ភ្នំភ្លើងកំណាចមួយ បានផ្ទុះឡើងនៅក្នុងប្រទេសហ្វីលីពីន
បណ្តាលឲ្យមនុស្សយ៉ាងតិចត្រូវបានរាយការណ៍ថា បានស្លាប់បាត់ជីវិត។
ភ្នំភ្លើង Mount Mayon ស្ថិតនៅចម្ងាយ ៣៣០ គីឡូម៉ែត្រ ភាគអាគ្នេយ៍
នៃរដ្ឋធានី ម៉ានីល ប្រទេស ហ្វីលីពីន បានបញ្ជូនផេះផង់ផ្សែងហុយដូចពពក
និងដុំថ្មតូចធំ ទៅកាន់ផ្ទៃអាកាស នៅព្រឹកព្រលឹមថ្ងៃអង្គារ៍ ទី០៧
ឧសភា នេះ។
សន្ទុះនៃផេះផង់ពោរពេញទៅដោយគ្រោះថ្នាក់ហុយទ្រលោម
នេះ បានធ្វើឲ្យមនុស្សស្លាប់ និងរបួស។ យ៉ាងហោចណាស់ ក៏មានមនុស្ស ៥
នាក់ បានស្លាប់ និង ៧ នាក់ទៀត រងរបួស
-នេះបើតាមសេចក្តីរាយការណ៍ចុងក្រោយ របស់លោក Eduardo del Rosario
ប្រធានក្រុមប្រឹក្សាគ្រប់គ្រង
និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិ។
មន្ត្រីរូបនោះ
បានឲ្យដឹងទៀតថា “យើងនៅមិនទាន់ទទួលបានអត្តសញ្ញាណនៃជនរងគ្រោះ
(ស្លាប់ និងរបួស) ទាំងនោះ ថាតើពួកគេជនបរទេស
ឬក៏ជាប្រជាពលរដ្ឋក្នុងតំបន់យើងនោះទេ”។ គាត់បានបន្តថា ឥឡូវនេះ
ក្រុមជួយសង្គ្រោះ បានកំពុងរិះរកវិធីឡើងទៅកាន់ភ្នំភ្លើងនោះហើយ
ដើម្បីបញ្ជាក់បន្ថែមលើរបាយការណ៍ខាងលើនេះ។
អ្នកនាំផ្លូវ
ទេសចរណ៍ម្នាក់នៅលើភ្នំនេះ
បានប្រាប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកតាមទូរស័ព្ទថា
ជនរងគ្រោះដែលបានស្លាប់
គឺដោយសាររងការវាយប្រហារយ៉ាងខ្លាំងក្លាពីបំណែកដុំថ្មធំៗ
ដែលបានធ្លាក់ចុះមក បន្ទាប់ពីផ្ទុះជាផេះ។
ដោយឡែក
របាយការណ៍ក្នុងតំបន់ បាននិយាយថា មានមនុស្សប្រហែល ២០ នាក់
បានកំពុងឡើងភ្នំ ខណៈភ្នំភ្លើងនោះបានចាប់ផ្តើមផ្ទុះតែម្តង៕ ប្រភពពី ksn-news.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment