Sunday, May 12, 2013

ស្តាប់ និងទស្សនាបទ«ម៉ែ» របស់ ណាំ ប៉ុណ្ណារ័ត្ន នាឱកាសទិវា «អ្នកម្តាយ» (Video Inside)

0 comments
-អ្នកនិយមលេង Facebook បង្ហោះរូបរបស់ខ្លួន ជាមួយម្តាយ អបអរទិវា «អ្នកម្តាយ»
ថ្ងៃទី១២ ខែឧសភា ជាថ្ងៃដែលពិភពលោក ប្រារព្ធទិវា «អ្នកម្តាយ» ដើម្បីបញ្ជាក់ពីការដឹងគុណ ចំពោះអ្នកម្តាយគ្រប់រូប ដែលខិតខំពរពោះកូនក្នុងផ្ទៃអស់ពេល៩ខែ ១០ថ្ងៃ ហើយបានបង្កើតកូនចេញមកឲ្យបាន ឃើញពន្លឺព្រះអាទិត្យ និងមានជីវិតរស់នៅលើផែនដី។
ក្នុងឱកាសដ៏ទិវាអ្នកម្តាយ ពិភពលោកនេះដែរ បើយើងសង្កេតមើល ទៅលើអ្នកដែលនិយមលេងគេហទំព័រ Facebook ឃើញមានការបង្ហោះរូប របស់ពួកគេជាមួយម្តាយ ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់របស់ខ្លួនចំពោះម្តាយ។ ក្នុងនោះក៏មានសិល្បករ សិល្បការិនីខ្មែរ មួយចំនួនបានបង្ហោះរូបរបស់ខ្លួន ជាមួយម្តាយផងដែរ ជាក់ស្តែងគេឃើញមាន តារាសម្តែង នាង គង់ វង្សយ៉ាទី និង នាង យ៉ុង ច័ន្ទកន្និកា ជាដើម។
នាឱកាសដ៏មានតម្លៃនេះដែរ LookingTODAY សូមលើកយកនូវបទចម្រៀង១បទ របស់តារាចម្រៀង ណាំ ប៉ុណ្ណារ័ត្នដែលមានចំណងជើងថា «ម៉ែ» ដែលបទនេះ កាលនោះលោកច្រៀងឲ្យផលិតកម្ម ស៊ីប៊ី (CB) គិតមកដល់ពេលនេះ មានរយៈប្រមាណជា ១០ឆ្នាំកន្លងមកហើយ។ បទនេះបញ្ជាក់ពីការតស៊ូ របស់អ្នកម្តាយ ដើម្បីតែអនាគតកូន ឲ្យកូនបានរៀនសូត្រខ្ពង់ខ្ពស់ តែផ្ទុយទៅវិញកូនប្រុស មិនត្រឹមតែ មិនខំរៀននោះទេ ថែមទាំងដើរលេង មិនចូលសាលា និងបង្កការលំបាកដល់សង្គមទៀត ផង។ ចុងក្រោយនៅពេល ដែលកូនប្រុសដឹងខ្លួនខុស គ្រប់យ៉ាងបានត្រឹមតែពាក្យថា «សោកស្តាយ» ព្រោះអ្នកម្តាយដ៏មានគុណ មិនអាចវិលត្រឡប់មក ឲ្យកូនឃើញមុខជារៀងរហូត។
ការលើកយកបទចម្រៀងនេះ មិនមែនមានន័យថា ចង់បង្កឲ្យបរិយាកាស ក្នុងឱកាសទិវានេះ ឲ្យអាប់អួរនោះទេ តែចង់បង្ហាញសារជូនដល់យុវជន និងយុវនារី ដែលទំពាំងស្នងឬស្សីទាំងឡាយ ដែលកំពុងស្ថិតក្នុងវ័យសិក្សា មេត្តាខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីតបស្នងនូវអ្វី ដែលឳពុកម្តាយ ខិតខំប្រឹងប្រែងជារឿងរាល់ថ្ងៃ ដើម្បីតែចង់ឃើញកូន មានអនាគតល្អ។
នៅមានបទចម្រៀងជាច្រើនទៀតដែល កវីនិពន្ធរបស់ខ្មែរ បាននិពន្ធអំពីការខិតខំប្រឹងរបស់អ្នកម្តាយដើម្បីកូន ប៉ុន្តែពេលសុំលើកយកតែបទចម្រៀង «ម៉ែ» របស់ ណាំ ប៉ុណ្ណារ័ត្ន មួយបទ ប៉ុណ្ណោះ សូមទស្សនា និងស្តាប់កម្សាន្ត៖ ប្រភពពី lookingtoday.com






No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន