ប្រភពពី postkhmer.com : កំពង់ស្ពឺៈ កងយោធពលខេមរភូមិន្ទ នឹងធ្វើសមយុទ្ធ ៥ថ្ងៃ
ចាប់ពីថ្ងៃសុក្រទី ២៧ ដល់ថ្ងៃអង្គារទី៣១
ក្នុងគោលបំណងដើម្បីឲ្យកងទ័ពស្គាល់អានុភាពអាវុធថ្មី។
លោក ឧត្តមសេនីយ៍ឯក អ៊ិត សារ៉ាត់
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកហ្វឹកហ្វឺនយោធា
បានឲ្យដឹងថា សមយុទ្ធនេះ នឹងផ្តោតលើការប្រើយុទ្ធសាស្រ្តយោធា
និងការប្រើប្រាស់គ្រាប់ BM-21 ដែលទើបនឹងទិញ
និងរថពាសដែកដោយប្រើកាំភ្លើងបាញ់គ្រាប់ BM-21 ប្រមាណ ២០ ដើម
និងរថក្រោះ ១៩ គ្រឿង។
លោក បញ្ជាក់ថា៖ «គ្រាប់ BM-21 នឹងបាញ់ចម្ងាយចន្លោះពី ៣០ ទៅ ៤០ គ.ម.ក្នុងអំឡុងសមយុទ្ធនេះ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់កងយោធពលខេមរភូមិន្ទ
បានប្រាប់ពលរដ្ឋនៅខេត្ត កំពង់ស្ពឺ ដែលរស់នៅក្បែរមូលដ្ឋានយោធាថា
នឹងមានសំឡេងគ្រាប់ខ្លាំងៗ ក្នុងអំឡុងព្រឹត្តិការណ៍សមយុទ្ធ ចំនួន ៥
ថ្ងៃនេះ៕ NR
សមយោធារបស់កងយោធពលខេមរភូមិន្ទ កាលពីពេលកន្លងមក នៅក្នុងខេត្តកំពស់ស្ពឺ។ រូបថត ស្រេង ម៉េងស្រ៊ុន និងហេង ជីវ័ន
Thursday, December 26, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment