Rotha Company
 
Showing posts with label តារាចម្រៀងខ្មែរ. Show all posts
Showing posts with label តារាចម្រៀងខ្មែរ. Show all posts

Tuesday, June 17, 2014

គង់ ចាន់រដ្ឋា អន់ចិត្តនឹង ខ្លួនឯង ពេលឡើងគីឡូ

0 comments
ប្រភពពី camnews.com.kh
ភ្នំពេញ៖ គង់ ចាន់រដ្ឋា បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា នាងកំពុងតែស្នាក់នៅសម្តែង លើទឹកដី ប្រទេសមហាអំណាច លោក បារ៉ាក់ អូបាម៉ា ជាមួយនឹងភាពជោគជ័យខ្លាំង ក្រោយពេល តារា ស្រីរូបនេះ បានចាកចេញ ពីកម្ពុជាកាលពីអំឡុងចុង ខែមីនា ឆ្នាំ២០១៤ កន្លងមកនេះ។
ជាការកត់សម្គាល់ ចាប់តាំងពី កញ្ញា គង់ ចាន់រដ្ឋា បានទៅដល់ និងស្នាក់នៅច្រៀង លើដីសហ រដ្ឋអាមេរិក អស់មួយ រយៈមកនេះ តែងមានព័ត៌មានថា នាងត្រូវបានការយកចិត្ត និងគាំទ្រខ្លាំង ពីសំណាក់បងប្អូនខ្មែរ រស់នៅទីនោះ ចំពោះ អត្តចរិតរួសរាយ រាក់ទាក់មិនឆ្មើងឆ្មៃ ពីសំណាក់ តារាចម្រៀង របស់ខ្មែរ នាង គង់ ចាន់រដ្ឋា។ មិនតែប៉ុណ្ណោះ ដោយសារ ការស្រឡាញ់ រាប់អាន ខ្លាំង រដ្ឋា ក៏តែងទទួលបានការ អញ្ជើញចូលរួម ក្នុងកម្មវិធីជប់លៀង នៅតាមហាង និងតាម គេហដ្ឋាន ទៀតផង។
យ៉ាងណាក្តី ដោយសារតែការជោគជ័យ បូករួមនឹងការសប្បាយចិត្ត នៅលើទឹកដីប្រទេស អាមេរិក រហូតធ្វើឲ្យតារាចម្រៀង គង់ ចាន់រដ្ឋា ភេ្លចគិតទៅដល់ការថែរក្សារាង បណ្តោយខ្លួន ឲ្យឡើងទម្ងន់រហូតដល់៤គីឡូ បន្ថែមទៀត ព្រោះតែការញ៉ាំ អាហារច្រើនពេក។
ឆ្លើយឆ្លងគេហទំព័រ LookingTODAY តាមសារអេឡិចត្រូនិច នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៤ នេះកញ្ញា គង់ ចាន់រដ្ឋា បានប្រាប់ឲ្យដឹងថា សម្រាប់ការងារ និងសុខភាពរបស់នាង មិនមានបញ្ហាអ្វីទេ ។ ប៉ុន្តែនាងពិបាកចិត្ត ព្រោះឡើងគីឡូ ច្រើនពេក។ គង់ ចាន់រដ្ឋា បានបន្តថា មូលហេតុនាំឲ្យនាងឡើងទម្ងន់ ព្រោះនៅទីនោះ មានភាពត្រជាក់ ហើយធ្វើឲ្យនាងញ៉ាំ អីក៏ ឆ្ងាញ់ និងបានច្រើន។ ម្យ៉ាងទៀត មកពីនាងសប្បាយចិត្ត ព្រោះបងប្អូននៅទីនោះ ចាប់អារម្មណ៍គាំទ្រច្រើន មកលើខ្លួន។
តារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បានចាកចេញពីស្រុកខ្មែរ ទៅចម្រៀង និងសម្តែងនៅ សហ រដ្ឋអាមេរិក កាលពីអំឡុងចុង ខែមីនា ឆ្នាំ២០១៤តាមរយៈប្រធាន សមាគមខ្មែរ នៅទីនោះ ជា អ្នកធានាចេញទៅ។ បើតាមគម្រោង គឺតម្រូវឱ្យ នាងស្នាក់ នៅទីនោះ រយៈពេល៣ខែ ទើប វិលត្រឡប់ មកស្រុកខ្មែរវិញ៕







Read more...

Thursday, May 22, 2014

ចាន់ កែវនិមល មិន​ចង់​រស់ ឱប​ទ្រព្យក្ដៅ​ក្រហាយ

0 comments
ប្រភពី Khmerload.com 
ភ្នំពេញ៖ អស់រយៈពេលបី សប្ដាហ៍មកហើយ ការប្រគំតន្រ្តី វីខនសឺត បានដំណើរការ តាមខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជា ក្នុងនោះ រួមមានខេត្ត កំពង់ចាម ខេត្តសៀមរាប និង ខេត្តបាត់ដំបង មានព្រឹត្តិការណ៍ប្លែកៗ ជាច្រើនបានកើតឡើង ក្នុងការប្រគំតន្រ្តី ដូចជា តារាចម្រៀងល្បីៗ មកច្រៀងក្នុងបទចម្រៀងតែមួយ មានការំឭកឡើងវិញ នូវបទចម្រៀងល្បីល្បាញ របស់តារាចម្រៀងទាំងនោះ ជាដើម។ ក្នុងនោះគេក៏សង្កេតឃើញ វត្តមានពីធីការិនីមួយរូប ដែលមានសំនួន វោហាស័ព្ទ មិនចេះរីងស្ងួត ខណៈទស្សនិកជនជាច្រើន មិនទាន់ស្គាល់ថា ជានរណា មកពីណា? ហេតុអ្វី ក៏មានវត្តមាន លើកញ្ចក់ទូរទស្សន៍ ហង្សមាស ទៅវិញ ។
ពិធីការិនីសម្បូរសំនួន វោហាស័ព្ទ និងរូបសម្រស់ស្រស់ សោភាម្នាក់នេះ មានឈ្មោះថា ចាន់ កែវនិមល មិនមែនទើបតែប្រឡូកសិល្បៈ ក្នុងរយៈពេលខ្លីទេ គឺនាងបានប្រឡូក ក្នុងសិល្បៈ តាំងពីឆ្នាំ២០០៩មកម្ល៉េះ ប៉ុន្តែកាលនោះ នាងជាពិធីការិនីមួយរូប នៅស្ថានីយទូរទស្សន៍ អប្សរា ។ ក្រោយមកក៏បានធ្វើតេស្ត ជាប់នៅទូរទស្សន៍ ហង្សមាស ខណៈកម្មវិធីដំបូងរបស់នាង គឺ "តន្រ្តីពិសេស" និងជាកម្មវិធីប្រគំតន្ត្រី ដំបូងបំផុត របស់ទូរទស្សន៍ ហង្សមាស ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល សម្រាប់នាង ក៏ព្រោះតែពិធីការិនីវ័យក្មេងនេះ មិនមែនជាស្ត្រីនៅលីវទេ គឹនាងមានប្ដី និង កូនធំជិតទន្ទឹមខ្លួនទៅហើយ ប៉ុន្តែបើក្រឡេកមើលរូបរាង របស់អ្នកនាងវិញ គឺស្អាតជាងក្រមុំទៅទៀត ។ ទស្សនិកជនខ្លះ រឹតតែមិនជឿថា ចាន់ កែវនិមល មានគ្រួសារហើយ ពោលស្មានតែអ្នកនាងកុហក ។ កន្លងមក ក៏មានបុរស សម្បូរដុំដុល្លារ ចូលចែចង់អ្នកនាងដែរ ព្រោះមិនបានដឹងថា មានគ្រួសារ ស្រាប់តែអ្នកនាង និមល តបតវិញយ៉ាង សមរម្យថា អ្នកនាងមានប្ដីហើយ ។
នាង ចាន់ កែវនិមល បាននិយាយប្រាប់ LookingTODAY ថា នាងមិនខ្លាចនឹងប្រាប់គេថា អ្នកនាងមានកូន និងប្ដីនោះទេ ព្រោះសិល្បៈគឺ និយាយពីសមត្ថភាព មិនមែនរឿងអ្វីផ្សេង ព្រោះមនុស្សម្នាក់ៗ សុទ្ធតែមានជីវិតឯកជនរៀងៗខ្លួន ។ ចាន់ កែវនិមល បន្តថា ធ្វើការងារ សិល្បៈព្រោះតែស្រឡាញ់ មិនមែនដើម្បីលាភសក្ការៈ នាងជាមនុស្សស្រឡាញ់សេចក្ដីថ្លៃថ្នូរ ។ រាល់ថ្ងៃពិតជា មានសុភមង្គល ជាមួយ ក្រុមគ្រួសារ ពិសេសស្វាមីអ្នកនាង បានផ្គល់ភាពកក់ក្ដៅ ដល់ក្រុមគ្រួសារមួយនេះ នឹងកូនស្រីដ៏គួរឲ្យស្រឡាញ់ ជាចំណែកមួយ នៃសុភមង្គល ដ៏ពិតប្រាកដ ។ ចាន់ កែវនិមល មិនត្រូវការអ្វីផ្សេងទៀតទេ ព្រោះជាទ្រព្យក្ដៅក្រហាយ មិនសប្បាយចិត្ត នឹងប្រើប្រាស់ ទ្រព្យអ្នកដទៃឡើយ ។
អ្នកនាង ចាន់ កែវនិមល មិនត្រឹមតែជាពិធីការិនី សម្បូរសំនួន វោហាស័ព្ទទេ នាងក៏ជាអតីតនិស្សិតម្នាក់ បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ ន័រតុន ផ្នែកគូរប្លង់ ។ ចាន់ កែវនិមល ក៏មានមុខជំនួញនាំចូល គ្រឿងសំអាង គឺអាមេរិកផ្ទាល់ មកស្រុកខ្មែរ ។ ពិសេសអ្នកនាងកំពុងតែ រស់នៅក្នុងវីឡាដ៏ស្កឹមស្កៃ នៅស្ទឹងមានជ័យ ដែលមើលទៅ នាងជាពិធីការិនីម្នាក់ មានសុភមង្គលខ្លាំងណាស់ ។ ផ្ទុយពីពិធីការិនីខ្លះ រស់នៅជាមួយភាពហ៊ឺហារ ប៉ុន្តែក្នុងចិត្តបង្កប់ ដោយរឿងភ័យខ្លាច ៕








Read more...

Monday, March 17, 2014

សុគន្ធ និសា ប្តូរស្តាយ ទាក់ចិត្តយុវវ័យ

0 comments
ប្រភពពី khmerload.com : នៅក្នុងការ ប្រគុំតន្រ្តី នៅស្ថានីយ៍ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីម្សិលមិញនេះ តារាចម្រៀងដ៏គួរអោយ ស្រលាញ់ សម្លេង ផ្អែមស្រទន់ រួមជាមួយ នឹងសម្លៀក បំពាក់បែប យុវវ័យពីរឈុត សក់ហាយឡាយ ពណ៌បៃតង ស្ទើរតែធ្វើអោយ ទស្សនិកជន មើលមិនស្គាល់ ថាជាកញ្ញាសុគន្ធ និសា។
កញ្ញា សុគន្ធ និសា បានសម្តែងក្នុង ការប្រគុំតន្រី្ត Super Concert នាល្ងាចមិញ នេះដោយបកស្រាយចម្រៀង មនោសញ្ចេតនា ចំនួនបីបទ និងបទញាក់មូយបទ អមជាមួយនឹង ទឹកដមសម្លេង ដ៏ផ្អែមស្រទន់ ព្រមជាមួយនឹង ស្តាយតែងខ្លួន ដែលមើលទៅ គួរអោយ ស្រលាញ់ ពិតជាធ្វើអោយ ទស្សនិកជន ទះដៃហ៊ោរ កញ្រ្ជៀវ និងលាន់មាត់ សរសើរគ្រប់គ្នា។ ក្រុមការងារយើងខ្ញុំក៏បាន ធ្វើការសំណេះ សំណាលជាមួយនឹង កញ្ញា សុគន្ធ និសា ហើយ កញ្ញាក៏បានបកស្រាយថា នេះជាការផ្លាស់ប្តូរ ស្តាយមួយបែបថ្មី ដើម្បីអោយ ទស្សនិកជន ប្លែកភ្នែក កុំអោយមានការធុញទ្រាន់ ជាពិសេស យុវវ័យបច្ចុប្បន្ន ចូលចិត្តអ្វីដែលប្លែក ទើបកញ្ញា មានគំនិតប្តូរស្តាយបែបនេះ ដើម្បីបំរើអារម្មណ៍ របស់ពួកគាត់។ ទស្សនិកជន ភាគច្រើនបាន សរសើរថាកញ្ញាស្លៀកពាក់ បែបនេះគួរអោយ ស្រលាញ់សក្តិសម ហើយចំពោះ កញ្ញា សុគន្ធ និសា មានទឹកមុខស្លូតបូត សុភាពរាបសា បើទោះជាលេងខ្លួន បែបកាច សម្លៀកបំពាក់ បែបកាចយ៉ាងណាក៏នៅ មើលឃើញថាសុភាព។
គួរអោយកត់ សម្គាល់ផងដែរថា កញ្ញា សុគន្ធ និសា ជាតារាចម្រៀង មួយដួងដែល ទទួលបានការគាំទ្រ ពីសំណាក់ ទស្សនិកជន គ្រប់វ័យ ចំពោះការផ្លាស់ប្តូរ ស្តាយតែងខ្លួន ពុំមានអ្វីខុសទាស់ឡើយ។




Read more...

Wednesday, June 12, 2013

Bigman Production CD Vol. 25

0 comments
Bigman Production CD Vol. 25 | 100 %
 
[ Please help buy CD, VCD original for support this production and your favorite star ] 
 
KDL - BM 25 - 01 - Ber Sen Jea Ach Bong Jong Klay Jea Mnus Mneak Nus (That) | Download
KDL - BM 25 - 02 - 100 Peak Roy (Dalex) | Download
KDL - BM 25 - 03 - Pi Mnus Mneak Del Oun Tot Joul (Mario) | Download
KDL - BM 25 - 04 - Songsa Ke Nis Srolanh Bong Hey (Noy) | Download
KDL - BM 25 - 05 - Tver Kloun Douch Mnus Smos (Sam) | Download
KDL - BM 25 - 06 - Het Phol Kbort (Tola) | Download
KDL - BM 25 - 07 - Tous Bong Jea Neak Kbort (Ella) | Download
KDL - BM 25 - 08 - Srolanh Oun Smos Ke (Pakrinha) | Download
KDL - BM 25 - 09 - Kom Mok Srolanh Oun Banhcheu Ke (Phalika) | Download
KDL - BM 25 - 10 - Os Mnus Smos Trem Oun (Chan) | Download
Read more...

Bigman Production CD Vol. 26 | Os Seth Thae Oun 12:39 AM by Visalkh

0 comments
Bigman Production CD Vol. 26 | Os Seth Thae Oun
 
[ Please help buy CD, VCD original for support this production and your favorite star ]


KDL - BM 26 - 01 - Mun Tov Trov Sorng Besdoung Oun Mok Vinh (Noy) | Download
KDL - BM 26 - 02 - Os Seth Thae Oun (Sam) | Download
KDL - BM 26 - 03 - Jong Oy Oun Kohok Tha Nov Srolanh Bong (Tola) | Download
KDL - BM 26 - 04 - Jong Oy Bong Smos Pibak Klang Mles (Noy | Download
KDL - BM 26 - 05 - Kal Na Mek Pleu (Sam) | Download
KDL - BM 26 - 06 - Kalvipheak Somrab Nek (Tola) | Download
KDL - BM 26 - 07 - Trem Tha Oun Kbort (Noy) | Download
KDL - BM 26 - 08 - Songsa Nhom Jea Mnus Sava (Sam) | Download
KDL - BM 26 - 09 - Joub Mnus Smos Nek Mnus Kbort (Tola) | Download
KDL - BM 26 - 10 - Oun Min Ach Ham Khort Jet Ke Ban Te (Noy) | Download

Read more...

Friday, June 7, 2013

កាតុ ធ្វើឲ្យប្រុសៗនៅ អាមេរិកជ្រួលជ្រើម

0 comments
ភ្នំពេញ៖   នៅសល់តែប៉ុន្មានថ្ងៃ ទៀតប៉ុណ្ណោះ តារាកំប្លែងសម្បូរ វោហារសារស័ព្ទចាក់ទឹក មិនលិច
អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ត្រូវអូសវ៉ាលីត្រឡប់មក មាតុភូមិកំណើតវិញ ជាមួយតារាសម្តែង
អ្នកមេម៉ាយក្តៅស្រួយ កែវ នីសា ។ បើគិតមកដល់ពេលនេះ មានរយៈពេល ២ខែមកហើយ ដែល
កាតុ ជាមួយ កែវ នីសា បានជិះយន្តហោះ ទៅសម្តែងនៅលើទឹកដី សម្បូរដុល្លារសហរដ្ឋអាមេរិក ។
ខណៈកំពុងតែសម្តែង នៅលើទឹកដីសហរដ្ឋអាមេរិក និងជិតដល់ថ្ងៃត្រូវត្រឡប់ មកមាតុភូមិកំណើត
វិញ តារាកំប្លែងស្រីមាត់ ដាចប៉ប៉ាច់ប៉ប៉ោច សម្បូរ ទេពកោសល្យ នៅក្នុងពិភពសិល្បៈ រូបនេះ ត្រូវ
បានអ្នកដែលរស់នៅលើ ទឹកដីអាមេរិក លួចបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា កាតុ បានធ្វើ
ឲ្យប្រុស ៗ នៅសហរដ្ឋអាមេរិក ជ្រួលច្របល់ និងជ្រួលជ្រើម ក្នុងចិត្តគ្រប់ៗគ្នា ។
ប្រភពដដែល បានបង្ហើបទៀតថា មូលហេតុដែល អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ធ្វើឲ្យប្រុសៗ
ជ្រួលជ្រើម និងជ្រួលច្របល់ក្នុងចិត្ត ដោយសារនាង បានប្រកាសប្រាប់ អ្នកនៅទីនោះថា នាងជិត
ដល់ថ្ងៃត្រឡប់មកស្រុកកំណើត ប្រទេសកម្ពុជាវិញហើយ ។ មិនត្រឹមតែប្រុសៗ ប៉ុណ្ណោះទេ សូម្បី
តែស្រីៗ ដែលជាជនជាតិខ្មែរ រស់នៅលើទឹកដី សហរដ្ឋអាមេរិក ក៏បានសម្តែងអារម្មណ៍នឹករឭកផង
ដែរ នៅពេលពួកគេ បានដឹងថា កាតុ និង កែវ នីសា ត្រូវត្រឡប់មក ប្រទេសកម្ពុជាវិញ ក្នុងពេល
ឆាប់ៗនេះ។
បើតាមប្រភពពីអ្នករស់នៅសហរដ្ឋអាមេរិក និងជាអ្នកស្និទ្ធស្នាលកាតុ បានប្រាប់គេហទំព័រ Looking
TODAY ថាបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ព្រមទាំងជនជាតិអាមេរិកផ្ទាល់ មានការគាំទ្រចំពោះ
សិល្បករ សិល្បការិនីខ្មែរ យ៉ាងខ្លាំង។ ជាក់ស្តែងដូចជានាង កាតុ និង កែវ នីសា ជាដើម គឺគេគាំទ្រ
អ្នកទាំងពីរជាច្រើន ហើយនៅពេលដែលពួកគេដឹងថា អ្នកទាំងពីរ (កាតុ និង នីសា) ត្រូវត្រឡប់មក
កម្ពុជាវិញ នៅក្នុងខែមិថុនានេះ បងប្អូនខ្មែរ រស់នៅសហរដ្ឋអាមេរិក ក៏មានគម្រោងធ្វើពិធីជួបជុំ ញ៉ាំ
អាហារជាមួយគ្នា ដើម្បីជូនដំណើរ អ្នកទាំងពីរផងដែរ ។
ប្រភពដដែលបានបង្ហើបថា បើទោះបីជាគេដឹងថា កាតុ មានប្តីរួចហើយក្តី ក៏មានប្រុសៗ នៅសហ
រដ្ឋអាមេរិក នៅតែតាមស្រឡាញ់ស្អិត និងសុំនាងរាំជាមួយដែរ ។ តែចំពោះ កាតុ វិញ គឺនាងហាក់
ធ្វើធម្មតាៗ មិនមានអ្វីប្រែប្រួលនោះទេ ពោលគឺនាងនៅតែនិយាយលេង បែបកំប្លែង និងរាប់អាន
ធម្មតា គ្មានអ្វីស៊ីជំរៅនោះទេ ៕ ប្រភពពី Camnews.com.kh



Read more...

Thursday, June 6, 2013

អីយ៉ា..មើលស្ទីលជិះស៊ីក្លូ លើឆាករបស់ រ៉ូលីន, អេឡិច និង ស្រីលក្ខណ៍ ប្លែកអារម្មណ៍អត់?

0 comments
ភ្នំពេញ៖  នេះជាលើកទីមួយហើយ សម្រាប់ការសម្ដែង ដោយមានតារាសម្ដែង រាង
សង្ហា អេឡិច ចន្ត្រា អ្នកនាង ទូច ស្រីលក្ខណ៍ និង លោករ៉ូលីន លើវេទិការតែមួយ។
កន្លងមកអ្នកណា ក៏ដឹងដែរថា អ្នកនាង ទូច ស្រីលក្ខណ៍ មានសមត្ថភាព ក្នុងការសម្ដែង
បែបក្រមិចក្រមើមមិនធម្មតា ។ 
រីឯលោក អេឡិច ចន្រ្តាវិញ ក៏សម្បូរពាក្យពេចន៍ ក្នុងការ
និយាយស្ដីមិនរីងស្ងួត ។ ចំណែក រ៉ូលីន វិញមិនបាច់និយាយទេ គឺពហុជំនាញសិល្បៈ
ស្អីក៏លោកអាចធ្វើបានដែរ ។

នៅលើវេទិនាមួយ នាស្ថានីយទូរទស្សន៍ បាយ័ន ពួកគេបានព្រួតដៃគ្នា មកសម្ដែងយ៉ាង
អស់ សមត្ថភាព ធ្វើឲ្យទស្សនិកជន កោតសរសើរ មិនតិចទេ ព្រោះហួសចិត្ត នឹងភាព
កំប្លែង របស់ពួកគេ ។ ពួកគេបានជិះស៊ីក្លូ ពេញឆាកតន្រ្តី បែបកំប្លែងៗ ពេលចប់ការ
សម្ដែង នៅក្នុងស្ទូឌីយូផ្ទាល់ របស់ស្ថានីយទូរទស្សន៍បាយ័ន ក៏លាន់ឮសំឡេង ទះដៃ
កងរំពង ដោយសារពេញចិត្ត នឹងការសម្ដែង របស់ពួកគេ។

ទស្សនា រូបភាពនៃការសម្ដែង បែបកំប្លែង ខាងក្រោមនេះ ទាំងអស់គ្នាណា ៖ ប្រភពពី  Camnews.com.kh











Read more...

Wednesday, June 5, 2013

យូរី និង អាន គុណកូឡា ផ្អែមល្ហែមជាមួយគ្នា ខណៈផ្ទុះរឿងស្នេហ៍ឡើង

0 comments
ភ្នំពេញ៖   កន្លងមកតារាចម្រៀង ប្រុសស្រីវ័យក្មេងពីរដួង នៅក្នុងទ្រនំផលិតកម្ម សាន់ដេ
កញ្ញា យូរី និង អាន គុណកូឡា ត្រូវបានបណ្តាញ សារព័ត៌មាន ក្នុងស្រុកមួយចំនួន ចុះផ្សាយ
ព្រោងព្រាតថា តារាចម្រៀងទាំងពីរដួង នេះបានលួចបង្កាត់ភ្លើង ស្នេហ៍ជាមួយគ្នា ខណៈពួក
គេបានជួបគ្នា នៅក្នុងទ្រនំតែមួយ គឺផលិតកម្ម សាន់ដេ។
តែទោះជាយ៉ាងណា ជុំវិញការលេចឮ ព័ត៌មានទាំងនេះ ហាក់ដូចជាមិនធ្វើឲ្យស្រីស្រស់ យូរី
និង អាន គុណកូឡា ឈឺក្បាលវិលមុខ ដេកមិនលក់ បក់មិនល្ហើយនោះទេ ព្រោះការលេចឮ
បែបនេះ វាមិនមែនទើបតែជាលើកទី១ នោះទេសម្រាប់អ្នកទាំងពីរ ។ មិនតែប៉ុណ្ណោះចំពោះ
ព័ត៌មានដែលលេចឮថា តារាចម្រៀងរួម ទ្រនំទាំងពីរដួងនេះ មានទំនាក់ទំនង ស្នេហាជាមួយ
គ្នា កាលពីកន្លងទៅ ពួកគេធ្លាប់បានអះអាង ប្រាប់ថាគ្មានទំនាក់ទំនង ស្នេហាជាមួយគ្នា នោះ
ទេ ពោលគឺពួកគេគ្រាន់តែ ស្និទ្ធស្នាលនៅក្នុងបទ ចម្រៀងតែប៉ុណ្ណោះ ។
ដោយឡែក បើទោះបីជា យូរី និង អាន គុណកូឡា ធ្លាប់បានអះអាងយ៉ាងនេះក៏ដោយ ក៏មហា
ជន និងស្រទាប់យុវវ័យ មួយចំនួន នៅតែគិត និងសង្ស័យដដែលថា អ្នកទាំងពីរមានទំនាក់ទំ
នងស្នេហាជាមួយគ្នា ។ មូលហេតុដែលនាំឲ្យ មហាជន និងស្រទាប់យុវវ័យ ក៏ដូចជាអ្នកតាម
ដានសង្គមសិល្បៈខ្មែរ នៅតែគិតបែបនេះបន្ទាប់ពីពួកគេ បានឃើញរូបភាពជាច្រើនរវាងលោក
អាន គុណកូឡា និង យូរី បង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា ហើយរូបទាំងនេះ ត្រូវ
បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។
នៅព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៣នេះ LookingTODAY មិនអាចសុំការបកស្រាយបំភ្លឺពី
កញ្ញា យូរី បានទេ ដោយសារទូរស័ព្ទរបស់នាង ពេលខលចូល គ្មានអ្នកទទួល ។ ប៉ុន្តែតារា
ចម្រៀងរាងតូចច្រឡឹង ចង្កេះអង្ក្រង យូរី ធ្លាប់បានបង្ហើបប្រាប់ LookingTODAY កាលពីជំនួប
លើកមុនថា រវាងនាង និងលោក អាន គុណកូឡា គឺគ្រាន់តែស្រឡាញ់គ្នាក្នុងនាមជាអ្នកសិល្បៈ
រួមដំបូលជាមួយគ្នាតែប៉ុណ្ណោះ គ្មានចំណងស្នេហាក្រៅឆាកកើតឡើងឡើយ។ រីឯលោក អាន
គុណកូឡា មិនអាចទាក់ទងសុំការបកស្រាយបានទេ នៅថ្ងៃនេះ ។
ទោះជាយ៉ាងណាគេហទំព័រ LookingTODAY នៅតែបន្តរងចាំ ស្វាគមន៍ជានិច្ច រវាងតារាចម្រៀង
វ័យក្មេងសាច់សខ្ចី យូរី និងអាន គុណកូឡា ចំពោះការចេញមុខ បកស្រាយជុំវិញ ការលេចឮ
ខាងលើ ដើម្បីឲ្យមហាជនអស់ មន្ទិលសង្ស័យ ៕ ប្រភពពី  camnews.com.kh






Read more...

ទឹម រដ្ឋា និង ទឹម វត្តី ត្រូវ​គេ​រិះគន់​ថា ស្លៀក​ពាក់​ខោអាវ​មិន​សម

0 comments
ភ្នំពេញៈ តារាសម្តែង និងជាតារាម៉ូដែលស្រីត្រកូល ទឹមគឺកញ្ញា ទឹម រដ្ឋា និង កញ្ញា ទឹម វត្តី ត្រូវ
បាន មហាជនធ្វើការរិះគន់ខ្លាំងៗ ទៅលើការស្លៀកពាក់ តុបតែងខ្លួនរបស់នាងថា ស្លៀកពាក់
មិនមើលរាង តុបតែងខ្លួនមិនសម ជានារីខ្មែរទាល់តែសោះ។
ជាធម្មតាតារាប្រុសស្រីគ្រប់រូប នៅពេលដែលបានក្លាយខ្លួនជាអ្នកសិល្បៈមានឈ្មោះបោះសំឡេង
ហើយរមែងក្លាយជាមនុស្សម្នាក់ដែល ស្ថិតនៅក្នុងក្រសែភ្នែកមហាជនមិនថា តារាទាំងអស់បញ្ចេញ
អាកប្បកិរិយាយ៉ាងណាទេ តែងតែត្រូវទទួលរង ទាំងការសរសើរ និងការរិះគន់ គឺជារឿងជៀសមិន
ផុតទេ ជាក់ស្តែងតារាម៉ូដែលប្រចាំក្រុម Cambodia Super Model កញ្ញា ទឹម រដ្ឋា និងប្អូនស្រី កញ្ញា
ទឹម វត្តី ថ្មីៗនេះមានទស្សនិកជនជាច្រើន បានធ្វើការរិះគន់អ្នកទាំងពីរ មិនដាច់ពីម៉ាត់ទេ ចំពោះការ
ស្លៀកពាក់ តុបតែងខ្លួន របស់ពួកនាង ដែលមើលទៅមិនសមភ្នែក មហាជនទាល់តែសោះ។
ពិធីការិនីដែលទើបតែទទួលបាន តំណែងថ្មីនៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន កញ្ញា ទឹម រដ្ឋា បាន
ទទួលរងការរិះគន់ មិនដាច់ពីម៉ាត់ទេ នៅពេលដែលឃើញនាង និងប្អូនស្លៀកពាក់ ចូលរួមក្នុង
កម្មវិធីសង្គមក៏ ដូចជាកម្មវិធីជប់លៀងអីជាដើម មើលទៅមិនសមភ្នែក ទាល់តែសោះស្លៀកពាក់
បញ្ចេញសាច់លើ ក្រោមហួសហេតុ។
នៅក្នុងការរិះគន់នោះដែល ត្រូវបានទស្សនិកជនមួយចំនួន បានលើកឡើងថា បញ្ចេញ សាច់វាល
ខ្នង បញ្ចេញក្បាលពោះ ស្លៀកលេចលើលេចក្រោម មិនធម្មតាទេ ហើយសម្រាប់ការស្លៀកពាក់
ចូលរួមកម្មវិធីផ្សេងក៏មើលទៅ ហាក់ដូចជាទើសភ្នែកខ្លាចណាស់ ភាគច្រើនការតុបតែងខ្លួនរបស់
នាង ហាក់ដូចជា មានភាពខុសប្លែក ពីតារាស្រីដទៃទៀត ការស្លៀកពាក់ទៅតាមកាលៈទេសៈ មិន
ដូចនាងនោះទេ ដែលការស្លៀកពាក់មើលទៅ ប្រៀបដូចជា តារាបរទេសឈ្លក់វង្វេង និងការតែង
ខ្លួនបែបស្ទីល យុវវ័យសម័យទំនើបរហូត ភ្លេចពីប្រពៃណីខ្មែរ ហើយនាពេលកន្លងមកនាងក៏ធ្លាប់
បានបញ្ចេញសាច់ជាមួយឈុត ហែលទឹកចេញរាងតូចច្រឡឹង ទាក់ទាញក្រសែភ្នែកបុរសៗ ព្រាន
នារីមិនតិចទេ។
ហើយជានិច្ចកាល គេមិនធ្លាប់ឃើញ ការតុបតែងខ្លួនរបស់នាង មើលទៅមានភាពទាក់ទាញម្តងណា
ឡើយ ព្រោះតែនាងជា តារាជ្រុលនិយមខ្លាំងពេក រហូតភ្លេចអស់ការស្លៀកពាក់ បែបណាឲ្យសមរម្យ
បែបនារីខ្មែរនោះទេ។
កុំឲ្យខាតពេលយូរទៅ ទស្សនារូបភាពខាងក្រោម ទាំងអស់គ្នាថាតើ តារាម៉ូដែល និងជាពិធីការិនីរូប
ស្រស់ កញ្ញា ទឹម រដ្ឋា បញ្ចេញភាពសិចស៊ី ដល់កម្រិតណា ទើបធ្វើឲ្យមហាជនធ្វើ ការរិះគន់នាងបែប
នេះ៕ ប្រភពពី  camnews.com.kh







Read more...

Tuesday, June 4, 2013

មែនក៏អី លោក កែវ វាសនា នៅកំលោះ ហ្ស៊ីន? (Video inside)

0 comments
វាពិតជារឿងមួយ ដែលពិបាកក្នុងការ រកអ្នកដែលមកជឿខ្លួនបានណាស់ នៅពេលដែលមនុស្ស
ប្រុសម្នាក់ឈានចូលដល់វ័យជំទង់ហើយ ហើយនិយាយថាខ្លួននៅកំលោះនោះ។ ប៉ុន្តែ កាលពី
ពេលថ្មីៗនេះ លោក កែវ វាសនា ជាតារាចម្រៀងល្បីមួយរូប នៅផលិតកម្មសាន់ដេ ដែលមាន
វ័យរាងជ្រេបន្តិចហើយនោះ ចេញមកនិយាយថា គាត់នៅកំលោះ គឺកំលោះ អូឡាក់ហ្ស៊ីន ១០០%
តែម្តង។ តើការអះអាង របស់លោក កែវ វាសនា ដែលថានៅកំលោះនោះ គួរឲ្យជឿជាក់បាន
ប៉ុន្មានភាគរយទៅ?
ជាការពិតណាស់ ការអះអាងដ៏មុតមាំរបស់ លោក កែវ វាសនា ថាគាត់នៅកំលោះនោះ គឺជាការ
ពិតមែន តែពិតនៅក្នុងបទចម្រៀងថ្មីរបស់គាត់ ដែលទើបតែចេញក្នុងអាល់ប៊ុម ស៊ីឌី វ៉ុលថ្មីលេខ
១៥៣ របស់ផលិតកម្មសាន់ដេ ដែលមានចំណងជើងថាៈ "កំលោះ អូឡាក់ហ្ស៊ីន" ។
នៅក្នុងអាល់ប៊ុមវ៉ុលថ្មីនេះ មានតារាចម្រៀង ៣រូប រួមគ្នាមកច្រៀងបំពេរ អារម្មណ៍យុវវ័យ ដែល
ក្នុងនោះរួមមាន លោក កែវ វាសនា លោក ហង្ស ឧត្តមមុនី និង កញ្ញា អែនជី។
ជាមួយគ្នានេះផងដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ត្រង់នេះ គឺវត្តមានរបស់កញ្ញា អែនជី ដែលពីមុន
នាងគឺជាតារាចម្រៀងលេចធ្លោ មួយរូបនៅក្នុងផលិតកម្ម M។ នេះគឺអាល់ប៊ុមដំបូងគេ របស់ កញ្ញា
អែនជី នៅក្នុងទ្រនំផលិតកម្មសាន់ដេ។ ចាំមើលថាតើ ការបោះជំហានចូលក្នុងទ្រនំថ្មីនេះ កញ្ញា
អែនជី អាចទាញយកប្រជាប្រិយភាពបានប៉ុន្មាន សំណាក់មិត្តៗយុវវ័យ?  ប្រភពពី  Camnews.com.kh




Read more...

សុគន្ធ និសា យក ​ពែកមី យោង?

0 comments
ក្រោយ​បាន​ចាប់​ដៃ​គូ​ជាមួយ​លោក ករុណា ពេជ្រ ពេល​នេះ តារា​ចម្រៀង​ស្រគត់ស្រគំ​​របស់​ Town កញ្ញា សុគន្ធ និសា បាន​ងាក​មក​ចាប់​ដៃ​​ច្រៀង​ជា​មួយ​តារា​កំប្លែង​នាយ ពែកមី វិញ​ ម្ដង។​ ចំណុច​នេះ ​ថ្នាក់​លើរបស់​នាង អះអាង​ថា ​ដើម្បី​ពង្រីក​ទីផ្សារ​ក៏​ដូច​ជា​ប្រជាប្រិយភាព​របស់​នាង។
នេះ​ជា​ការ​ផ្លាស់​ប្ដូរ​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ​របស់​កញ្ញា សុគន្ធ និសា​​ ខណៈ​តាំង​ពី​ចូល​​​ផលិតកម្ម​ Town ​មក​គឺ​នាង​ច្រៀង​តែ​ជា​មួយ​លោក ករុណា ពេជ្រ តែ​ប៉ុណ្ណោះ។
លោក មាស សុខ​រតនៈ អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​ Town បាន​ពន្យល់​ថា ​មូលហេតុ​នាំ​ឱ្យ​ផលិតកម្ម​សម្រេចចិត្ត​ធ្វើ​បែប​នេះ ព្រោះ​ដើម្បី​ពង្រីក​ទីផ្សារ​ចម្រៀង​របស់​ផលិតកម្ម​ក៏​ដូច​ជា​ប្រជាប្រិយភាព ​របស់​តារា​រូប​នេះ​​ផ្ទាល់​តែ​ម្ដង​ផង​ដែរ។
យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​ ចោទ​សួរ​ថា​តើ​​ការ​​ចាប់​ដៃ​គូ​ច្រៀង​ថ្មី​​របស់​តារា​ធ្លាប់​​ជា​​​អតីត​ សង្សារ​​​​​អ្នក​និពន្ធ​ហង្ស​មាស​លោក សុខ ជំនោរ អាច ​ទទួល​បាន​ការ​គាំទ្រ​ជាង​​ដៃ​គូ​ចម្រៀង​ចាស់​លោក ករុណា ពេជ្រ​ឬ​យ៉ាង​ណា។ អ្នក​ចាត់​ការ​ទូទៅ​​លោក មាស សុខ​រតនៈ បង្ហាញ​ពី​ក្ដី​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​ច្រើន ប៉ុន្តែ​ទំហំ​ទីផ្សារ​កម្រិត​ណា​នោះ​លោក​មិន​ហ៊ាន​បញ្ជាក់​ទេ។
លោក​ និយាយ​ថា ​”នៅ​ក្នុង​ផលិតកម្ម​ Town តារា​ណា​ក៏​ដូច​ជា​តារា​ណា​ដែរ ​យើង​ឱ្យ​ច្រៀង​ឆ្លាស់​គ្នា​ទៅ​វិញ​ទៅ​មក​មិន​រើសអើង​តារា​ណា​ម្នាក់​ទេ”។
អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ ​មិន​បង្ហើប​ប្រាប់​ពី​ចំនួន​បទ​ចម្រៀង​ប៉ុន្មាន​​ដែល​កញ្ញា សុគន្ធ និសា និង​នាយ ពែក​មី​ គ្រោង​នឹង​បក​ស្រាយ​ឡើយ។ លោក​គ្រាន់​តែ​បញ្ជាក់​ដោយ​ខ្លី​ថា ​​បទ​ចម្រៀង​ទាំង​នោះ​នឹង​ចេញ​លក់​លើ​ទីផ្សារ​ឆាប់ៗ។
យ៉ាង ​ណា​ក៏​ដោយ ងាក​មក​មើល​លើ​ Facebook របស់​កញ្ញា សុគន្ធ និសា ឯណេះ​វិញ ​គេ​ឃើញ​ចំណង​ជើង​បទ​ចម្រៀង​មួយ​បទ​គឺ​”មនុស្ស​ប្រាថ្នា វាសនា​កំណត់” កំពុង​ត្រូវ​បាន​កញ្ញា និសា ផ្ទាល់ និង​អ្នក​គាំទ្រ​ឯ​ទៀត​បន្ត​ចែក​ចាយ​ឲ្យ​គ្នា ដែល​ជា​បទ​ចម្រៀង​ថ្មី​របស់​ពួក​គេ ដែល​ត្រៀម​ចេញ។
ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​ដៃ​គូ​ច្រៀង​​កញ្ញា សុគន្ធ និសា មិន​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​បាន​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​តារា​កំប្លែង​នាយ ពែកមី បញ្ជាក់​ថា​​លោក​មាន​បទ​ច្រៀង​ប្រមាណ​ជា​៣​ទៅ​៤​បទ​ដែល​ត្រូវ​​បក​ស្រាយ​​ជា ​មួយ​តារា​​មាន​ប្រភព​មក​ពី​ខេត្ត​ក្រចេះ​មួយ​នេះ។
ប៉ុន្តែ​ជាមួយ​គ្នា​នេះ នាយ ពែកមី បញ្ជាក់​ថា នាយ មិន​រំពឹង​ខ្ពស់​ថា​​បទ​ចម្រៀង​បក​ស្រាយ​​ជាមួយ​​កញ្ញា សុគន្ធ និសា អាច ​ទាក់ទាញ​ការ​គាំទ្រ​ដូច​បទ”ឱ្យ​ប្រពន្ធ​ស៊ី​សៀង ឱ្យ​នាង​ស៊ី​ស៊ុប” កាល​ពី​អំឡុង​ចូល​ឆ្នាំ​នោះ​​ទេ។ ពែក​មី ថ្លែង​ថា “អា​បទ​ចម្រៀង​ ឱ្យ​ប្រពន្ធ​ស៊ី​សៀង​ឱ្យ​នាង​ស៊ី​ស៊ុប​នោះ​គេ​ល្បី​ទូទាំង​ប្រទេស​ទៅ​ហើយ តែ​​បទ​ជា​មួយ ​និសា​ នេះ​ ​ខ្ញុំ​មិន​ដឹង​ថា​អាច​ល្បី​ដូច​ដែរ​ទេ​ មាន​តែ​ចាំ​មើល​សិន”។
ទស្សនិកជន​កត់​សម្គាល់​ឃើញ​​ថា​កញ្ញា សុគន្ធ និសា ​ហាក់ ​នៅ​ទ្រឹង​ចំពោះ​​ប្រជាប្រិយភាព។យ៉ាង​ណា​ក៏​ដោយ លោក មាស សុខ​រតនៈ​ នៅ​តែ​អះអាង​ថា​ការ​ចូល​មក​ទ្រនំ ​​Town ​របស់​តារា​រូប​នេះ នៅ​តែ​​មាន​បទ​ចម្រៀង​​​ច្រើន​បទ​ទទួល​បាន​ការ​​គាំទ្រ​ពី​ទស្សនិកជន​ដដែល​។ ដោយ​ឡែក​ការ​ផ្លាស់​ប្តូរ​ដៃ​គូ​នា​ពេល​នេះ គឺ​គ្រាន់​តែ​ជា​នាំ​មក​ជូន​ប្រិយមិត្ត​អ្នក​គាំទ្រ​នូវ​អ្វី​ដែល​ថ្មី​ ប៉ុណ្ណោះ។
កាល​ពី​ពេល​ថ្មីៗ​នេះ​កញ្ញា សុគន្ធ និសា បាន​ជួប​អតីត​សង្សារ​ចាស់​របស់​ខ្លួន​គឺ​លោក សុខ ជំនោរ ដោយ ​ចៃដន្យ​ក្នុង​ពិធី​ជួប​ជុំ​អតីត​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ។ ប៉ុន្តែ​ពួកគេ​ទាំង​ពីរ​មិន​បាន​និយាយ​រក​គ្នា​នោះទេ ដោយ​​កញ្ញា សុគន្ធ និសា​ គ្រាន់​តែ​បាន​សើច​​នៅ​ពេល​បាន​ទស្សនា​បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​លោក សុខ ជំនោរ ប៉ុណ្ណោះ៕ ប្រភពពី News.sabay.com


Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន