ប្រភពពី កោះសន្តិភាព : រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវរងរបួសផ្ទៃមុខធ្ងន់
ដោយសារក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា២នាក់ ធ្វើសកម្មភាព វាយប្លន់
យកម៉ូតូម៉ាកសេ១១០មួយគ្រឿង ហើយជិះគេចខ្លួន បាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង
១រំលងអធ្រាត្រ ឈានថ្ងៃទី២ ធ្នូ ២០១៣ ស្ថិតនៅចំណុច ផ្លូវលេខ២៧១
មុខផ្ទះសំណាក់ស្ទឹងលាភ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះវ៉ា សម្បត្តិ
អាយុ២២ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បន្ទាប់ពីមាន ហេតុការណ៍នេះ
រូបខ្លួនបានស្រែកឆោឡោបង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង
និងសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុ ។
No comments:
Post a Comment