Rotha Company
 
Showing posts with label Japan News. Show all posts
Showing posts with label Japan News. Show all posts

Wednesday, March 19, 2014

តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..!

0 comments
ប្រភពពី lookingtoday.com : ជប៉ុន៖ កាលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៤ កន្លងទៅ បើយោងតាម ប្រភពព័ត៌មាន docnhat បានប្រាប់ឲ្យដឹងថា រូបភាព ស្រាតស្រោបថ្នាំមាស ដូចរូបសំណាក របស់នាង Haruki Sato ជាតារាសម្តែង សិចស៊ីជប៉ុន និងសម្រស់ដ៏ស្រស់ស្អាត បានបង្ហោះតាមប្រព័ន្ធ ជាសាធារណៈ ដើម្បីបង្អួតទស្សនិកជន។

បើតាមគេហ ទំព័រជប៉ុន បាននិយាយថា តារាសម្ដែងសិចស៊ី របស់ជប៉ុន Sato Haruki បានបង្ហាញរូបស្រាត ជាសាធារណៈទាក់ទាញ ការចាប់អារម្មណ៍ទស្សនិកជន ដែលនិយមលេងប្រព័ន្ធ អ៊ីនធើណិត រាប់លាននាក់ ហើយរូបស្រាតស្រោប ថ្នាំមាសនេះ គឺជាគំនិតច្នៃប្រឌិតថ្មី របស់អ្នកច្នៃម៉ូដជប៉ុន ដ៏ល្បីឈ្មោះម្នាក់ ។

អ្នកនិយមលេងប្រព័ន្ធ អនឡាញចិនជាច្រើន បាននិយាយថា រូបស្រាតស្រោបមាស នាង Sato Haruki ស្រដៀងគ្នាទៅនឹងតារា ចម្រៀងចិននាង Leong និងតារា សម្តែងចិន នាង Bingbing ដែលរកប្រាក់បាន ច្រើនជាងគេ ក្នុងប្រទេសចិន។

នាង Haruki Sato តារាសម្ដែង ខ្សែភាពយន្ដ សិចស៊ីជប៉ុន ដ៏ល្បីល្បាញ ហើយនាងធ្លាប់ទទួលបានពានរង្វាន់ជា តារាសម្ដែងស្រីល្អបំផុត របស់ទូរទស្សន៍ Sky និងពានរង្វាន់ Perfect TV Awards in 3rd ៕




Read more...

Tuesday, June 4, 2013

កម្ពុជា​-​ជប៉ុន ចុះហត្ថលេខា​លើ​ជំនួយឥតសំណង ៣.៦១៦ លាន​យ៉េន​

0 comments
ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក យូ​ជី គូ​ម៉ា​ម៉ា​គូ (Yuji KUMAMARU) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត ប្តូរ​សារ ស្តី​ពី​ជំនួយ​ឥត​សំណង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣.៦១៦ លាន​យ៉េន (​បី​ពាន់​ប្រាំមួយរយ​ដប​បី​លាន​យ៉េន​) ស្មើ​ប្រមាណ​ជាង ៣៦ លាន​ដុល្លារ​អាមេរិក នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​ក្រសួងការបរទេស​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៣​។​
​សេចក្តីជូនដំណឹង​បានឲ្យដឹង​ទៀត​ថា ទឹកប្រាក់​សរុប​ចំនួន ៣.៦១៦ លាន​យ៉េន សម្រាប់​អនុវត្ត​គំរោង​ចំនួន​២ ដូចជា​ខាង​ក្រោម :

១- គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្ត​កំពង់ចាម និង​បាត់ដំបង​។​

២ គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស (​ឆ្នាំ​២០១៣)៕​ ប្រភព៖ CEN
Read more...

Friday, May 3, 2013

រដ្ឋាភិបាល ប្រទេសជប៉ុន គ្រោងបង្កើត រ៉ូបូត ថែទាំសុខភាពមនុស្សចាស់ជរា

0 comments
ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស rocketnews24
ដែលទើបតែបានចេញផ្សាយមិនដល់ ២៤ មុននេះផងនោះ បានបញ្ជាក់អោយដឹងថា នៅឯ
ប្រទេសជប៉ុនឯណោះវិញ ​រដ្ឋាភិបាលប្រទេសនេះ  បានប្រកាសផ្សាយជាផ្លូវការថា ខ្លួននឹង
បង្កើតរ៉ូបូត   ថែទាំសុខភាពមនុស្សចាស់ជរា  ​​​​ ដោយផ្តល់ជាសេវាកម្មជាប្រចាំខែ​  ក្នុងតម្លៃ
ថោកសមរម្យ    ស្របពេលដែលក្នុងរយៈពេលដ៏ខ្លី  នាពេលអនាគតខាងមុខនេះ  ប្រទេស
ជប៉ុន នឹងមានអត្រាមនុស្សចាស់ជរា ដល់ទៅ  ៤០ ភាគរយ ដែលមានអាយុចាប់ពី ៦៥ ឆ្នាំ
ឡើងទៅ។

លើសពីនេះទៅទៀត ក៏មានការបញ្ជាក់អះអាងបន្ថែមពីប្រភពសារព័ត៌មាន Yomiuri Online
ផងដែរ ដោយនៅក្នុងនោះ ​​ បានបញ្ជាក់អោយដឹងថា  មនុស្សយន្ត ដែលជាជំនួយការសុខ
ភាពមនុស្សចាស់នេះ  វាពិតជាមានតួនាទីសំខាន់ណាស់   ក្នុងការជូយទុកធុរៈចាស់ៗជរា
ដែលនៅក្នុងនោះ   កាតព្វកិច្ចរបស់វារួមមានដូចជា ៖ ធ្វើការយកចិត្តទុកដាក់  ដោយមាន
ការថែទាំសុខភាពចាស់ៗ ជរា  ក៏ដូចជា  គាំពារ     ក្នុងការជួយសម្រួល  ក្នុងការងើបឈរ
អង្គុយ ឬក៏ដើរ ដែលវាគឺជាការងារពិបាកធ្វើមួយ របស់ក្រុមមនុស្សចាស់ៗជរា។
គួររំឭកផងដែរ គំរោងក្នុងការបង្កើតរ៉ូបូតដែលជាជំនួយការសុខភាពផ្ទាល់របស់ក្រុមមនុស្ស
ចាស់ជរានេះ  អាចនឹងលេចជារូបរាងឡើង  ក្នុងរយៈពេលដ៏ខ្លីនាពេលអនាគត ស្របពេល
ដែលរដ្ឋាភិបាលរបស់ប្រទេសជប៉ុន     បានលើកឡើងថា  នឹងផ្តល់ជាជំនួយដែលមានទឹក
ប្រាក់ ២,៥ លានដុល្លារសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា រ៉ូបូតដែលជាជំនួយការសុខ
ភាពផ្ទាល់របស់ក្រុមមនុស្សចាស់ជរានេះ អាចនឹងមានលក់នៅលើទីផ្សារ ក្នុងតម្លៃប្រមាណ
ជាង ១ ពាន់ដុល្លារ៕ Camnews.com.kh
Read more...

Tuesday, April 30, 2013

ជប៉ុន​-​រុស្ស៊ី ថ្កោលទោស​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើងៗ ត្រៀម​បាញ់​មី​ស៊ី​ល​

0 comments
ក្នុង​សេចក្តីថ្លែងការណ៍​រួម ក្រោយ​ជំនួប​កំពូល​នៅ​មូ​ស្គូ រុស្ស៊ី និង ជប៉ុន បាន​ថ្កោលទោស​ការដែល​កូរ៉េខាងជើង មិន​ព្រម​បោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង​អំពាវនាវ​ឲ្យ​ប្រទេស​នេះ​គោរព​តាម​សេចក្តីសម្រេចចិត្តរ​ប់ស​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ សេចក្តីថ្លែងការណ៍​នេះ បានធ្វើ​ឡើង​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ កាលពី​ថ្ងៃទី​១៩ មេសា​។​ ​នៅ​ថ្ងៃទី​២៩ មេសា ម្សិលមិញ​នេះដែរ អ្នកនាំពាក្យ​ខុ​ទ្ធ​កាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Chang-Jung បាន​ថ្លែងថា កូរ៉េខាងជើង​កំពុង​ត្រៀម​បំរុង​សម្រាប់​ការបាញ់​ម៉ី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ថ្វីបើ​ព័ត៌មាន​ខ្លះ​បាន​លើកឡើងថា ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​នេះ ប​នា​ផ្អាក​ជា​បណ្តោះអាសន្ន​ការបាញ់​ម៉ី​ស៊ី​ល​ក៏ដោយ​ក្តី​។​

​តាម Reuters នៅ​ថ្ងៃទី​២៩ មេសា ដដែល កូរ៉េខាងជើង​បាន​រក្សា​ទុក​កម្មករ ៧ នាក់ ក្នុងចំណោម​កម្មករ ៥០ នាក់ ដែល​នៅ​សេសសល់​ក្នុង​តំបន់ឧស្សាហកម្ម​រួម Kaesong ដោយ​សំអាង​លេស​ថា ត្រូវការ​ត្រួតពិនិត្យ​បណ្តា​ខ្ទង់​ពន្ធដារ និង​បៀវត្ស​។ ទង្វើរ​នេះ​ធ្វើឡើង​ចំពោះ​អ្នក​ចាកចេញ​នាទីចុងក្រោយ​។​

​ គួរ​រម្លឹក​ឡើងវិញ​ថា ក្រុង​សេ​អ៊ូ​ល បាន​ដឹក​កម្មករ​ចេញពី​តំបន់​នោះ​ចំនួន ៥៣.០០០ នាក់ ក្រោយពី​ភាព​តានតឹង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​កើនឡើង​មិន​ឈប់ឈរ ក្នុងអំឡុង​២​ខែ​កន្លងមកនេះ​។​

​តំបន់ឧស្សាហកម្ម​រួម​កូរ៉េខាងជើង​-​ ត្បូង បាន​នាំ​ប្រយោជន៍​ឲ្យ​ប្រទេស​កូរ៉េខាងជើង ក្នុង​១​ឆ្នាំៗ ប្រមាណ ៩០ លាន​ដុល្លារ ហើយ​កម្មករ​របស់​កូរ៉េខាងជើង ត្រូវបាន​ក្រុមហ៊ុន​កូរ៉េខាងត្បូង ផ្តល់ប្រាក់​បៀវត្ស​ប្រមាណ ១៣០ ដុល្លារ USD ក្នុង​១​ខែៗ​៕​ ksn-news.com
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន