Rotha Company
 
Showing posts with label Hot News in Cambodia. Show all posts
Showing posts with label Hot News in Cambodia. Show all posts

Wednesday, March 19, 2014

គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ

0 comments
ប្រភពពី កោះសន្តិភាព​ ខេត្តកណ្តាល ៖ ផ្តើមចេញពីការទំនាក់ទំនង គ្នាតាមទូរស័ព្ទ រហូតដល់បានណាត់ ជួបពេញចិត្តពេញថ្លើមគ្នា ខណៈដែលខាងស្រី មានអាយុត្រឹម១៩ឆ្នាំប៉ុណ្ណោះ បានបោះបង់ចោលការ សិក្សានៅថ្នាក់វិទ្យាល័យ ហើយសម្រេចចិត្តចាកចេញពីផ្ទះ ដែលមានជីវភាពមធ្យម ទៅរស់នៅជាមួយខាងប្រុស នៅផ្ទះជួលយ៉ាងលំបាក យ៉ាងណាក៏ដោយ ។
ប្រភពបានឱ្យដឹងថា យុវជនជាសង្សារឈ្មោះអ៊ី ណាក់ អាយុ២០ឆ្នាំ ជាកម្មករហាងនំប៉័ង មានស្រុកកំណើតនៅ ភូមិបាក់ដា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកនារីខាងលើឈ្មោះ មរកត អាយុ១៩ឆ្នាំ ដោយពួកគេទាំង២នាក់ ខ្លាចម្តាយខាងស្រីតាមរកឃើញ ក៏បានមកជួលផ្ទះនៅម្តុំបឹងត្របែក ។
ប្រភពបានបន្តថា កាលពីរសៀលថ្ងៃទី១៨ មីនា ២០១៤ ត្រូវម្តាយរបស់នារី ខាងលើបានរកឃើញ ក៏នាំពួកគេមកប៉ុស្តិ៍ នគរបាលក្រុងតាខ្មៅ ដើម្បីធ្វើកិច្ចសន្យាកុំឱ្យទាក់ទងគ្នាទៀត ។ តែទោះជាម្តាយនារីនោះ អង្វរ.កនាងឱ្យចែកផ្លូវគ្នាយ៉ាង ណាក៏ដោយ និងឱ្យវិលត្រឡប់ទៅផ្ទះ ដើម្បីចូលរៀនវិញក៏ដោយ ក៏ពួកគេមិនព្រមដែរ ព្រមទាំងបានយំយ៉ាងក្តុកក្តួល បំផុតនៅចំពោះមុខសមត្ថកិច្ថ ព្រោះពួកគេ ស្រឡាញ់គ្នាខ្លាំងណាស់ ។
គួរបញ្ជាក់ថា កន្លងមកម្តាយខាងស្រីបាន ព្យាយាមបំបែកពួកគេ មិនឱ្យជួបគ្នា និងបានចោទប្រកាន់យុវជននោះថា ជាមនុស្សគ្មានការងារធ្វើ និងប្រើប្រាស់ថ្នាំញៀនទៀត គាត់មិនពេញចិត្តឱ្យនៅជាមួយគ្នាទេ និងព្យាយាមមិនឱ្យពួកគេជួបគ្នាទៀតផង ។ លុះដល់រយៈពេល ជាង២ខែក្រោយនេះ ពួកគេទាំង២នាក់បាន សម្រេចចិត្តរត់ទៅនៅ បន្ទប់ជួលនៅម្តុំបឹងត្របែក ដោយចំណាយថ្លៃ បន្ទប់មួយខែ២៥ដុល្លារ ហើយដោយសារតែ ប្រាក់ខែធ្វើជាកម្មករនៅ ហាងនំប៉័ងបានត្រឹមតែ៣០ម៉ឺន រៀលប៉ុណ្ណោះ នារីជាសង្សារសុខចិត្ត ធ្វើការនៅហាងខារ៉ាអូខេ នៅរាជធានីភ្នំពេញ គឺធ្វើជានារីបម្រើទឹកកក បានប្រាប់ខែ១០០ដុល្លារ ។

Read more...

នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច

0 comments
ប្រភពពី កោះសន្តិភាព រាជធានីភ្នំពេញ ៖ នារីម្នាក់មានអាយុជាង២០ឆ្នាំ អាការះមើលទៅដូចជាបែកថ្នាំ ឬខ្មោចចូល បានប្រទាញប្រទង់ ជាមួយសមត្ថកិច្ច និងស្រែកឡូឡា និងចង់លោតចូលឡាន ។ហេតុការការណ៏នេះ កើតឡើងនៅវេលាម៉ោង ១២និង១០នាទីយប់អធ្រាតឈានចូល ថ្ងៃទី១៩ មីនា២០១៤ នៅចំណុចមុខសណ្ឋាគារ សូហ្វីតែល និងហាងឡាក់គីប្រាយ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ហេតុការណ៏នេះបង្កឱ្យមានការភ្ញាក់ ផ្អើល ប្រជាពលរដ្ឋមកចោមរោមមើល ដោយឃើញនាង ប្រទាញប្រទង់ជាមួយ សមត្ថកិច្ច ដោយសមត្ថកិច្ចចាប់ដៃនាងជាប់ ព្រោះតែនាងចង់រត់ចូលឡាន ។


Read more...

Monday, March 17, 2014

តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់

0 comments
ភ្នំពេញ ៖ ស្រ្តី២នាក់រងរបួស ម្នាក់បាក់ក ជើងខាងស្តាំ និងម្នាក់ទៀត គ្រេចកជើងខាងស្តាំ បន្ទាប់ពី ជួបនូវឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ រថយន្តកាមរីឆ្លាម បើកបត់ ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក ម៉ូតូមួយគ្រឿង ជិះឌុបគ្នា កាលពីវេលាម៉ោង ៥និង០០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូល វិទ្យាស្ថាន វិទ្យាសាស្រ្ត សុខាភិបាល កងយោធពលខេមរភូមិន្ទ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីមន្រ្តី នគរបាល ចុះទៅអន្តរាគមន៍ កន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ អ៊ួយ ចាត អាយុ២៥ឆ្នាំ កម្មការនី រស់នៅ ភូមិអង្គជ័យ ឃុំអង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត ជាអ្នកបើកបរ ម៉ូតូ និងរួមដំណើរដោយ ស្រ្តីម្នាក់ទៀត ពុំបានប្រាប់ឈ្មោះ ត្រូវជាបងប្អូន ជីដូនមួយនឹងគ្នា ។
ចំណែកឯភាគី ខាងរថយន្តបង្កហេតុ មិនហ៊ានប្រាប់ឈ្មោះ ប្រាប់អាស័យដ្ឋានទេ ខ្លាចអ័ព្វ បាក់មុខ ដែលខ្លួនជាតារាចម្រៀង មួយរូប ដែលមិនសូវ ចេញមុខ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញ រថយន្តកាមរីឆ្លាម មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-2709 ជិះដោយស្រ្តីម្នាក់ ដែលគេដឹងថា ជាតារា ចម្រៀង មិនដែលឃើញមុខ បើករថយន្ត ពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ រថយន្តបានបត់ត្រឡប់ក្រោយ ហើយបើកលើ ផ្លូវបញ្ច្រាសទិស ដោយបើកខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ ជិះដោយស្រ្តី២នាក់ បណ្តាលឲ្យរងរបួស ។
ក្រោយកើតហេតុ ភាគីសងខាង សម្របសម្រួលគ្នា ដោយមិនបានពឹងពាក់ទៅលើ នគរបាលឡើយ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ។
ដោយឡែក ស្រ្តី បើកបររថយន្តបង្ក ដែលអះអាងថា ជាតារាចម្រៀង ប្រញាប់ធ្វើដំណើរទៅច្រៀងនោះ ក៏បានបើករថយន្ត ចាកចេញទៅបាត់ នៅតែសាច់ញាតិ ទុកឲ្យចរចារ ជាមួយភាគីរងគ្រោះ ៕






Read more...

រវល់តថ្លៃទោង ជនសង្ស័យ លួចយកកាបូប ពីក្នុងរថយន្ត ទៅបាត់

0 comments
ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់ ត្រូវបានជន សង្ស័យ២នាក់ ធ្វើសកម្មភាព បើកទ្វាររថយន្ត លួចយកកាបូប ដៃ ហើយជិះគេចខ្លួនបាត់ ស្រមោល បន្ទាប់ពីឈប់ រថយន្ត ចុះតថ្លៃទិញទោងឲ្យចៅ កាលពីវេលាម៉ោង ៤និង៥០នាទី រសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចរង្វង់ មូលចោមចៅ ជ្រុងខាងកើត មុខផ្ទះលក់ទោង សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ រ័ត្ន ណាវី  ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅ ភូមិប៉ប៉្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមាន ស្រុកកំណើតនៅភូមិព្រិច ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ។
មុនពេល កើតហេតុ ជនរងគ្រោះ បើករថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-4167 រួមដំណើរជាមួយកូនស្រី២នាក់ និងចៅស្រីម្នាក់ មកចតនៅចំណុច ខាងលើ ហើយបាននាំគ្នា ចុះចេញពីរថយន្ត  ទៅតថ្លៃទិញទោងឲ្យ ចៅស្រី ដោយមិនបានចាក់ សោទ្វាររថយន្ត ជាឱកាសល្អសំរាប់ជនសង្ស័យ ២នាក់ ជិះដោយ ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពុំមានពាក់ ស្លាកលេខ ជិះមកឈប់ ក្បែររថយន្ត ហើយបានបើកទ្វាររថយន្ត យកកាបូប ជិះគេចខ្លួន បង្កឲ្យមាន ការភ្ញាក់ផ្អើល អ្នកនៅក្បែរនោះ ដេញចាប់ប្រផាប់ ចាប់ប្រផីង តែត្រូវបាន ជនសង្ស័យទាំង២នាក់ ព្យាយាមបើក ម៉ូតូរត់គេចបាន ដោយសុវត្តិភាព ។
សម្ភារ:ដែលបាត់បង់ រួមមាន ប្រាក់ដុល្លា៣០០ដុល្លារ ប្រាក់រៀល ជាង២០ ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន មួយសន្លឹក កាតគ្រីរថយន្ត ខាងលើ១សន្លឹក និងឯកសារមួយចំនួនទៀត ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាល សង្កាត់ចោមចៅ ៕




Read more...

បុរស​ចំណាស់​ចិត្តអប្រិយ អាយុ​58ឆ្នាំ​រំលោភ​ក្មេងស្រី​13ឆ្នាំ ពេល​នាង​ទៅសុំថ្នាំ​ឱ្យ​យាយ

0 comments
ប្រភពពី កោះសន្តិភាព : ខេត្ត​ពោធិ៍សាត់​ ​៖ ​បុរស​វ័យ​​ចំណាស់​​ម្នាក់​ បាន​​ចាប់​ក្មេង​ស្រី​ជា​អនីតិ​ជន​​រំលោភ​តែ​មិន​​បាន​សម្រេច​​ ដោយ​សារ​ក្មេងស្រីរើ​បម្រះ ហើយ​បុរស​នោះ​​ស្រវឹង​ស្រា​​​ផង​​ ។ ​ករណី​​រំលោភ​​សេព​សន្ថវៈ​​នេះ បាន​កើត​ទ្បើង​​កាល​ពី​វេលា​ម៉ោង​​១០​ព្រឹក​ ថ្ងៃ​ទី​​១៣​ មី​នា​ នៅ​ឃុំ​ផ្ទះ​រុង​ ស្រុក​​ភ្នំ​ក្រវាញ​ ​។ ​
លោក វង​ សាវ៉េត​ ​អធិ​ការ​​នគរ​បា​ល​ស្រុក​ភ្នំ​ក្រវាញ​ ​ឱ្យ​ដឹង​ថា​​ ​បុរស​​ម្នាក់​នោះ​ឈ្មោះ​​ ជា អេង​ ​​​អាយុ​​៥៨​ឆ្នាំ​ ​ឯក្មេង​ស្រី​​​អាយុ​១៣​ឆ្នាំ រស់​​នៅ​​ក្នុង​ឃុំ​​​ជា​មួយ​គ្នា​ ។ តាម​​ការ​ស៊ើប​អង្កេត​​ឱ្យ​ដឹង​ថា ​នៅថ្ងៃ​នោះ​​​បុរស​​ឈ្មោះ​ ជា​ អេង​ ​ស្រវឹង​​ស្រា​​ ហើយ​​បាន​ប្រើ​ល្បិច​​ឱ្យ​ក្មេង​ស្រី​​ទៅ​យក​ថ្នាំ​​នៅ​​ឯ​ខ្ទម​​ចាំ​​ចម្ការ​​មក​ឱ្យ​ម្តាយ​​នាង​លេប​​ ។ ពេល​​ទៅ​ដល់​ស្រាប់​តែ​​​បុរស​នោះ​ ចាប់​រំលោភ​​តែ​ម្តង​​ តែ​មិន​បាន​សម្រេច​​ទេ ដោយ​សារ​នាង​រើ​បម្រះ​​គួប​ផ្សំ​​នឹង​គាត់​​ស្រវឹង​​​​ផង​ ។ នៅចំពោះ​​មុខ​សមត្ថ​កិច្ច​​​បុរស​ឈ្មោះ ជា អេង​ សារភាព​ថា ​ខ្លួ​ន​ពិត​​ជា​បាន​ចាប់​ក្មេង​ស្រី​ខាង​លើ​​ រំ​លោភ​​មែន​តែ​មិន​បាន​​សម្រេច​ទេ​ ។ ​នៅ​ថ្ងៃ​នោះ​ ​គាត់​កំពុង​អង្គុយ​ដាំ​បាយ​​ម្នាក់​​ឯង​នៅ​ខ្ទម​ចាំ​​ចម្ការ​ដំទ្បូង​​ ខណៈ​​នោះ​​ក្មេង​ស្រី​​​ក៏​ដើរ​ចូល​​មក​សុំ​ថ្នាំ​យក​ទៅ​ឱ្យ​ម្តាយ​លេប​ ។ ​ដោយ​សារ​​ទី​នោះ​ស្ងាត់​​ព​​ុំ​មាន​មនុស្ស​​ចេញ​ចូល​​គួប​ផ្សំ​​នឹង​ស្រវឹង​ស្រា​ផង​នោះ​ ​ធ្វើ​ឱ្យ​គាត់​​មាន​អារម្មណ៍​​ចង់​រួម​ភេទ​​ ក៏​ចាប់នាង​​រំលោ​ភ​តែ​ម្តង​ ប៉ុន្តែ​​​មិន​បាន​សម្រេច​ទេ ។ ​បន្ទាប់​មក​ គាត់​​ក៏​​ទៅ​ធ្វើ​ការ​ងារ​​ធម្ម​តា​ ​ឯ​នាង​ក៏​​ទៅ​ផ្ទះ​បាត់​​ទៅ​ លុះ​មួយ​សន្ទុះ​​ក្រោយ​មក​ស្រាប់​​តែ​នគរបាល​​ប៉ុស្តិ៍​​មក​ហៅ​សួរ​នាំ​​និង​ឃាត់​ខ្លួន​​តែ​ម្តង​ ។ ​
​ជន​ឈ្មោះ​ ជា អេង​ ត្រូ​វ​បាន​សមត្ថ​កិច្ច​​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ នា​រសៀល​​ថ្ងៃទី​១៤​ មីនា​ ​​ដើ​ម្បី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​ ។ ​គួរ​​បញ្ជាក់​ថា​ ​ករណី​នេះ​​កើតទ្បើង​​ចំ​ថ្ងៃ​ប្រកាស​​លោក​ វង ​សាវ៉េត​​ ជាអធិ​ការ​​នគរ​បាល​ស្រុក​​ភ្នំក្រវាញ​តែម្តង​ ៕

Read more...

Thursday, March 13, 2014

ឃាត់ខ្លួន យុវជនម្នាក់ ពីបទ ប្រទូស្តកេរ្តិ៍ ខ្មាសលើ អនីតិជន

0 comments
ប្រភពពី ដើមអម្ពិល : បាត់ដំបង៖ សមត្ថកិច្ច នគរបាល ស្រុកគាស់ក្រឡ បានឃាត់ខ្លួន យុវជនម្នាក់ តាមពាក្យបណ្តឹង ជីដូនជនរងគ្រោះ កាលពីម៉ោង៣ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ពីបទប្រទូស្តកេរ្តិ៍ខ្មាស លើអនីតិជន រួចកសាង សំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យ មកស្នងការ នគរបាលខេត្ត នៅរសៀលថ្ងៃទី១២ ខែមីនា ដើម្បីបញ្ជូន បន្តទៅតុលាការ ខេត្តចាត់ការ តាមច្បាប់។
តាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាល ស្រុកគាស់ក្រឡ បានឲ្យដឹងថា កាលពី ម៉ោង៣រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅភូមិថ្មីឃុំ ស្រុកគាស់ក្រឡ មានយុវជនម្នាក់ ឈ្មោះ ទិត្យ ចាន់សាក់ អាយុ២១ឆ្នាំ រស់នៅ ភូមិកើតហេតុ ខាងលើ ចំណែកជនរងគ្រោះ មានអាយុ៦ឆ្នាំ នៅភូមិជាមួយគ្នា ។
ក្នុងរបាយការណ៍ បានបញ្ជាក់ថា  តាមចម្លើយ របស់ជនសង្ស័យ បាននិយាយប្រាប់ សមត្ថកិច្ចថា ខ្លួនមកពីហូបការគេ ក្នុងភូមិ រួចក៏ដើទៅ ហៅមិត្តភក្តិ ដែលនៅជិតផ្ទះ ជនរងគ្រោះ លុះដើរទៅដល់ខ្លួន ក៏បានចូលទៅលេងផ្ទះ ជនរងគ្រោះ ដោយឃើញ ជនរងគ្រោះកំពុង ដេកលើគ្រែ ជនសង្ស័យ បានចាប់ឱបថើប និងសើយសំពត់ ឡើងលើរួចក៏បិទវិញ តែមិនបានរំលោភទេ រួចក៏ដើរទៅផ្ទះវិញ ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគ្រាន់តែបាន ចាប់ឱបថើប និងសើយសំពត់ឡើងលើ រួចក៏បិទវិញ តែមិនបានរំលោភទេ រួចក៏ដើរទៅផ្ទះវិញ ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែមាន សមត្ថកិច្ចមកឃាត់ខ្លួន នាំទៅអធិការស្រុកតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន សមត្ថកិច្ច នគរបាល ស្រុកគាស់ក្រឡ បានបញ្ជូនមកស្នងការ នគរបាលខេត្ត ដើម្បីបញ្ជូនបន្ត ទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤នេះ ដើម្បីចាត់ការតាមច្បាប់៕

Read more...

Thursday, December 26, 2013

កម្ពុជា​ធ្វើ​សមយុទ្ធ ៥ ថ្ងៃ​ដើម្បី​សាក​អាវុធ​ថ្មី

0 comments
ប្រភពពី postkhmer.com : កំពង់ស្ពឺៈ កង​យោធពល​ខេមរ​ភូមិន្ទ នឹង​ធ្វើ​សមយុទ្ធ ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​សុក្រ​ទី ២៧ ដល់​ថ្ងៃ​អង្គារ​ទី៣១ ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​កងទ័ព​ស្គាល់​អានុភាព​អាវុធ​ថ្មី។
លោក ឧត្តម​សេនីយ៍​ឯក អ៊ិត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ទទួល​បន្ទុក​ហ្វឹក​ហ្វឺន​យោធា បាន​ឲ្យ​ដឹង​ថា សមយុទ្ធ​នេះ នឹង​ផ្តោត​លើ​ការ​ប្រើ​យុទ្ធសាស្រ្ត​យោធា និង​ការ​ប្រើប្រាស់​គ្រាប់ BM-21 ដែល​ទើប​នឹង​ទិញ និង​រថពាស​ដែក​ដោយ​ប្រើ​កាំភ្លើង​បាញ់​គ្រាប់ BM-21 ប្រមាណ ២០ ដើម និង​រថក្រោះ ១៩ គ្រឿង។
លោក បញ្ជាក់​ថា៖ «គ្រាប់ BM-21 នឹង​បាញ់​ចម្ងាយ​ចន្លោះ​ពី ៣០ ទៅ ៤០ គ.ម.ក្នុង​អំឡុង​សមយុទ្ធ​នេះ»។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​កង​យោធពល​ខេមរភូមិន្ទ បាន​ប្រាប់​ពលរដ្ឋ​នៅ​ខេត្ត កំពង់ស្ពឺ ដែល​រស់​នៅ​ក្បែរ​មូលដ្ឋាន​យោធា​ថា នឹង​មាន​សំឡេង​គ្រាប់​ខ្លាំងៗ ក្នុង​អំឡុង​ព្រឹត្តិការណ៍​សមយុទ្ធ ចំនួន ៥ ថ្ងៃ​នេះ៕ NR

សមយោធារបស់កង​យោធពល​ខេមរ​ភូមិន្ទ កាលពីពេលកន្លងមក នៅក្នុងខេត្តកំពស់ស្ពឺ។ រូបថត ស្រេង ម៉េងស្រ៊ុន និងហេង ជីវ័ន
Read more...

ប្លន់​សម្លាប់​បុរស​ស្រ្តី ​២​នាក់ ​និង​វាយ​ក្មេង​ស្រី​តូច​សន្លប់​

0 comments
ប្រភពពី កោះសន្តិភាព : ខេត្តកំពង់ចាម ៖ មានករណីអំពើប្លន់ដ៏សាហាវព្រៃផ្សៃមួយ ដោយមនុស្សប្រុសស្រី ២នាក់ ត្រូវបានជនមិនស្គាល់មុខអា.កសម្លាប់ និងវាយកូនស្រីតូច អាយុប្រហែល ៣ឆ្នាំ បាក់ថ្គាមរហូតសន្លប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៥ ធ្នូ ២០១៣ ស្ថិតនៅត្រង់ចំណុចចុងភូមិកំពង់ឪច្រឹក ឃុំពង្រ ស្រុកកោះសូទិន ជាកន្លែងស្ងាត់គ្មានផ្ទះប្រជាពលរដ្ឋ។
លោកវរសេនីយ៍ត្រី ម៉ា ចិន្តា អធិការនគរបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា នៅពេលមានប្រជាពលរដ្ឋរាយការណ៍ មកកាន់រូបលោក ភ្លាមៗ លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅជាបន្ទាន់ ដោយឃើញស្លាកស្នាមអា.កសម្លាប់យ៉ាងសាហាវ និងក្មេងស្រីតូចអាយុប្រហែល ៣ឆ្នាំ បានរងរបួសធ្ងន់រហូតសន្លប់។
លោកបានបន្តថា រហូតមកដល់វេលាម៉ោង ៦ល្ងាច ទៅហើយសាកសពទាំង ២នាក់ នេះ អាចជាប្តីប្រពន្ធនៅតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកក្មេងស្រីតូចដែលងើបពីសន្លប់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពពង្រ និងត្រូវបានប្រជាពលរដ្ឋមានការអាណិតអាសូរបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ដោយបានបាក់ថ្គាមរបួសធ្ងន់។
ជាមួយនោះ លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានចាត់ឲ្យជំនាញបច្ចេកទេសចុះទៅពិនិត្យសពពីរនាក់នោះ។
លោកវរសេនីយ៍ត្រី ម៉ា ចិន្តា បានបញ្ជាក់បន្ថែមថា នេះជាករណីប្លន់សម្លាប់យកទ្រព្យ មិនដឹងថា ម៉ូតូ ឫយ៉ាងណានោះទេ នៅពេលនេះ កម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ហើយ និងបានតាមប្រមាញ់ក្រុមជនសង្ស័យជាចោរប្លន់ដ៏សាហាវ ដែលអាចមានគ្នាមិនតិចជាង ២នាក់ នោះទេ។ តាមការសន្និដ្ឋាន សាកសពទាំង ២នាក់ ខាងលើ អាចត្រូវបានក្រុមចោរប្លន់សម្លាប់នៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី២៥ ធ្នូ នេះ៕

Read more...

Monday, December 23, 2013

បញ្ជូន​មេចោរ និង​បក្សពួក ពី​ខេត្តរតនគីរី​មកខេត្ត​កំពត ជា​ក្រុមប្លន់​បាញ់សម្លាប់​មនុស្ស

0 comments
ប្រភពពី កោះសន្តិភាព​ : ខេត្តកំពត ៖ ពិរុទ្ធជន ជាមេចោរប្លន់ប្រដាប់អាវុធ ល្បីឈ្មោះម្នាក់ ដែលធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធ ជាច្រើនករណី នៅក្នុងភូមិសាស្ត្រ ខេត្តកំពត និងខេត្តដទៃទៀត រួមទាំងរាជធានីភ្នំពេញ ផងនោះ ត្រូវបានចាប់ខ្លួន រួមជាមួយបក្ខពួក២នាក់ទៀត ។ ពិរុទ្ធជនជាមេចោរប្លន់ ប្រដាប់អាវុធ ដែលត្រូវសមត្ថកិច្ច ខេត្តរតនគិរី ចាប់ខ្លួនដាក់ពន្ធនាគារ ខេត្តរតនគិរី និងបញ្ជូនមកឱ្យ នគរបាលខេត្តកំពត កាលពីរសៀល ថ្ងៃទី២០ ធ្នូ ឈ្មោះ រស់ ហុក ហៅពេជ្រ និងបក្ខពួកពីរនាក់ទៀត គឺឈ្មោះ ឃី ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិវាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងឈ្មោះ ឃុន ដាណៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ។
តាមចម្លើយសារភាព របស់ពិរុទ្ធជន ជាមេខ្លោងឱ្យដឹងថា ក្រោយពេលខ្លួន និងបក្ខពួកសរុប៥នាក់ ធ្វើសកម្មភាពប្លន់ ដោយរៀបចំគម្រោង ប្លន់មិនបានសម្រេច កាលពីអំឡុងខែសីហា ឆ្នាំ២០១១ នៅក្នុងភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ រួចមក ខ្លួនបាន ទៅរស់នៅលាក់ខ្លួន នៅរាជធានីភ្នំពេញ អស់រយៈពេល៩ខែ រីឯបក្ខពួក៤នាក់ទៀត បានបែកគ្នាអស់ ។ ក្រោយមក ខ្លួនឮដំណឹងថា បក្ខពួករបស់ខ្លួនដែលបែកគ្នាទាំង៤នាក់ (ស្រី២នាក់) ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឈ្មោះ ឌុល ហៅឆាង ។ នៅពេលខ្លួន ទៅស្នាក់នៅរាជធានីភ្នំពេញ រយៈពេល៩ខែនោះ ខ្លួនបានទាក់ទង បក្ខពួក២នាក់ទៀត ដើម្បីធ្វើសកម្មភាពលួច និងប្លន់នៅរាជធានីភ្នំពេញ ។ បក្ខពួក២នាក់នោះ ម្នាក់ឈ្មោះ ឃី ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឃុន ដាណៃ ។ នៅថ្ងៃទី១២ ធ្នូ ខ្លួន និងបក្ខពួក បានធ្វើដំណើរទៅកាន់ខេត្តរតនគិរី ស្នាក់នៅផ្ទះសំណាក់ក្នុងខេត្តរតនគិរីអស់មួយយប់ លុះនៅយប់ថ្ងៃទី១៣ ធ្នូ ក៏ត្រូវកម្លាំង សមត្ថកិច្ចខេត្តរតនគិរី ឃាត់ខ្លួនទាំង៣នាក់ រួចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្ត តាំងពីពេលនោះមក ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត មានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២០ ធ្នូ ថា ពិរុទ្ធជនទាំង៣នាក់ ដែលលោកដឹកនាំ កម្លាំងទៅទទួលយក ពីពន្ធនាគារខេត្តរតនគិរី មកនាពេលនេះ មានម្នាក់ជាមុខសញ្ញា ចោរប្លន់ធ្លាប់ធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធជាច្រើនករណី ក្នុងខេត្តកំពត និងខេត្តដទៃទៀត នាពេលកន្លងទៅ ។ ករណីដែលកម្លាំងសមត្ថកិច្ចខេត្តរតនគិរីឃាត់ខ្លួនជនទាំង៣នាក់នេះបាន គឺនៅពេលមានកើត ករណីប្លន់ នៅក្នុងខេត្តនោះ មួយកន្លែង ។ លោកស្នងការរង មានប្រសាសន៍បន្តថា ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានសាកសួរជនទាំង៣នាក់នោះ ទើបដឹងថា ក្នុងចំណោមពួកគេនេះ ឈ្មោះ រស់ ហុក ហៅពេជ្រ គឺជាមុខសញ្ញា ដែលមានឈ្មោះ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ រកចាប់ខ្លួន ជាយូរមកហើយ (មុខសញ្ញាចោរប្លន់) ទើបសមត្ថកិច្ចខេត្តរតនគិរីទាក់ទងមកសមត្ថកិច្ចនគរបាលខេត្តកំពត ។ ក្រោយពីបានដឹង ព័ត៌មានខាងលើ ទើបខាងស្នងការដ្ឋាននគរបាល ខេត្តកំពត ស្នើឡើងទៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដើម្បីបញ្ជូនពិរុទ្ធជន ទាំង៣នាក់ រួមមានមេខ្លោងចោរប្លន់ក្នុងចំណោមនោះផងមក សាលាដំបូងខេត្តកំពត ដើម្បីសាកសួរបន្ត នូវករណីជាច្រើន ដែលពិរុទ្ធជនធ្លាប់ធ្វើសកម្មភាពប្លន់នាពេលកន្លងមក និងដើម្បីចាត់ការតាមនីតិវិធី ។
គួររំលឹកថា កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១១ មានករណីរៀបចំគម្រោងប្លន់មួយ តែមិនបានសម្រេច ។ ពេលបែកការណ៍ ក្រុមចោរ ទាំង៥នាក់ (ស្រី២ ប្រុស៣នាក់) ដែលក្នុងនោះក៏មានឈ្មោះ រស់ ហុក និងឈ្មោះ ឆាង ដែលបានចាប់ប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំង ហើយពេលនោះបានបាញ់ប្រជាពលរដ្ឋជាជីដូន និងចៅស្រីអាយុ៧ឆ្នាំ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ មុនពេលក្រុមនេះរត់គេចខ្លួន និងទើបតែពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ៕

Read more...

ច្រក​ព្រំ​ដែន​ចំនួន​២​បាន​បិត​មួយ​រយៈ ដោយ​សារ​ការ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​លើខ្នងភ្នំ100​ជាប់​ព្រំ​ដែន​កម្ពុជា​ថៃ នៃ​ទឹក​ដី​ខេត្ត​កោះ​កុង

0 comments
ប្រភព កម្ពុជាថ្មី ពោធិ៍សាត់ ៖ លោក គួយ សារឿន មេ​បញ្ជា​ការ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​825ប្រចាំ​ទិស ថ្មដា ក្នុង​ឃុំថ្មដា ស្រុក វាលវែង ខេត្ត​ពោធិ៍សាត់ បាន​អោយ​កម្ពុជា​ថ្មី​ដឹង​ថា​កំលាំង​ឈុត​ខ្មៅ​​ថៃ​មួយ​ក្រុម​ប្រដាប់​ដោយ​ អាវុធ​គ្រប់​ដៃ​បាន​នាំ​គ្នា​ឡើង​មក​ទីតាំង​ឈរ​ជើង​ការពារ​ព្រំដែន​របស់​កង​ ទ័ព​កម្ពុជា​វរៈ​លេខ303 គ3ចំណុច​ភ្នំ100ស្ថិត​ក្មុង​ស្រុក ថ្មបាំង ខេត្ត​កោះកុង​ ជាប់​ព្រំ​ដែន​កម្ពុជា​ ថៃ ដែល​ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​12​និង​30​នាទី​ ថ្ងៃទី21 ខែ​ធ្នូ ឆ្នាំ​2013ដែល​ជា​កន្លែង​ហាម​ឃាត់​នោះ។

ប្រភព​បន្ត​ថា​កំលាំង​កង​ទ័ព​ការពារ​ព្រំដែល​វរៈ​303​អោយ​កំលាំង​ឈុត​ថៃ​ ប្រដាប់​ដោយ​អាវុធ​នោះ​ចុះ​ពី​ភ្នំ​ទៅ​ទី​តាំង​របស់​ខ្លួន​ដែល​ឈរ​ជើង​ខាង​ ប្រទេស​ថៃ​វិញ។ ប៉ុន្តែ​ទាហាន​ឈុត​ខ្មៅ​ថៃ​មិន​ព្រម​ចុះ​ដែល​ជា​ចំណុច​ឈរ​ជើង​ការពារ​របស់​ ទាហាន​កម្ពុជា​​ហើយ​ទាហាន​ថៃ​ក៏​បាន​ប្រើ​ប្រាស់​អាវុធ​ធុន​តូច​បាញ់​រះ​មក​ លើ​ទាហាន​កម្ពុជា​យើង​ខណៈ​នោះ​ទាហាន​កម្ពុជា​ក៏​បាន​បាញ់​អាវុធ​ធុន​តូច​តប​ វិញ​ពួក​ទាហាន​ថៃ​ក៏​បាន​ចុះ​ទៅ​ទីតាំង​ឈរ​ជើង​ប្រទេស​ខ្លួន​វិញ​ ហើយ​ក៏​បាន​បិត​ច្រក​ចេញ​ចូលព្រំដែន​កម្ពុជា ថៃ ចំនួន​ពីរ​កន្លែង​គឹ​ចំណុច​ឈរ​ជើង​ខ្នង​ភ្នំ​100​ស្រុក​ថ្មបាំង ខេត្ត កោះកុង មួយ​កន្លែង និង ចំណុច​ឈរ​ជើង​ការពារ​វរៈ​នគរបាល​ព្រំដែន​លេខ​825ផ្លូវលេខ56មួយ​កន្លែង​ដែល​ ស្ថិត​ក្នុង​ឃុំ ថ្មដា ស្រុក វាលវែង ខេត្ត​ពោធិ៍សាត់។
លោក គួយ សារឿន បន្ត​ថា​នៅ​ថ្ងៃ​ទី22 ខែ​ធ្នូ ឆ្នាំ2013​នេះ​គឺ​សភាព​ការណ៍​តាម​ព្រំដែល​មិន​មាន​អ្វី​កើត​ឡើង​ទេ​ហើយ​ខាង​ មេ​បញ្ជា​ការយោធា​ខេត្ត​កោះកុង​បាន​ទៅ​ធ្វើ​ការ​ចចារ​នៅ​ខាង​ភាគី​ថៃ​នៅ​ទី​ បញ្ជា​ការ​វរៈ​ខៅឡាង ខេត្ត ត្រាត​ប្រទេស​ថៃ​ដើម្បី​សំរប​សំរួល​គ្នា​ឡើង​វិញ​នៅ​ម៉ោង​3​និង​30​នាទី​ រសៀល​នេះ។ លទ្ធផល​​យ៉ាង​​ណា​នោះ​​កម្ពុជា​​ថ្មី​​​និង​ផ្ដល់​ព័ត៌​មាន​នេះ​បន្ថែម​ទៀត។ លាន គ្រន
Read more...

Monday, December 2, 2013

ម្ដាយ​តារា​ចម្រៀង អ៊ីវ៉ា ទទួល​មរណភាព ដោយ​សារ​ជំងឺ

0 comments
ប្រភពពី lookingtoday.com : ភ្នំពេញ៖ ម្ដាយបង្កើតរបស់តារាចម្រៀង ដ៏ល្បីប្រចាំក្នុងផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានទទួលមរណភាព ដោយសារជំងឺ កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី០១ខែធ្នូ ឆ្នាំ ២០១៣ ក្នុងអាយុ ៤២ឆ្នាំ ហើយក្រុមគ្រួសារកំពុង តែតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដំណឹងមរណភាព ដ៏ក្រៀមក្រំនេះ ត្រូវបានតារាចម្រៀងរួមអាជីព ក៏ដូចជាម្ចាស់ផលិតកម្មសាន់ដេ បានចូលរួមរំលែកទុក្ខ នៅគេហដ្ឋានផ្ទាល់ របស់តារាចម្រៀង អ៊ីវ៉ា គ្រប់ៗគ្នា និងម្នាក់ៗមិននឹកស្មានថា ម្ដាយរបស់នាង ស្លាប់យ៉ាងងាយដូច្នេះឡើយ ។
បើតាមការឲ្យដឹងពីលោក ឡាយ សុខចំរើន ប្រធានគ្រប់គ្រងទូទៅ ក្នុងផលិតកម្មសាន់ដេ បានឲ្យដឹងថា រូបលោក និងតារាចម្រៀងជាច្រើនទៀត បានទៅចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ កាលពីម្សិលមិញរួចហើយ។ លោកបានសម្ដែង អារម្មណ៍សោកស្ដាយជាពន់ពេក ខណៈដែលតារាចម្រៀង អ៊ីវ៉ា បានបាត់បង់ម្ដាយ ជាទីស្រលាញ់ គ្មានថ្ងៃត្រឡប់ ក៏ដូចជាបាត់បង់ សមាជិកគ្រួសារ ដែលធ្លាប់តែ ផ្ដល់ដំបូន្មានឲ្យនាង ចាប់ពីថ្ងៃនេះតទៅ។
គេហទំព័រ LookingTODAY ក៏សូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយនឹងក្រុមគ្រួសារ តារាចម្រៀង អ៊ីវ៉ា និងសុំឲ្យវិញ្ញាណក្ខន្ធ ម្ដាយរបស់នាង ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕



Read more...

ប៉ងរំលោភ ប្រពន្ធគេ តែមិនបានសម្រេច ត្រូវប្តីគេទាន់ វាយស្ទើរស្លាប់

0 comments
ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ បុរសម្នាក់បានឡើង ទៅលើផ្ទះជនរងគ្រោះ ព្យាយាម រំលោភស្រ្តីម្នាក់ ដែលប្តីមិន នៅផ្ទះ ដោយយកកាំបិតភ្ជុង ក តែមិនបានសម្រេច ព្រោះតែប្តីរបស់នាង មកទាន់ កាលពីវេលា ម៉ោង៣ទាបភ្លឺ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះជួលជាន់ទី១ ទល់មុខនិងវិទ្យាស្ថាន ប៊ែលធីអន្តរជាតិ ផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែល ត្រូវគេប៉ុនប៉ង រំលោភខាងលើមាន ឈ្មោះនីតា អាយុ២៧ ឆ្នាំ មុនរបរ នៅផ្ទះ ។សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានស្នាក់នៅ ផ្ទះរបស់នាង ខាងលើ ដោយ ចាក់ទ្វារ បន្ទប់ខាងក្រៅ ព្រោះតែប្តីរបស់នាង ចេញទៅធ្វើការ នៅខាងក្រៅ ស្រាប់តែពេល កើតហេតុ ក៏មាន បុរសម្នាក់ បានឡើងមកចាក់ និងគាស់សោរទ្វារ ផ្ទះរបស់នាង ហើយបានយកកាំបិត មកភ្ជុង គំរាម ហើយចងរំលោភ តែដោយសារតែប្តី របស់នាងមកទាន់ ក៏ស្ទុះទៅវាយ ជនសង្ស័យរង របួសហើយជនសង្ស័យនេះ បានយកញញ្ញួរ មកវាយក្បាល ប្ដី របស់នារី បណ្ដាលឲ្យបែក ក្បាលហូរឈាម រួចក៏ជនសង្ស័យនេះ ព្យាយាមរត់ឡើងទៅលើរបងផ្ទះ ក៏ធ្លាក់បោកក្បាល រងរបួសធ្ងន់ ទើបជន សង្ស័យនេះ មិនអាចទៅណាទៀតបាន ។
បន្ទាប់ពីកើតហេតុ ប្រហែលជា១០នាទី គេក៏បានឃើញមន្ត្រី កងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ ក៏ធ្វើការសាកសួរ ទៅនារីរងគ្រោះខាងលើ ទើបដឹកថា ជនសង្ស័យខាងលើ ក៏ធ្លាប់ស្គាលបុរសនេះ ដែលទើបបានជនសង្ស័យនេះ ហ៊ានឡើងទៅលើផ្ទះរបស់នាង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវ បានសមត្ថកិច្ចបញ្ជួនទៅសង្គ្រោះ ដើម្បីរងចាំធ្វើការសាក នៅពេលក្រោយ៕


Read more...

ចេញពីក្លឹប​ ត្រូវក្រុម​ចោរ​២នាក់​​ វាយប្លន់​យក​ម៉ូតូ​ទៅបាត់​

0 comments
ប្រភពពី  កោះសន្តិភាព : រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវរងរបួសផ្ទៃមុខធ្ងន់ ដោយសារក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា២នាក់ ធ្វើសកម្មភាព វាយប្លន់ យកម៉ូតូម៉ាកសេ១១០មួយគ្រឿង ហើយជិះគេចខ្លួន បាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានថ្ងៃទី២ ធ្នូ ២០១៣ ស្ថិតនៅចំណុច ផ្លូវលេខ២៧១ មុខផ្ទះសំណាក់ស្ទឹងលាភ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះវ៉ា សម្បត្តិ អាយុ២២ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់ពីមាន ហេតុការណ៍នេះ រូបខ្លួនបានស្រែកឆោឡោបង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុ ។
Read more...

Friday, November 29, 2013

តុលាការ​សម្រេច​ប្រកាស​សាល​ក្រម​ ចន​ ច័ន្ទលក្ខិណា​ លែង​លះ​ស្វាមី ​ជា​ផ្លូវការ​

0 comments
ប្រភពពី lookingtoday.com : ភ្នំពេញ៖ ក្រោយពីពាក្យបណ្ដឹង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា និងមេធាវីរបស់នាង បានដាក់ចូលទៅ កាន់តុលាការ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីលែងលះស្វាមី លោក យុត្ថា រ៉ាឆានី និងក្រោយពីអ្នកទាំងពីរ បានចូលទៅកាន់តុលាការ ទាញហេតុផលផ្ទាល់មាត់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ រួចមក ទីបំផុត នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ តុលាការ បានសម្រេចប្រកាសសាល ក្រមលែងលះ ជាផ្លូវការហើយ រវាងបណ្ដឹងលែង ប្ដីរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ពោលគឺត្រូវចែកផ្លូវគ្នា ទៅតាមច្បាប់ ចាប់ពីថ្ងៃនេះតទៅ។
ប្រភពព័ត៌មាន ទម្លាយចេញពីសំណាក់ មន្ត្រីតុលាការ ដែលបង្ហើបប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានឲ្យដឹងថា តុលាការបានសម្រេច ប្រកាសសាលក្រម លើបណ្ដឹងលែងលះនេះ ជាផ្លូវការ នៅចំពោះមុខ មេធាវី អ្នកនាង ចន ចន្ទ័លក្ខិណា ហើយសាលក្រមមាន៣ចំណុច ធំៗ គឺទី១ កូនស្រីម្នាក់ ដែលជាចំណងដៃ មង្គលការ រយៈពេលជិត២០ ឆ្នាំ ត្រូវបានទៅលើលោក យុត្ថា រ៉ាឆានី ជាអ្នកបីបាច់ថែរក្សាបន្ត។ ទី២តម្រូវឲ្យបែកចែក ទ្រព្យសម្បត្តិរកស៊ីរួមគ្នា ជាពីរចំណែក ស្មើៗគ្នា និងទី៣ តម្រូវឲ្យអ្នកទាំងពីរ អនុវត្តន៍ សាលក្រមលែងលះ ចាប់ពីថ្ងៃនេះតទៅ។
ពាក់ព័ន្ធនឹងការ ប្រកាសសាលក្រម លែងលះនេះ លោក យុត្ថា រ៉ាឆានី បានថ្លែងទាំងភ្ញាក់ផ្អើលថា លោកមិនបានដឹងរឿងអ្វីទាល់តែសោះ ពីសាលក្រម លែងលះនេះ ហើយបើអ្នកកាសែត ដឹងជាងលោក សូមឲ្យគេចុះផ្សាយ យ៉ាងម៉េចក៏ ចុះផ្សាយចុះ។ លោក យុត្ថា រ៉ាឆានី និយាយទាំងសម្ដីញាប់ៗ បែបភ្ញាក់ផ្អើលថា "សាលដីកាអីទៀតហើយ...! ខ្ញុំអត់ដឹងទេ ខ្ញុំកំពុងតែជាប់រវល់ បើគេដឹងជាងខ្ញុំ ឲ្យគេចុះទៅណា ខ្ញុំសុំបន្តិច..!ខ្ញុំកំពុងជាប់រៀបចំឆាក...!"។
ដោយឡែក អ្នកនាង ចន ចន្ទ័លក្ខិណា ដែលជាដើមបណ្ដឹងក្នុង សំណុំរឿងលែងលះប្ដី រហូតប្រកាស សាលក្រម ជាស្ថាពរនៅពេលនេះ មិនអាចទាក់ទងសុំការ បំភ្លឺបានទេ នៅរសៀលថ្ងៃនេះ ខណៈទូរស័ព្ទចូល តែគ្មានអ្នកទទួល ៕




Read more...

ចាប់​សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​១៨២​ក្បាល និង​អ្នកលក់​៣​នាក់ យកមក​អប់រំ​

0 comments
ប្រភពពី cen.com.kh : ខេត្តបាត់ដំបង: អង្គការ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត (Wild Aid) និង​មេព្រៃ ចុះបង្ក្រាប​ចាប់​សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​មាន​មាន់ទឹក -​ដុំ​ដោ -​កុក​ស្របក​ត្រពាំង -​ថ្លុំ -​ថ្វាង ១៨២​ក្បាល ដាក់លក់​នៅតាម​ផ្សា​ចំនួន​ពីរ​ក្នុង​ក្រុង​បាត់ដំបង​។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ បាន​ឃាត់ខ្លួន មនុស្ស​៣​នាក់​ជា​អ្នកលក់​យកមក​អប់រំ​ធ្វើ​កិច្ចសន្យា​ឈប់​ឲ្យ​ទិញ ឬ លក់​បន្តទៀត កាលពី​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ផ្សា​របឹង​ឈូក និង​ផ្សារ​១៣​មករា (​ហៅ​ផ្សារ​ថ្មី​) ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​មន្ត្រី​អង្គការ Wild Aid បានអោយដឹងថា​សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​ដែល​រឹបអូស​ពី​អ្នកលក់​មាន​ទី​១​ឈ្មោះ ម៉ុ​ន ស្រីរ័ត្ន ហៅ សោ ណា​រី អាយុ​២៦​ឆ្នាំ ជា​អ្នកលក់​ផ្សា​របឹង​ឈូក បាន​ចំនួន​១១៩ ក្បាល មាន​ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ទី​២​ឈ្មោះ សោម ធឿន​ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រឹបអូស​បាន​សត្វ​ចំនួន​១២​ក្បាល នៅ​ចំណុច​ផ្សារ​១៣​មករា​(​ផ្សារ​ថ្មី​) មាន​ទីលំនៅ​ភូមិ​អូស​ទូក​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ទី​៣​ឈ្មោះ ឈួ​ង ហ៊ួ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រឹបអូស​បាន​សត្វ​ចំនួន​៥១​ក្បាល នៅ​ចំណុច​ផ្សារ​១៣​មករា​(​ផ្សារ​ថ្មី​) មាន​ទីលំនៅ​ភូមិ​គំ​ពត​អាង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​មាន មាន់ទឹក​-​ដុំ​ដោ​-​កុក​ស្របក​ត្រពាំង​-​ថ្លុំ​-​ថ្វាង សរុប​ចំនួន​១៨២​ក្បាល​។​

​អ្នកលក់​សត្វព្រៃ​ទាំង​៣​នាក់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ពួកគាត់​ទើបតែ​លក់​សត្វព្រៃ​បាន​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​ទិញ​បន្ត​ពី​គេ​យកមក​លក់​យក ចំណេញ​ប៉ុណ្ណោះ​។​

​មន្ត្រី​អង្គការ WildAid បាន​ឲ្យ​ដឹងថា​ដឹងថា​សត្វ​ស្លាប​ព្រៃ​ដែល​រឹបអូស​បាន​សរុប​ចំនួន​១៨២​ក្បាល​នេះ​ត្រូ​យកទៅ​ជីករណ្តៅ​កប់​ចោល​។ ចំណែក​អ្នកលក់ សត្វព្រៃ ទាំង​៣​នាក់​ឲ្យ​គាត់​ធ្វើ កិច្ចសន្យា​ឈប់​ទិញ​ឬ​លក់​បន្តទៀត​និង​ធ្វើការ​អប់រំ​រួច​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​៕​



Read more...

Wednesday, November 20, 2013

ចម្រៀង​ស្នាដៃ​កូន​ខ្មែរ​ពីរ​បទ​ដែល ព្រាប សុវត្ថិ​​នឹង​យក​ទៅ​សម្ដែង​នៅ​ជប៉ុន

0 comments
ប្រភពពី News.sabay.com.kh : ចម្រៀង​ជា​ស្នាដៃ​កូន​ខ្មែរ​ពីរ​​បទ​មិន​ចម្លង​ពី​បរទេស​ ពី​សំណាក់​អ្នក​និពន្ធ​ លោក សួន ពិសិដ្ឋ នឹង​ត្រូវ​បាន​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ ​យក​ទៅ​​សម្ដែង​ក្នុង​គម្រប់​ខួប ៤០​ឆ្នាំ ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម ជប៉ុន-អាស៊ាន នៅ​ចុង​ខែ​នេះ។




ចម្រៀង​ទាំង​ពីរ​បទ​ដែល​លោក ព្រាប សុវត្ថិ ត្រៀម​យក​ទៅ​សម្ដែង​ក្នុង​ខួប ៤០​ឆ្នាំ ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម ជប៉ុន-អាស៊ាន នោះ​គឺ​បទ”kingdom of wonder” ជា​បទ​ញាក់ និង​មួយ​បទ​ទៀត​មាន​ចំណង​ជើង​ថា “យើង​មាន​បេះ​ដូង” ជា​បទ​ធម្មតា។
តាម​ការ​ឱ្យ​ដឹង​ពី ​លោក សួន ពិសិដ្ឋ ដែល​ជា​អ្នក​និពន្ធ​បទ​ចម្រៀង ក៏​ដូច​ជា​បទ​ភ្លេង​សម្រាប់​ឱ្យ​ លោក ព្រាប សុវត្ថិ យក​ទៅ​សម្ដែង​ក្នុង​កម្មវិធី​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ ​បទ​ចម្រៀង​ទាំង​ពីរ​បទ​នោះ ​គឺ​និពន្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដោយ​បាន​រៀបរាប់​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ រួម​ទាំង​សម្បត្តិ​បេតិកភណ្ឌ​ដ៏​សម្បូរ​​បែប​របស់​កម្ពុជា។
អ្នក​និពន្ធ​ឈ្នះ​​ពាន​អាណាចក្រ​តារា​ពីរ​ឆ្នាំ​ជាប់​គ្នា(២០១២ និង២០១៣) រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា​លោក​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ តាក់តែង​និពន្ធ​បទ​ចម្រៀង​ទាំង​ពីរ​បទ​នេះ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​បរទេស​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់​នូវ​សម្បត្តិ​ បេតិកភណ្ឌ​ដ៏​សម្បូរ​បែប។
អានអត្ថបទ៖ កេរ្តិ៍ឈ្មោះ​ខុស​គ្នា​ឆ្ងាយ តែ​រឿង​ម៉ូដ​សក់​នែ…
ដោយ​ឡែក​កំពូល​តារា​ចម្រៀង ​លោក ព្រាប សុវត្ថិ ធ្លាប់ ​​បាន​បញ្ជាក់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក​ថា​ លោក​នឹង​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ខួប ៤០​ខាង​លើ ​នា​ថ្ងៃ ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៣​នេះ ដោយ​សម្ដែង​រយៈ​ពេល​​ ៤​ថ្ងៃ។
តារា​ចម្រៀង​ឈាន​មុខ​របស់​ផលិតកម្ម​ ហង្ស​មាស​រូប​នេះ ​បន្ថែម​ថា លោក​មាន​មោទនភាព​ក្រៃលែង ក្នុង​ការ​បង្ហាញ​វប្បធម៌​ខ្មែរ​​ដល់​ភ្ញៀវ​កិត្តិយស​ក្នុង​គម្រប់​ខួប ៤០​ឆ្នាំ​ នៃ​ទំនាក់ទំនង ពាណិជ្ជកម្ម ជប៉ុន-អាស៊ាន រួម​ទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​១០​ផ្សេង​ទៀត។
តារា​ចម្រៀង​ក្នុង​តំបន់​អាស៊ាន​ទាំង​អស់​ដែល​ទៅ​សម្ដែង​ក្នុង​ខួប​ ៤០​ឆ្នាំ​នៅ​ជប៉ុន សុទ្ធសឹងតែ​ជា​តារា​​ល្បី​លំដាប់​ប្រទេស។ ដោយ​ឡែក​កម្ពុជា​លោក ព្រាប សុវត្ថិ ជា​តំណាង​ឱ្យ​កម្ពុជា​ក្នុង​កម្មវិធី​នេះ ដោយ​មហាជន​ទូទៅ​បាន​ចាត់​ទុក​លោក​ថា​ជា​កំពូល​តារា​ចម្រៀង៕
 
អត្ថបទ៖ អ៊ីង សុឡា
Read more...

អី​យ៉ាស!…តាប៊ុយ ក្លាយ​ជា​គណៈកម្មការ​អន្តរជាតិ​របស់ MAMA?

0 comments
ប្រភពពី News.sabay.com.kh : តាប៊ុយ ជា​វីជេ​វ័យ​ក្មេង​តែ​ម្នាក់​គត់​ប្រចាំ​កម្ពុជា ដែល​បាន​ក្លាយ​ជា​គណៈកម្មការ​អន្តរជាតិ​ក្នុង​កម្ម​វិធី​​ប្រគល់​ពាន​ រង្វាន់​ដល់​សិល្បករ​​ឆ្នើម​ប្រចាំ​អាស៊ី ឬ MAMA ២០១៣។ នេះ​ជា​ការ​ទម្លាយ​របស់​សាមី​ខ្លួន។

អ្នក​ផលិត​កម្មវិធី និង​ជា​វីជេ​ល្បី​ឈ្មោះ​ខាង​លើ​បាន​ប្រាប់ Sabay ថា ក្នុង​ចំណោម​គណៈកម្មការ​អន្តរជាតិ​នៅ​ប្រទេស​ជា​ច្រើន​ត្រូវ​បាន​តែងតាំង​ ហើយ​នោះ ក៏​មាន​តំណាង​ប្រទេស​កម្ពុជា​ផង​ដែរ។ រូប​គេ​ត្រូវ​បាន​ជ្រើសរើស​ជា​គណៈកម្មការ​អន្តរជាតិ​ជា​លើក​ទី​២​ហើយ គ្រាន់​តែ​មិន​ធ្លាប់​បាន​ទម្លាយ​ចេញ​នៅ​ឆ្នាំ​កន្លង​មក ដើម្បី​ឲ្យ​អ្នក​គាំទ្រ​បាន​ដឹង។ ម្យ៉ាង​ទៀត​កម្មវិធី​នេះ មិន​តម្រូវ​ឲ្យ​គណៈកម្មការ​អន្តរជាតិ​ចេញ​មុខ​នោះ​ឡើយ។
“ដោយ​សារ​តែ​គេ​គិត​ថា ខ្ញុំ​បាន​ដឹង​រឿងរ៉ាវ​តារា​បរទេស​ខ្លះ​អញ្ចឹង​ទៅ ទើប​សម្រេច​តែង​តាំង​ជា​គណៈកម្មការ​អន្តរជាតិ​សម្រាប់​ផ្ដល់​ពិន្ទុ​សម្រាប់ ​ការ​ទទួល​ពាន​រង្វាន់​របស់​គេ ជា​ពិសេស​តារា​កូរ៉េ”។ ម្យ៉ាង​ទៀត កម្មវិធី​នេះ​ក៏​មាន​ទំនាក់ទំនង​ជាមួយ CTN ស្រាប់​ផង។
MAMAជា​កម្ម​វិធី​​ប្រគល់​ពាន​រង្វាន់​ដល់​សិល្បករ​​ឆ្នើម​ប្រចាំ​អាស៊ី មាន​ឈ្មោះ​ពេញ​ថា Mnet Asian Music Awards ដែល​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ហុងកុង​ដដែល នៅ​ថ្ងៃ​ទី ​២២ ​វិច្ឆិកា​ ខាង​មុខ​នេះ។ បន្ទាប់​ពី​ការ​ដាក់​ពិន្ទុ​បាន​បញ្ចប់​ទៅ​ហើយ វីជេ តាប៊ុយ នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​ខាង​លើ​ស្អែក​នេះ ដើម្បី​បំពេញ​ការងារ​ក្នុង​នាម ​CTN ជាមួយ​នាង ខៀវ សានសាណា ជា​ដៃ​គូ៕
អត្ថបទ៖ សំ ជំនាញ
Read more...

Monday, November 11, 2013

តុលាការយុត្តិធម៌ ទីក្រុងឡាអេប្រកាស សាលដីកានៅ ល្ងាចថ្ងៃនេះ

0 comments
ប្រភព៖ ដើមអម្ពិល
ភ្នំពេញ៖ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ) នឹងប្រកាសលទ្ធផល នៃការបកស្រាយឡើងវិញ នូវសាល ដីកាឆ្នាំ១៩៦២ លើសំណុំរឿងប្រាសាទព្រះវិហាររបស់ខ្មែរនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ម៉ោង ៤ល្ងាច (ម៉ោង កម្ពុជា) ត្រូវនឹងម៉ោង ១០ព្រឹក (ម៉ោងនៅទីក្រុងឡាអេ) ។
នៅមុនការប្រកាសលទ្ធផលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវ នាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធការពារព្រំដែនបន្តរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ឲ្យបានខ្ពស់ ដើម្បី រក្សាបាននូវសន្តិសុខ សន្តិភាព តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងតាមរយៈវីដេអូរយៈពេល ១១ និង៣០នាទីពីក្នុងលំនៅដ្ឋាន ដែលចាក់ផ្សាយ តាមរយៈកញ្ចក់ទូរទស្សន៍ជាតិ កាលពីរាត្រីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៣។
សម្តេចក៏បានលើកឡើងពីប្រវត្តិ នៃដំណើរការតស៊ូមតិរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈយន្តការតុលា ការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ តាមព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ រហូតតុលាការបានសម្រេចឲ្យខ្មែរក្លាយជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ និង តំបន់ជុំវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ បក ស្រាយសាលដីកាឆ្នាំ១៩៦២នេះ គឺមិនមែន ដើម្បីដុតបំពកបន្ថែមនូវជម្លោះ ឬមហិច្ឆិតាដណ្តើមទឹកដីពីប្រទេស ជិតខាងនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលយល់ថា ចំណាត់ការនេះ ជាមធ្យោបាយមួយ ប្រកបដោយប្រសិទ្ធ ភាព និងចាំបាច់បំផុត ដើម្បីភាគីទាំងពីរអាចឈានទៅបញ្ចប់បញ្ហានេះ បានដោយសន្តិវិធី ក្នុងស្មារតីគោរពច្បាប់ អន្តរជាតិ ការគោរអធិបតេយ្យជាតិ បរណភាពទឹកដីទៅវិញទៅមក និងរក្សាទំនាក់ទំនងជាអ្នកជិតខាងល្អ»។
សម្តេចក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឹងម៉ាត់ក្នុងការខិតខំកសាងនូវខ្សែ បន្ទាត់ព្រំដែនមួយច្បាស់លាស់ និងប្រែក្លាយតំបន់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងឲ្យទៅជាតំបន់ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍ។
ពាក់ព័ន្ធលើបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ប្រាសាទព្រះវិហារនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា សម្តេច និងលោកស្រី យ៉ីងឡាក់ ស៊ីណាវាត្រា នាយករដ្ឋមន្រ្តីថៃ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ មានជំហរ ស្របគ្នា ក្នុងការរក្សាសន្តិភាពតាមបន្ទាត់ព្រំដែន ទោះបីសាលក្រមរបស់ ICJ នៅថ្ងៃទី១១ ខែវិច្ឆិកា ចេញមក យ៉ាងណាក៏ដោយនោះ។
សម្តេចបញ្ជាក់យ៉ាងដូច្នេះ «បើទោះបីសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ ចេញមកបែបណាក៏ដោយ ក៏ប្រទេសទាំងពីរ ត្រូវតែគោរពតាមសេចក្តីសម្រេចនេះ ហើយខិតខំរក្សា ឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាព នៅតាមបណ្តោយព្រំដែន»។
សម្តេចនាយករដ្ឋមន្រ្តី បានទទូចដល់កងកម្លាំងប្រដាប់អាវុធថា «ក្នុងន័យនេះ ខ្ញុំ ព្រះករុណាខ្ញុំ សូមអំពាវនាវដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែន សុំរក្សាភាពស្ងប់ស្ងាត់ ប្រកាន់ការ អត់ធ្មត់ និងជៀសវាងសកម្មភាពទាំងឡាយណា ដែលអាចបង្កភាពតានតឹង និងប៉ះទង្គិចគ្នាជាយថាហេតុ»។
ជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកស្រី យីងឡាក់ នាយករដ្ឋមន្ដ្រីថៃ កាលពីថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០១២កន្លងមក មេដឹកនាំរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពកែសម្រួលកងទ័ពនៅ តំបន់គ្មានកងទ័ពបណ្ដោះអាសន្ន ក្បែរប្រាសាទព្រះវិហាររបស់ខ្មែរ ដោយគោរពទៅតាមសេចក្ដីសម្រេចរបស់ តុលាការយុត្ដិធម៌អន្ដរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១។
ការកែសម្រួលកងទ័ពនៃប្រទេសទាំងពីរដោយស្មគ្រ័ប្រទេសកម្ពុជា និងប្រកាសកែសម្រួលជាផ្លូវការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ប៉ុន្ដែខាងភាគីថៃ មិនទាន់បានប្រកាសនៅឡើយទេ។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ប្រាប់អ្នករាយការណ៍ព័ត៌មាននៅសៀមរាបថា «យើងបានឯកភាព គ្នាធ្វើការកែសម្រួលកងទ័ព គ្រាន់តែពេលវេលាខុសគ្នាប៉ុណ្ណោះ ហើយក៏ជាការបង្ហាញសុឆន្ទៈល្អទាំងអស់គ្នា»។
សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនោះថា «ការដកកងទ័ពចេញពី តំបន់ដែលគ្មានកងទ័ព កំណត់ដោយតុលាការយុត្ដិធម៌អន្ដរជាតិ គឺបង្ហាញពីឆន្ទៈរបស់ភាគីទាំងសងខាង»។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ ទៀតថា «ការដកកងទ័ពនេះ មិនមានន័យ ថា ជាការដកកងទ័ពចេញ ពីទឹកដីរបស់ខ្លួននោះទេ តែអនុវត្ដទៅតាមការកំណត់របស់ តុលាការយុត្ដិធម៌អន្ដរជាតិ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកែសម្រួលកងទ័ពចំនួន៤៨៥នាក់ ដោយជំនួសវិញ នៅភ្នាក់ងារ នគរបាល ២៥៥នាក់ សម្រាប់រក្សាសណ្ដាប់ធ្នាប់នៅ តំបន់គ្មានកងទ័ពបណ្ដោះអាសន្ន និងកម្លាំងអភិរក្សប្រាសាទ ជាង២០០នាក់ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពបើកច្រកទ្វារ ប្រាសាទព្រះវិហារជាផ្លូវការសម្រាប់ឱ្យភ្ញៀវជាតិ និងអន្ដរជាតិចូលទស្សនាប្រាសាទព្រះវិហាររបស់ខ្មែរ ព្រមទាំង បើកច្រកអានសេះ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ទល់នឹងខេត្ដអ៊ូប៊ុនប្រទេសថៃជាផ្លូវការ។
ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់ ដែលចូលរួមជួបពិភាក្សាការងារជាមួយលោកស្រី យីងឡាក់នោះ ក៏បានបញ្ជាក់ផង ដែរថា ភាគី ថៃ នឹងធ្វើការដកកងទ័ពផងដែរ ជាមួយភាគីកម្ពុជា ។
គួរបញ្ជាក់ថា ប្រទេសថៃ បានលើកកងទ័ពមកឈ្លានកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានគណៈកម្មការបេតិភណ្ឌវប្បធម៌ពិភពលោករបស់អង្គ ការយូណេស្កូសម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំលើកទី៣២ របស់អង្គការវប្បធម៌ពិភពលោកមួយនេះ។
កងទ័ពរបស់ថៃ បានដកចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០ ១០ វេលាម៉ោង ១០ព្រឹក។ ចាប់តាំងពីកងទ័ពថៃចូលលុកលុយឈ្លានពានតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្ត កែវសិក្ខាគិរីស្វារៈរបស់ខ្មែរ កងទ័ពឈ្លានពានរបស់សៀម បានប្រកាសសង្គ្រាមឈ្លានពានខ្មែរ ដោយបានវាយមកលើកងទ័ពខ្មែរនៅដើមខែកុម្ភៈ ឆ្នាំ២០១១ នៅតំបន់ប្រាសាទព្រះវិហារ និងបាញ់កាំភ្លើងផ្លោងបំផ្លាញវត្តកែវ សិក្ខាគិរីស្វារៈ និងនៅចុងខែមេសា ឆ្នាំ២០១១ នៅតំបន់ប្រាសាទតាមាន់ តាក្របី ស្រុកគោកមន ខេត្តឧត្តរមាន ជ័យ បណ្តាលឲ្យទាហានខ្មែរស្លាប់មួយចំនួន និងរងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺនគ្រួសារ។ ថ្ងៃទី២៨ ខែ មេសា កម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ អំពីសៀមប្រកាសសង្រ្គាមវាយខ្មែរ ដោយសុំឲ្យកងទ័ពសៀមដកចេញពីតំបន់ប្រាសាទព្រះវិហារ និងប្តឹងឲ្យតុលាការកំពូលអន្តរជាតិបកស្រាយសាលក្រមតុលាការ ក្រុងឡាអេ ១៥ មិថុនា ១៩៦២ ឡើងវិញផងដែរ។
នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់សេចក្តីប្រគល់ប្រាសាទ ព្រះវិ ហារ និងដីនៅម្តុំនោះ ព្រមទាំងវត្ថុបុរាណ ដែលថៃលួចឲ្យមកខ្មែរវិញ ព្រមទាំងបញ្ជាឲ្យដកទាហាន និងឆ្មាំ ចេញពី បរិវេណប្រាសាទព្រះវិហាររបស់ខ្មែរ៕


Read more...

ជិះម៉ូតូសង់កូរ៉េ ទៅលួចកាច់កញ្ចក់ រថយន្ដលុច្សស៊ីស ៥៧០ ម្ចាស់រថយន្ត ដេញចាប់ វាយទ្រោមខ្លួន

0 comments
ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ ចោរលួចកាច់កញ្ចក់រថយន្ដ ម្នាក់ បានភ្លាត់ស្នៀតត្រូវបានម្ចាស់រថយន្ដ មានតួនាទីជាអង្គរក្ស បានដេញចាប់ជាមួយ ក្រុមម៉ូតូឌុប ហើយវាយមួយដៃមួយជើង ម្នាក់ ស្ទើរសល់ដង្ហើមចង្រិត ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅជួយអន្ដរាគមន៍នៅ កន្លែងកើតហេតុបានឱ្យដឹងថា ករណីម្ចាស់ រថយន្ដ និងក្រុមរត់ម៉ូតូឌុបដេញចាប់ចោរ លួចកាច់កញ្ចក់រថយន្ដបានម្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទី យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅ មខផ្ទះលេខ ៦៥អឺសូន្យ ផ្លូវលេខ ១០៥ ក្រុមទី១ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជន សង្ស័យក្នុងចំណោមបក្ខពួក ៣នាក់ ដែល ត្រូវបានចាប់ខ្លួនខាងលើនេះ ឈ្មោះ ទូច រតនា អាយុ ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិចំការឪឡឹក សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈដែល បក្ខពួក ២នាក់ទៀត បាត់រត់គេចខ្លួនបាត់ ក្រោយកើតហេតុ ។
សមត្ថកិច្ចមូលដ្ឋានក្រោយពីសួរជនរង គ្រោះរួចមក បានបញ្ជាក់ថា នៅវេលាម៉ោង កើតហេតុខាងលើ ម្ចាស់រថយន្ដឈ្មោះ លី ឈាងម៉េង អាយុ ៤៤ឆ្នាំ មុខរបរអង្គរក្ស រស់នៅផ្ទះលេខ ៤៦ ផ្លូវលេខ ១៩០ ភូមិទី ៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បានបើក រថយន្ដលុច្សស៊ីស ៥៧០ ស៊េរីឆ្នាំ២០១២ របស់ខ្លួន មកឈប់នៅកន្លែងកើតហេតុ ដើម្បីចូលទៅហូបលតឆា ។ ពេលនោះជន សង្ស័យ ៣នាក់ បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម១ គ្រឿង មកឈប់ក្បែរហើយ ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ដ ប៉ុន្ដែ ត្រូវបានជនរងគ្រោះឃើញទៅន់ ក៏ដេញចាប់ ពួកគេ ប៉ុន្ដែ ត្រូវពួកគេទាំង ៣នាក់ ព្រួត វាយមកវិញ ។ដោយសារតែមានការភ្ញាក់ ផ្អើល និងជនរងគ្រោះស្រែកឆោឡោនោះ បានធ្វើឱ្យក្រុមរត់ម៉ូតូឌុប នៅក្បែរនោះចេញ មកជួយអន្ដរាគមន៍ដេញចាប់ក្រុមចោរទាំងនេះ បានម្នាក់ ហើយចាប់វាយមួយដៃមួយ ជើង ស្ទើរសល់ដង្ហើមចង្រិតរីឯបក្ខពួក ២ នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ ។ ក្រោយចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំង សមត្ថកិច្ច បានដកហូតកញ្ចប់រថយន្ដលុច្ស ស៊ីស មកវិញប្រគល់ឱ្យជនរងគ្រោះ និងដក ហូតម៉ូតូសង់កូរ៉េ១គ្រឿង ដែលពួកវាជិះធ្វើ សកម្មភាព ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាម ផ្លូវច្បាប់ ៕

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន