Thursday, May 9, 2013

រដ្ឋសភា​អនុម័ត​ច្បាប់​សហគមន៍​កសិកម្ម

0 comments
ភ្នំពេញៈ រដ្ឋសភា​កម្ពុជា​បាន​ចាប់​ផ្តើម​ពិភាក្សា និង​អនុម័ត​ច្បាប់​ស្តី​ច្បាប់​ស្តី​ពី សហគមន៍​កសិកម្ម​កាល​ពី​ម្សិល​មិញ​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​វិស័យ​ កសិកម្ម។
ច្បាប់​ដែល​មាន​៨​ជំពូក និង ១១២​មាត្រា ត្រូវ​បាន​រដ្ឋសភា​អនុម័ត​រួច​ចំនួន​ពីរ​ជំពូក​កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​អង្គារ​។
មាត្រា​ទី៤ នៃ​ច្បាប់​នេះ​បាន​ចែង​ថា សហគមន៍​កសិកម្ម​ជា​នីតិ​បុគ្គលក​ឯកជន​មាន​លក្ខណៈ​ជា​សហគ្រាស​សេដ្ឋកិច្ច​ កសិកម្ម ដែល​បង្កើត​ដោយ​រូបវន្ត​បុគ្គល​មួយ​ក្រុម​តាម​ការ​ស័្មគ្រ​ចិត្ត រួម​គ្នា​បង្កើត​ដើម​ទុន​រួម​គ្នា​ធ្វើ​ម្ចាស់​និង​រួម​គ្នា​គ្រប់​គ្រង​តាម ​លក្ខណៈ​ប្រជា​ធិបតេយ្យ ដើម្បី​ពង្រឹង​សមត្ថភាព​ផលិតកម្ម​កសិកម្ម កសិ​ឧស្សាហកម្ម​កសិ​ពាណិជ្ជកម្ម ឬ​សេវាកម្ម​ពាក់​ព័ន្ធ​ផលិតកម្ម កសិកម្ម សំដៅ​លើក​កម្ពស់ សេដ្ឋកិច្ច សង្គម និង វប្បធម៌​របស់​សមាជិក។
ច្បាប់ សហគមន៍​កសិកម្ម​នេះ​ក៏​តម្រូវ​ឲ្យ​បង្កើត​ក្រុម​ប្រឹក្សា​គោល​នយោបាយ​សហគមន៍ ​កសិកម្ម​ដែល​ដឹក​នាំ​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រម៉ាញ់ និង​នេសាទ រួម​ទាំង​មន្ត្រី​ពី​ក្រសួង​ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​តំណាង​សម្ព័ន្ធ​សហគមន៍ វិស័យ​ឯកជន​និង អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ​។
ក្រុម​ប្រឹក្សា​គោល​នយោបាយ​សហគមន៍​កសិកម្ម​នេះ​មាន​មុខ​ងារ​និង​ភារកិច្ច ​ដូចជា សិក្សា​ស្រាវ​ជ្រាវ​ពិគ្រោះ​យោបល់​ដើម្បី​រៀបចំ​លិខិត​បទដ្ឋាន​គិតយុត្ត​គោល ​នយោបាយ​ផែនការ​យុទ្ធសាស្រ្ត និង ផែនការ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ដោយ​អនុលោម តាម​លក្ខខណ្ឌ​សេដ្ឋកិច្ច​និង សង្គម។
កសិកម្ម​ជា​វិស័យ​ស្នូល​មួយ​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ហើយ​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​នៅ​ ឆ្នាំ​២០១៥។
សេចក្តី​ថ្លែង​ហេតុ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហគមន៍​កសិកម្ម​ដែល ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ដាក់​ជូន​រដ្ឋសភា​ចុះ​ថ្ងៃ​ទី៧​ខែ​មីនា ឆ្នាំ​២០១៣ នេះ​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០០៣ រហូត​មក​ដល់​ឆ្នាំ​២០១៣​នេះ​សហគមន៍ អភិវឌ្ឍ​កសិកម្ម ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្កើត​បាន​ទាំង​អស់​មាន​៣៧៥ ដែល​មាន​សមាជិក​សរុប​៣៥ ៦៣០​នាក់ និង​ដើម​ទុន​សរុប​ជាង​៩​ពាន់​លាន​រៀល។
សេចក្តី​ថ្លែង​ហេតុ​បាន​បន្ត​ថា ៖​«បច្ចុប្បន្ន​សហគមន៍​កសិកម្ម​ទាំង​អស់​នេះ​កំពុង​ដើរ​តួ​ជា​កោសិកា​មួយ​ យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​អនុវត្ត​គោល​នយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល​ផង​ដែរ​»។
បច្ចុប្បន្ន​នេះ​តម្លៃ​កសិផល​របស់​កសិករ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ការ​ សម្រេច​ចិត្ត​របស់​ឈ្មួញ​កណ្តាល​ហើយ​ទីផ្សារ​ក៏​ពឹង​ច្រើន​លើ​ប្រទេស​ជិត​ ខាង​ផង​ដែរ។
លោក ឆាយ ធួ​ប្រធាន​សហគមន៍​កសិកម្ម​នាង​ទាវ នៅ​ឃុំ​ជីខ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់ចាម ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៤ បាន​ឲ្យ​ដឹង​ថា​សហគមន៍​របស់​លោក​អាច​ជួយ​កសិករ​ក្នុង​ការ​ចរចា​តម្លៃ​ជាមួយ​ ឈ្មួញ។ លោក​បាន​បន្ត​ថា​៖​«ការ​បង្កើត​សហគមន៍​មាន​ភាព​ងាយ​ស្រួល​ត្រង់​ថា រាល់​ផលិតផល​កសិកម្ម​ដែល​ផលិត​បាន​ពី​សមាជិក​ពិសេស​ស្រូវ​ពេល​ត្រូវ​ការ​លក់ សហគមន៍​អាច​ហៅ​អ្នក​ទិញ​មក​ចរចា​ក្នុង​តម្លៃ​មួយ​សមស្រប»។
សហគមន៍​កសិកម្ម​នាង​ទាវ បង្កើត​ឡើង​ដំបូង​មាន​សមាជិក​៤០​នាក់​តែ​រហូត​ដល់​ពេល​នេះ បាន​កើន​ឡើង​ដល់​៧៣​នាក់។
ទោះ​បី​យ៉ាង​នេះ​ក្តី​លោក ឆាយ ធួ មិន​ដឹង​ថា ច្បាប់​ស្តី​ពី​សហគមន៍​នេះ​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ទេ ហើយ​លោក​ក៏​មិន​ដឹង​ថា ច្បាប់​នេះ​ជួយ​កសិករ​ដោយ​របៀប​ណា​ដែរ​។
នាយក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក ហម ស៊ុនរិទ្ធិ​បាន​លើក​ឡើង​ថា​ការ​បង្កើត​ចាប់​នេះ​ឡើង អាច​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​កសិករ​ដែល​ចង់​បង្កើត​សមាគម។​លោក​បន្ត ​ថា៖ «​យើង​បារម្ភ​ថា​ពេល​អនុវត្ត​ជាក់​ស្តែង​ពលរដ្ឋ​នឹង​មាន​ឧបសគ្គ​ក្នុង​ការ​ បង្កើត​សហគមន៍​ហ្នឹង​ដោយ​មាន​ការ​សួរ​រក​និត្យានុកូល​នៃ​សហគមន៍​នេះ»។
លោក​បន្ថែម​ថា ត្រង់​មាត្រា​ពីរ​នៃ​ច្បាប់​នេះ​បាន​កំណត់​ពី​ការ​បង្កើត​ការ​ប្រព្រឹត្ត​ទៅ និង​ការ​គ្រប់​គ្រង។ ចំណែក​មាត្រា​១៩​វិញ បាន​ឲ្យ​សហគមន៍​ចុះ​បញ្ជី​នៅ​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត​សាមី ដើម្បី​ទទួល​បាន​នីត្យានុកូលភាព​នៃ​សហគមន៍​កសិកម្ម។
លោក ខឹម ចិន្តា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​កសិកម្ម​និយាយ​ថា ការ​ចុះ​បញ្ជី​មិន​ត្រូវ​បាន​ឲ្យ​យក​កម្រៃ​ទេ​ហើយ​មន្ត្រី​ត្រូវ​ការ ឲ្យ​ពួក​គេ​ចុះ​បញ្ជី​ដោយ​សារ​មន្ត្រី​ចង់​ជួយ​ផលិតផល​ពួក​គេ​ចូល​ទៅ​កាន់​ ទីផ្សារ​បាន​។ លោក​បន្ត​ថា​៖«​កុំ​បារម្ភ​ឲ្យ​សោះ​អំពី​ការ​ចុះ​ឈ្មោះ ព្រោះ​វា​អត់​អស់​ថ្លៃ​ទេ​»៕ ប្រភពពី Postkhmer.com


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន