ប្រភពពី ប្រភព កម្ពុជាថ្មី : ភ្នំពេញ ៖ ពាក្យចាស់លោកពោលថា
កុំមានស្នេហាក្នុងវ័យសិក្សា ប៉ុន្តែបច្ចុប្បន្ន នេះគេសង្កេតឃើញ
យុវជននិងសិស្សសាលាវ័យក្មេងៗ ភាគច្រើន បានភ្លើតភ្លើន
ពពាក់ពពូនតាមសម្ភារៈនិយម ភ្លេចអស់ប្រពៃណីខ្មែរ នាំគ្នាចូលបារ
ចូលក្លឹបកំសាន្ត រាត្រី ពេលភ្លើងតណ្ហាឡើងដល់កម្រិត
ពួកគេបានបបួលគ្នាចូលផ្ទះ សំណាក់ក្រេបរសជាតិស្នេហ៍យ៉ាងត្រេកត្រអាល
ភ្លេចផ្ទះ សម្បែងភ្លេចការសិក្សា ធ្វើឱ្យឪពុកម្តាយ ឈឺក្បាល
ជួនកាលបានប្តឹងផ្តល់គ្នាទ្បើងតុលាការទៀតផង។
ជាក់ស្តែង
សិស្សសាលាសង្សារវ័យក្មេងមួយគូដែលស្ថិតក្នុងវ័យសិក្សានៅឡើយបាន
នាំគ្នារត់ចេញពីផ្ទះ៣ថ្ងៃមកហើយដែលធ្វើឱ្យឪពុកម្តាយ
មានការព្រួយបារម្ភ យ៉ាងខ្លាំង ហើយខំដើររកគ្រប់ច្រកល្ហក
ព្រោះតែខ្លាចមានរឿង គ្រោះថ្នាក់ដល់ជីវិត តែតាមការពិត
ពួកគេបានបបួលគ្នាទៅឡើងឋានសួគ៌នៅផ្ទះសំណាក់ ហើយត្រូវបងប្រុស
ស្រីភាគីខាងប្រុសតាមរកឃើញចាប់ត្រឡប់ទៅផ្ទះវិញ
តែពួកគេក្រាញននាលមិនព្រមទៅ
ក៏ត្រូវបងប្រុសហូតខ្សែក្រវាត់វាយប្អូនប្រុសព្រោះតែភាពរឹងរូស
ឃើញដូចនោះនាងជាសង្សាររត់ទៅអោបហើយស្រែកឱ្យគេជួយថា
មានគេចាប់មនុស្ស បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច
ខណ្ឌ៧មករាទាំងយប់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១
និង៣០នាទីយប់ ថ្ងៃទី២១ ធ្នូ ២០១៣ នៅផ្ទះសំណាក់BS ហ្គូដដេ
ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
បើទោះបីយ៉ាងណា បន្ទាប់ពីមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច
ទៅជួយអន្តរាគម នៅកន្លែងកើតហេតុ
ក្រោយមកបងប្រុសរបស់តួអង្គខាងប្រុសបានចាប់ប្អូនប្រុសនិងសង្សារ
របស់គេបញ្ចូលក្នុងរថយន្តទាំង២នាក់ចេញទៅបាត់
តែម្តងប៉ុន្តែក្រោយមកលឺថាគេបានទម្លាក់នាងចោលនៅតាមផ្លូវហើយទូរ
សព្ទ័ ហៅបងស្រីនាងមកយកទៅផ្ទះវិញ។
បើតាមសន្តិសុខយាមរថយន្តនៅកន្លែងកើតហេតុបានឱ្យដឹងថា
គូសង្សារទាំង២នាក់នេះទើបតែចូលដេកផ្ទះសំណាក់ BSហ្គូដដេ
កាលពីក្បាលល្ងាចថ្ងៃទី២១ ធ្នូ រហូតដល់ម៉ោងកើតហេតុ
គូសង្សារនេះបាននាំគ្នាចេញមកខាងក្រៅក្នុងបំណងទៅដើរលេងស្រាប់តែ
យុវជនជាសង្សារក្រឡេកឃើញរថយន្តវីស្តូពណ៌លឿងជិះ២នាក់ស្គាល់ថា
ជារថយន្តរបស់បងប្រុសរបស់គេ
ក៏បានរត់ចូលក្នុងផ្ទះសំណាក់វិញត្រូវបងប្រុសឃើញទាន់ឈប់រថយន្ត
ចុះទៅចាប់ប្រទាញប្រទង់គ្នា ដោយចាប់ញាត់ចូលក្នុងរថយន្ត
តែយុវជននោះក្រាញននៀលមិនព្រមចូលទើបបងប្រុសហូតខ្សែក្រវាត់បម្រុង
វាយប្អូនប្រុស។
ប្រភពបានបន្តថា
ពេលឃើញបងប្រុសបំរុងវាយប្អូនបែបនេះនាងជាសង្សារបានរត់ទៅអោប
យុវជនជាសង្សារជាប់ស្អិតក៏ត្រូវបងប្រុសវាយមួយខ្សែក្រវាត់របួស
ទាំង២នាក់តែម្តង តែមិនធ្ងន់ធ្ងរទេ
បន្ទាប់មកនាងជាសង្សារបានស្រែកថា
មានគេចាប់មនុស្សក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងប្ដឹង
នគរបាល និងកងរាជអាវុធហត្ថចុះទៅអន្តរាគមន៍។
បន្ទាប់ពីសមត្ថកិច្ចបានសួរនាំបងប្រុស ស្រីទាំង២នាក់ទើបដឹងថា
ប្អូនប្រុសរបស់គាត់បាត់ពីផ្ទះ២ទៅ៣ថ្ងៃហើយ
សូម្បីតែទូរស័ព្ទក៏តេមិនចូលដែរ មិនដឹងជាស្លាប់ ឬរស់ទេ
ទើបនាំគ្នាដើររកគ្រប់ច្រកល្ហកទើបតែប្រទះឃើញក៏ចាប់ដាក់រថយន្ត
តែម្តងធ្វើឱ្យមានការភ្ញាក់ផ្អើលឆោឡោពួកគេក៏ចាប់ទាំងប្អូន ប្រុស
និងនាងជាសង្សារដាក់ក្នុងរថយន្តបើកចេញទៅបានបន្តិចក៏ទម្លាក់
នាងជាសង្សារនៅតាមផ្លូវ
ហើយទូរស័ព្ទហៅបងស្រីរបស់នាងដឹកត្រឡប់ទៅផ្ទះវិញ។
សមត្ថកិច្ចបានសួរនាំដឹងរឿងរាវអស់ហើយក៏មិនបានឃាត់ខ្លួនដែរក៏
អនុញ្ញាតឱ្យពួកគេនាំប្អូនប្រុសនិងសង្សារត្រឡប់ទៅវិញព្រោះជារឿង
គ្រួសាររបស់គេ៕
Monday, December 23, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment