ភ្នំពេញៈ ជាថ្មីម្តងទៀត រោងភាពយន្ត Legend និង
Platinum Cineplex កំពុងតែត្រៀមខ្លួន ចាក់បញ្ចាំងខ្សែភាពយន្ត បរទេសមួយ
នៅថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ ដែលខ្សែភាពយន្តនេះ កំពុងពេញនិយម
នៅតាមរោងភាពយន្ត អន្តរជាតិនានា លើពិភលោក ។
រឿង “Now You See Me” ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយ បង្កប់ទៅដោយ ឈុតឆាកស្នេហា លាយឡំ និងសៀកឆ្ពិនភ្នែក បែបទាន់សម័យ របស់ក្រុមសៀក ដ៏ជំនាញមួយក្រុម ។ វាជាប្រភេទរឿងព្រឺព្រូច ដែលធ្វើឱ្យអ្នកមើល មិនអាចបែងចែកបាន ថាជាវេទមន្ត ឬជាការបំភាន់ភ្នែកឡើយ ។ ក្នុងសាច់រឿងនេះ ភ្នាក់ងារ FBI បានតាមដានរាល់សកម្មភាព របស់ក្រុមសៀកឆ្ពិនភ្នែក ដែលលួចយកប្រាក់ពីធនាគារ អំឡុងពេល ដែលពួកគេកំពុងសម្តែង ហើយប្រគល់លុយទាំងនោះ ទៅទស្សនិកជន របស់ពួកគេ។
តើហេតុអ្វី បានជាការសម្តែងរបស់ក្រុមសៀក របស់ពួកគេ ឈានទៅដល់ការលួចយកប្រាក់ ពីធនាគារបាន? បើចង់ដឹងឱ្យកាន់តែច្បាស់ មានតែចូលរួម តាមដានទស្សនាទាំងអស់គ្នា ក្នុងរោងភាពយន្ត Legend និង រោងភាពយន្ត Platinum Cineplex ។
គូរបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះ នឹងត្រូវដាក់បញ្ចាំង ជាសាធារណៈ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៣ នេះតទៅនៅរោង Legend ដែលមានទីតាំង នៅផ្សារទំនើប City Mall ជាន់ទី៣ និង រោងភាពយន្ត Platinum Cineplex ដែលមានទីតាំង នៅផ្សារទំនើប Sorya ជាន់ទី៥ ៕ ប្រភពពី lookingtoday.com
Read more...