ក្រុងប៉េកាំងៈ កម្ចីជារូបិយប័ណ្ណក្នុងស្រុករបស់ចិនបានកើន
លើសការរំពឹងទុកកាលពីខែមុន
ខណៈពេលដែលការផ្គត់ផ្គង់សាច់ប្រាក់បានកើនឡើងក្នុងកម្រិតលឿនជាង
មុនដែលនេះជាសញ្ញាមួយបង្ហាញថា
ក្រុមអ្នកបង្កើតគោលនយោបាយកំពុងរក្សាការគាំទ្រឥណទានសម្រាប់
សេដ្ឋកិច្ចបន្ទាប់ពីកំណើនសេដ្ឋកិច្ចនៅត្រីមាសដំបូងបានធ្លាក់ចុះ
ដោយមិននឹកស្មានដល់។
ធនាគារកណ្តាលចិនបានឲ្យដឹងពីថ្ងៃម្សិលមិញនៅក្នុងទីក្រុង
ប៉េកាំងថាការផ្ដល់ប្រាក់កម្ចីមានចំនួន៧៩២,៩ពាន់លានយន់(១២៩ពាន់
លានដុល្លារ)
កាលពីខែមេសាខណៈពេលដែលការព្យាករជាមធ្យមថាមានចំនួនត្រឹមតែ៧៥៥
ពាន់លានយន់។ ការផ្គត់ផ្គង់ថវិកាប្រភេទ M2
បានកើនឡើង១៦,១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
បន្ទាប់ពីកើនឡើងក្នុងអត្រា១៥,៧ភាគរយកាលពីខែមីនា។
អតិផរណាដែលមានអត្រាក្រោមគោលដៅប្រចាំឆ្នាំរបស់រដ្ឋាភិបាលរាល់
ខែនៅឆ្នាំនេះបានធ្វើឲ្យធនាគារកណ្ដាលអាចរក្សាលំហូរឥណទានបានខណៈ
ការងើបសេដ្ឋកិច្ចឡើងវិញនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត
ទីពីរក្នុងពិភពលោកមួយនេះអាចស្ថិតក្នុងស្ថានភាពមួយដែលគ្មាន
ស្ថិរភាព។
ទន្ទឹមនេះដែរកំណើនផ្ដល់ប្រាក់កម្ចីក៏អាចបង្កើនហានិភ័យនៅក្នុង
ប្រព័ន្ធហិរញ្ញវត្ថុដែលក្រុមមេដឹកនាំចិនថ្មីៗរួមទាំង
ប្រធានាធិបតីលោក ស៊ី ជីនភីងផងដែរកំពុងព្យាយាមគ្រប់គ្រងប្រព័ន្ធនេះ។
លោក Ding Shuang សេដ្ឋវិទូជាន់ខ្ពស់ចិនប្រចាំធនាគារCitigroup Inc
នៅទីក្រុងហុងកុងបានថ្លែងថា៖«ការផ្គត់ផ្គង់ឥណទាននិងកម្ចីធនាគារ
ខ្លាំងនៅក្នុងរយៈពេលបួនខែនៅឆ្នាំនេះនឹងមានលក្ខណៈគ្រប់គ្រាន់
ក្នុងការគាំទ្រដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញរហូតដល់ត្រីមាស
ទីបី។ ហានិភ័យហិរញ្ញវត្ថុក៏អាចកើនឡើងដែរ»៕ PN
Monday, May 13, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment