏ល្អ ថ្លៃថ្លារបស់ខ្មែរយើង ឲ្យស្ថិតស្ថេរ
គង់វង្ស ជានិច្ចនិរន្តន៍រៀងអើយ។ សូមចងចាំពាក្យស្លោកដ៏មានន័យ របស់ខ្មែរយើងមួយឃ្លាថា ៖
"វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កានថ្កើន"

ប្រពភមកពី Camnews.com.kh
Read more...

Wednesday, January 30, 2013

ស្នេហាក្រៅខាន់ស្លា មេបាកាច់

0 comments

តាម​ប្រពៃណី​ខ្មែរមុន​នឹងបាន​គ្នាជា​ប្ដី្ដប្រពន្ធកម្លោះ​ក្រមុំ​ត្រូវឆ្លង​កាត់ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយមាន​ការទទួល​ដឹងឮពី ក្រុមគ្រួសារ និងចាស់ទុំ។សព្វថ្ងៃ​មានគូ​ស្រករ​មួយចំនួន​តូចបាន​រួមរស់​ជាមួយ​គ្នាជាប្ដី​ប្រពន្ធ​ដោយផ្លោះ​រំលង​ប្រពៃណី។ ការផ្លោះ រំលង​បែបនេះ​មិនមែន​ជារឿង​ល្អឡើយ បើតាម​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរថា​មេបា​នឹងកាច់​ដោយបង្ក​ឱ្យមានជម្ងឺ ឬហេតុ​ការណ៍អា ក្រក់ផ្សេងៗ​កើតមាន​ឡើង។ តើមេបា​កាច់មាន​អត្ថន័យ​ដូចម្ដេច?

រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើម្បី​ស្វែងយល់​ឱ្យកាន់​តែច្បាស់​អំពី​អត្ថន័យ​នៃសុភាសិត “ស្នេហា​ក្រៅ​ខាន់ស្លា មេបាកាច់​”នេះ ទស្សនាវដ្ដី​សុខភាពយើង សូមលើក​យកខ្លឹម​សារកិច្ច​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សា​ក្រុមជំនុំ​ទំនៀម​ទម្លាប់ខ្មែរ។
អត្ថន័យ​ស្នេហា​ក្រៅ​ខាន់ស្លា មេបាកាច់
ពាក្យនេះ​សំដៅ​ដល់គូ​ស្រករ​ទាំងឡាយ​ណាដែល​មានទំនាក់​ទំនង​ផ្លូវស្នេហា​មិនឱ្យ​ឪពុកម្ដាយ​ដឹង ក្បត់ប្រពៃណី​លួច​រួមរស់ ជាមួយ​គ្នាដោយ​មិនបាន​ឆ្លងកាត់​ការរៀប​អាពាហ៍​ពិពាហ៍ ឬមិនបាន​សែនព្រេន​ដល់ជីដូន​ជីតាឱ្យ​បានដឹងឮ។ ប្រការ​នេះ ធ្វើឱ្យ​ព្រលឹង ជីដូន​ជីតា​ខឹងសម្បារ រួចបាន​ធ្វើឱ្យ​(កាច់)​សមាជិក​ណាម្នាក់​ខាងកូន​ស្រីឱ្យ​មានជម្ងឺ​តម្កាត់ផ្សេងៗ ដូចជា​ឈឺពោះ គ្រុនក្ដៅ រងាជាដើម ព្រោះ​ប៉ះពាល់​ដល់់កិត្ដិយស​វង្សត្រកូល។ គ្រូពេទ្យ​មិនអាច​ព្យាបាល​ជម្ងឺនេះ​ឱ្យជា​សះស្បើយ​បានទេ ហេតុដូច​នេះហើយ​ទើបឪពុក​ម្ដាយ ទៅរក​គ្រូហ្ម ឬគ្រូ​ទស្សន៍ទាយ​មើលដើម្បី​ដឹងថា​នរណា​ម្នាក់ធ្វើ​អ្វីខុសឆ្គង។
លុះដឹង​ការពិត​ថាមេបាកាច់​ខឹងសម្បារ​នោះ ចាស់ទុំ​នឹងស្រាវ​ជ្រាវរក​បុគ្គល​ដែលពាក់​ព័ន្ធគ្នា​ក្នុងរឿង​ស្នេហា​រំលង​ប្រពៃណី។ បន្ទាប់​ពីរក​ឃើញ​ហើយក៏​រៀបចំ​ជាពិធី​សែនព្រេន​អង្វរក​សុំខមា​ទោសដល់​ព្រលឹង​មេបា ដើម្បីបាន​ស្ងប់ចិត្ដ​និងឈប់​កាច់ឱ្យ​មានជម្ងឺឈឺ ថ្កាត់​តទៅទៀត ដោយរៀប​ចំជា​បាយសម្ល និងផ្លែឈើ

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន