អង្ករដែលដាក់លក់នៅតាមផ្សារក្នុងរាជធានីភ្នំពេញ។ អង្ករកម្ពុជាភាគច្រើននាំចេញទៅសហភាពអឺរ៉ុប។ រូបថត ផាលីណា
ប្រភពពី postkhmer.com : ភ្នំពេញៈ សភាពាណិជ្ជកម្មសហភាពអឺរ៉ុបមិនដែលបានលើកឡើងថា
អង្ករនាំចេញពីកម្ពុជាទៅអ៊ឺរ៉ុបត្រូវបានលាយជាមួយអង្ករ វៀតណាម
នោះទេ។
តំណាងមួយរូបរបស់សហភាពអឺរ៉ុប (EU) កាលពីម្សិលមិញបាននិយាយថា លោក
Karel De Gucht
ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុបមិនដែលបានប្រាប់ក្រសួង
ពាណិជ្ជកម្មកម្ពុជាថា អង្ករកម្ពុជាមាន «៣០ ភាគរយ»
លាយជាមួយអង្ករពីប្រទេស វៀតណាម ទេ។
ការអះអាងបែបនេះបន្ទាប់ពីមានក្តីបារម្ភថា
កម្ពុជាអាចបាត់បង់ការទទួលបានការអនុគ្រោះចូលក្នុងទីផ្សារធំជាង
គេបំផុតរបស់ខ្លួនមួយនេះ។
លោក John Clancy អ្នកនាំពាក្យប្រធានពាណិជ្ជកម្ម
បានបញ្ជាក់ពីការពន្យល់របស់លោក Gucht
កាលពីម្សិលមិញតាមអ៊ីមែលពីទីក្រុង ប៊ែរឡាំង មកថា
មិនមានតួលេខត្រូវបានគេធ្លាប់លើកឡើងទាក់ទងនឹងការត្រួតពិនិត្យ
អង្ករកម្ពុជានោះទេ។
លោក Clancy បានថ្លែងថា៖ «ទេ! គាត់មិនបានធ្វើទេ។
គាត់មិនបាននិយាយពីតួលេខនេះទេ។ ប៉ុន្តែគាត់ពិតជាបាននិយាយថា
កម្ពុជាត្រូវតែត្រួតពិនិត្យឲ្យបានល្អនូវអង្ករដែលខ្លួន
បាននាំចេញគឺពិតជាអង្ករកម្ពុជា និងមិនមកពីទីណាផ្សេងនោះទេ»។
ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល ១១
ខែដំបូងនៅឆ្នាំនេះមានចំនួនសរុបជាង ៣៣២ ០០០ តោន
ស្ទើរតែកើនឡើងពីរដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅដែល មាន
១៧១
ពាន់តោនកាលពីសប្តាហ៍មុននៅក្នុងការបោះពុម្ពផ្សាយជាសាធារណៈរបស់
ឧស្សាហកម្ម Oryza ដោយបានស្រង់សំដីប្រធានពាណិជ្ជកម្មសភាអឺរ៉ុបថា
កម្ពុជាប្រឈមនឹងការបាត់បង់កម្មវិធី «អ្វីៗទាំងអស់លើកលែងតែអាវុធ
(EBA)» ជាមួយ EU។
កម្ពុជា មិនដូចជា វៀតណាម នោះទេ អត្ថប្រយោជន៍បានពីកិច្ចព្រមព្រៀង
EBA ជាមួយ EU
ដែលផ្ដល់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍នូវការនាំចេញដោយមិនគិតពីកូតា
និងមិនគិតពន្ធនាំចូលទៅកាន់ប្រទេស អឺរ៉ុប។
ការនាំចូលអង្កររបស់កម្ពុជាទៅប្រទេសសហភាពអឺរ៉ុបមានជាង ៦០
ភាគរយ ឬ ២០ ម៉ឺន តោន ដូចគ្នានៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៣។ ប្រទេស
ប៉ូឡូញ បារាំង ហុល្លង់ អេស្ប៉ាញ អង់គ្លេស និងអាល្លឺម៉ង់ បាននាំចូលជាង
៤៧ ភាគរយនៃតួលេខសរុប។
លោក Jean-Francois Cautain គណៈប្រតិភូ និងជាអគ្គរដ្ឋទូត EU
ប្រចាំនៅ កម្ពុជា បានថ្លែងថា
ការកើនឡើងយ៉ាងខ្លាំងនឹងត្រូវត្រួតពិនិត្យយ៉ាងដិតដល់ដោយសារ
វិស័យនេះនិងប្រទេស EU
ដែលកំពុងផលិតអង្ករមានបញ្ហារសើបចំពោះការបង្កើនការនាំចូល និង
«ការរំខានទីផ្សារដ៏មានសក្ដានុពលនេះ»។ លោកបន្តថា៖
«ទាក់ទងនឹងប្រភពដើមនៃអង្ករកម្ពុជាគួរតែត្រូវបានធានាយ៉ាងពេញ
លេញ។ EU កំពុងទាក់ទងជាមួយអាជ្ញាធរកម្ពុជាស្ដីពីបញ្ហានេះ»។
លោក ម៉ី កល្យាណ
ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតបញ្ហាដោយសារ
ការបារម្ភថា ការផ្លាស់ប្តូរឋានៈ EBA របស់ប្រទេសអាចមានផលវិបាក។
លោកបន្តថា៖ «យើងចាំបាច់ត្រូវរកប្រភពបញ្ហារកភ័ស្ដុតាងរឹងមាំ
និងចាត់វិធានការកែតម្រូវ»។
លោកលើកឡើងថា៖ «ការលុបចោល EBA
របស់ប្រទេសអាចមានផលប៉ះពាល់គ្រោះថ្នាក់លើវិស័យអង្ករទាំងមូលក្នុង
ការនាំចេញពេលអនាគតទៅ EU។
មោទនភាពរបស់យើងក្នុងឋានៈជាប្រទេសនាំចេញកំពុងរីកចម្រើនមួយ
ទំនុកចិត្តរបស់យើងក្នុងការធ្វើពាណិជ្ជកម្ម យីហោ
របស់យើងជាប្រទេសនាំចេញអង្ករថ្នាក់ពិភពលោក
ហើយយើងទំនងជាមិនអាចសម្រេចបានទិសដៅនាំចេញអង្ករ ១ លានតោននៅ
ឆ្នាំ ២០១៥»។
សម្ព័ន្ធអ្នកផលិត និងនាំចេញអង្ករកម្ពុជា (ARPEC)
និយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីម្សិលមិញថា
ក្រុមហ៊ុននាំចេញអង្ករកម្ពុជាទាំងអស់បានធ្វើកំណត់ត្រាពីការ
បារម្ភនេះថា នឹងអាចចុះហត្ថលេខាលើក្រមប្រតិបត្តិជាមួយក្រសួង
ពាណិជ្ជកម្ម ដើម្បីគ្រប់គ្រងការនាំចេញដោយខ្លួនឯង។
លោក វ៉ាន់ ដេវីត លេខាធិការរងរបស់ ARPEC និយាយថា
ការបារម្ភដែលបានផ្សព្វផ្សាយតាមគេហទំព័រ Oryza គឺក្រៅផ្លូវការ
និងបានផ្សព្វផ្សាយចេញពីពាក្យចចាមអារ៉ាមនៅក្នុងរង្វង់
«មជ្ឈដ្ឋានរបស់ EU»។
លោកបន្តថា៖ «យើងនៅតែរង់ចាំមើល
ដល់មានភ័ស្ដុតាងច្បាស់លាស់ត្រូវបានធ្វើឡើងដោយ EU
យើងពិតជាមិនអភ័យទោសដល់ការអះអាងរបស់ពួកគេនោះទេ»។
ក្នុងការឆ្លើយតបនឹងការបង្ហាញថា
អង្ករកម្ពុជាមួយចំនួនអាចត្រូវបានលាយក្នុងអំឡុងឆ្លងកាត់រោង
ម៉ាស៊ីនកិនស្រូវ វៀតណាម លោក វ៉ាន់
បាននិយាយថាការកែច្នៃខាងក្រៅប្រទេសមិនមានន័យថា
អង្ករដើមពីរប្រភេទត្រូវបានគេលាយគ្នានោះទេ លោក បន្ថែមថា
ការផ្គត់ផ្គង់រយៈពេលខ្លីនៃរោងម៉ាស៊ីនកិនស្រូវ កម្ពុជា
បានជំរុញឲ្យកសិករខ្មែរ បញ្ជូនស្រូវរបស់ពួកគេទៅប្រទេស វៀតណាម
សម្រាប់កិន។
លោកបញ្ជាក់ថា៖
«កម្ពុជាមិនមានទុនដើម្បីបង្កើតចំនួនរោងម៉ាស៊ីនកិនស្រូវដែល
ចាំបាច់ក្នុងការរក្សាបាននឹងសមត្ថភាពនោះទេ។
ប៉ុន្តែការដាំដុះស្រូវ ការប្រមូលផល ការកិនស្រូវ
និងការនាំចេញនៅក្នុងប្រទេស កម្ពុជា គឺ ១០០
ភាគរយជាផលិតផលរបស់យើង»៕PB
Thursday, December 26, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment