Thursday, December 19, 2013

នារីមុខតុក្តតាចំណាយពេល៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីតុប តែងមុខ អោយដូចតុក្តតា

0 comments
ប្រភពពី khmer-note.com : អង់គ្លេស៖ ជួបជាមួយនារីមានមុខមាត់ដូចតុក្តតា ដែលជា រៀងរាល់ថ្ងៃនាងចំណាយពេលដល់ទៅ៤ម៉ោង សំរាប់ការ តុបតែងផាត់មុខអោយដូចតុក្តតា Barbie។ នាង Lhouraii Li អាយុ២១ឆ្នាំជាជាង ធ្វើក្រចករស់នៅទីក្រុង Bradford រដ្ឋ West Yorkshire ភាគខាងជើងចក្រភពអង់គ្លេស បាន អោយដឹងថា គាត់បានប្រើប្រាស់ contacts lenses ពិសេស ម៉្យាង ព្រមនឹងរោមភ្នែក ដើម្បីអោយភ្នែកធំ ជាមួយនឹង ការតុបតែងខ្លួន និងផាត់មុខ ដើម្បីអោយផ្ទៃមុខរបស់នាងមើលទៅ ដូចកូនតុក្តតាអញ្ចឹង ដែលការតុបតែងទាំងអស់នេះចំណាយ ពេលដល់ទៅ៤ម៉ោង ឯណោះ។ នាងមិនដែលចេញពីផ្ទះ ដោយមិនធ្វើការ តុបតែងមុខទេ សូម្បីតែ ទៅផ្សារម៉ាភ្លែតក៏ នាងធ្វើការតុបតែងមុខដែរ ហើយនាងបានអោយដឹងទៀតថា ការតុបតែង មុខបែប នេះធ្រៀបបានដូចជាការកំសាន្ត ម៉្យាងដែរ។ ពេលនាងចេញក្រៅម្តងៗមានមនុស្ស ជាច្រើនបានក្រលេកមកមើលនាង ហើយអ្នកខ្លះថានាងតុបតែង ស្លៀកពាក់ ដូចមនុស្សឆ្កួត ប៉ុន្តែនាងមិនដែលខ្វល់ពីរឿងនេះឡើយ។ លោក Nathan ជាមិត្តប្រុសរបស់នាង Lhouraii បាន និយាយថា គាត់ចូលចិត្តការតុបតែងខ្លួនរបស់នាង ប៉ុន្តែប្រសិនបើនាងកុំតុបតែងខ្លួនខ្លាំង ពេក ប្រហែលជាល្អជាងនេះ។






No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន