ពលរដ្ឋអាហ្សង់ទីនរាប់ពាន់នាក់
បានសម្លឹងមើលទិដ្ឋភាពនៃអាចម៌ផ្កាយ១ ដែលបានផ្ទុះលើលំហអាកាស
បញ្ចេញពន្លឺ ភ្លឺសញ្ចាចកណ្តាលស្បៃរាត្រី។
ពន្លឺពីការផ្ទុះនេះ បានធ្វើឲ្យទិដ្ឋភាពជុំវិញនោះ ត្រូវបានបំភ្លឺយ៉ាងច្បាស់ក្នុងរង្វង់ប៉ុន្មានវិនាទី។ មនុស្សរាប់ពាន់នាក់ ដែលបានចូលរួមក្នុងពិធីស្រមោលសរនេះ សុទ្ធសឹងមើលឃើញករណីដ៏អស្ចារ្យខាងលើនេះ។
លោក Jorge Coghlan នាយកស្ថានីយតារាសាស្ត្រ Santa Fe នៅអាហ្សង់ទីន បានពោលប្រាប់ស្ថានីយវិទ្យុថា អាចម៌ផ្កាយចុះនៅ Santiago del Estero មានវិជ្ជមាត្រប្រមាណ ៤៥ សង់ទីម៉ែត្រ ហើយបោះពួយចុះមកកាន់ផែនដី ក្នុងល្បឿនប្រមាណ ១២៨.០០០ គីឡូម៉ែត្រ/ម៉ោង។ វាចាប់ផ្តើមឆាបឆេះនៅទីតាំង១ចម្ងាយពីផ្ទៃដី ចម្ងាយ ៦៤ គីឡ។
កាសែត Nuevo Diario បានឲ្យដឹងថា មានពលដ្ឋយ៉ាងតិច ៩ នាក់ រស់នៅខេត្តរបស់អាហ្សង់ទីន បានមើលឃើញដុំភ្លើងធ្លាក់ចុះ ហើយពួកគេចែករំលែករូបភាពនេះ តាមរយៈបណ្តាញសង្គម Twitter និង Facebook ។ មនុស្សខ្លះទៀត បានដាក់ផ្សាយខ្សែវីដេអូ។ ចំណែកទិន្នន័យពីកាមេរ៉ាចរាចរទាំងឡាយ ក៏បានបង្ហាញឲ្យនូវពន្លឺសញ្ចែងសញ្ចាចគ្រប់ដណ្តប់បណ្តាវិថី ក្នុងទីក្រុង ប៉ុន្មានវិនាទី។
គួររម្លឹកឡើងវិញថា ព្រឹត្តិការណ៍នេះបានកើតឡើង ក្នុងរយៈពេលទើបបានជាង២ខែប៉ុណ្ណោះ ក្រោយពេលដែលអាចម៌១ បានធ្លាក់ចុះកណ្តាលប្រទេសរុស្ស៊ី។ អាចម៌ផ្កាយដែលបានធ្លាក់ក្នុងប្រទេសរុស្ស៊ី មានទំហំធំជាងអាចម៌ផ្កាយនៅអាហ្សង់ទីន ប្រមាណ ៣០ ដង ហើយបានផ្ទុះនៅទីតាំង១កៀកផែនដីជាង។
អ្នកជំនាញការ១ចំនួន បានប៉ាន់ប្រមាណថា អាចម៍ផ្កាយដែលបានធ្លាក់នៅ Santiago del Estero អាចជាបំណែកមួយ នៃភ្លៀងអាចម៌ផ្កាយ Lyrid meteor ដែលតែងកើតឡើងនាខែមេសា រៀងរាល់ឆ្នាំ៕
Read more...
ពន្លឺភ្លឺចិញ្ចាចបានជះមកកាន់ទីតាំងសម្តែងសិល្បៈ១ ក្រោយពេលអាចម៌ផ្កាយ១បានផ្ទុះ
ដុំភ្លើង១ បានបោះពួយចុះមកទីក្រុង Santiago del Estero
នៅយប់ថ្ងៃទី២១ មេសា ។ ពិធីស្រមោលសរតន្ត្រី១កំពុងប្រព្រឹត្តទៅ
គ្រាដែលអាចម៌ផ្កាយធ្លាក់ចុះ
ហើយទស្សនិកម្នាក់បានថតវីដេអូពីទិដ្ឋភាពនេះ ខណៈពេលដែលវាផ្ទុះ។ ពន្លឺពីការផ្ទុះនេះ បានធ្វើឲ្យទិដ្ឋភាពជុំវិញនោះ ត្រូវបានបំភ្លឺយ៉ាងច្បាស់ក្នុងរង្វង់ប៉ុន្មានវិនាទី។ មនុស្សរាប់ពាន់នាក់ ដែលបានចូលរួមក្នុងពិធីស្រមោលសរនេះ សុទ្ធសឹងមើលឃើញករណីដ៏អស្ចារ្យខាងលើនេះ។