រចនាប័ថ្មក្រដាសប្រាក់១០០ដុល្លារ ត្រៀមធ្វើចរាចរ
តាមការឲ្យដឹងរបស់ FED
ក្រដាសប្រាក់១០០ដុល្លារថ្មីនេះមានផ្ទុកនូវលក្ខណៈពិសេសច្រើនយ៉ាង ។
វាគឺជាលទ្ធផលនៃការស្រាវជ្រាវ និងរចនាជិត១ទសវត្សរ៍ ។
ក្រដាសប្រាក់ថ្មីនេះ ត្រូវបានប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត
ដើម្បីប្រឆាំងនឹងការធ្វើក្លែងក្លាយ ។ បន្ទាត់តែម3D
ពណ៌ខៀវនៅខាងមុខវានឹងធ្វើចលនា ពេលដែលដាក់វាឲ្យផ្អៀង ។
និមិត្តសញ្ញាកំប៉ុងទឹកខ្មៅ កណ្តឹងដែលបោះពុម្ពពន្លេចខាងក្នុង
និងលេខ១០០
នៅជ្រុងខាងស្តាំវានឹងប្តូរទៅកាន់ពណ៌បៃតងពេលមើលបញ្ឆិត ។នេះជាលើកទី៤ហើយ ដែលក្រដាសប្រាក់នេះត្រូវបានកែច្នៃឡើងវិញ ។ លើកដំបូងនៅឆ្នាំ២០១០ គេមានគំរោងដាក់ឲ្យធ្វើចរាចរនៅខែ២/២០១១ ។ ប៉ុន្តែដល់ខែ១២/២០១០ រដ្ឋការអាមេរិកប្រកាសផ្អាកគ្មានពេលកំណត់ដើម្បីទុកពេលវេលា សម្រាប់កែសម្រួលកំហុស ធ្វើឲ្យលុយនេះឡើងជ្រួញ ។
តាមការ ស្ទាបស្ទង់មតិធ្វើឡើងដោយ CNN នោះ៧០% មានការចូលចិត្តក្រដាសប្រាក់ថ្មីនេះ ។ ការទំនើបកម្មក្រដាសប្រាក់ដើម្បីប្រឆាំងនឹងបទល្មើសធ្វើក្រដាសប្រាក់ ក្លែងក្លាយនឹងអនុវត្តទាំងចំពោះប្រភេទក្រដាសប្រាក់៥០ដុល្លារ , ១០ដុល្លារ , ៥ដុល្លារ ។ ក្រដាសប្រាក់២០ដុល្លារ អាមេរិក បានធ្វើការបន្ថែមពណ៌នៅឆ្នាំ២០០៣ រីឯក្រដាសប្រាក់១ដុល្លារ គឺមិនមានការកែប្រែអ្វីទេ ៕ ប្រភពព័ត៌មានៈ CEN
No comments:
Post a Comment