Arsenal (3) VS Chelsea (5)
បន្ទាប់ពីបរាជ័យយ៉ាងចាស់ដៃ ពីសំណាក់ក្រុមមេឃខៀវ Manchester CITY
៦ទល់នឹង៣ ក្រៅដី កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនកន្លងទៅនេះ នាសប្តាហ៍នេះ
ក្រុមកាំភ្លើងធំ Arsenal ត្រូវបំពេញកាតព្វកិច្ចធ្ងន់ធ្ងន់បន្តទៀត
ដោយត្រូវបើកទ្វារកីឡាដ្ឋាន Emirate Stadium របស់ខ្លួនស្វាគមន៍ក្រុមតោខៀវ
Chelsea របស់លោក Jose Morinho។ចំណែកឯក្រុមតោខៀវ Chelsea វិញក៏អាម៉ាស់មុខមិនស្ទើរដែរ ដែលក្រុមរបស់ខ្លួន បានបរាជ័យក្រោមស្នាដៃ របស់ក្រុមឆ្មារខ្មៅ Sunderland ក្នុងម៉ោងបន្ថែម Extra Time ២ទល់នឹង១ ក្នុងក្របខ័ណ្ឌ Capital One Cup បណ្តាលអោយក្រុមតោខៀវ Chelsea ត្រូវហាលអាវត្រឹមជុំនេះ ត្រលប់មកផ្ទះវិញ ជាមួយនឹងភាពបរាជ័យ។
៥ ប្រកួតចុងក្រោយរបស់ Arsenal គឺឈ្នះ ២ ស្មើ ១ និងចាញ់ ២ ឈរនៅលំដាប់លេខរៀងទី ៣ មាន ៣៥ ពិន្ទុតាមពីក្រោយក្រុមហង្សក្រហម Liverpool ១ ពិន្ទុ ខណៈ ៥ ប្រកួតចុងក្រោយរបស់តោខៀវ Chelsea គឺឈ្នះ ៣ មិនដែលស្មើ និងចាញ់ពីរ ឈរនៅលំដាប់ថ្នាក់លេខរៀងទី ៥ មាន ៣៣ ពិន្ទុតាមពីក្រោយ Arsenal ២ ពិន្ទុ។
No comments:
Post a Comment