Rotha Company
 
Showing posts with label ម៉ែ. Show all posts
Showing posts with label ម៉ែ. Show all posts

Monday, November 4, 2013

«លោកឳពុក» របស់ព្រាប សុវត្ថិ និង «ម៉ែ» របស់ ណាំ ប៉ុណ្ណារ័ត្ន ស្តាប់ហើយ នឹកអាណិតឳពុកម្តាយ (Video Inside)

0 comments
ប្រភពពី lookingtoday.com : ភ្នំពេញ៖ ឳពុកម្តាយ គឺជាអ្នកមានគុណយ៉ាងធំធេង ដែលមិនអាចកាត់ថ្លៃបាន សម្រាប់យើងទាំងអស់គ្នា។ ពួកលោកទាំង បានមើលបីបាច់ ចិញ្ចឹមថែរក្សា ចាប់តាំងពីយើងចាប់កំណើត រហូតដល់ធំដឹងក្តី ។ ដោយខិតខំរកប្រាប់ ចិញ្ចឹមកូន ឲ្យកូនរៀនសូត្រ បានខ្ពង់ខ្ពស់មានអនាគតល្អ។
យ៉ាងណាសម្រាប់ពេលនេះ LookingTODAY សូមលើកយកនូវ បទចម្រៀងចាស់ៗ ២បទ ដែលបទទី១ គឺបទ «លោកឳពុក» ច្រៀងដោយ លោក ព្រាប សុវត្ថិ ។ បទនេះនិយាយពីការខិតខំតស៊ូរបស់ ឳពុកម្នាក់កំព្រាប្រពន្ធ ហើយខិតខំប្រឹងប្រែងតស៊ូគ្រប់បែបយ៉ាងដើម្បី ចិញ្ចឹមកូនប្រុសដែលកំព្រាម្តាយ ឲ្យបានរៀនសូត្រ និងចេះតស៊ូជំនះឧបស្គគ ដើម្បីអានាគតរបស់ខ្លួន។ យ៉ាងណាឳពុកម្នាក់នោះមិនបាន នៅមើលពីអានាគតកូនប្រុសម្នាក់នោះទេ គាត់បានចាកឆ្ងាយសែនឆ្ងាយ គ្មានពេលត្រឡប់ ដោយបន្សុលទុកឲ្យកូនប្រុសម្នាក់នោះ បន្តជីវិតតស៊ូ រហូតបានជោគជ័យក្នុងឆាកជីវិត។
ចំណែកឯបទចម្រៀងទី២ គឺបទ «ម៉ែ» របស់លោក ណាំ ប៉ុណ្ណារ័ត្ន វិញ ចង់និយាយពីស្ត្រីជាម្តាយកំព្រាប្តីម្នាក់ បានខិតខំតស៊ូលក់បន្លែ ក្នុងផ្សារយកប្រាក់ចិញ្ចឹមកូនប្រុស ដែលកំពុងតែសិក្សានៅវិទ្យាល័យ។ កូនប្រុសនោះ មិនបានស្តាប់ដំបូងមាន របស់ម្តាយដែលខំប្រឹងរកស៊ី តត្រុក ដើម្បីកូនប្រុសឡើយ ពោលគឺ រូបគេដើរលេង ផឹកស៊ីមិនចូលសាលា មានសង្សារ បង្ហោះម៉ូតូ វាយបត់គ្នា ដែលធ្វើឲ្យម្តាយគ្រាំគ្រា ចិត្តយ៉ាងពន់ពេក។ ចុងក្រោយកូនប្រុសម្នាក់នោះ គ្មានអ្វីនិយាយក្រៅពាក្យថា «សោកស្តាយ» ព្រោះខានបានជួបមុខ អ្នកម្តាយតទៅទៀត។
បន្ទាប់ស្តាប់បទនេះរួច សូមកូនប្រុសកូនស្រី ដែលកំពុងធ្វើឲ្យឳពុកម្តាយ មិនសប្បាយចិត្តទាំងអស់ មេត្តាបោះបង់ចោល នូវសកម្មភាពនានា ដែលធ្វើឲ្យឳពុកម្តាយ មិនសប្បាយទាំងនោះចោល ហើយត្រឡប់មកធ្វើអ្វី ដែលអាចបតស្នងសងគុណ លោកទាំងពីរ ព្រោះពួកគាត់មិនចង់ ឃើញកូនខ្លួនធ្លាក់ចូល នូវក្នុងអំពើអបាយមុខផ្សេងៗនោះទេ  អ្វីដែលពួកគាត់ត្រូវការ គឺចង់ឃើញកូនៗមានអនាគតល្អ៕








Read more...

Sunday, May 12, 2013

ស្តាប់ និងទស្សនាបទ«ម៉ែ» របស់ ណាំ ប៉ុណ្ណារ័ត្ន នាឱកាសទិវា «អ្នកម្តាយ» (Video Inside)

0 comments
-អ្នកនិយមលេង Facebook បង្ហោះរូបរបស់ខ្លួន ជាមួយម្តាយ អបអរទិវា «អ្នកម្តាយ»
ថ្ងៃទី១២ ខែឧសភា ជាថ្ងៃដែលពិភពលោក ប្រារព្ធទិវា «អ្នកម្តាយ» ដើម្បីបញ្ជាក់ពីការដឹងគុណ ចំពោះអ្នកម្តាយគ្រប់រូប ដែលខិតខំពរពោះកូនក្នុងផ្ទៃអស់ពេល៩ខែ ១០ថ្ងៃ ហើយបានបង្កើតកូនចេញមកឲ្យបាន ឃើញពន្លឺព្រះអាទិត្យ និងមានជីវិតរស់នៅលើផែនដី។
ក្នុងឱកាសដ៏ទិវាអ្នកម្តាយ ពិភពលោកនេះដែរ បើយើងសង្កេតមើល ទៅលើអ្នកដែលនិយមលេងគេហទំព័រ Facebook ឃើញមានការបង្ហោះរូប របស់ពួកគេជាមួយម្តាយ ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់របស់ខ្លួនចំពោះម្តាយ។ ក្នុងនោះក៏មានសិល្បករ សិល្បការិនីខ្មែរ មួយចំនួនបានបង្ហោះរូបរបស់ខ្លួន ជាមួយម្តាយផងដែរ ជាក់ស្តែងគេឃើញមាន តារាសម្តែង នាង គង់ វង្សយ៉ាទី និង នាង យ៉ុង ច័ន្ទកន្និកា ជាដើម។
នាឱកាសដ៏មានតម្លៃនេះដែរ LookingTODAY សូមលើកយកនូវបទចម្រៀង១បទ របស់តារាចម្រៀង ណាំ ប៉ុណ្ណារ័ត្នដែលមានចំណងជើងថា «ម៉ែ» ដែលបទនេះ កាលនោះលោកច្រៀងឲ្យផលិតកម្ម ស៊ីប៊ី (CB) គិតមកដល់ពេលនេះ មានរយៈប្រមាណជា ១០ឆ្នាំកន្លងមកហើយ។ បទនេះបញ្ជាក់ពីការតស៊ូ របស់អ្នកម្តាយ ដើម្បីតែអនាគតកូន ឲ្យកូនបានរៀនសូត្រខ្ពង់ខ្ពស់ តែផ្ទុយទៅវិញកូនប្រុស មិនត្រឹមតែ មិនខំរៀននោះទេ ថែមទាំងដើរលេង មិនចូលសាលា និងបង្កការលំបាកដល់សង្គមទៀត ផង។ ចុងក្រោយនៅពេល ដែលកូនប្រុសដឹងខ្លួនខុស គ្រប់យ៉ាងបានត្រឹមតែពាក្យថា «សោកស្តាយ» ព្រោះអ្នកម្តាយដ៏មានគុណ មិនអាចវិលត្រឡប់មក ឲ្យកូនឃើញមុខជារៀងរហូត។
ការលើកយកបទចម្រៀងនេះ មិនមែនមានន័យថា ចង់បង្កឲ្យបរិយាកាស ក្នុងឱកាសទិវានេះ ឲ្យអាប់អួរនោះទេ តែចង់បង្ហាញសារជូនដល់យុវជន និងយុវនារី ដែលទំពាំងស្នងឬស្សីទាំងឡាយ ដែលកំពុងស្ថិតក្នុងវ័យសិក្សា មេត្តាខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីតបស្នងនូវអ្វី ដែលឳពុកម្តាយ ខិតខំប្រឹងប្រែងជារឿងរាល់ថ្ងៃ ដើម្បីតែចង់ឃើញកូន មានអនាគតល្អ។
នៅមានបទចម្រៀងជាច្រើនទៀតដែល កវីនិពន្ធរបស់ខ្មែរ បាននិពន្ធអំពីការខិតខំប្រឹងរបស់អ្នកម្តាយដើម្បីកូន ប៉ុន្តែពេលសុំលើកយកតែបទចម្រៀង «ម៉ែ» របស់ ណាំ ប៉ុណ្ណារ័ត្ន មួយបទ ប៉ុណ្ណោះ សូមទស្សនា និងស្តាប់កម្សាន្ត៖ ប្រភពពី lookingtoday.com






Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន