Friday, April 26, 2013

អាហារគួរទទួលទាន និងអាហារដែល​​មិន​​គួរទទួលទាន​​សម្រាប់​​អ្នក​​មាន​ជំងឺ​ពុក​ឆ្អឹង

0 comments
ព័ត៌មានសុខភាព
មនុស្សជាច្រើននៅមានទស្សនៈថា ចង់កុំឱ្យពុកឆ្អឹង គឺត្រូវទទួលទានទឹកដោះគោ។ មិនខុសឡើយ ព្រោះទឹកដោះគោជាអាហារមួយក្នុងចំណោមអាហារ ផ្គត់ផ្គង់កាល់ស្យូម។ ប៉ុន្តែបើគ្រាន់តែផ្អែកទៅលើទឹកដោះគោមួយមុខ គឺពុំទាន់គ្រប់គ្រាន់ឡើយ។
ទោះបីទទួលទានទឹកដោះគោទៀង ទាត់ តែប្រសិនជាតិកំបោរមិនត្រូវបានស្រូបចូលទៅក្នុងឈាម នោះកាល់ស្យូមមិនអាចទៅដល់ជាលិកាឆ្អឹងបាន ឡើយ។
ក្រុមវេជ្ជបណ្ឌិត បានផ្ដល់ដំបូន្មានថា ការព្យាបាលជំងឺពុកឆ្អឹង ធ្វើយ៉ាងណាឱ្យឆ្អឹងបន្ថយពុក ឬនិយាយឱ្យត្រឹមត្រូវជាង គឺបង្អាក់ពុកបន្ត គឺពុំមែនឱ្យឆ្អឹង អស់ពុកឡើយ។
អាហារគួរប្រើសម្រាប់អ្នកមានជំងឺពុកឆ្អឹងមានដូចជា ទឹកដោះគោ ពពួកត្រីសមុទ្រសម្បូរប្រេង Omega-3 ដូចជាត្រីសាល់ម៉ុន, ត្រីប្លាធូ ដំឡូងជ្វា សណ្តែកដី ប្រេងល្ង និងពិសេសគឺផ្លែម្នាស់ ព្រោះវាជាប្រភពអាហារសម្បូរម៉ាញ៉េស្យូម។
អាហារគួរចៀសវាងសម្រាប់អ្នកមានជំងឺពុកឆ្អឹងមានដូចជា ពពួកភេសជ្ជៈមានហ្គាស តែ ស្រា បន្ថយអតិបរមាពពួកអាហារ បច្ចេកវិជ្ជា គ្រឿងកំប៉ុង និងនំប៉័ង៕
ប្រភពពី Healthcambodia.org

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន