Friday, April 26, 2013

កាយវិការ​គេង ៤ ល្អប្រសើរ​សម្រាប់​គូស្នេហ៍​

0 comments
គេង​ក៏​ជា​សិល្បៈ​មួយ ប្រសិន​ចេះ​វិធី អ្នក​ទាំង​២​អាច​បង្កើន​មនោសញ្ចេតនា​ផង និង​ថែទាំ​បាន​ដំណេក និង​សរីរាង្គ​របស់​គ្នា​ផង ។​
"​ជម្រើស​កាយវិការ​គេង​សមស្រប​អាចជួយ​ គូស្នេហ៍​ទាំងឡាយ​មាន​អារម្មណ៍​សុខ​ស្រួល ទន្ទឹម​នោះ​ការប៉ះទង្គិច​សរីរាង្គ​ជួយ​ឲ្យ​ឆ្អឹង​ល្អ​" អ្នកស្រី Evany Thomas អ្នកនិពន្ធ​សៀវភៅ "​ភាសា​អាថ៌កំបាំង​របស់​ដំណេក​" ឲ្យ​ដឹង ។ អ្នកស្រី​ចាត់ទុកថា មាន​កាយវិការ​គេង ។ ជួយ​ឲ្យ​អ្នក​ទាំង​២ មាន​ដំណេក​ឆ្ងាញ់ និង​ពោរពេញ​ដោយ​ស្នេហា ។​
-​ម្នាក់​គេង​ផ្ងារ ម្នាក់​គេង​ផ្អៀង ៖ ប្រសិន​អ្នកជា​មនុស្ស​គេង​ផ្អៀង មុខ​ប្រឈម​ជាមួយ​គូស្នេហ៍ ចូរ​អង្គុយ​ទៅ​ផ្នែក​អ្នក​បន្តិច ដើម្បី​បញ្ចៀស​ភ្ញាក់ឡើង​ស្ពឹក​ដៃ​ម្ខាង ។ អ្នក​គេង​ផ្ងារ​គួរ​ដាក់​ដៃ​មក​ខាង​ខ្លួន ចៀសវាង​ដាក់​លើ​ក្បាល ដើម្បី​បន្ថយ​សម្ពាធ​បង្ក​ការ​រួយ​ផ្នែក​ស្មា ។ នោះ​ជា​ពាក្យ​ទូន្មាន​របស់លោក Scott D.Boder វេជ្ជបណ្ឌិត សាស្ត្រាចារ្យ​វះកាត់​កែ​រូបរាង និង​ជា​នាយក​មជ្ឈមណ្ឌល​ឆ្អឹងខ្នង Emorg នៅ​អា​ត្ល​ង់​តា ។​
-​ម្នាក់​គេង​ផ្កាប់ ម្នាក់​គេង​ផ្អៀង ៖ អ្នក​ចូលចិត្ត​ឱបក្រសោប ។ គូស្នេហ៍​ចេះតែ​ត្អូញត្អែរថា ខ្លួនប្រាណ​អ្នក​ទាំងមូល​កម្តៅ​ខ្លួនគេ​ដូច​ក្នុង​ឡ​នំប៉័ង ។ ជាមួយនឹង​កាយវិការ​នេះ គូស្នេហ៍​អ្នកនឹង​មាន​លំហ ដើម្បី "​រំដោះ​កម្តៅ​" ដែល​អ្នក​នៅតែ​បាន​បំពេញ​ការ​ឱបក្រសោប ។ អ្នក​គេង​ផ្កាប់​ត្រូវដាក់​ខ្នើយ​តូច​មួយ ក្រោម​ពោះ​របស់ខ្លួន ដើម្បី​បន្ថយ​សម្ពាធ​របស់​សរី​រា​ង្គ លើ​ផ្នែក​ពោះ ។​
-​កាយវិការ ផ្អោប​ស្លាបព្រា បែប​បុរាណ (​អ្នក​ទាំង​២​គេង​រួម​ទិស​ជាមួយគ្នា សម្រាប់​អ្នក​ឈឺ​ខ្នង ខាងក្រោម​) ។ មុខ​បុរស​ផ្អឹប​ទៅ​កញ្ចឹងក​ស្ត្រី ។ តាម​វេជ្ជបណ្ឌិត Todd Sinett កាយវិការ​នេះ​ធ្វើ​ឲ្យ​ថយចុះ​សម្ពាធ​លើ​ឆ្អឹងខ្នង ជា​កាយវិការ​ល្អ​មួយ​សម្រាប់​គូ​ស្វាមីភរិយា​កើត​ជំងឺ​ពាក់ព័ន្ធ​ដល់​ខ្នង ។ ជើង​របស់​អ្នក​គួរ​កល់​ខ្នើយ​តូច​១ ។ ខ្នើយ​នឹង​រក្សា​ខ្នង និង​ជើង​របស់​អ្នក​ពេល​ភ្ញាក់ឡើង​មិនត្រូវ​ស្ពឹក​ស្រពន់ ។​
-​កាយវិការ​តុក្កតា​ក្រដាស ៖ (​គេង​ផ្ងារ គេង​ផ្ងារ​) ។ គូស្នេហ៍​ជ្រើស​យក​កាយវិការ​គេង​នេះ កម្រ​មានឱកាស​ឱបក្រសោប​គ្នា តែ​ការប៉ះទង្គិច​រួមរឹត របស់​ដៃ​ឬ​ជើង​ទាំង​២​នៅតែ​ជួយ​អ្នកមាន​ដំណេក​ស្រើបស្រាល​១ ។ "​ទាំង​២​នាក់​គេង​ទល់មុខ​គ្នា​អណ្តែតអណ្តូង​ណាស់ តែ​គ្រាន់តែ​ពួកគេ​ផ្លាស់ប្តូរ​ក្រសែភ្នែក​ដាក់គ្នា​មុនពេល​គេង​ក៏​ គ្រប់គ្រាន់​បង្កើតជា​ភាពស្និទ្ធស្នាល​ហើយ​" អ្នកស្រី Thomas ឲ្យ​ដឹង ៕ប្រភពមកពី ksn-news.com




No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន