Friday, April 26, 2013

អាច​ម៌​ផ្កាយ​ផ្ទុះ​ក្នុង​លំហ​អាកាស​អា​ហ្ស​ង់​ទីន​

0 comments
ពលរដ្ឋ​អា​ហ្ស​ង់​ទីន​រាប់ពាន់នាក់ បាន​សម្លឹងមើល​ទិដ្ឋភាព​នៃ​អាច​ម៌​ផ្កាយ​១ ដែល​បាន​ផ្ទុះ​លើ​លំហ​អាកាស បញ្ចេញ​ពន្លឺ ភ្លឺ​សញ្ចា​ច​កណ្តាល​ស្បៃ​រាត្រី​។​
ពន្លឺ​ភ្លឺ​ចិញ្ចាច​បាន​ជះ​មកកាន់​ទីតាំង​សម្តែង​សិល្បៈ​១ ក្រោយពេល​អាច​ម៌​ផ្កាយ​១​បាន​ផ្ទុះ​
​ដុំ​ភ្លើង​១ បាន​បោះពួយ​ចុះមក​ទីក្រុង Santiago del Estero នៅ​យប់​ថ្ងៃទី​២១ មេសា ។ ពិធី​ស្រមោល​សរ​តន្ត្រី​១​កំពុង​ប្រព្រឹត្តទៅ គ្រា​ដែល​អាច​ម៌​ផ្កាយ​ធ្លាក់ចុះ ហើយ​ទស្ស​និក​ម្នាក់​បាន​ថត​វីដេអូ​ពី​ទិដ្ឋភាព​នេះ ខណៈពេលដែល​វា​ផ្ទុះ​។​

​ ពន្លឺ​ពី​ការផ្ទុះ​នេះ បានធ្វើ​ឲ្យ​ទិដ្ឋភាព​ជុំវិញ​នោះ ត្រូវបាន​បំភ្លឺ​យ៉ាងច្បាស់​ក្នុង​រង្វង់​ប៉ុន្មាន​វិនាទី​។ មនុស្ស​រាប់ពាន់នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ស្រមោល​សរ​នេះ សុទ្ធសឹង​មើលឃើញ​ករណី​ដ៏​អស្ចារ្យ​ខាងលើនេះ​។​

​លោក Jorge Coghlan នាយក​ស្ថានីយ​តារាសាស្ត្រ Santa Fe នៅ​អា​ហ្ស​ង់​ទីន បាន​ពោល​ប្រាប់​ស្ថានីយ​វិទ្យុ​ថា អាច​ម៌​ផ្កាយ​ចុះ​នៅ Santiago del Estero មាន​វិ​ជ្ជ​មាត្រ​ប្រមាណ ៤៥ សង់ទីម៉ែត្រ ហើយ​បោះពួយ​ចុះមក​កាន់​ផែនដី ក្នុង​ល្បឿន​ប្រមាណ ១២៨.០០០ គីឡូម៉ែត្រ​/​ម៉ោង​។ វា​ចាប់ផ្តើម​ឆាបឆេះ​នៅ​ទីតាំង​១​ចម្ងាយ​ពី​ផ្ទៃដី ចម្ងាយ ៦៤ គី​ឡ​។​

​ កាសែត Nuevo Diario បាន​ឲ្យ​ដឹងថា មាន​ពល​ដ្ឋ​យ៉ាងតិច ៩ នាក់ រស់នៅ​ខេត្ត​របស់​អា​ហ្ស​ង់​ទីន បាន​មើលឃើញ​ដុំ​ភ្លើង​ធ្លាក់ចុះ ហើយ​ពួកគេ​ចែករំលែក​រូបភាព​នេះ តាមរយៈ​បណ្តាញ​សង្គម Twitter និង Facebook ។ មនុស្ស​ខ្លះទៀត បានដាក់​ផ្សាយ​ខ្សែ​វីដេអូ​។ ចំណែក​ទិន្នន័យ​ពី​កាមេរ៉ា​ចរាចរ​ទាំងឡាយ ក៏បាន​បង្ហាញ​ឲ្យ​នូវ​ពន្លឺ​ស​ញ្ចែ​ង​សញ្ចា​ច​គ្រប់​ដណ្តប់​បណ្តា​វិថី​ ក្នុង​ទីក្រុង ប៉ុន្មាន​វិនាទី​។​

​គួរ​រម្លឹក​ឡើងវិញ​ថា ព្រឹត្តិការណ៍​នេះ​បានកើត​ឡើង ក្នុង​រយៈពេល​ទើបបាន​ជាង​២​ខែ​ប៉ុណ្ណោះ ក្រោយ​ពេលដែល​អាច​ម៌​១ បាន​ធ្លាក់ចុះ​កណ្តាល​ប្រទេស​រុស្ស៊ី​។ អាច​ម៌​ផ្កាយ​ដែល​បាន​ធ្លាក់​ក្នុងប្រទេស​រុស្ស៊ី មាន​ទំហំ​ធំ​ជាង​អាច​ម៌​ផ្កាយ​នៅ​អា​ហ្ស​ង់​ទីន ប្រមាណ ៣០ ដង ហើយ​បាន​ផ្ទុះ​នៅ​ទីតាំង​១​កៀក​ផែនដី​ជាង​។​

​អ្នកជំនាញការ​១​ចំនួន បាន​ប៉ាន់ប្រមាណ​ថា អាចម៍ផ្កាយ​ដែល​បាន​ធ្លា​ក់នៅ Santiago del Estero អាចជា​បំណែ​កមួយ នៃ​ភ្លៀង​អាច​ម៌​ផ្កាយ Lyrid meteor ដែល​តែង​កើតឡើង​នា​ខែមេសា រៀងរាល់ឆ្នាំ​៕​

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន