កំពង់ធំៈ បន្ទាប់ពីការដើរល្បាតព្រៃអស់រយៈពេល៣ថ្ងៃ
បណ្តាញសហគមន៍ព្រៃឡង់ ប្រមាណ ៥០ នាក់
បានធ្វើការបំផ្លាញម៉ាស៊ីនត្រង់សឺន័រអារឈើចំនួន៥គ្រឿងដែលពួកគេ
រឹបអូសបានពីអ្នកកាប់ឈើ និងបានរកឃើញបទល្មើសព្រៃឈើ
យ៉ាងហោចណាស់ក៏មានរថយន្តដឹកឈើហ៊ុប ដឹកឈើមូលប្រមាណពី១០ ទៅ១៥
គ្រឿងក្នុងមួយថ្ងៃៗចេញពីក្រុមហ៊ុនដីសម្បទានវៀតណាម CRCK
ជាឈើដែលត្រូវបានគេកាប់នៅខាងក្រៅតំបន់ដីសម្បទានរបស់ក្រុមហ៊ុន
នេះ។
លោក ហឿន សុភាព តំណាងបណ្តាញសហគមន៍ព្រៃឡង់ មកពីខេត្តកំពង់ធំ
បានឲ្យដឹងថា
ពលរដ្ឋបណ្តាញសហគមន៍ព្រៃឡង់បាននាំគ្នាដើរល្បាតព្រៃចំនួន៣ថ្ងៃគឺ
ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ ខែឧសភា
នៅចំណុចមួយចំនួនហើយបានប្រទះឃើញបទល្មើសព្រៃឈើនៅក្នុងព្រៃឡង់
យ៉ាងច្រើនមានការកាប់ឆ្ការព្រៃធ្វើចម្ការនិងការកាប់ព្រៃយកឈើ
លក់ឲ្យឈ្មួញ
រីឯក្រុមហ៊ុនវិញបានដឹកជញ្ជូនឈើយ៉ាងសស្រាក់សស្រាំទៅដាក់ក្នុង
ក្រុមហ៊ុនដីសម្បទានវៀតណាមCRCK
ដើម្បីប្រែកា្លយឈើដែលត្រូវបានកាប់ដោយខុសច្បាប់នៅក្រៅតំបន់ដី
សម្បទានឲ្យទៅជាឈើស្របច្បាប់ដែលកាប់នៅក្នុងតំបន់ដីសម្បទានវិញ
។ លោកបានបញ្ជាក់ថា៖
«ខ្ញុំស្តាយណាស់ពីព្រោះក្នុងមួយថ្ងៃរថយន្តដឹកឈើចេញប្រមាណពី
១០ទៅ១៥ គ្រឿង
ហើយនៅក្នុងមួយឡានផ្ទុកឈើប្រមាណពី៤០ទៅ៥០ម៉ែត្រគុបដូច្នេះតើ
ព្រៃឡង់នឹងត្រូវកាប់អស់ក្នុងពេលឆាប់ៗនេះ»។
នៅក្នុងរយៈពេលបីថ្ងៃ
ដែលក្រុមសហគមន៍នាំគ្នាដើរល្បាតព្រៃរឹបអូសបានម៉ាស៊ីនត្រង់សឺន័រ
ចំនួន ៥គ្រឿងឈើដែលអារទុកចោលប្រមាណ៣០ ម៉ែត្រគុប
និងបានរាប់ឃើញរថយន្តដឹកឈើមូលចេញពីក្រុមហ៊ុន CRCK ប្រមាណពី ១០
ទៅ១៥ គ្រឿងក្នុងមួយថ្ងៃ។
លោកបានចោទសួរថា៖«អ្វីដែលយើងឆ្ងល់នោះគឺនៅពេលដែលយើងចាប់បាន
ម៉ាស៊ីនអារឈើស្រាប់តែរដ្ឋបាលព្រៃឈើស្រុកសណ្តាន់បានទូរស័ព្ទមក
ពួកយើងថាឲ្យសម្រួលគ្នាហើយប្រគល់ម៉ាស៊ីននោះ
ឲ្យទៅម្ចាស់គេវិញដូច្នេះបានន័យថា
បទល្មើសព្រៃឈើនៅព្រៃឡង់មានជាប់ពាក់ព័ន្ធទៅនឹងអាជ្ញាធរទាំង
អស់នោះ»។
លោក ឈាង វុទ្ធី តំណាងពលរដ្ឋម្នាក់ទៀតបានឲ្យដឹងថា
ម្ចាស់ម៉ាស៊ីនអារឈើ បានគំរាមកាប់ក្បាលប្រជាសហគមន៍។ លោកនិយាយថា៖
«ខ្ញុំនឹងដាក់បណ្តឹងការពារចំពោះអ្នកដែលបានមកគំរាមពួកខ្ញុំនៅ
ផ្ទះពីព្រោះយើងបារម្ភថា បើថ្ងៃណាមួយ
មានបញ្ហាយើងដឹងថាអ្នកណាជាអ្នកប្រព្រឹត្ត។
យើងជាអ្នកការពារព្រៃឈើតែងតែរងគ្រោះបែបនេះដូចឃើញគំរូលោកឈុត
វុទ្ធី ស្រាប់ ស្រឡាញ់ព្រៃឈើស្លាប់នៅក្នុងកន្លែងព្រៃឈើតែម្តង»។
ប្រជាសហគមន៍បានព្រមានថា ប្រសិនបើអាជ្ញាធរ
នៅតែមិនចាត់វិធានការទប់ស្កាត់ក្រុមហ៊ុនដែលទទួលបានដីសម្បទាន
សេដ្ឋកិច្ចពីរដ្ឋាភិបាលតែបែរជាធ្វើការកាប់ឈើនៅខាងក្រៅតំបន់ដី
សម្បទានរបស់ខ្លួនទេ នោះព្រៃឡង់
នឹងមិនអាចនៅស្ថិតស្ថេរបានយូរនោះទេពីព្រោះក្នុងមួយថ្ងៃៗឈើ
ប្រមាណពី ៤០០ ទៅ ៥០០ ម៉ែត្រគុបត្រូវបានគេកាប់។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ
បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ
កាលពីថ្ងៃម្សិលមិញដោយលោកមានប្រសាសន៍ថា កំពុងជាប់រវល់។
លោក ស៊ឹម វណ្ណា អភិបាលស្រុកសណ្តាន់បានទទួលស្គាល់ថា
ពិតជាមានជនអនាធិបតេយ្យ ធ្វើការឈូស ឆាយ ដីព្រៃ
និងកាប់ឈើលក់ខុសច្បាប់មែន
ហើយសមត្ថកិច្ចកំពុងសហការជាមួយអាជ្ញាធរភូមិ-ឃុំ
ដើម្បីធ្វើការទប់ស្កាត់។ លោកថ្លែងថា៖«ចំពោះក្រុមហ៊ុន CRCK
គឺគេកាប់ព្រៃតែនៅក្នុងតំបន់ព្រៃគុបរបស់គេដែលទទួលបានពី
រដ្ឋាភិបាលប៉ុណ្ណោះគេពុំបានប៉ះពាល់ដីព្រៃឡង់នោះទេ។
ខ្ញុំពុំបានទទួលព័ត៌មានទេទាក់ទិនទៅនឹងក្រុមហ៊ុនដែលបានដឹកឈើ
ចេញទាំងឡានៗដោយពុំទាន់កែច្នៃនោះ»។
សហគមន៍ព្រៃឡង់តែងតែទទូចនិងជំរុញម្តងហើយម្តងទៀត
ឲ្យរាជរដ្ឋាភិបាលអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត
តំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះ«ព្រៃឡង់».ឲ្យបានឆាប់
ដើម្បីទប់ស្កាត់បទល្មើសទាន់ពេលវេលានិងអំពាវនាវឲ្យរដ្ឋាភិបាល
សហការក្នុងការការពារ ព្រៃឡង់រួមគ្នា។
លោក ឈឹម សាវុធ អ្នកសម្របសម្រួល សម្រាប់វេទិកាសាធារណៈ នៅមជ្ឈមណ្ឌល
សិទិ្ធមនុស្សកម្ពុជា បានថ្លែងថា
ព្រៃឡង់កំពុងតែទទួលរងនូវការវិនាសកម្មយ៉ាងធ្ងន់ធ្ងរនៅក្នុង
អំឡុង១ឆ្នាំចុងក្រោយនេះដោយសារតែអាជ្ញាធរមូលដ្ឋានមានជាប់ពាក់
ព័ន្ធនៅក្នុងការបំផ្លាញព្រៃឈើទាំងអស់នោះ។ លោកនិយាយថា
៖ «សព្វថ្ងៃនេះគេនាំគ្នាកាប់ឈើក្នុងព្រៃឡង់
ទិញពីប្រជាពលរដ្ឋហើយដឹកឈើទាំងអស់នោះទៅដាក់ក្នុងក្រុមហ៊ុន CRCK
របស់វៀតណាមដើម្បីឲ្យវាស្របច្បាប់តាមពិតក្រុមហ៊ុននោះបានឈូសឆាយ
ដីព្រៃដែលទទួលពីរដ្ឋាភិបាលនោះរួចរាល់អស់ហើយគ្មាននៅសល់ទៀតនោះ
ទេ»។
យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក
ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១២បានឲ្យដឹងថា
យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនចំនួន ៣៣
ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលដើម្បីធ្វើការវិនិយោគ
នៅក្នុងតំបន់ព្រៃឡង់ដែលមានផ្ទៃដីសរុបចំនួន១០៤៥៨៥៧ ហិកតា
ក្នុងនោះដីសម្បទានព្រៃឈើមានចំនួន៧៤៤៧២០ ហិកតា
ដែលមានក្រុមហ៊ុនចំនួន៥ ដីសម្បទានសេដ្ឋកិច្ចមានចំនួន ១២០៦៩៥ហិកតា
ដែលមានក្រុមហ៊ុនចំនួន១៤ និងដីសម្បទានរ៉ែមានចំនួន ១៨០៤៤២ ហិកតា
ដែលមានក្រុមហ៊ុនចំនួន១៤៕ ប្រភពពី Postkhmer.com
Tuesday, May 7, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment